យល់ដឹងពីប្រព័ន្ធតាមដាននាវានេសាទ (Vessel Monitoring System – VMS)ដែលកម្ពុជាកំពុងអនុវត្តនៅដែនសមុទ្រ

ភ្នំពេញ៖ ក្នុងយុគសម័យនៃការវិវឌ្ឍផ្នែកបច្ចេកវិទ្យា ឬសម័យឌីជីថល រាជរដ្ឋាភិបាលកម្ពុជា បានប្រើប្រាស់កាលានុវត្តភាពនៃវិស័យនេះដើម្បីបង្កើនប្រសិទ្ធភាពការងារក្នុងការគ្រប់គ្រងធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាជន ក៏ដូចជាការឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។ ជាក់ស្តែង ក្នុងការគ្រប់គ្រងជលផលសមុទ្រ កម្ពុជា ដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការ កំពុងដំណើរការប្រព័ន្ធតាមដាននាវានេសាទ ឬ Vessel Monitoring System (VMS) ដែលជាប្រព័ន្ធបច្ចេកវិទ្យាទំនើបមួយ ដើម្បីគ្រប់គ្រងការប្រើប្រាស់ធនធានជលផលឱ្យកាន់តែមានប្រសិទ្ធភាព និងធានាបាននូវនិរន្តរភាពធនធានជលផលសមុទ្រ ក៏ដូចជាជីវភាពរស់នៅរបស់ប្រជានេសាទផងដែរ។

យោងតាមរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា៖ ការបំពាក់ប្រព័ន្ធតាមដាននាវា (VMS) គឺស្របតាមផែនការជាតិត្រួតពិនិត្យ និងអធិការកិច្ច (NPCI) ដើម្បីលុបបំបាត់ការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត(IUU-fishing) ដែលបានអនុម័តក្នុងឆ្នាំ២០២០ ក្នុងគោលបំណងពង្រឹងក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងឃ្លាំមើល (MCS)។

ការបំពាក់ឧបករណ៍ VMS ត្រូវបានអនុវត្តដោយរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេ​សាទ​​ ក្រោមការគាំទ្របច្ចេកទេសពីអង្គការ FAO និងក្រុមហ៊ុន ECOINSOFT ជាមួយនឹងជំនួយថវិកាពីសហភាពអឺរ៉ុប (EU) តាមរយៈគម្រោង CAPFISH-CAPTURE។ ក្រុមការងារបានលើកទឹកចិត្តដល់ម្ចាស់នាវានេសាទខ្នាតមធ្យម និងខ្នាតធំ ឱ្យចូលរួមក្នុងការបំពាក់ឧបករណ៍ VMS នេះ ដើម្បីធានានូវប្រសិទ្ធភាពក្នុងការគ្រប់គ្រងធនធានជលផល និងសុវត្ថិភាពរបស់ពួកគេ។ ជាលទ្ធផល រហូតមកដល់ពេលនេះ ប្រព័ន្ធ VMS ត្រូវបានបំពាក់នៅលើនាវានេសាទខ្នាតមធ្យម និងខ្នាតធំចំនួន ១ ៥១៥គ្រឿង ។ ការបំពាក់ឧបករណ៍ VMS សម្រាប់នាវានេសាទ គឺបង្ហាញពីការអនុលោមតាមបទដ្ឋានជាតិ និងអន្តរជាតិក្នុងការគ្រប់​​គ្រងវិស័យជលផលឱ្យមានប្រសិទ្ធភាព។

ប្រភពពីនាយកដ្ឋានជលផលដដែលបានឱ្យដឹងទៀតថា៖ កម្ពុជាបានអនុវត្តការបំពាក់ឧបករណ៍ VMS លើនាវានេសាទជា ៣ដំណាក់កាល ៖

-ដំណាក់កាលទី១ (ឆ្នាំ២០២៣) គឺបំពាក់នាវាខ្នាតមធ្យម និងខ្នាតធំ ដែលមានប្រវែងពី ១៨ម៉ែត្រឡើង។ ជាលលទ្ធផលបំពាក់បាន ១២៥គ្រឿង ក្នុងនោះខេត្តកោះកុងចំនួន៧៦គ្រឿង និងខេត្តព្រះសីហនុចំនួន៤៩គ្រឿង។

-ដំណាក់កាលទី២ (ឆ្នាំ២០២៤) គឺបំពាក់គ្រប់នាវានេសាទដែលប្រើឧបករណ៍នេសាទសកម្ម ជាពិសេស អួនអូស។ ជាលទ្ធផលបំពាក់បាន ៨០០គ្រឿង ក្នុងនោះខេត្តព្រះសីហនុចំនួន ៣៣៩គ្រឿង ខេត្តកោះកុងចំនួន ២១០គ្រឿង ខេត្តកំពតចំនួន ២០៥គ្រឿង និងខេត្តកែបចំនួន ៤៦គ្រឿង។

-ដំណាក់កាលទី៣ (ឆ្នាំ២០២៥) គឺបំពាក់រាល់នាវានេសាទដែលប្រើឧបករណ៍នេសាទសកម្មដែលនៅសេសសល់ទាំងអស់។  ជាលទ្ធផលបំពាក់បាន ៥៩០គ្រឿង ក្នុងនោះខេត្តព្រះសីហនុចំនួន ៤៣៨គ្រឿង ខេត្តកោះកុង ៥១គ្រឿង ខេត្តកំពតចំនួន ៩៧គ្រឿង និងខេត្តកែបចំនួន ៤គ្រឿង។

ជាលទ្ធផលរួមនៃការបំពាក់ឧបករណ៍ VMS សរុបទាំង៣ដំណាក់កាលបានចំនួន ១ ៥១៥គ្រឿង នៅក្នុងខេត្តតំបន់ឆ្នេរទាំង៤។

លោក បួយ រតនា អនុប្រធាននាយកដ្ឋានជលផល បានបញ្ជាក់ថា៖ ប្រព័ន្ធ VMS ផ្តល់អត្ថប្រយោជន៍ជាច្រើនដូចជា៖ ជួយឱ្យរដ្ឋាភិបាល និងសមត្ថកិច្ចផ្នែកគ្រប់គ្រងជលផល អាចតាមដានសកម្មភាពនេសាទបានយ៉ាងមានប្រសិទ្ធភាព ដែលនាំឱ្យមានការគ្រប់គ្រងធនធានសមុទ្រឱ្យកាន់តែប្រសើរ មានប្រសិទ្ធភាព និងធានានូវនិរន្តរភាព។

– ការត្រួតពិនិត្យតំបន់នេសាទពិតប្រាកដ៖ VMS អនុញ្ញាតឱ្យមន្ត្រីគ្រប់គ្រងដឹងពីទីតាំងពិតប្រាកដរបស់នាវាដែលជួយកំណត់អត្តសញ្ញាណតំបន់នេសាទហួសកំណត់ (Overfishing) ឬការបំពានលើតំបន់ហាមឃាត់។

– ការកាត់បន្ថយភាពមិនប្រក្រតី៖ VMS ជួយបង្កើតភាពត្រឹមត្រូវ និងភាពជាក់ស្តែងក្នុងការកត់ត្រាផលនេសាទ ដែលអាចកាត់បន្ថយការកេងបន្លំ និងធានាការចែកចាយផលចំណេញដោយយុត្តិធម៌ប្រសើរជាងមុន។

– ការធានាទីផ្សារ៖ សហគមន៍អន្តរជាតិ ដូចជាសហភាពអឺរ៉ុបជារឿយៗតម្រូវឱ្យមានVMSលើនាវានេ​សាទ ដើម្បីធានាថាផលិតផលត្រីមកពីការនេសាទមានប្រក្រតី មិនមែន IUU-fishing និងអាចចូលទីផ្សារសហគមន៍អឺរ៉ុបឬទីផ្សារដែលមានតម្លៃខ្ពស់។

ដោយឡែក ទាក់ទងសុវត្ថិភាពរបស់ប្រជានេសាទ លោក បួយ រតនា បានឱ្យដឹងថា៖ ប្រព័ន្ធ VMS អាចឱ្យមន្ត្រីសមត្ថកិច្ចដឹងពីទីតាំង ល្បឿននាវា និងជួយសង្គ្រោះអ្នកនេសាទដែលស្ថិតក្នុងស្ថានភាពផ្សេងៗ ដូចជា គ្រោះថ្នាក់ ឬហានិភ័យផ្សេងៗបានទាន់ពេលវេលា។ ការអន្តរាគមន៍សង្គ្រោះបន្ទាន់ នៅពេលមានគ្រោះថ្នាក់ ដូចជា នាវាលិច ឬអ្នកនេសាទឈឺធ្ងន់ VMS អាចផ្តល់ទីតាំងចុងក្រោយដែលត្រូវបានកត់ត្រា ដែលធ្វើឱ្យប្រតិបត្តិការសង្គ្រោះមានល្បឿន និងប្រសិទ្ធភាពជាងមុន។

 លោកបានបន្តថា៖ ការប្រើប្រព័ន្ធ VMS អាចជាផ្នែកមួយក្នុងការជួយទប់ស្កាត់ និងលុបបំបាត់បទល្មើសនេសាទ ក៏ដូចជាការដកកាតក្រហមពីសហភាពអឺរ៉ុប (EU) ដែលជាឱកាសដ៏អស្ចារ្យសម្រាប់ការអភិវឌ្ឍន៍វិស័យនេសាទរបស់យើង និងជួយឱ្យផលិតផលជលផលរបស់យើងអាចចូលទីផ្សារអន្តរជាតិបានគ្រប់ពេលវេលា។ប្រព័ន្ធ VMS ក៏អាចកត់ត្រាប្រវត្តិនាវាចរដែលជួយ ឱ្យអ្នកគ្រប់គ្រងធនធានជលផលអាចធ្វើការសិក្សា និងវិភាគទិន្នន័យសម្រាប់ការធ្វើផែនការបានកាន់តែមានប្រសិទ្ធភាព។ VMSប្រមូលទិន្នន័យបែបវិទ្យាសាស្ត្រ ពីទីតាំង និងចរន្តនៃនាវាអាចជួយវិភាគសកម្មភាពនេសាទ និងប៉ាន់ស្មានស្តុកត្រី ដើម្បីការពារធនធានពីការថយចុះ។ទិន្នន័យពី VMS ផ្តល់ភស្តុតាងជាក់ស្តែងសម្រាប់ការរៀបចំផែនការ ការកំណត់រដូវនេសាទ ការកំណត់បរិមាណចាប់ (Quotas) និងការបង្កើតតំបន់ហាមឃាត់ ដែលទាំងអស់នេះជួយធានាឱ្យមានការនេសាទដោយនិរន្តរភាព។

ម្ចាស់នាវានេសាទខ្នាតមធ្យម និងខ្នាតធំទាំងអស់ សូមចូលរួមបំពាក់ឧបករណ៍ VMS ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យជលផលជាតិឱ្យកាន់តែមានប្រសិទ្ធភាព និងជួយធានាសុវត្ថិភាពនៅ លើផ្ទៃសមុទ្រ។ ការបំពាក់នេះធ្វើឡើងដើម្បីអនុលោមតាមស្តង់ដាអន្តរជាតិ ក្នុងការគ្រប់គ្រងធនធានជលផលឱ្យមានប្រសិទ្ធភាព ធានានូវនិរន្តរភាពធនធានធម្មជាតិ និងជីវភាព ព្រមទាំងសុវត្ថិភាពរបស់ប្រជានេសាទនៅលើផ្ទៃសមុទ្រ។

ពាក់ព័ន្ធឧបករណ៍ស្មាត  SMART (Spatial Monitoring and Reporting Tool)លោក Norberto Estepa ទីប្រឹក្សាបច្ចេកទេស គ្រប់គ្រងគម្រោងជលផលនៃអង្គការFAO បានឱ្យដឹង​ថា​៖ SMART ជាកម្មវិធីមួយដែលអាចធ្វើការកំណត់ពីទីតាំងបទល្មើស និងការអង្កេតផ្សេងៗបានយ៉ាងច្បាស់​លាស់ រួមជាមួយនឹងព័ត៌មានលម្អិត។ SMART ជួយដល់ការប្រមូល រក្សាទុក ប្រា​ស្រ័​យទាក់ទង និងវាតម្លៃទិន្នន័យទៅលើ៖ ការអនុវត្តការងារនិងកិច្ចខិតខំប្រឹងប្រែងល្បាតទីវាល លទ្ធផលល្បាត  កម្រិតនៃការគម្រាមកំហែងព្រមទាំង​សកម្មភាពអនុវត្តផ្សេងៗទៀត។

កម្មវិធី SMART Mobile គឺជាកម្មវិធី (App) ប្រើសម្រាប់ប្រមូល ឬកត់ត្រាទិន្នន័យល្បាតតាមរយៈឧប​ករណ៍ស្មាតហ្វូន ឬTablet ដោយប្រើប្រព័ន្ធប្រតិបត្តិការ Android និង IOS ដោយផ្អែកលើទម្រង់ទិន្នន័យ (Data Model) ដែលបានបង្កើតក្នុងកម្មវិធី SMART Desktop។ កម្មវិធី SMART Mobile ផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ដូចជា៖ប្រមូលទិន្នន័យល្បាតទាន់ពេលវេលា បញ្ចូលនិងវិភាគទិន្នន័យបានឆាប់រហ័ស មិនតម្រូវអោយមានជំនាញ GIS ប្រើជំនួស GPS សៀវភៅកត់ត្រា និងម៉ាស៊ីនថតរូប៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អភិបាលខេត្ត​​ជាប់​ព្រែកជីក​ហ្វូណន​ពីររូប បង្ហាញពីសក្ដានុពល​ និងឱកាស​វិនិយោគក្នុងខេត្តរបស់ខ្លួនទៅកាន់បរទេស​ក្នុង​វេទិកា​ធំមួយ​នៅប្រទេស​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

អភិបាលខេត្ត​​ជាប់​ព្រែកជីក​ហ្វូណន​ពីររូប បង្ហាញពីសក្ដានុពល​ និងឱកាស​វិនិយោគក្នុងខេត្តរបស់ខ្លួនទៅកាន់បរទេស​ក្នុង​វេទិកា​ធំមួយ​នៅប្រទេស​ចិន​

តម្លៃប្រេងឆៅឡើងថ្លៃដល់ ៩០ ដុល្លារក្នុងមួយបារ៉ែល ក្រោយអាម៉េរិក និងអ៊ីរ៉ង់ វាយប្រហារគ្នាសាជាថ្មីដោយយោធា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

តម្លៃប្រេងឆៅនាព្រឹកថ្ងៃចន្ទ​ដើមសប្ដាហ៍នេះបានឡើងថ្លៃរហូតដល់ ៩០ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីអាមេរិក បានបើកការវាយប្រហារសាជាថ្មីទៅលើមូលដ្ឋានទ័ពរបស់អ៊ីរ៉ង

Chery Cambodia នាំមកនូវបទពិសោធន៍រស់នៅបែបស៊ីវិល័យនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍រថយន្ត iCAUR Lifestyle Auto Show 829

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 31/08/2026

Chery Cambodia នាំមកនូវបទពិសោធន៍រស់នៅបែបស៊ីវិល័យនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍រថយន្ត iCAUR Lifestyle Auto Show 829

សង្គ្រាម​នៅ​អ៊ីរ៉ង់ ​កំពុង​បង្កវិបត្តិ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន​ដល់​កសិករ​អា​មេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/08/2026

ដោយសារតែភ្លើងសង្គ្រាមនៅអ៊ីរ៉ង់ ក្រុមកសិករ​ជនជាតិ​អាមេរិក​​ដែល​ជា​​អ្នក​ផលិតសម្រាប់ផ្គត់ផ្គង់​ទីផ្សារ​គ្រាប់​ធញ្ញជាតិ​បាន​ធ្លាក់​ចូល​ទៅក្នុង​វិបត្តិ​ហិរញ្ញវត្ថុ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន

ឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

នៅក្នុងឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

វិស័យ​ឥណទាន​ជនបទ រួម​ចំណែក​ពង្រីក​លទ្ធភាព​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ដល់​ពលរដ្ឋ​ជាង​ ៣​ ​ម៉ឺន​នាក់​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 28/08/2026

វិស័យ​ឥណទាន​ជនបទ​នៅ​កម្ពុជា​ ​បាន​បន្ត​ចូលរួម​ពង្រីក​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​សម្រាប់​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម ​ដោយ​គ្រឹះស្ថាន​ឥណទាន​ជនបទបាន​ផ្តល់​ឥណទាន​ជាង​ ​២៨​ ​លាន​ដុល្លារ​អាមេរិក​ ​ដល់​ប្រជា​ពលរដ្ឋ​ជាង​ ៣ ​ម៉ឺន​នាក់​ ​គិត​ត្រឹម​ដំណាច់​ឆ្នាំ​២០២៥​

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

អាម៉េរិក​ចរចា​ជាមួយ​វេណេស៊ុយអេឡា​ ​ស្វែងរក​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​រយៈពេល​វែង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

រដ្ឋបាល​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ ​ដូណាល់ ​ត្រាំ ​កំពុង​ចរចា​ជាមួយ​រដ្ឋាភិបាល​បណ្តោះអាសន្ន​របស់​វេណេស៊ុយអេឡា ​ដើម្បី​ធានា​បាន​នូវ​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​មួយ​ផ្នែក​ក្នុង​រយៈពេល​វែង​

ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់នៅព្រំដែននេប៉ាល់-ចិន កើនឡើងដល់ ១៦៨ នាក់ និងបាត់ខ្លួនជាង ១ ៣០០ នាក់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/08/2026

គ្រោះទឹកជំនន់ភ្លាមៗនៅតាមព្រំដែននេប៉ាល់-ចិន បង្កឡើងដោយការបាក់ស្រុតផ្ទាំងទឹកកកហិម៉ាឡៃយ៉ា បានសម្លាប់មនុស្ស ១៦៨ នាក់ និងបាត់ខ្លួនជាង ១ ៣០០ នាក់កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ

ឥណទាន​សម្បទាន​ពី​ ​China ​Eximbank ​ជិត​ ៦ ពាន់​លាន​ដុល្លារ​ គាំទ្រ​ហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

​ក្នុង​រយៈពេល​ជាង​ ២ ​ទស្សវត្សរ៍​កន្លង​មក​ ធនាគារ​នីហរណ-​អាហរណ​ចិន ​(​China ​Eximbank​)​ ​បាន​ផ្តល់​ឥណទាន​សម្បទាន​សរុប​ប្រមាណ​ ៥​,​៩០០ លាន​ដុល្លារ​អាមេរិក​ ​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​ដើម្បី​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ត​សំខាន់​ៗ​ចំនួន​ ៧១ ​គម្រោង


Leave a Reply

Your email address will not be published.Required fields are marked *