បើទោះបីជាប្រទេសចិនបានប្រឈមមុខទៅនឹងវិបត្តិដែលបានបង្កឡើងដោយវីរុសរាតត្បាតកូវីដ-១៩ រួមជាមួយនឹងវិបត្តិទីផ្សារអចលនទ្រព្យយ៉ាងណាក៏ដោយ ក៏ប៉ុន្តែបញ្ហាទាំងនោះហាក់ដូចជាមិនសូវបានប៉ះពាល់ដល់ពួកក្រុមហ៊ុនប្រេងធំៗរបស់ប្រទេសចិននោះទេ ផ្ទុយទៅវិញ ជាលទ្ធផលជាក់ស្តែងនៅឆមាសដំបូងឆ្នាំនេះពួកគេអាចសម្រេចបានប្រាក់ចំណេញបានយ៉ាងច្រើនសន្ធឹកសន្ធាប់។

ក្រុមហ៊ុនធំៗដែលជាអ្នករកស៊ីផ្នែកឥន្ទនៈដូចជា PetroChina Co Sinopec និង Cnooc Ltd បានលើកឡើងថា ពួកគេបានទទួលកំណើនប្រាក់ចំណេញបំបែកកំណត់ត្រាក្នុងអំឡុងខែមករាដល់ខែមិថុនា ដោយសារការកើនឡើងនៃតម្លៃប្រេង និងហ្គាស ដែលពួកគេផលិតបាន និងក្នុងពេលដែលតម្រូវការប្រើប្រាស់ប្រេងឥន្ធនៈក្នុងស្រុកកើនឡើង។

ប្រធានក្រុមហ៊ុន PetroChina លោក Dai Houliang បាននិយាយថា ផែនការជំរុញសេដ្ឋកិច្ចរបស់រដ្ឋាភិបាលកំពុងជួយធ្វើឲ្យកើនឡើងនូវតម្រូវការប្រេង ខណៈដែលក្រុមហ៊ុនចម្រាញ់ប្រេងកំពូល Sinopec ក៏បាននិយាយថា ខ្លួនរំពឹងថាការលក់ប្រេងឥន្ធនៈក្នុងស្រុកនឹងកើនឡើង ១១ ភាគរយនៅក្នុងឆមាសទី២។
យ៉ាងណាក៏ដោយ ភាពជាប់គាំង និងភាពតានតឹងភូមិសាស្ត្រនយោបាយទំនងជាអាចរក្សាតម្លៃថាមពលមិនឲ្យប្រែប្រួលខ្លាំងនោះទេ ខណៈដែលអ្នកសេដ្ឋកិច្ចកំពុងតាមដានពីការព្យាករណ៍កំណើនរបស់ពួកគេបន្ថែមទៀតសម្រាប់ឆ្នាំ២០២២ ដោយសារភាពចលាចលនៅក្នុងទីផ្សារអចលនទ្រព្យនៅតែបន្ត។
នាយកប្រតិបត្តិមកពីក្រុមហ៊ុន Sinopec និង PetroChina យល់ឃើញថា ការកើនឡើងយ៉ាងខ្លាំងក្នុងការចំណាយនៅក្នុងឆមាសទី២ ខណៈដែលពួកគេព្យាយាមរក្សាការកើនឡើងនូវទិន្នផលប្រេង និងឧស្ម័ននឹងអាចជួយបំពេញតម្រូវការសន្តិសុខថាមពលរបស់ប្រទេសចិន។ គួរឲ្យដឹងដែរថា តម្លៃប្រេងឆៅសកលជាមធ្យមមានតម្លៃ ១០៥ ដុល្លារក្នុងមួយបារ៉ែលក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំនេះ ច្រើនជាង ៦០ ភាគរយដែលខ្ពស់ជាងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ខណៈដែលបច្ចុប្បន្នប្រទេសចិនកំពុងដឹកនាំការស្តារឡើងវិញនូវវិស័យថាមពលនុយក្លេអ៊ែរនៅទូទាំងពិភពលោក ហើយប្រទេសជាច្រើនកំពុងប្រឈមនឹងការគំរាមកំហែងនៃវិបត្តិថាមពល និងងាកទៅរកការពឹងផ្អែកលើធ្យូងថ្ម៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 14/08/2026
កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការស្ទង់មតិពី ៣៦ ប្រទេសបង្ហាញថា ចិន ទទួលបានប្រជាប្រិយភាពជាងអាមេរិកនៅលើឆាកអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
ការស្ទង់មតិជាលក្ខណៈអន្តរជាតិដ៏ធំមួយនៅលើបណ្តាប្រទេសចំនួន ៣៦ បានបង្ហាញពីទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុងផ្លូវវិជ្ជមាន ច្រើនជាងសហរដ្ឋអាមេរិក




វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content