ចិន បង្ហាញគំរូរថភ្លើងល្បឿនលឿន CR450 មានសមត្ថភាពអាចរត់បានជាង៤០០គីឡូម៉ែត្រក្នុង១ម៉ោង លឿនជាងគេបំផុតនៅលើពិភពលោក

បរទេស៖ យោងតាមប្រភពព័ត៌មានពី Global Times បានរាយការណ៍ថា ចិន បានបញ្ចេញគំរូរថភ្លើងល្បឿនលឿនបំផុតថ្មីមួយ ដែលមានសមត្ថភាពអាចក្លាយជារថភ្លើងល្បឿនលឿនជាងគេបំផុតនៅលើពិភពលោក។

កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ចិន បានបញ្ចេញគំរូរថភ្លើងល្បឿនលឿនបំផុតថ្មីមួយមានឈ្មោះថា CR450 ដែលបានដាក់បង្ហាញនៅទីក្រុងប៉េកាំង។ គំរូរថភ្លើងល្បឿនលឿនបំផុតមួយនេះត្រូវបានដាក់បង្ហាញចំនួន ២ គ្រឿងគឺ  CR450AF និង CR450BF។ ក្នុងពេលដំណើរការ គេរំពឹងថា ល្បឿនរបស់រថភ្លើងនេះនឹងឈានដល់ ៤០០ គីឡូម៉ែត្រក្នុងមួយម៉ោង ដែលធ្វើឱ្យវាក្លាយជារថភ្លើងល្បឿនលឿនបំផុតនៅលើពិភពលោក។

យោងតាមក្រុមហ៊ុនផ្លូវដែករបស់រដ្ឋ China Railway បានឲ្យដឹងថា គំរូរថភ្លើង CR450 អាចនឹងកាត់បន្ថយពេលវេលាធ្វើដំណើរបន្ថែមទៀត ដែលធ្វើឱ្យការធ្វើដំណើរតភ្ជាប់ពីតំបន់មួយទៅតំបន់មួយទៀតកាន់តែងាយស្រួលសម្រាប់អ្នកដំណើរ។ ក្រុមហ៊ុនបានបន្ថែមថា ល្បឿនសាកល្បងជាក់ស្តែង គំរូរថភ្លើង CR450 បានឈានដល់ ៤៥០ គីឡូម៉ែត្រក្នុងមួយម៉ោង ជាមួយនឹងផ្នែកដំណើរការសំខាន់ៗដូចជា ល្បឿនប្រតិបត្តិការ ការប្រើប្រាស់ថាមពល សំលេងខាងក្នុង និងចម្ងាយហ្វ្រាំងជាដើម។

លើសពីនេះ គំរូរថភ្លើង CR450 ជាមួយនឹងល្បឿនលឿនជាងរថភ្លើងល្បឿនលឿនដែលកំពុងដំណើរការនាពេលបច្ចុប្បន្ន CR400 Fuxing ត្រឹមអតិបរមា ៣៥០ គីឡូម៉ែត្រក្នុងមួយម៉ោង។ ក្រុមហ៊ុនបានលើកឡើងថា រថភ្លើងល្បឿនលឿន CR450 នឹងបន្ថយប្រតិកម្មអវិជ្ជមាន ២២ ភាគរយ និងកាត់បន្ថយទម្ងន់ ១០ ភាគរយបើប្រៀបធៀបទៅនឹងរថភ្លើង CR400 ។ ដើម្បីធានាបាននូវសុវត្ថិភាព និងភាពធន់ក្នុងល្បឿនលឿន សម្ភារៈទំនើបៗដូចជា Carbon Fiber ក៏ត្រូវបានដាក់បញ្ចូលផងដែរ ដើម្បីកាត់បន្ថយទម្ងន់ដែលរក្សាបាននូវភាពរឹងមាំ។ ការច្នែប្រឌិតថ្មីនៃគម្រោង CR450 នឹងជួយជំរុញការច្នៃប្រឌិត និងឯករាជ្យភាពផ្នែកបច្ចេកវិទ្យាផ្លូវដែករបស់ប្រទេសចិន ដោយពង្រឹងបន្ថែមទៀតក្នុងនាមជាអ្នកដឹកនាំមួយរបស់ពិភពលោកក្នុងវិស័យបច្ចេកវិទ្យារថភ្លើងល្បឿនលឿន។

គួរឲ្យបញ្ជាក់ដែរថា ចិន ធ្លាប់បានសាងសង់បណ្តាញផ្លូវដែកល្បឿនលឿនបំផុត និងវែងជាងគេបំផុតរបស់ពិភពលោក ហើយក៏បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់សេវាកម្មផ្លូវដែកដែលមានល្បឿនកាន់តែលឿន កាត់បន្ថយពេលវេលា មានផាសុកភាព និងប្រសិទ្ធភាព។ ក្នុងរយៈពេល ១៥ ឆ្នាំកន្លងមកនេះ ប្រទេសចិនបានសាងសង់បណ្តាញផ្លូវដែកសរុបប្រវែងជាង ១៦០ ០០០ គីឡូម៉ែត្ររួមមាន ទាំងបណ្តាញផ្លូវដែកធម្មតា និងផ្លូវដែកល្បឿនលឿនបំផុត។ ទីភ្នាក់ងារព័ត៌មានស៊ីនហួរបានរាយការណ៍ថា គិតត្រឹមខែកញ្ញា ឆ្នាំ២០២៤ បណ្តាញផ្លូវដែកល្បឿនលឿនរបស់ចិនមានប្រវែងលើសពី ៤៦ ០០០ គីឡូម៉ែត្រ ស្មើនឹងប្រមាណជាង ៧០ ភាគរយនៃប្រវែងផ្លូវរថភ្លើងល្បឿនលឿនសរុបក្នុងពិភពលោក៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

Leave a Reply

Your email address will not be published.Required fields are marked *