ផលិតផលក្នុងស្រុកសរុប (GDP) របស់ចិនកើនឡើងដល់ ៥,៣ ភាគរយនៅក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៤

បរទេស ៖ យោងតាមប្រភពសារព័ត៌មានបរទេសបានរាយការណ៍ថា ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិនបានកើនឡើងដល់ ៥,៣ ភាគរយនៅក្នុងត្រីមាសទីមួយធៀបនឹងឆ្នាំមុន ដែលលើសពីការរំពឹងទុករបស់អ្នកព្យាករណ៍។

កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ រដ្ឋាភិបាលចិនបានប្រកាសថា សេដ្ឋកិច្ចធំទី ២ របស់ពិភពលោកបានកើនឡើងក្នុងអត្រា ៥,៣ ភាគរយដោយគិតចាប់ពីខែមករាដល់ខែមីនា លើសពីការព្យាករណ៍ ៤,៨ ភាគរយ។ ការិយាល័យស្ថិតិជាតិរបស់ចិនបានលើកឡើងថា សេដ្ឋកិច្ចប្រទេសបានចាប់ផ្តើមល្អនៅក្នុងត្រីមាសទីមួយ ដែលជាមូលដ្ឋានគ្រឹះដ៏ល្អសម្រាប់មួយឆ្នាំពេញ។ យ៉ាងណាមិញ បញ្ហាមួយចំនួនកាន់តែស្មុគស្មាញ និងមានភាពមិនប្រាកដប្រជា។ ទន្ទឹមនឹងនេះ បើធៀបនឹងឆ្នាំមុន ផលិតកម្មឧស្សាហកម្មបានកើនឡើង ៦,១ ភាគរយនៅក្នុងត្រីមាសទីមួយ ខណៈដែលតម្លៃអ្នកផលិតឧស្សាហកម្មបានធ្លាក់ចុះ ២,៧ ភាគរយដោយសារតែសម្ពាធបរិត្តផរណាបន្តប៉ះពាល់លើវិស័យផលិតកម្ម។

លើសពីនេះ ការវិនិយោគលើទ្រព្យសកម្មថេរបានកើនឡើង ៤,៥ ភាគរយធៀបនឹងឆ្នាំមុន ដែលត្រូវបានជំរុញដោយការកើនឡើងនៃការវិនិយោគផលិតកម្ម ៩,៩ ភាគរយ។ បន្ថែមពីនេះ ការ​លក់​រាយ​បាន​ធ្លាក់ចុះ ​៤,៧ ​ភាគ​រយ​ក្នុង​ត្រី​មាស​នេះ ដោយ​ធ្លាក់​ចុះ​ពី​ ៥,៥ ​ភាគ​រយ​នា​អំឡុង​ខែ​មករា​ដល់​ខែ​កុម្ភៈ ហើយវិស័យអចលន្យទ្រព្យបន្តធ្លាក់ចុះ ៩,៩ ភាគរយ។

អ្នកវិភាគបានចាត់ទុកថា កំណើនដ៏រឹងមាំនេះជំរុញដោយការរួមបញ្ចូលគ្នានៃគោលនយោបាយរបស់រដ្ឋាភិបាលក្នុងគោលបំណងជំរុញសេដ្ឋកិច្ច ការកើនឡើងនៃការចំណាយរបស់អ្នកប្រើប្រាស់ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំចិន និងការជំរុញការវិនិយោគ។ ទោះជាយ៉ាងណា ក្តីបារម្ភនៅតែបន្តកើតមានចំពោះភាពទន់ខ្សោយដែលអាចកើតមាននៅក្នុងសូចនាករសេដ្ឋកិច្ចក្នុងខែមីនា ជាពិសេសនៅក្នុងសកម្មភាពក្រោយថ្ងៃឈប់សម្រាក។ លើសពីនេះ តម្រូវការខាងក្រៅនៅតែមិនប្រាកដប្រជា ដែលត្រូវបានគូសបញ្ជាក់ដោយការថយចុះនៃការនាំចេញក្នុងខែមីនា។ អ្នកព្យាករណ៍កត់សម្គាល់ថា ការចំណាយគ្រួសារវិលត្រឡប់ទៅភាពធម្មតាវិញក្រោយពីថ្ងៃឈប់សម្រាក និងវិធីសាស្រ្តប្រុងប្រយ័ត្នចំពោះការចំណាយរបស់រដ្ឋាភិបាល និងការជំរុញផ្សេងទៀតនឹងប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចនៅក្នុងត្រីមាសនេះ។

ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងសេដ្ឋកិច្ច ទីក្រុងប៉េកាំងបានបង្ហាញនូវគំនិតផ្តួចផ្តើមគោលនយោបាយរូបិយវត្ថុ និងសារពើពន្ធមួយចំនួន។ ប្រទេសចិនបានកំណត់គោលដៅកំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់ខ្លួនប្រហែល ៥​ ភាគរយសម្រាប់ឆ្នាំ២០២៤ ហើយកំណើនដ៏ខ្លាំងបែបនេះជាធម្មតានឹងជំរុញឱ្យតម្លៃភាគហ៊ុននៅទូទាំងតំបន់កើនឡើងខ្ពស់។ យ៉ាងណាមិញ កាលពីថ្ងៃអង្គារ ភាគហ៊ុនអាស៊ីបានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីភាគហ៊ុនបានធ្លាក់ចុះនៅ Wall Street ។ ទន្ទឹមនឹងនេះ  កំណើនដ៏រឹងមាំនៅក្នុងសេដ្ឋកិច្ចដ៏ធំបំផុតរបស់តំបន់នេះ ក៏ត្រូវបានគេមើលឃើញថាមានភាពវិជ្ជមានសម្រាប់ប្រទេសជិតខាងរបស់ខ្លួនផងដែរ ដោយសារពួកគេពឹងផ្អែកលើតម្រូវការរបស់ចិនកាន់តែច្រើនឡើងដើម្បីជំរុញសេដ្ឋកិច្ចរបស់ខ្លួន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ