សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ ជំរឿនសេដ្ឋកិច្ចជាតិឆ្នាំ២០២២ ជាមូលដ្ឋានសំខាន់សម្រាប់កម្ពុជាដើរទៅមុខលើការ​អភិវឌ្ឍន៍ជាតិ

ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បាន​លើកឡើងថា ការធ្វើជំរឿនសេដ្ឋកិច្ចជាតិឆ្នាំ២០២២ គឺ​ជាមូលដ្ឋា​​នសំខាន់សម្រាប់កម្ពុជាដើរទៅមុខ សម្រេចផែនការអភិវឌ្ឍនជាតិ និងឆ្លើយតបចំគោលដៅ​រយៈពេល១០ឆ្នាំទៀត។ ​ប្រមុខរដ្ឋាភិបាលកម្ពុជា​ថ្លែងដូចនេះ​ ​ក្នុងពិធីប្រកាសផ្សព្វផ្សាយ​របាយការណ៍ថ្នាក់ជាតិស្តីពីលទ្ធផលចុងក្រោយនៃជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២២ នា​ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣។ ​

សម្ដេចធិបតី ហ៊ុន ម៉ាណែត បាន​ឱ្យដឹងថា ទិន្នន័យជំរឿនសេដ្ឋកិច្ចជាតិនេះ នឹងជួយរដ្ឋាភិបាលលើការរៀបចំគោ​លនយោបាយប្រកបដោយការឆ្លុះបញ្ចាំងស៊ីជម្រៅលើស្ថានភាពសុខភាពសេដ្ឋកិច្ច ការលានុវត្តភាពសេ​ដ្ឋ​កិ​ច្ច និង​អាចកំណត់តម្រូវការជាក់លាក់ទៅតាមវិស័យ ការបែងចែកធនធានប្រកបដោយប្រសិទ្ធភាព វិធា​នការអន្តរាគមន៍ និងការត្រួតពិនិត្យលើគោលដៅអភិវឌ្ឍន៍ជាតិ។ ​

សម្ដេចបានមានប្រសាសន៍​ថា ៖

«ទិន្នន័យ​ជួយឱ្យយើងអាចព្យាករសេណារីយ៉ូ និងអនាគត ថាវានឹងប្រែប្រួ​លកម្រិតណា បើយើងមិនអាចព្យាករណ៍ស្ថានការណ៍ទៅមុខយ៉ាងណា យើងនឹងដើរក្រោយសភាពការណ៍ យើងមិនអាចបុរេសកម្មបានទេ។ យើងនឹងត្រូវប្រតិកម្ម ហើយពាក្យថាប្រតិកម្មហើយ ច្រើនតែលុបលាងបញ្ហា សម្អាតបញ្ហា។ ការព្យាករក្នុងសេដ្ឋកិច្ចយើង ឧទាហរណ៍ កូវីដ១៩ ឬ២០២៤ តើវិស័យអីដែលងើបឡើ​ង ហើយវិស័យអីដែលយើងត្រូវទាញសក្តានុពល?»​

សម្ដេចនាយករដ្ឋមន្ត្រីបាន​​បញ្ជាក់​ថា ជំរឿនសេដ្ឋកិច្ចជាតិឆ្នាំ២០២២ បានជួយដល់រដ្ឋាភិបាលអាណត្តិទី៧ អាចដឹងពីស្ថានភាពវិវត្តសេដ្ឋកិច្ចរយៈពេល ១០ឆ្នាំមកនេះ ទៅលើកម្រិតសេដ្ឋកិច្ច-សង្គម រចនាសម្ព័ន្ធសេ​ដ្ឋ​កិច្ច អាជីវកម្មក្នុង និងក្រៅប្រព័ន្ធ ផលប៉ះពាល់ពីវិបត្តិកូវីដ១៩ ជាដើម។​​ ​ទន្ទឹមនឹងនេះ លោកក៏​បានស្នើដល់ក្រសួងផែនការ ជួយប្រែក្លាយទិន្នន័យជំរឿនសេដ្ឋកិច្ចជាតិឆ្នាំ២០២២ ទៅជាព័ត៌មានដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងច្បាស់លាស់តាមបែបវិទ្យាសាស្ត្រ ដោយការប្រើប្រា​ស់វិធីសាស្ត្រសមស្របបែបវិទ្យាសាស្ត្រស្ថិតិ ដើម្បីផ្តល់ជាធាតុចូលរឹងមាំសម្រាប់គ្រប់ក្រសួង-ស្ថាប័ន ប្រើប្រា​ស់ក្នុងការងាររៀងៗខ្លួន ជាពិសេសការរៀបចំគោលនយោបាយ និងការផ្សព្វផ្សាយជូនសាធារណជន និងទូលំទូលាយដល់គ្រប់ក្រសួង-ស្ថាប័ន ពាក់ព័ន្ធ។​

ពាក់ព័ន្ធនឹងបញ្ហានេះ លោក ប៉ា ចន្ទរឿន ​ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា បាន​​លើកឡើងដូចគ្នានេះដែរ​ថា ការធ្វើគោលនយោបាយ និងការសម្រេចចិត្តណាមួយត្រូវឈរលើគោលការណ៍ភស្តុតាងជាក់ស្តែង ដែលកើតចេញពីការសិក្សាស្រាវជ្រាវ។

លោកបានបន្តថា របាយការណ៍ជំរឿនសេដ្ឋកិច្ចជាតិឆ្នាំ២០២២ របស់ក្រ​សួងផែនការនេះជាទិន្នន័យ និងភស្តុតាងចាំបាច់មួយដើម្បីគូសវាងសកម្មភាពសេដ្ឋកិច្ចកម្ពុជា និងត្រួតពិនិត្យសកម្មភាពដែលបានអនុវត្តកន្លងមក ហើយកំណត់សកម្មភាពដែលត្រូវបន្ត ដែលជាស្ពានសម្រេចគោលដៅប្រែក្លាយជាប្រទេសចំ​ណូល​មធ្យមកម្រិតទាបឆ្នាំ២០៣០ និងចំណូលកម្រិតខ្ពស់ឆ្នាំ២០៥០។​

លោកបាន​ប្រាប់​​ថា ៖

«នៅកម្ពុជាយើង មានធនធានមនុស្សដែលអាចសិក្សាស្រាវជ្រាវកម្រិតខ្ពស់បាន សំ​ខាន់ទៅលើការឱ្យ​តម្លៃ និងការចេះប្រើធនធានទាំងនោះឱ្យមានប្រយោជន៍ដល់សង្គមប៉ុណ្ណោះ។ របាយកា​រណ៍បែបវិទ្យាសាស្ត្រ ជាទិសដៅចង្អុលបង្ហាញអ្នកធ្វើគោលនយោបាយ អ្នកនយោបាយ ការដាក់ចេញផែ​នការអភិវឌ្ឍន៍ និងគម្រោងនានាទាំងដំ​ណាក់កាលខ្លី និងវែង»។ ​

លោក ប៉ា ចន្ទរឿន សង្ឃឹមថា របាយការណ៍ជំរឿនសេដ្ឋកិច្ចជាតិឆ្នាំ២០២២ នេះប្រើប្រាស់វិធីសាស្ត្រកម្រិ​ត​ខ្ពស់តាមបែបវិទ្យាសាស្ត្រ ចៀសវាងការធ្វើដោយរួចពីដៃ ដោយសាររបាយការណ៍ថ្នាក់ជាតិនេះនឹងក្លាយទៅ​ជាទិន្នន័យគោលសម្រាប់ការដឹកនាំប្រទេស ការសម្រេចចិត្ត និងធ្វើគោលនយោបាយជាតិទាំងមូល។​

សូម​ជម្រាបដែរ​ថា ​បញ្ជីមេនៃអង្គភាព​សេដ្ឋ​កិច្ច​​ក៏ត្រូវ​បានប្រើប្រាស់ជាបញ្ជីគោលនៃជំរឿនសេដ្ឋកិច្ច និងធ្វើជាបញ្ជីសំណាកគំរូ សម្រាប់​ជ្រើសរើសសំណាកគំរូនៃអង្កេតផ្សេងៗពាក់ព័ន្ធនឹងក្រុមហ៊ុន សហគ្រាសអាជីវកម្ម សិប្បកម្ម ពាណិជ្ជកម្ម និងសេវាកម្ម លើកលែងតែអង្គភាពសេដ្ឋកិច្ចក្នុងវិស័យកសិកម្ម៕ អត្ថបទ CPA ៖ សំបា​ន ច័ន្ទដារ៉ា​




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។  កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

​អាម៉េរិក​ស្នើ​ប្រគល់​ទ្រព្យ​បង្កក​ទាំង​អស់​ឱ្យ​រុស្ស៊ី​វិញ ជា​ថ្នូរ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​សហរដ្ឋ​អាម៉េរិក​បាន​ស្នើ​ឱ្យ​មាន​ការ​ដោះបម្រាម​បង្កក​លើ​ទ្រព្យសម្បត្តិ​រុស្ស៊ី​តម្លៃ​រាប់​ពាន់​លាន​អឺរ៉ូ​ ដែល​កំពុង​រក្សាទុក​ក្នុង​សហ​ភាព​អឺរ៉ុប ​ក្នុង​គោលបំណង​ជំរុញ​កិច្ចព្រមព្រៀង​សន្តិភាព​សម្រាប់​ជម្លោះ​អ៊ុយក្រែន

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ​បន្តិច ​ខណៈ​ទីផ្សារ​រង់ចាំ​មើល​ជំហាន​បន្ធូរ​ទណ្ឌកម្ម​របស់​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​បន្តិច​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ​ខណៈ​វិនិយោគិន​កំពុង​តាមដាន​ហានិភ័យ​នៃ​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា ​និង​លទ្ធភាព​ដែល​រដ្ឋបាល​អាម៉េរិក​អាច​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កប៉ាល់​ស្រមោល ​ដើម្បី​សម្រួល​ការ​ដឹកជញ្ជូន​ប្រេង​តាម​ផ្លូវ​សមុទ្រ​

អ្នក​ជំនាញ​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​វិស័យ​ស្វាយចន្ទី ​ទប់​ទល់​បាតុភូត​អែលនីញ៉ូ ​និង​បង្កើន​តម្លៃ​បន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

អ្នក​ជំនាញ​សេដ្ឋកិច្ច​ ​និង​វិស័យ​ស្វាយចន្ទី ​បាន​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​ភាព​ធន់​នៃ​វិស័យ​កសិកម្ម ​និង​បង្កើន​ការ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ក្នុង​ស្រុក​ ​ដើម្បី​ទប់ទល់​នឹង​ហានិភ័យ​ពី​បាតុភូត​អែលនីញ៉ូ ​(​El ​Niño​)​ ​ដែល​អាច​បង្ក​គ្រោះ​រាំងស្ងួត ​និង​រលក​កម្ដៅ​ខ្លាំង ​ចាប់​ពី​សប្ដាហ៍​ទី​៣ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​រហូតដល់​ខែ​កុម្ភៈ ​ឆ្នាំ​២០២៧

លោក​ Trump ​ទំនង​ពិចារណា​បណ្ដេញ​រដ្ឋមន្ត្រី​សង្គ្រាម ​ដើម្បី​គេច​ពី​ការ​ទទួលខុសត្រូវ​លើ​សង្គ្រាម​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ Donald ​Trump ​ទំនង​ជា​កំពុង​ពិចារណា​លើ​លទ្ធភាព​បណ្តេញ​រដ្ឋមន្ត្រី​ក្រសួង​សង្គ្រាម​ ​លោក​ Pete ​Hegseth ​ចេញ​ពី​តំណែង​ ​បន្ទាប់ពី​ការ​បោះឆ្នោត​សភា​ពាក់​កណ្តាល​អាណត្តិ​ខាង​មុខ​នេះ​ ​ដើម្បី​ជួយ​ដក​ខ្លួន​ចេញ​ពី​ការ​ទទួលខុសត្រូវ​ចំពោះ​សង្គ្រាម​ជាមួយ​ប្រទេស​អ៊ីរ៉ង់

តំបន់​ជុំវិញព្រលានយន្តហោះតេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេស វិស័យលំនៅឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/10/2026

តំបន់​ជុំវិញព្រលានយន្តហោះអន្តរជាតិ​តេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេសលើ​លំនៅឋាន

អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/10/2026

ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន

ក្រសួងការងារ និងសហភាពអឺរ៉ុប រួមគ្នាពង្រឹង និងលើកកម្ពស់ការអភិវឌ្ឍជំនាញបច្ចេកទេស ដើម្បីឆ្លើយតបតម្រូវការការងារឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/10/2026

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយសហភាពអឺរ៉ុប (EU) ប្រចាំកម្ពុជា បានសហការគ្នាពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (NTTI) និងវិស័យឯកជន ក្នុងការលើកកម្ពស់ការអភិវឌ្ឍជំនាញបច្ចេកទេស ការសិក្សាផ្អែកលើការងារ និងជំនាញទន់ ដើម្បីឆ្លើយតបតម្រូវការឧស្សាហកម្ម ព្រមទាំងផ្តល់ជាវេទិកាដល់តំណាងរាជរដ្ឋាភិបាល និយោជក គ្រឹះស្ថាន TVET និងនិស្សិត

ពីពលករចំណាកស្រុកទៅជាកម្លាំងសេដ្ឋកិច្ចក្នុងស្រុក៖ ឱកាសថ្មីសម្រាប់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/10/2026

ការវិលត្រឡប់របស់ពលករកម្ពុជាពីប្រទេសថៃក្នុងចំនួនដ៏ច្រើនបានបង្កើតសម្ពាធលើទីផ្សារការងារក្នុងស្រុក ប៉ុន្តែក៏កំពុងបើកឱកាសសម្រាប់កម្ពុជាក្នុងការបង្កើនធនធានមនុស្ស ពង្រឹងផលិតភាព និងជំរុញការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចទៅរកការងារដែលត្រូវការជំនាញនិងមានតម្លៃបន្ថែមខ្ពស់

រុស្ស៊ី ដំណើរការសេវាទូទាត់លុយគ្រីបតូជាសាច់ប្រាក់លើកដំបូងបំផុតរបស់ពិភពលោកក្នុងតម្លៃសេវាត្រឹមតែ ០,៣ភាគរយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/10/2026

ប​រទេស ៖ ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុរុស្ស៊ី A7 បានប្រកាសដាក់ឱ្យប្រើប្រាស់សេវាកម្មទូទាត់ប្រាក់លើកដំបូងបំផុតរបស់ពិភពលោក ដែលអនុញ្ញាតឱ្យអតិថិជនផ្ទេរប្រាក់ឆ្លងប្រទេសដោយប្រើប្រាស់រូបិយប័ណ្ណគ្រីបតូ(Cryptocurrency)ជាមួយតម្លៃសេវាត្រឹមតែ ០,៣ភាគរយ។ យោងតាមការចេញផ្សាយរបស់កាសែត RT បានឲ្យដឹងថា ការបើកដំណើរការសេវាកម្មថ្មីដែលមានឈ្មោះថា A7 International នេះ បានជួយឱ្យក្រុមហ៊ុនអាចពង្រីកវិសាលភាពរបស់ខ្លួនទៅកាន់អន្តរជាតិបើទោះបីជាកំពុងរងទណ្ឌកម្មសេដ្ឋកិច្ចពីបណ្តាប្រទេសលោកខាងលិចក៏ដោយ។ តាមរយៈប្រព័ន្ធថ្មីនេះ អតិថិជនអាចទូទាត់ការផ្ទេរប្រាក់ជាប្រភេទរូបិយប័ណ្ណឌីជីថល USDT(ដែលជាប្រាក់គ្រីបតូមានតម្លៃថេរស្មើប្រាក់ដុល្លារអាមេរិក) ហើយអ្នកទទួលប្រាក់នឹងទទួលបានជាសាច់ប្រាក់តាមប្រព័ន្ធ SWIFT


Leave a Reply

Your email address will not be published.Required fields are marked *