តម្លៃមាសឡើងថ្លៃជាង ២ ៤០០ ដុល្លារក្នុងមួយអោន ដោយសារភាពតានតឹងនៃជម្លោះនៅមជ្ឈិមបូព៌ា

បរទេស៖ យោងតាមប្រភពពី Money Control បានរាយការណ៍ថា តម្រូវការនៃទ្រព្យសម្បត្តិមានសុវត្ថិភាពកើនឡើងបានធ្វើឲ្យតម្លៃមាសឡើងថ្លៃ ដោយសារភាពតានតឹងដែលកំពុងបន្តនៅមជ្ឈិមបូព៌ា ដែលបន្ថែមសម្ពាធពីការកើនឡើងរូបិយប័ណ្ណអាមេរិក និងទិន្នផលរតនាគារ។

កាលពីថ្ងៃសុក្រ សប្ដាហ៍កន្លងទៅនេះ តម្លៃមាសបានឡើងថ្លៃដល់កម្រិតខ្ពស់ ២ ៤៣១ ដុល្លារក្នុងមួយអោន ប៉ុន្តែបានធ្លាក់ចុះបន្តិចនៅថ្ងៃពុធក្នុងសប្ដាហ៍នេះនៅត្រឹម ២ ៣៨១ ដុល្លារក្នុងមួយអោន។ ការកើនឡើងនៃភាពតានតឹងជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន រួមទាំងជម្លោះមជ្ឈិមបូព៌ាកំពុងធ្វើឱ្យមាស និងប្រាក់ដុល្លារឡើងថ្លៃ។ វិនិយោគិនកំពុងស្វែងរកមាស និងប្រាក់ដុល្លារអាមេរិក ដែលជាទ្រព្យសម្បត្តិមានសុវត្ថិភាពក្នុងអំឡុងពេលនៃអស្ថិរភាព និងចលាចលជាសកល។ យ៉ាងណាមិញ ប្រាក់ដុល្លារបានរក្សាស្ថិរភាពជិតដល់ចំណុចកំពូលក្នុងរយៈពេលប្រាំខែ ដែលធ្វើឲ្យតម្លៃមាសមិនសូវទាក់ទាញសម្រាប់អ្នកកាន់រូបិយប័ណ្ណផ្សេងទៀត។

លោក Yeap Jun Rong អ្នកយុទ្ធសាស្រ្តទីផ្សារបានលើកឡើងថា ទោះបីជាតម្លៃមាសប្រឈមមុខនឹងទិន្នផលរតនាគារខ្ពស់ និងប្រាក់ដុល្លារអាមេរិកកាន់តែរឹងមាំ ប៉ុន្តែតម្លៃរបស់វានៅតែមានស្ថិរភាពក្នុងរយៈបេលប៉ុន្មានខែកន្លងមកនេះ។ ទន្ទឹមនឹងនេះ វិនិយោគិនទីផ្សារនៅតែប្រុងប្រយ័ត្នចំពោះប្រតិកម្មរបស់អ៊ីស្រាអែលចំពោះការវាយប្រហាររបស់អ៊ីរ៉ង់ ខណៈដែលពួកគេកំពុងស្វែងរកការគាំទ្រមួយចំនួនសម្រាប់តម្លៃមាស។ ការកើនឡើងណាមួយនៅក្នុងភាពតានតឹងភូមិសាស្ត្រនយោបាយអាចបើកផ្លូវសម្រាប់តម្លៃមាសឲ្យឡើងថ្លៃដល់កម្រិតខ្ពស់គ្រប់ពេលវេលា។

ធនាគារវិនិយោគអាល្លឺម៉ង់ Deutsche Bank បានព្យាករណ៍ថា តម្លៃមាសអាចនឹងឡើងថ្លៃដល់ ២ ៤០០ ដុល្លារក្នុងមួយអោននៅចុងឆ្នាំ២០២៤ និងឡើងថ្លៃដល់ ២ ៦០០ ដុល្លារក្នុងមួយអោននៅចុងឆ្នាំ២០២៥។ ធនាគាររំពឹងថា មាសទំនងជានៅតែរក្សាបាននូវគោលជំហររឹងមាំ ដោយសារវានឹងផ្តល់ប្រាក់ចំណេញច្រើនដល់វិនិយោគិន។

មន្ត្រីធនាគារកណ្តាលអាមេរិកកំពូលៗ រួមទាំងប្រធាន Federal Reserve Jerome Powell មិនបានផ្តល់ការណែនាំអំពីពេលណាដែលអត្រាការប្រាក់អាចត្រូវបានកាត់បន្ថយនោះទេ ដោយនិយាយថា ជំនួសមកវិញនូវគោលនយោបាយរូបិយវត្ថុចាំបាច់ត្រូវដាក់កំហិតឱ្យបានយូរ។ ទិន្នន័យចេញពីសហរដ្ឋអាមេរិកបានធ្វើឱ្យមានចម្ងល់អំពីលទ្ធភាពនៃការកាត់បន្ថយអត្រាការប្រាក់នៅឆ្នាំនេះ ដោយឈ្មួញកណ្តាលសកលជាច្រើនបានផ្លាស់ប្តូរការព្យាករណ៍របស់ពួកគេចំពោះលទ្ធភាពដែលធនាគារកណ្តាលអាមេរិកអាចកាត់បន្ថយអត្រាការប្រាក់ដល់ខែកញ្ញាចាប់ពីខែមិថុនា។ លើសពីនេះ ទីផ្សារកំពុងកំណត់ថា ឱកាសនៃការកាត់បន្ថយអត្រាការប្រាក់នៅក្នុងខែកញ្ញាមានប្រហែល ៦៨ ភាគរយ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)