ចិន ៖ ក្រុមហ៊ុនអចលនទ្រព្យដ៏ធំរបស់ប្រចាំនៅប្រទេសចិន Evergrande បាននិយាយថាខ្លួនបានធ្វើកិច្ចព្រមព្រៀងជាមួយនឹងម្ចាស់មូលបត្របំណុល ដើម្បីអនុញ្ញាតឱ្យក្រុមហ៊ុនយក្សនេះរក្សាបាននូវកេរ្តិ៍ឈ្មោះ និងបញ្ចៀសបញ្ហាដោយការមិនទូទាត់បង់ការប្រាក់លើបំណុលនោះ។

នៅក្នុងសេចក្ដីថ្លែងការណ៍ទៅកាន់ទីផ្សារភាគហ៊ុននៃទីក្រុងសិនជិន អង្គភាពចិនដីគោក របស់ Evergrande គឺក្រុមហ៊ុន Hengda បាននិយាយថា ខ្លួនបានចរចាផែនការបង់ការប្រាក់ប្រមាណ ២៣២ លានយន់ចិន (៣៦ លានដុល្លារអាមេរិក) សម្រាប់មូលបត្របំណុលក្នុងស្រុកឆ្នាំ២០២៥ ដែលមានអត្រាការប្រាក់ ៥,៨ ភាគរយ ដោយគេមិនបាននិយាយទាក់ទងនឹងការបង់ការប្រាក់នៃមូលបត្របំណុលនៅទីផ្សារបរទេសនោះទេ។
Hengda បាននិយាយទៀតថា វិនិយោគិនដែលបានទិញ និងកាន់មូលបត្របំណុលមុនថ្ងៃទី២២ កញ្ញា ឆ្នាំ២០២១ មានសិទ្ធិទទួលបានការប្រាក់នៅពេលនេះ។ ទោះជាយ៉ាងណា ក្រុមហ៊ុននេះមិនបានបញ្ជាក់ថាខ្លួនអាចបង់ការប្រាក់ ៨៣,៥ លានដុល្លារ សម្រាប់មូលបត្របំណុលឆ្នាំ២០២២ ឬការប្រាក់ ៤៧,៥ លានដុល្លារសម្រាប់មូលបត្របំណុលឆ្នាំ២០២៤ នោះឡើយ។

ក្រុមហ៊ុន Evergrande ជំពាក់បំណុលជាង ៣០០ពាន់លានដុល្លារ និងកំពុងជួបវិបត្តិខ្វះសាច់ប្រាក់យ៉ាងខ្លាំង ដែលធ្វើឱ្យក្រុមហ៊ុននេះប្រញាប់ប្រញាល់រៃអង្គាសដើម្បីសងម្ចាស់បំណុល និងអ្នកផ្គត់ផ្គង់គ្រឿងសំណង់។
ទំហំដ៏ធំរបស់ក្រុមហ៊ុននេះ បានធ្វើឱ្យកើតមានការព្រួយបារម្ភថា ប្រសិនបើក្រុមហ៊ុនដួលរលំ សេដ្ឋកិច្ចរបស់ប្រទេសចិន និងពិភពលោកនឹងរងផលប៉ះពាល់។ ដូច្នេះ ដើម្បីជួយបន្ធូរកង្វះសាច់ប្រាក់ក្នុងទីផ្សារធនាគារប្រជាជនចិនបានបញ្ចូលទឹកប្រាក់ចំនួន ១២០ ពាន់លានយន់ចូលទៅក្នុងប្រព័ន្ធធនាគារតាមរយៈកិច្ចព្រមព្រៀងទិញបញ្ច្រាស ដែលបណ្ដាលឱ្យមានការចំណាយសរុប ៩០ ពាន់លានយន់៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 16/10/2026
ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់





វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content