ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត កាំកូ បើកសម្ពោធច្រកភ្លោះថ្មីចេញ-ចូលកាត់វិថី​ធំ ២

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត្ត។

ភ្នំពេញ — ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត បានប្រកាសបើកសម្ពោធច្រកថ្មីរបស់ខ្លួនជាផ្លូវការនៅលើផ្លូវ ម៉ុង ឬទ្ធី កាលពីព្រឹកថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២៤​ ។ ច្រកថ្មីនេះ គឺជាច្រកយុទ្ធសាស្ត្រមួយដើម្បីដោះស្រាយបញ្ហាចំណត និងជួយកាត់បន្ថយពេលវេលាធ្វើដំណើរដល់អតិថិជនរស់នៅក្នុងតំបន់កាំកូ ហើយមានបំណងចង់មកទិញទំនិញនៅ ផ្សារ​ ជីប ម៉ុង ស៊ុបភើម៉ាឃីត កាំកូ ។​

ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត កាំកូ មានទំហំ ១ ៩៨១ ម៉ែត្រការ៉េ  ដែលមានច្រកចូលធំៗចំនួន ២ លើវិថីផ្សេងគ្នា។ ច្រកទី១ គឺស្ថិតនៅផ្លូវ ៥៩៨ ភូមិប៉ាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ច្រកទី២ គឺស្ថិតលើ ផ្លូវម៉ុងឬទ្ធី  ភូមិប៉ាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ច្រកទាំង ២ នេះ មានចម្ងាយត្រឹមតែ ១០០ ម៉ែត្រប៉ុណ្ណោះពីរង្វង់មូលកាំកូ ។ ផ្សារទំនើបមួយនេះនឹងផ្តល់ជូនប្រជាពលរដ្ឋនូវជម្រើសផលិតផលដ៏សម្បូរបែប ទាំងផលិតផលជាតិ និងផលិតផលនាំចូលបន្លែ ផ្លែឈើ ត្រី សាច់ មកពីកសិករក្នុងស្រុកជាមួយតម្លៃដ៏ប្រកូតប្រជែង ព្រមទាំងសេវាកម្មអតិថិជនដ៏ល្អឥតខ្ចោះ និងប្រូម៉ូសិនរហូតដល់ ៧០% ជារៀងរាល់ថ្ងៃ។

លោកជំទាវ តែ សុវណ្ណី អគ្គនាយិកាពហុពាណិជ្ជកម្ម និងសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន​ ជីប ម៉ុង មានប្រសាសន៍ថា «ការបើកច្រកថ្មីលើផ្លូវម៉ុងឬទ្ធីនេះ គឺជាការទម្លុះរបាំងបញ្ហាដែលបានជួបប្រទះកន្លងមក​ ដោយពួកយើងដឹងតាមរយៈការផ្តល់មតិយោបល់ត្រលប់របស់អតិថិជនដែលចូលចិត្តមកទិញទំនិញនៅសាខាកាំកូ។ ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត កាំកូ នឹងផ្តល់ជូនកម្មវិធីពិសេសជាមួយតម្លៃល្អ ដូចទំនិញបោះដុំ កន្លែងចតឡានធំទូលាយជាងមុន ផ្លូវបត់ចូលស្រួលជាងមុន ជូនប្រជាជននៅក្នុងតំបន់នេះ។ ផ្សារ ជីប ម៉ុង ប្តេជ្ញាចិត្តគាំទ្រផលិតផលខ្មែរ ដូចជា បន្លែ សាច់ និងនាំយកមកដាក់លក់អោយបានកាន់តែច្រើន» ។​

ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត ជាបុត្រសម្ព័ន្ធមួយនៃក្រុមហ៊ុន ជីប ម៉ុង ដែលប្តេជ្ញាបម្រើសហគមន៍របស់យើង ដោយផ្តល់នូវទំនិញ និងសេវាកម្មដែលមានគុណភាពខ្ពស់ ផ្តល់ការងារ និងជំនាញដល់ប្រជាជនកម្ពុជារាប់ពាន់នាក់។ ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៨ ហើយបច្ចុប្បន្នកំពុងដំណើរការហាងចំនួន ១១ ។

អតិថិជនអាចស្វែងរកផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត កាំកូតាមអាស័យដ្ឋានខាងក្រោម៖

ច្រកទី ១ លើផ្លូវ ៥៩៨និង ច្រកទី ២ លើ ផ្លូវម៉ុងឬទ្ធី  ភូមិប៉ាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សម្រាប់ព័ត៌មានបន្ថែមអំពី ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត សូមចូលទៅកាន់ទំព័របណ្តាញសង្គមខាងក្រោម ៖  

Facebook: https://www.facebook.com/ChipMongSupermarket

Tiktok: https://www.tiktok.com/@chipmongsupermarket?_t=8lEcG3gqMno&_r=1

Telegram: https://t.me/chipmongsupermarket


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

Leave a Reply

Your email address will not be published.Required fields are marked *