ហុងកុង​គ្រោង​​បង្កើត​​ការិយាល័យ​ប្រឹក្សា​ពាណិជ្ជកម្ម​នៅភ្នំពេញ ខណៈគម្រោងវិនិយោគធំៗ​របស់ហុងកុង​ក៏កំពុង​ដំណើរការ​នៅកម្ពុជា​

ភ្នំពេញ ៖ ក្នុងគោលបំណងពង្រឹងទំនាក់ទំនង​ពាណិជ្ជកម្ម​ និងការ​វិនិយោគ​ជាមួយ​កម្ពុជា ហុងកុង​គ្រោងនឹង​បង្កើត​ការិយាល័យ​ទីប្រឹក្សា​ពាណិជ្ជកម្ម​នៅក្នុ​ងរាជធានីភ្នំពេញ ខណៈ​បច្ចុប្បន្ន​នេះ ហុងកុង​បាន​បើកការិយាល័យ​ទីប្រឹក្សា​​​ចំនួន៥០​កន្លែង​ហើយ​នៅលើពិភពលោក​ ​ដោយ​ក្នុង​ប្រទេស​តំបន់អាស៊ាន​ក៏មានការិយាល័យ​ទី​ប្រឹក្សា​ពាណិជ្ជកម្មចំនួន​៦​កន្លែង​ផងដែរ ។ គម្រោង​​បង្កើត​ការិ​យា​ល័​យ​ពាណិជ្ជកម្ម​នៅក្នុ​ងរាជធានីភ្នំពេញនេះ​ត្រូវបានធ្វើឡើងក្នុង​​​ដំណើរទស្សនកិច្ច​របស់​នាយក​ប្រតិបត្តិ​នៃ​តំបន់​រដ្ឋបាលពិសេស​ហុងកុង​ ដែល​នឹង​សម្រួលដល់​ការ​វិនិយោគរបស់​ហុងកុង​នៅកម្ពុជា​។

លោក​Peter K N Lam ប្រធាន​ក្រុមប្រឹក្សាអភិវឌ្ឍន៍​ពាណិជ្ជកម្ម​ហុងកុង​ បានថ្លែង​នៅក្នុងពិធីជួប​ជុំ​ជា​មួយ​ធុរជន ​និង​វិនិយោគិនកម្ពុជាកាលពីថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ២០២៤ ថា​ បច្ចុ​ប្ប​ន្ននេះ​ ក្រុមប្រឹក្សា​អភិវឌ្ឍន៍ពា​ណិ​ជ្ជ​ក​ម្មហុងកុង​មានការិយាល័យចំនួន៥០​នៅទូទាំង​ពិភពលោក ក្នុងនោះ​មានការិយាល័យ​ចំនួន​៦នៅក្នុង​តំបន់អាស៊ាន ដូចជា​នៅទីក្រុ​ងបាងកក​ប្រ​ទេស​ថៃ ក្រុងហូជីមិញ​ប្រទេស​វៀតណាម ទីក្រុង​ហ្សាការតា​ប្រ​ទេ​ស​ឥណ្ឌូនេស៊ី កូឡាឡាំពួរ​ប្រទេស​ម៉ាឡេស៊ី ម៉ានីល​ប្រទេស​ហ្វីលីពីន និង​សិង្ហបុរី ។​

លោក​បន្តថា ក្នុងពេលឆាប់​ៗនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង​ នឹ​ងបង្កើត​ការិយាល័យទី​ប្រឹក្សា​ថ្មីមួយ​នៅរា​ជ​ធា​នីភ្នំពេញ ប្រទេស​កម្ពុជា ដោយពង្រីក​បណ្ដាញ​របស់ខ្លួន​បន្ថែមទៀត​នៅ​ក្នុង​​តំបន់អាស៊ាន និង​តាម​ខ្សែ​ក្រវា​ត់ ​​​និងផ្លូវរបស់​ប្រទេស​ចិន​ ។ ចំណែក​បេសកកម្ម​របស់​រដ្ឋបាលពិសេស​ហុងកុង​​នៅពេលនេះ គឺដើម្បីស្វែងរក​ឱកាស​ និង​បង្កើត​ទំនាក់​ទំនង​ដែលនឹង​ពង្រឹង​ភាព​ជា​ដៃ​គូរ​វាង​ប្រទេស​កម្ពុជា និងហុងកុង​ ។

អ្នក​ឧកញ៉ា ​គិត ម៉េង​ ប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា បានមានប្រសាសន៍ថា​ ក្នុងនាមសភាពាណិជ្ជកម្ម​កម្ពុជា ​​សូម​ស្វាគមន៍​ចំពោះ​វិនិយោគិន​ និងធុរជន​ហុងកុង​ដែលមានបំណង​មក​បណ្ដាក់​ទុន​ និ​ងធ្វើធុរកិច្ច​នៅក្នុង​ប្រទេស​កម្ពុជា ហើយក្នុងនាមជាធុរជន ​និង​វិនិយោគិនកម្ពុជា ក៏រង់​ចាំ​ស្វាគមន៍​នូវការ​បណ្ដាក់ទុន​រកស៊ីរួមគ្នា​ ដើម្បីពង្រឹង​ទំនាក់ទំនង​នូវពាណិជ្ជកម្ម និង​វិនិយោគ​រវាង​​កម្ពុជា​ និងហុងកុង ។​

ឯកឧត្តម​ ស៊ុន ចាន់​ថុល ឧប​​នាយករដ្ឋមន្ត្រី និងជាអនុប្រធានទី​១​នៃក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​បង្ហាញ​នូវសក្ដានុព​ល​​ និង​កាលានុវត្ត​ភាព​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​ ក៏ដូចជា​ច្បាប់​វិនិ​យោគ​ថ្មីនៃ​ព្រះរា​ជា​ណា​ច​ក្រ​កម្ពុជា ដែលអាច​ឱ្យវិនិយោគិន​បរទេស រួមទាំង​វិនិយោគិន​ហុងកុង​ផងនោះ ទទួលបាននូវ​អត្ថ​ប្រយោ​ជ​ន៍​ និ​ងផ​ល​ចំណេញជាច្រើនពីកា​របណ្ដាក់​ទុន​វិ​និ​យោគ​នៅក្នុង​ប្រទេស​កម្ពុជា​ ។

ឯកឧត្តម​បន្តថា បច្ចុប្បន្ន​នេះ កម្ពុជាមានផ្លូវ​ល្បឿនលឿន មានកំពង់ផែទឹកជ្រៅ ​ផ្លូវរថភ្លើង​ និង​ហេដ្ឋារ​ច​នា​ស​ម្ព័ន្ធ​សម្ព័ន្ធជាច្រើន​ទៀត ហើយនៅ​ប៉ុន្មានថ្ងៃខាងមុខ​នេះ កម្ពុជា​នឹង​បើក​ការ​ដ្ឋាន​សាងសង់ព្រែកជីក​ហ្វូណន​តេជោ​ ដូច្នេះ​មិនយូរនោះទេ ព្រែកជីក​នេះ នឹងសាងសង់​រួចរាល់​ ពេលនោះកម្ពុជា​នឹងមានប្រព័ន្ធដឹកជញ្ជូន​ថ្មីមួយ​ទៀត ហើយក៏​នឹង​ធ្វើ​ឱ្យ​ប្រព័ន្ធដឹកជញ្ជូន​របស់​កម្ពុជាកាន់តែ​សំបូរ​បែប ។

គួរ​បញ្ជាក់ថា ដើម្បី​​ជំរុញទំនាក់​ទំន​ងពាណិជ្ជកម្ម​​ និងការ​វិនិយោគរវាង​កម្ពុជា – ​ហុងកុង​ លោក​ John KC Lee ​នាយក​ប្រតិបត្តិ​នៃតំបន់​រដ្ឋបាលពិសេស​ហុងកុង​ បាន​ដឹកនាំធុរ​ជន និង​វិនិយោគិន​ចំនួន​៣០​ក្រុមហ៊ុន​ មក​ទស្សនកិច្ច​នៅកម្ពុជា ស្វែងរក​ដៃគូវិនិយោគ​និងអាជីវកម្មរួមគ្នា ។​ ម្ចាស់សហគ្រាស​និងក្រុមហ៊ុន​ដែល​មក​ទស្សនកិច្ច​នៅកម្ពុជា​ មាន​លើវិស័យ​ហិរញ្ញវត្ថុ​ ធានារ៉ាប់រង​ នវានុវត្ត​ន៍​ ​និង​បច្ចេកវិទ្យា សេវាកម្ម​វិជ្ជាជីវៈ ហេដ្ឋារចនាសម្ព័ន្ធ ការ​ដឹកជញ្ជូន​និង​ភស្តុភារកម្ម​ ថាមពល​និ​ងបដិសណ្ឋារកិច្ចជាដើម ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អបអរសាទរ! ពិធីកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការការិយាល័យថ្មីរបស់សមាគមធនាគារនៅកម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 11/08/2026

សមាគមធនាគារនៅកម្ពុជា (ABC) នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ បានរៀបចំពិធីសម្ពោធការិយាល័យថ្មីរបស់ខ្លួនជាផ្លូវការ ស្ថិតនៅអគារលេខ ៩៩ រុក្ខវិថីសម្ដេចប៉ាន សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ

ឥណទានសហគ្រាសនៅកម្ពុជា កើនដល់ជិត ៩ ពាន់លានដុល្លារ គិតត្រឹមត្រីមាសទី២

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 10/08/2026

សមតុល្យឥណទានលក្ខណៈក្រុមហ៊ុន ឬសហគ្រាសនៅកម្ពុជា បានកើនឡើង ៧,១ ភាគរយ ដល់ ៨,៧៩ ប៊ីលានដុល្លារអាមេរិក គិតត្រឹមត្រីមាសទី២ ឆ្នាំ២០២៦ បើធៀបនឹងត្រីមាសមុន ខណៈចំនួនពាក្យស្នើសុំឥណទានកើនឡើង ១០,១ ភាគរយ

តម្រូវការទឹកដោះគោស្រស់នៅកម្ពុជាហក់ឡើងខ្ពស់ ខណៈនៅឆមាសទី១ ឆ្នាំ២០២៦ កម្ពុជានាំចូលជាង ៤៧លានតោន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/08/2026

តម្រូវការប្រើប្រាស់ទឹកដោះគោរស្រស់ក្នុងស្រុកបានហក់ឡើងខ្ពស់គួរឲ្យកត់សម្គាល់ ស្របពេលដែលឧស្សាហកម្មទឹកដោះគោនៅកម្ពុជាកំពុងពង្រីកខ្លួនជាបន្តបន្ទាប់ ដើម្បីបំពេញតម្រូវការទីផ្សារ

ក្រសួងដែនដី នឹងរៀបចំទីប្រជុំជនស្រុកកំពង់សិលា ធ្វើជាគំរូក្នុងការរៀបចំទីប្រជុំជននៅទូទាំងប្រទេស

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/08/2026

ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងយកការរៀបចំទីប្រជុំជនស្រុកកំពង់សិលា ខេត្តព្រះសីហនុ មកធ្វើជាគំរូក្នុងការរៀបចំទីប្រជុំជននៅទូទាំងប្រទេស

​បច្ចុប្បន្នភាព​វិស័យការពារ​ជាតិ​ផ្នែកផ្លូវ​សមុទ្ររបស់ ប៊ុលហ្ការី ​ជាមួយ​ការ​បញ្ចប់​ថ្នាក់​នាយ​ទាហាន​ជើង​ទឹក​ជំនាន់ថ្មី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/08/2026

ប៊ុល​ហ្ការី​ បាន​បោះជំហាន​ទៅ​មុខ​យ៉ាង​សកម្មក្នុងវិស័យការពារជាតិ ជាមួយ​ការ​ធ្វើ​បច្ចុប្បន្នភាព​ពីសមត្ថភាពរបស់កងកម្លាំងយោធាការពារដែន​សមុទ្រ​របស់​ខ្លួន​

ម៉ូដែល​ ​AI​ ​ចិន ​ដណ្ដើម​យក​ទីផ្សារ​អាហ្វ្រិក ​ដោយ​ឈ្នះ​លើ​តម្លៃ​ ​និង​ភាព​បត់បែន ​ធៀប​នឹង​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/08/2026

ម៉ូដែល​បញ្ញា​សិប្បនិម្មិត​ ​(​AI​) ​របស់​ចិន​កំពុង​ពង្រីក​វត្តមាន​យ៉ាង​ឆាប់រហ័ស​នៅក្នុង​ទីផ្សារ​អាហ្វ្រិក ​ហើយ​អ្នក​អភិវឌ្ឍន៍​កម្មវិធី​នៅ​តំបន់​នេះ​កំពុង​ងាកចេញ​ពី​ម៉ូដែលរបស់​ក្រុមហ៊ុន​អាម៉េរិក​ មក​ប្រើប្រាស់​ម៉ូដែល​ចិន​ដែល​មាន​តម្លៃ​ទាប​ និង​មាន​ភាព​បត់បែន​ខ្ពស់​ជាង

សព្វាវុធ​អាមេរិក ​ថយចុះ​ដោយសារ​ជម្លោះ​នៅ​មជ្ឈិមបូព៌ា និង​ធ្វើឱ្យ​សម្ព័ន្ធមិត្ត​នៅ​អាស៊ី​បារម្ភ​ពី​ហានិភ័យ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/08/2026

ការ​ប្រើប្រាស់​អាវុធយុទ្ធភណ្ឌ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ក្នុង​ជម្លោះ​យោធា​ជាមួយ​អ៊ីរ៉ង់​ដែល​កំពុង​បន្តរហូតមកដល់ពេលនេះ បាន​ធ្វើឱ្យឃ្លាំងរក្សាគ្រឿងសព្វាវុធ រួមទាំង​មីស៊ីល​របស់​អាមេរិក​ផងដែរនោះ ថយចុះ​យ៉ាង​ខ្លាំង​ ​

តម្លៃ​កង្កែប​ធ្លាក់ចុះ​ សហគមន៍​កង្កែប​ទន្លេ​សាប ​បែរ​ទៅ​រក​ការ​កែច្នៃ​ ​អាច​បង្កើន​តម្លៃ​បន្ថែម​

ជំនួញ, ព្រឹត្តិការណ៍

• 10/08/2026

ខណៈ​តម្លៃ​កង្កែប​សាច់​រស់​នៅ​លើ​ទីផ្សារ​ធ្លាក់ចុះ​ សហគមន៍​កសិកម្ម​កង្កែប​ទន្លេ​សាប​ ក្នុង​ខេត្ត​សៀមរាប ​បាន​បង្វែរ​បញ្ហា​ទីផ្សារ​ទៅជា​ឱកាស ​ដោយ​កែច្នៃ​កង្កែប​ជា​ផលិតផល​សម្រេច​ចំនួន​ ​៥​ ​ប្រភេទ​ ​ដើម្បី​បង្កើន​តម្លៃ​បន្ថែម​ និង​ពង្រីក​ទីផ្សារ​សម្រាប់​ផលិតផល​ក្នុង​ស្រុក​

ក្រុមហ៊ុន​ ​២០​ ​ពី​ហុងកុង​ ក្វាង​ទុង​ ​និង​ម៉ាកាវ ​សម្លឹង​រក​ឱកាស​វិនិយោគ​ក្នុង​វិស័យ​សក្តានុពល​នៅ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/08/2026

ក្រុមហ៊ុន​ប្រមាណ​ ​២០​ ​មកពី​ហុងកុង​ ក្វាង​ទុង​ ​និង​ម៉ាកាវ ​បាន​បង្ហាញ​ចំណាប់អារម្មណ៍​ក្នុង​ការ​ស្វែងរក​ឱកាស​វិនិយោគ​លើ​វិស័យ​សក្តានុពល​នៅ​កម្ពុជា​ ​ស្របពេល​រាជ​រដ្ឋាភិបាល​បាន​បញ្ជាក់​ពី​ការ​បន្ត​កែលម្អ​បរិយាកាស​វិនិយោគ​ ​និង​ហេដ្ឋារចនាសម្ព័ន្ធ​តភ្ជាប់​ ​ដើម្បី​ទាក់ទាញ​វិនិយោគិន​បរទេស

ទុន​វិនិយោគ​ជិត​ ​១៧០​ ​លាន​ដុល្លារ​ ហូរ​ចូល​ខេត្ត​តាកែវ​ ក្នុង​រយៈពេល​ ​៧​ ​ខែ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/08/2026

ខេត្ត​តាកែវ​ទទួលបាន​គម្រោង​វិនិយោគ​សរុប​ចំនួន​ ​២៨​ ​ក្នុង​រយៈពេល​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​២០២៦​នេះ​ ​ដោយ​មាន​ទុន​វិនិយោគ​សរុប​ជិត ​១៧០​ ​លាន​ដុល្លារ​អាម៉េរិក​ និង​បង្កើត​តម្រូវការ​កម្លាំង​ពលកម្ម​ចំនួន​ ​១២,៣៣៧​ ​កន្លែង​។

Leave a Reply

Your email address will not be published.Required fields are marked *