ធនាគារ ជីប ម៉ុង និងក្រុមហ៊ុន អេមរុរ៉ាយស៍ រួមដៃគ្នាជំរុញផលិតកម្មស្រូវអង្ករនៅកម្ពុជា បង្កើនការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ

ភ្នំពេញ៖ ធនាគារ ជីប ម៉ុង ដែលជាធនាគារក្នុងស្រុកដ៏ធំមួយវិនិយោគដោយកូនខ្មែរនិងក្រុមហ៊ុននាំចេញអង្ករធំជាងគេរបស់កម្ពុជា អេមរុរ៉ាយស៍ (Amru Rice Cambodia Co., Ltd) បានចុះហត្ថលេខាលើកិច្ចសហការស្តីពី “ភាពជាដៃគូយុទ្ធសាស្ត្រហិរញ្ញប្បទាន ដើម្បីជំរុញផលិតកម្មស្រូវអង្កររនៅកម្ពុជា និងបង្កើនការនាំចេញទៅកាន់ទីផ្សារអន្តរជាតិឱ្យកាន់តែច្រើនថែមទៀត។ គោលបំណងនៃពិធីចុះហត្ថលេខាលើកិច្ចសហការនេះគឺដើម្បីជួយដល់កសិករខ្មែរនិងគាំទ្រកសិកម្មស្រូវអង្ករនៅកម្ពុជា តាមរយៈការផ្តល់កម្ចីរបស់ធនាគារជីប ម៉ុង ទៅដល់សហគមន៍កសិករ ប្រជាកសិករ ម្ចាស់អាជីវកម្មខ្នាតតូចនិងមធ្យម ដែលស្ថិតនៅក្រោមបណ្តាញរបស់ក្រុមហ៊ុន អេមរុរ៉ាយស៍ ។ កិច្ចព្រមព្រៀងនេះនឹងជួយអភិវឌ្ឍវិស័យកសិកម្មនិងហិរញ្ញវត្ថុដល់កសិករនៅកម្ពុជា។

ការសម្រេចបាននូវភាពជាដៃគូយុទ្ធសាស្រ្តហិរញ្ញប្បទាន បានត្រូវធ្វើឡើងរវាងអ្នកឧកញ៉ា លាង ម៉េង អគ្គនាយកធនាគារជីប ម៉ុង និង លោកឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុនអេមរុរ៉ាយស៍ នារសៀលថ្ងៃទី២៤ ខែមិថុនា នៅទីស្នាក់ការកណ្តាល​ធនាគារ ជីប ម៉ុង អគារ ជីប ម៉ុង ថៅវើរ មហាវិថីសហព័ន្ធរុស្សី រាជធានីភ្នំពេញ ។

អ្នកឧកញ៉ា លាង ម៉េង បានថ្លែងថា៖

«កិច្ចព្រមព្រៀងនេះ ជាឆ្នាំងបាយរួមទាំងអស់គ្នារវាង ធនាគារជីបម៉ុង ក្រុមហ៊ុនអេមរុរ៉ាយស៍ និងសហគមន៍កសិករ។ កិច្ចសហការនេះប្រៀបដូចជាយុទ្ធសាស្ត្ររួមគ្នា ជាសាច់ ជាឈាមនិងរាងកាយ បើខ្វះកិច្ចសហការគ្នាទាំងបីភាគីនឹងមិនទទួលបានជោគជ័យនោះទេ។ ធនាគារជីប ម៉ុងនឹងផ្ដល់អត្ថប្រយោជន៍ច្រើនដល់ប្រជាកសិករ ដូចជា ការផ្តល់ហិរញ្ញប្បទាន ដែលមានអត្រាការប្រាក់សមរម្យ លឿន រហ័ស ងាយស្រួល និងនៅកៀកប្រជាកសិករ។ ទោះជាធនាគារជីបម៉ុង មិនទាន់មានសាខាគ្រប់ រាជធានីខេត្តក៏ដោយ ធនាគារបានបញ្ជូនមន្រ្តីឥណទាន និងបុគ្គលិករបស់ខ្លួនទៅកៀកនឹងប្រជាជនគ្រប់ខេត្ត ក្រុង ដើម្បីផ្តល់ភាពងាយស្រួល»។

អ្នកឧកញ៉ា លាង ម៉េង បានបញ្ជាក់ថា៖

« ធនាគារជីប ម៉ុង មិនសម្លឹងឃើញការយកចំណេញពីប្រជាកសិករនោះទេ ។ ធនាគារ ជីបម៉ុងចង់បានត្រឹមតែរួចដើមប៉ុណ្ណោះ ហើយចង់ឲ្យប្រជាកសិករមានការរីកចម្រើន។ កិច្ចសហការនេះ ជាជំហានសំខាន់ក្នុងការជំរុញការនាំចេញអង្ករខ្មែរឱ្យមានប្រសិទ្ធភាព និងគុណភាពប្រកួតប្រជែងជាមួយតម្លៃក្នុងទីផ្សារអន្តរជាតិ»។

គួរជម្រាបថា៖ធនាគារ ជីប ម៉ុង មានគ្រឹះរឹងមាំ ដោយដើរតាមគន្លងជោគជ័យរបស់ ជីប ម៉ុង គ្រុប តាំងពីឆ្នាំ១៩៨២ និងជាដៃគូដែលផ្តល់នូវទំនុកចិត្តខ្ពស់ បង្កើតដោយសហគ្រិនខ្មែរ១០០ភាគរយ។ ចក្ខុវិស័យរបស់ ធនាគារ ជីប ម៉ុង គឺធ្វើយ៉ាងណាផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ជាពិសេសផ្តល់សេវាធនាគារកាន់កៀកជិតអតិថិជន។

ឧកញ៉ា សុង​ សារ៉ន បានមានប្រសាសន៍ថា៖ តាមរយៈការសម្រេចបាននូវ MoU នេះ កសិករដែលដាំដុះស្រូវផ្គត់ផ្គង់ដល់ក្រុមហ៊ុន Amru Riceនឹងទទួលបានហិរញ្ញប្បទាន ពីធនាគារ ជីប ម៉ុង ដើម្បីពង្រីកកសិកម្មនិង និងបង្កើនផលិតកម្ម។

លោកឧកញ៉ា បានបញ្ជាក់ថា៖

«សម្រាប់ជំហានបន្ទាប់ខាងធនាគារនឹងចុះទៅជួបជាមួយប្រជាកសិករតាមបណ្តាខេត្តនានា ដោយផ្ទាល់តែម្តងដើម្បីប្រមូលព័ត៌មាន ដឹងអំពីតម្រូវការផ្សេងដើម្បីរៀបចំឥណទានជូនពួកគាត់។ យើងត្រូវរួមគ្នា វិស័យកសិកម្មនឹងរឹងមាំ។ ការបង្កើតជាដៃគូយុទ្ធសាស្ត្រនេះនឹងជួយជំរុញផលិតកម្ម ផលិតស្រូវអង្ករជាងហុកសិបសហគមន៍ ដែលបច្ចុប្បន្នផលិតក្នុងបរិមាណជាងប្រាំមួយម៉ឺនតោន»។

លោកឧកញ៉ា បានឱ្យដឹងថា៖ អេមរុរ៉ាយស៍ មានសមាជិកជាងហុកសិបសហគមន៍ ប្រសិនបើការចាប់ដៃគូជាមួយធនាគារជីបម៉ុងបានទទួលជោគជ័យនោះសមាជិកស្រូវអង្ករផ្សេងទៀត នឹងបន្តកិច្ចសហការបន្ថែម។ អេមរូរ៉ាយស៍មានម៉ាស៊ីនកិនស្រូវចំនួនបួន នៅខេត្តបាត់ដំបង កំពង់ធំ មណ្ឌលគិរីនិង នៅភ្នំពេញ ដើម្បីគាំទ្រប្រជាកសិករជិតពីរម៉ឺនគ្រួសារក្នុងប្រទេសកម្ពុជា ហើយមានសហគមន៍ដាំស្រូវសរីរាង្គ ជាច្រើន។

បើយោងតាមសហព័ន្ធស្រូវអង្ករកម្ពុជា (CRF)  ក្នុងរយៈពេល៥ខែនៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករបានចំនួន ៣៤៤ ១៩៩តោន ដែលគិតជាទឹកប្រាក់ជាង២៥២លានដុល្លារអាមេរិកទៅកាន់ទីផ្សារចំនួន៦៣នៅជុំវិញពិភពលោក ៕ ដោយៈញ៉ែម សុផល


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

Leave a Reply

Your email address will not be published.Required fields are marked *