ស្វែងយល់ពីពូជស្រូវផ្ការំដួលកម្ពុជា ដែលទទួលបានពានរង្វាន់លេខ១ ក្នុងនាមជាអង្ករល្អដាច់គេលើពិភពលោក

ស្រូវ «ផ្ការំដួល» គឺជាពូជស្រូវក្រអូបដែលត្រូវបានធ្វើការបញ្ចេញ និងផ្សព្វផ្សាយជូនប្រជាកសិករប្រើប្រាស់ដោយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីឆ្នាំ១៩៩៩ បន្ទាប់ពីបានសិក្សា និងពិសោធន៍អស់រយៈពេលជាច្រើនឆ្នាំក្រោមកិច្ចគាំទ្រពីដៃគូអភិវឌ្ឍន៍នានា ជាពិសេសរដ្ឋាភិបាលអូស្ត្រាលី រហូតទទួលបានមោទនភាពលើឆាកអន្តរជាតិក្នុងនាមជាអង្ករកម្ពុជាដែលល្អដាច់គេបំផុតជាប់ចំណាត់ថ្នាក់លេខ១ក្នុងការប្រកួតប្រជែងនៃវេទិកាស្រូវ-អង្ករពិភពលោក កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលរៀបចំនៅខេត្តភូកេត ប្រទេសថៃ ។

បច្ចុប្បន្ននេះ ពូជស្រូវផ្ការំដួល បាន និងកំពុងពេញនិយមក្នុងចំណោមប្រជាកសិករនៅព្រះរាជាណាចក្រកម្ពុជា ដោយសារតែពូជនេះផ្តល់នូវទិន្នផលខ្ពស់ គុណភាពអង្ករល្អប្រសើរ មានសភាពថ្លា វែងរលូន បាយទន់ឆ្ងាញ់ ហើយថែមទាំងមានក្លិនក្រអូបទៀតផង។ ពិសេសជាងនេះទៅទៀត ជាពូជដែលមានប្រភេទអង្ករតម្លៃខ្ពស់នៅលើទីផ្សារជាតិ និងអន្តរជាតិ។

យោងតាមការចេញផ្សាយរបស់វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា តាមរយៈព្រឹត្តិប័ត្រព័ត៌មានកសិករ ឆ្នាំទី១ លេខ ០១ ខែមិថុនា ឆ្នាំ២០២២ បានបង្ហាញ និងបញ្ជាក់យ៉ាងលម្អិតពីលក្ខណៈ បច្ចេកទេសដាំដុះ ការថែទាំ និងការប្រមូលទិន្នផលរក្សាទុកដូចខាងក្រោម ៖


លក្ខណៈពិសេសរបស់ពូជស្រូវផ្ការំដួល ៖

ពូជស្រូវផ្ការំដួល ជាពូជស្រូវដែលប្រកាន់រដូវមធ្យម ចាប់ចេញផ្កាពីពាក់កណ្តាលខែតុលា អាស្រ័យទៅលើអាកាសធាតុ និងពេលវេលាដាំដុះ។ កម្ពស់ដើមរបស់ពូជស្រូវផ្ការំដួលប្រែប្រួលពី ១១០-១៧០ ស.ម និងចំនួនដើមបែកផ្តល់ផលគឺចាប់ពី ៥-១០ ដើមក្នុងមួយគុម្ព អាស្រ័យទៅតាមប្រភេទដី។ ចំនួនគ្រាប់ក្នុងមួយកួរមានចាប់ពី ១១០-១៥០គ្រាប់ និងមានប្រវែងកួរ ១៨-២៨ ស.ម ។ ពូជស្រូវប្រភេទនេះមានភាពធន់នឹងទឹកជំនន់បានល្អ ប៉ុន្តែមិនសូវធន់ទៅនឹងពពួកសត្វមមាចត្នោតនោះទេ និងមានទិន្នផលជាមធ្យម ៣.៥ តោនក្នុង១ហិកតា និងអាចខ្ពស់ដល់ទៅ ៥.៥ តោនក្នុង១ហិកតា។


វិធីសាស្ត្រដាំដុះ ៖

សម្រាប់ស្រូវសន្ទូង បរិមាណគ្រាប់ពូជដែលចាំបាច់គឺពី ៣០-៤០គីឡូក្រាមក្នុង១ហិកតា ប៉ុន្តែក្នុងករណីដែលគ្រាប់ពូជសុទ្ធ និងមានគុណភាពល្អ ព្រមទាំងគ្រប់គ្រងទឹកបាន និងថែទាំបានល្អ បរិមាណគ្រាប់ពូជស្រូវដែលត្រូវការក្នុង ១ហិកតា គឺពី ១៥-២០គីឡូក្រាមតែប៉ុណ្ណោះ។ ជាមួយគ្នានេះ ដើម្បីឱ្យសំណាបដុះលូតលាស់បានធំធាត់ល្អ គេត្រូវសាបគ្រាប់ពូជ ១គីឡូក្រាមលើផ្ទៃដីថ្នាល ១០ម៉ែត្រការ៉េ។ ទីសំណាបត្រូវធ្វើនៅជិតប្រភពទឹក ប៉ុន្តែត្រូវនៅឆ្ងាយពីម្លប់ព្រៃ ឬកន្លែងមានភ្លើងអគ្គិសនី ចៀសវាងការបំផ្លាញពីពពួកសត្វល្អិតចង្រៃ។ ជាការល្អ គួរស្ទូងសំណាបដែលមានអាយុ ២៥-៣០ថ្ងៃ ហើយក្នុងមួយគុម្ពចំនួន ២-៣ ដើម។ សម្រាប់ស្រូវពង្រោះ បរិមាណគ្រាប់ពូជដែលចាំបាច់គឺពី ៦០គីឡូក្រាមក្នុង១ហិកតា។ គួររៀបចំដីឱ្យបានល្អ និងរាបស្មើមុនស្ទូង ឬព្រោះ។ ការភ្ជួររាស់គួរតែធ្វើឱ្យបាន ២-៣ សារជាការប្រសើរ។ ប្រសិនបើស្រែអាចបញ្ចេញបញ្ចូលទឹកបានបន្ទាប់ពីស្ទូង ឬព្រោះបាន ២០ថ្ងៃ អាចបញ្ចេញទឹកឱ្យអស់ពីក្នុងស្រែ ២-៤ ថ្ងៃរួចបញ្ចូលទឹកថ្មីវិញ។ ធ្វើរបៀបនេះគឺដើម្បីធ្វើឱ្យស្រូវកាន់តែបែកគុម្ពល្អ។

ការប្រើប្រាស់ជី ៖

ការប្រើប្រាស់ជីសមស្របតាមកម្រិតណែនាំនឹងមិនបណ្តាលឱ្យមានការថយចុះ ឬបាត់បង់ក្លិន ឬគុណភាពដទៃទៀតឡើយ។ គួរដាក់ជី ២-៣ដង ក្នុងមួយវដ្តជីវិតរបស់ស្រូវ។ បាចទ្រាប់បាតមុនពេលស្ទូង ដោយប្រើជីធម្មជាតិ ៥តោន(២០ រទេះ) ក្នុង១ហិកតា និងរួមផ្សំជាមួយជីគីមីដូចមានក្នុងតារាងទី១។ បរិមាណជីបាចបំប៉នលើកទី១ និងលើកទី២ ត្រូវអនុលោមតាមតារាងទី១ ហើយពេលវេលានៃការបាចត្រូវអនុលោមតាមតារាងទី២។


ការប្រមូលផល ៖

  • ត្រូវប្រមូលផលស្រូវនៅពេលគ្រាប់ទុំល្អ គឺនៅពេលដែលកួរស្រូវមានគ្រាប់ចាប់ពីពាក់កណ្តាលកួរឡើងទៅមានពណ៌លឿងទុំចាស់ និងគ្រាប់ពេញពាក់កណ្តាលកួរចុះក្រោមមានពណ៌លឿងទុំស្រាល ហើយគ្រាប់ស្កកវិញមានពណ៌ស្លាបសេកចាស់។
  • គេអាចហាលសម្ងួតស្រូវនៅលើកន្ទេល សំណាញ់មុង តង់កៅស៊ូ និងលានស៊ីម៉ង់ត៍ គឺមិនបណ្តាលឱ្យគុណភាពគ្រាប់ស្រូវ ឬគ្រាប់ពូជខុសគ្នាឡើយ។ កម្រាស់គ្រាប់ស្រូវដែលសមស្របសម្រាប់ការហាលសម្ងួត គឺ ២-៣ ស.ម ដែលកម្រាស់គ្រាប់ និងសភាពពន្លឺថ្ងៃគឺជាកត្តាចម្បងក្នុងការកំណត់រយៈពេលហាល និងគុណភាពគ្រាប់ស្រូវ។ ករណីថ្ងៃស្រឡះល្អហាលតែ១ថ្ងៃប៉ុណ្ណោះ ដោយរយៈពេលកន្លះម៉ោងវីម្ដង។ ករណីថ្ងៃស្រោះបង្គួរ ហាលសម្ងួត រយៈពេល ២ថ្ងៃ ដោយមួយម៉ោងវីម្ដង។ ដោយឡែកក្នុងករណីថ្ងៃមិនស្រឡះ គេត្រូវហាលរហូតដល់៣ថ្ងៃ ដោយរយៈពេល២ម៉ោងវីម្ដង។
  • គ្រាប់ពូជត្រូវច្រកទុកនៅក្នុងថង់ប្លាស្ទិក ហើយចងឱ្យជិត រួចដាក់ក្នុងបាវមួយជាន់ទៀត និងទុកដាច់ដោយឡែកពីគ្រាប់ស្រូវចំណី នៅកន្លែងដែលស្ងួតល្អ និងគ្មានការបំផ្លាញពីសត្វកណ្តុរ មាន់ ទា ជាដើម។ ត្រូវសរសេរឈ្មោះពូជ និងថ្ងៃ ខែច្រូតកាត់ ដាក់នៅលើបាវឱ្យបានត្រឹមត្រូវល្អ។
  • ផលស្រូវដែលប្រមូលបាន ត្រូវទុកដាក់ក្នុងជង្រុកឱ្យបានល្អ ដោយការពារកុំឱ្យសត្វកណ្តុរ មាន់ ទាស៊ី និងមិនឱ្យសើម ឬទទឹកនោះទេ៕

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/08/2026

NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

Leave a Reply

Your email address will not be published.Required fields are marked *