USD គឺជាអក្សរកាត់រូបិយប័ណ្ណប្រាក់ដុល្លារអាមេរិក U.S. dollar ($) ដែលជារូបិយប័ណ្ណផ្លូវការរបស់សហរដ្ឋអាមេរិក និងជារូបិយប័ណ្ណបម្រុងចម្បងរបស់ពិភពលោកក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ។ ប្រាក់ដុល្លារអាមេរិកក៏ជារូបិយប័ណ្ណផ្លូវការរបស់ប្រទេសមួយចំនួនផ្សេងទៀតដូចជា កោះម៉ាស្សាល ប៉ាណាម៉ា និងអេក្វាឌ័រ ហើយត្រូវបានទទួលយកក្រៅផ្លូវការក្នុងការដោះដូរក្នុងស្រុកនៅក្នុងប្រទេសជាច្រើនផ្សេងទៀតជុំវិញពិភពលោក ដែលក្នុងនោះក៏មានប្រទេសកម្ពុជាយើងផងដែរ។

ដុល្លារអាមេរិក គឺជារូបិយប័ណ្ណដែលត្រូវបានជួញដូរច្រើនបំផុតនៅក្នុងទីផ្សារប្តូរប្រាក់បរទេស ដែលសម្របការប្តូររូបិយប័ណ្ណជុំវិញពិភពលោក និងជាទីផ្សារហិរញ្ញវត្ថុធំបំផុតនៅលើពិភពលោក ហើយមានបរិមាណប្តូររូបិយប័ណ្ណជាមធ្យមប្រចាំថ្ងៃជាង ៦,៦ ទ្រីលានដុល្លារ។ ដូច្នេះប្រាក់ដុល្លារត្រូវបានគេចាត់ទុកថាជារូបិយប័ណ្ណគោល ហើយត្រូវបានទទួលយកយ៉ាងទូលំទូលាយនៅក្នុងប្រតិបត្តិការទូទាំងពិភពលោក។ ដុល្លារអាមេរិក គឺជារូបិយប័ណ្ណរបស់សហរដ្ឋអាមេរិក ហើយត្រូវបានបង្ហាញដោយនិមិត្តសញ្ញា ‘$’ ។

មួយដុល្លារអាចត្រូវបានបែងចែកជាមួយរយសេន។ បច្ចុប្បន្នក្រដាសប្រាក់ដុល្លារត្រូវបានចេញជាក្រដាស ១ ដុល្លារ ២ ដុល្លារ ៥ ដុល្លារ ១០ ដុល្លារ ២០ ដុល្លារ ៥០ ដុល្លារ និង ១០០ ដុល្លារ។ ក្រដាសប្រាក់នីមួយៗមានលក្ខណៈពិសេសដោយមានរូបអតីតប្រធានាធិបតីអាមរិកនៅខាងមុខ (លើកលែងតែក្រដាស ១០០ ដុល្លារ) ។ គួរកត់សម្គាល់ថា ក្រដាសប្រាក់ ៥០០ ដុល្លារ និង ១០០០ ដុល្លារ ត្រូវបានប្រើក្នុងចំនួនមានកំណត់ ប៉ុន្តែបានឈប់ដំណើរការនៅឆ្នាំ១៩៦៩ ។ កាក់ត្រូវបានគេបែងចែកជា $ 0.01 (cent), $ 0.05 (nickel), $ 0.10 (dime), $ 0.25 (quarter), $ 0.50 (កន្លះដុល្លារ) និង ១ ដុល្លារ។ ក្រដាសប្រាក់ និងកាក់ត្រូវបានផលិតដោយនាយកដ្ឋានរតនាគារ ហើយដឹកជញ្ជូនដោយផ្ទាល់ទៅធនាគារ និងសាខាធនាគារកណ្តាលអាមេរិក ដើម្បីចែកចាយ និងចរាចរ។

សំណួរសួរថា តើដុល្លាអាមេរិកមានប្រវត្តិយ៉ាងដូចម្តេច? ប្រាក់ដុល្លារ គឺជារូបិយប័ណ្ណផ្លូវការរបស់សហរដ្ឋអាមេរិកចាប់តាំងពីការអនុម័តច្បាប់រូបិយប័ណ្ណជាតិឆ្នាំ១៧៨៥។ មុននោះសហរដ្ឋអាមេរិកបានប្រើរូបិយប័ណ្ណប្រទេសផ្សេងគឺ ផោនអង់គ្លេស និងរូបិយប័ណ្ណបរទេសផ្សេងៗ។ ដំបូងឡើយប្រាក់ដុល្លារត្រូវបានគេដាក់ឈ្មោះជាកាក់តែប៉ុណ្ណោះ ដោយក្រដាសប្រាក់ត្រូវបានដាក់ប្រើនៅឆ្នាំ១៨៦១ ហើយតម្លៃរបស់វាត្រូវបានគេគិតភ្ជាប់ជាមួយតម្លៃមាស ប្រាក់ និងទង់ដែង។
សភាអាមេរិកបានកែប្រែជាបន្តបន្ទប់នូវការរចនាក្រដាសប្រាក់ និងតម្លៃដោយភ្ជាប់ជាមួយលោហធាតុ រហូតដល់ការត្រួតពិនិត្យរូបិយប័ណ្ណត្រូវបានអនុម័តជាផ្លូវការជាមួយច្បាប់សហព័ន្ធឆ្នាំ១៩១៣។ បន្ទាប់ពីការធ្វើកំណែទម្រង់នេះប្រាក់ដុល្លារគឺជារូបិយប័ណ្ណបម្រុងរបស់ធនាគារកណ្តាលដែលអាចប្តូរយកបានតាមតម្លៃសមមូលទៅនឹងលោហធាតុនៅធនាគារណាមួយរបស់ធនាគារកណ្តាលអាមេរិក។
នៅឆ្នាំ១៩៣៣ ប្រធានាធិបតី Franklin D. Roosevelt បានហាមឃាត់ការរក្សាទុកមាសជាកម្មសិទ្ធិឯកជនដោយប្រជាជនត្រូវប្តូរមាសទាំងអស់ទៅជាប្រាក់ដុល្លារ។ នៅឆ្នាំ១៩៤៤ គេបានបង្កើតកិច្ចព្រមព្រៀង Bretton Woods ដែលមាសគឺជាមូលដ្ឋានគ្រឹះនៃតម្លៃប្រាក់ដុល្លារអាមេរិក ហើយរូបិយប័ណ្ណផ្សេងទៀតត្រូវបានកំណត់ជាប្រាក់ដុល្លារដោយអត្រាថេរ។
រូបិយប័ណ្ណសំខាន់ៗទាំងអស់លើពិភពលោកផ្លាស់ប្តូរពីប្រព័ន្ធតម្លៃដែលមានមូលដ្ឋានលើលោហធាតុ ទៅជាអត្រាប្តូរប្រាក់ថេរ ដោយគេលក់មាសទៅឲ្យសហរដ្ឋអាមេរិកក្នុងតម្លៃ ៣៥ ដុល្លារក្នុងមួយអោន ហើយត្រូវបង់ជាដុល្លារអាមេរិក។ ស្តង់ដារមាសនេះដែលជាការភ្ជាប់តម្លៃរូបិយប័ណ្ណទៅនឹងតម្លៃមាស ត្រូវបានគេឈប់ប្រើប្រាស់ជាផ្លូវការនៅឆ្នាំ១៩៧១ នៅពេលដែលប្រធានាធិបតី Richard M. Nixon បានប្រកាសថាអាមេរិកនឹងមិនប្តូរមាសជារូបិយប័ណ្ណអាមេរិកទៀតទេ ហើយប្រព័ន្ធ Bretton Woods ត្រូវបានបញ្ចប់។ សព្វថ្ងៃនេះ USD គឺជារូបិយប័ណ្ណសេរីនៅលើទីផ្សារជួញដូររូបិយប័ណ្ណសកល។ ប្រាក់ដុល្លារអាមេរិកដើរតួជារូបិយប័ណ្ណបម្រុងរបស់ប្រទេសភាគច្រើន ដែលជំនួសឱ្យការស្តុកទុកមាស និងប្រាក់ ធនាគារកណ្តាលជុំវិញពិភពលោករក្សាទុនបំរុងជាប្រាក់ដុល្លារសម្រាប់ជាការការពារអតិផរណា។ យោងតាមធនាគារកណ្តាល គិតត្រឹមខែកក្កដា ឆ្នាំ២០២១ មានរូបិយប័ណ្ណដុល្លារដែលកំពុងចរាចរមានជាង ២ ទ្រីលានដុល្លារ។ ចំនួននេះកើនឡើងដល់ជាង ២០,៤ ទ្រីលានដុល្លារប្រសិនបើគេគិតទាំងរង្វាស់ M2 នៃការផ្គត់ផ្គង់ប្រាក់ដែលរួមមានទ្រព្យមិនមែនសាច់ប្រាក់ដូចជាឧបករណ៍ទីផ្សារប្រាក់បញ្ញើ និងប្រាក់កម្ចីផ្សេងៗទៀត។ ប្រភព៖ Investopedia

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ
៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤
ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក
៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់
រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/04/2026
ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content