ប្រទេសចំនួន៥ បានឈានមុខគេក្នុងនាមជាប្រទេសផលិតប្រេងកំពូលៗរបស់ពិភពលោក

បរទេស ៖ យោងតាមប្រភពព័ត៌មានពី Oil Price បានលើកឡើងថា សង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែងនៅឆ្នាំ២០២២ បានបង្កភាពចលាចលក្នុងទីផ្សារថាមពល ដែលបណ្តាលឲ្យតម្លៃប្រេងឡើងថ្លៃដល់ ១០០ ដុល្លារក្នុងមួយបារ៉ែល ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ៨ឆ្នាំ។

ក្នុងអំឡុងពេលដែលតម្លៃប្រេងឡើងថ្លៃ ក្រុមហ៊ុន​ប្រេង​បាន​បង្កើន​ប្រាក់​ចំណេញ​របស់​ខ្លួន​ទ្វេ​ដង ហើយ​សេដ្ឋកិច្ច​នៃ​ប្រទេស​ផលិត​ប្រេង​ធំ​បំផុត​ក្នុង​ពិភពលោក​ទទួល​បាន​ការ​ជំរុញ​យ៉ាង​ខ្លាំង។ កាលពីឆ្នាំ២០២៣ កន្លងទៅនេះ ប្រទេសចំនួន ៥ បានក្លាយជាអ្នកផលិតប្រេងកំពូលរបស់ពិភពលោក។

១. សហរដ្ឋអាម៉េរិក៖ យោងតាមទិន្នន័យចុងក្រោយពីរដ្ឋបាលព័ត៌មានថាមពលរបស់សហរដ្ឋអាមេរិក (EIA) បានឱ្យដឹងថា សហរដ្ឋអាមេរិកកំពុងផលិតប្រេងឆៅច្រើនជាង ១៣ លានបារ៉ែលក្នុងមួយថ្ងៃ ដែលច្រើនជាងប្រទេសផ្សេងៗទៀត ហើយកំពុងឆ្ពោះទៅរកការកើនឡើងជាបន្តបន្ទាប់ក្នុងរយៈពេលខ្លី និងមធ្យម។

លោក Jim Burkhard ប្រធានផ្នែកស្រាវជ្រាវទីផ្សារប្រេង និងថាមពលនៅ S&P Global Commodity Insights បាននិយាយថា សហរដ្ឋអាមេរិកមិនត្រឹមតែជាអ្នកផលិតប្រេងច្រើនជាងប្រទេសផ្សេងទៀតនោះទេ ប៉ុន្តែផលិតផលប្រេងរួមមាន ប្រេងឆៅ ផលិតផលចម្រាញ់ និងឧស្ម័នធម្មជាតិ ដែលខ្លួនកំពុងនាំចេញគឺមានបរិមាណជិតស្មើផលិតកម្មសរុបរបស់អារ៉ាប៊ីសាអូឌីត និងរុស្ស៊ី។

២. អារ៉ាប៊ីសាអូឌីត៖ ក្នុងនាមជាមេដឹកនាំនៃក្រុមប្រទេសផលិតប្រេង OPEC និង OPEC+ អារ៉ាប៊ីសាអូឌីត គឺជាប្រទេសផលិតប្រេងធំជាងគេទី២ នៅលើពិភពលោកក្នុងឆ្នាំ ២០២៣។ ការផលិតប្រេងឆៅរបស់អារ៉ាប៊ីសាអូឌីតជាមធ្យមប្រហែល ១០,២ លានបារ៉ែលក្នុងមួយថ្ងៃក្នុងឆមាសទីមួយនៃឆ្នាំ២០២៣ ប៉ុន្តែចាប់តាំងពីខែកក្កដាមក អារ៉ាប៊ីសាអូឌីតបានអនុវត្តវិធានការកាត់បន្ថយផលិតកម្មដោយស្ម័គ្រចិត្តបន្ថែមចំនួន ១ លានបារ៉ែលក្នុងមួយថ្ងៃ។ ដូចនេះ ផលិតកម្មរបស់អារ៉ាប៊ីសាអូឌីតបានធ្លាក់ចុះមកនៅត្រឹម ៩ លានបារ៉ែលក្នុងមួយថ្ងៃក្នុងឆមាសទីពីរនៃឆ្នាំ២០២៣។ គោលបំណងនៃការកាត់បន្ថយរបស់អារ៉ាប៊ីសាអូឌីត គឺដើម្បីរក្សាស្ថិរភាពទីផ្សារប្រេង។

៣. រុស្ស៊ី ៖ ក្នុងនាមជាដៃគូដ៏សំខាន់របស់អារ៉ាប៊ីសាអូឌីតនៅក្នុងសម្ព័ន្ធភាព OPEC+ គេជឿថា រុស្ស៊ីកំពុងផលិតប្រេងឆៅប្រហែល ៩ លានបារ៉ែលក្នុងមួយថ្ងៃ។ បន្ទាប់ពីខ្លួនបានឈ្លានពានអ៊ុយក្រែន រុស្ស៊ីបាននិយាយថា ខ្លួននឹងមិនផ្តល់ព័ត៌មានលម្អិតអំពីវិស័យប្រេង និងផលិតកម្មរបស់ខ្លួននោះទេ ដើម្បីចៀសវាងពីលោកខាងលិចក្នុងការតាមដាន និងទប់ស្កាត់ការនាំចេញប្រេង ឬរឹតបន្តឹងចំណូលប្រេងរបស់រុស្ស៊ី។ កាលពីដើមខែធ្នូកន្លងទៅនេះ មានរបាយការណ៍លេចចេញមកថា រុស្ស៊ីបានសន្យាថានឹងផ្តល់ព័ត៌មានស្តីពីការផលិត ស្តុកទុក និងទិន្នផលប្រេងឥន្ធនៈរបស់ខ្លួនដល់ភ្នាក់ងាររាយការណ៍តម្លៃ និងអង្គការនានាដែលតាមដានលំហូរប្រេងបន្ទាប់ពីអង្គការ OPEC+ បានស្នើសុំឱ្យទីក្រុងម៉ូស្គូមានតម្លាភាពបន្ថែមទៀតក្នុងការអនុលោមតាមវិធានការកាត់បន្ថយនេះ។ នៅក្នុងកិច្ចប្រជុំចុងក្រោយរបស់ OPEC+ រុស្ស៊ីបាននិយាយថា ខ្លួននឹងខិតខំកាត់បន្ថយការនាំចេញបន្ថែមទៀតឲ្យដល់ ៥ សែនបារ៉ែលក្នុងមួយថ្ងៃក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៤ នេះ ដោយកាត់បន្ថយប្រេងឆៅ ៣ សែនបារ៉ែលក្នុងមួយថ្ងៃ និង ២ សែនបារ៉ែលក្នុងមួយថ្ងៃនៃផលិតផលចម្រាញ់។

៤. កាណាដា ៖ ស្របពេលដែលរុស្ស៊ី និងអារ៉ាប៊ីសាអូឌីតកំពុងកាត់បន្ថយការផ្គត់ផ្គង់ទៅកាន់ទីផ្សារ អាម៉េរិកខាងជើងកំពុងបង្កើនផលិតកម្មរបស់ខ្លួន។ កាល​ពី​ឆ្នាំ២០២២ ផលិតកម្ម​ប្រេង​របស់​​កាណាដា​បាន​ឡើង​ដល់​កំណត់ត្រា​ចំនួន ៤,៨៦ លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ​។ ឥឡូវនេះ អ្នកវិភាគរំពឹងថាទិន្នផលអាចនឹងកើនឡើងនៅឆ្នាំ២០២៣ ២០២៤ និង ២០២៥ ហើយផលិតកម្មប្រេងឆៅរបស់កាណាដាត្រូវបានកំណត់ថានឹងកើនឡើង ៨ ភាគរយនៅឆ្នាំ២០២៥ ។

៥. អ៊ីរ៉ាក់ ៖ ប្រទេសអ៊ីរ៉ាក់ ដែលជាប្រទេសផលិតប្រេងធំជាងគេទីពីររបស់អង្គការ OPEC និងជាប្រទេសផលិតប្រេងធំជាងគេទី ៥ នៅលើពិភពលោកក្នុងឆ្នាំ២០២៣ ជាមួយនឹងទិន្នផលជាមធ្យមប្រហែល ៤,៣ លានបារ៉ែលក្នុងថ្ងៃ។ ទោះបីជាបច្ចុប្បន្ននេះ តំបន់ប្រេងភាគច្រើនរបស់អ៊ីរ៉ាក់កំពុងដំណើរការផលិតក៏ដោយ ប៉ុន្តែប្រទេសនេះប្រឈមនឹងបញ្ហាដូចជា អស្ថិរភាពនយោបាយ ការគំរាមកំហែងផ្នែកសន្តិសុខ និងហេដ្ឋារចនាសម្ព័ន្ធមានកម្រិតបានរារាំងផលិតកម្មអ៊ីរ៉ាក់មិនឱ្យកើនឡើងច្រើនការរំពឹងទុក។ យ៉ាងណាមិញ លទ្ធភាពដែលផលិតកម្មអ៊ីរ៉ាក់អាចកើនឡើងនាពេលអនាគត ដោយសារការសាយភាយនៃបច្ចេកវិទ្យាផលិតថ្មីៗ។ ប្រសិនបើអ៊ីរ៉ាក់គ្រប់គ្រងការផលិតប្រេងកាន់តែច្រើនក្នុងតម្លៃទាបជាងប្រទេសផ្សេងទៀត នោះប្រេងដែលមានតម្លៃថ្លៃនឹងមានតម្រូវការតិច៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ