ស្ថិតនៅក្នុងកំឡុងពេលនៃការអនុវត្តនូវវិធានការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ ក្រុងតាខ្មៅនៃខេត្តកណ្តាល ក៏ដូចជាតំបន់ក្នុងខេត្តក្រុងដទៃទៀតនោះ ទីផ្សារឌីជីថល ដែលទទួលការបញ្ជាទិញតាមរយៈទូរស័ព្ទ ឬអនឡាញ បានរួមចំណែកក្នុងការជួយទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-19ក្នុងសហគមន៍បានមួយកម្រិត ហើយក៏ជាផ្នែកមួយនៃការពង្រឹកសេដ្ឋកិច្ចឌីជីថលនៅកម្ពុជានាពេលបច្ចុប្បន្នផងដែរ។
ទីផ្សារឌីជីថលដែលអាចទទួលការបញ្ជាទិញតាមរយៈអនឡាញ ឬតាមទូរស័ព្ទបានកើតមាននៅក្នុងប្រទេសកម្ពុជាច្រើនឆ្នាំមកហើយ ប៉ុន្តែហាក់នៅមិនទាន់មានភាពទូលំទូលាយនៅឡើយនោះទេ ខណៈដែលការយល់ដឹងរបស់អតិថិជនដែលភាគច្រើនជាប្រជាពលរដ្ឋខ្មែរនៅមានកម្រិតពាក់ព័ន្ធទៅនឹងរបៀបនៃការប្រើប្រាស់។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាបានមានប្រសាសន៍ថា ការអនុវត្តលើទីផ្សារឌីជីថលគឺជាសកម្មភាពមួយដែលរួមចំណែកយ៉ាងសំខាន់នៅក្នុងកិច្ចពង្រឹងសមត្ថភាពសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា ប៉ុន្តែត្រូវទាមទារឱ្យមានការចំណាយពេលវេលាយូរជាងនេះបន្តិចទៀត។

សម្រាប់តែប្រទេសកម្ពុជានៅពេលបច្ចុប្បន្ន ទីផ្សារឌីជីថល បាន និងកំពុងត្រូវបានមនុស្សចាប់ផ្តើមយល់ដឹងពីការប្រើប្រាស់ជាបណ្តើរៗ ជាពិសេសនៅក្នុងកំឡុងពេលដែលកម្ពុជាប្រឈមនឹងវិបត្តិជំងឺឆ្លងកូវីដ-19 នៃព្រឹត្តិការណ៍20កុម្ភៈដែលកំពុងកើតមាន រហូតមានការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ ក្រុងតាខ្មៅនៃខេត្តកណ្តាល ក្រុងព្រះសីហនុ និងតំបន់មួយចំនួនទៀតនៅតាមបណ្តាខេត្តក្រុងនានាទូទាំងប្រទេសកម្ពុជា។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានមានប្រសាសន៍បញ្ជាក់ថា ៖
“ទីផ្សារឌីជីថល គឺស្ថិតនៅក្នុងយុគសម័យកាលវិវឌ្ឍន៍នៃបច្ចេកវិទ្យាឧស្សាហកម្ម4.0 ដែលទាមទារឱ្យសាធារណៈជនទូទៅមានការយល់ដឹងពីការប្រើប្រាស់បច្ចេកវិទ្យាដែលពាក់ព័ន្ធ។ នៅពេលនេះមានទីផ្សារឌីជីថល ដែលមនុស្សភាគច្រើនហៅថាជាផ្សារមេឃ ដោយគេអាចបញ្ជាទិញបានតាមរយៈបច្ចេកវិទ្យាដោយគ្រាន់តែប្រើប្រាស់ទូរស័ព្ទតែប៉ុណ្ណោះ រាល់មុខទំនិញដែលបញ្ជាទិញក៏អាចដឹកជញ្ជូនទៅដល់ទីកន្លែង ឬដល់ទីលំនៅដ្ឋាន វាជួយកាត់បន្ថយការចំណាយពេលទៅផ្សារ ក៏ដូចជាការធ្វើដំណើរទៅទីតាំងលក់ផលិតផលផ្សេងៗបានយ៉ាងងាយស្រួល”
ពាក់ព័ន្ធទៅនឹងទីផ្សារឌីជីថលដែលអាចអនុញ្ញាតឱ្យមនុស្សធ្វើអាជីវកម្មបានតាមរយៈបច្ចេកវិទ្យា វាក៏បានរួមចំណែកក្នុងការជួយសម្រួលដល់ភាពលំបាករបស់ប្រជាពលរដ្ឋមួយចំនួនដែលកំពុងស្ថិតនៅក្នុងភូមិសាស្ត្របិទខ្ទប់នៃរាជធានីភ្នំពេញ ក្រុងតាខ្មៅ ក្រុងព្រះសីហនុ និងតំបន់មួយចំនួនទៀតផងដែរ តាមរយៈការទទួលការបញ្ជាទិញទំនិញ ឬផលិតផល និងម្ហូបអាហារគ្រប់ប្រភេទ ខណៈដែលមនុស្សមិនអាចចេញពីលំនៅដ្ឋានបាន។ សកម្មភាពទាំងអស់នេះក៏ជាការរួមចំណែកក្នុងការកាត់បន្ថយភាពប្រឈមទៅនឹងការឆ្លងរាលដាល និងជួយទប់ស្កាត់ជំងឺឆ្លងកូវីដ-19បានមួយចំណែកផងដែរ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
មជ្ឈមណ្ឌលទិន្នន័យ និងសង្គ្រោះទិន្នន័យរួមនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានវិញ្ញាបនបត្រលើឯកសាររចនាបញ្ជាក់ស្តង់ដារមជ្ឈមណ្ឌលទិន្នន័យកម្រិត៤
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/04/2026
មជ្ឈមណ្ឌលទិន្នន័យ និងសង្គ្រោះទិន្នន័យរួមនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានវិញ្ញាបនបត្រលើឯកសាររចនាបញ្ជាក់ស្តង់ដារមជ្ឈមណ្ឌលទិន្នន័យកម្រិត៤
FBI ព្រមានពលរដ្ឋអាម៉េរិកក្នុងការប្រើប្រាស់កម្មវិធីទូរស័ព្ទរបស់បរទេសរួមទាំង CapCut និង Lemon8
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/04/2026
ភ្នាក់ងារស៊ើបអង្កេតអាម៉េរិក ហៅកាត់ថា FBI បានព្រមានពលរដ្ឋរបស់ខ្លួនឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះប្រភេទកម្មវិធីទូរស័ព្ទក្រៅប្រទេសដែលកំពុងពេញនិយមនាពេលបច្ចុប្បន្ន ដែលទំនងជាសំដៅទៅលើកម្មវិធី CapCut និង Lemon8 ជាដើម
ក្រុមហ៊ុនអុិចប្រេស៍ ហ្វូតហ្គ្រុប ខេមបូឌា (Express Food Group Cambodia) ប្រកាសផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិអាជីវកម្មថ្មី និងបង្ហាញពីផែនការឆ្ពោះទៅរកភាពរីកចម្រើន
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 08/04/2026
ក្រុមហ៊ុនអ៊ិចប្រេស៍ ហ្វូតហ្គ្រុប ខេមបូឌា (Express Food Group Cambodia) ប្រកាសផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិអាជីវកម្មថ្មីនិងបង្ហាញពីផែនការឆ្ពោះទៅរកភាពរីកចម្រើននៅដំណាក់កាលបន្តបន្ទាប់នាពេលអនាគត។




វិថីហិរញ្ញវត្ថុ

















Account
Security
Favourite Content