កំឡុងពេលបិទខ្ទប់ខេត្ត ក្រុង ជាឱកាសល្អដែលអាចងាកមកគាំទ្រផលិតផលក្នុងស្រុក

ស្ថិតក្នុងកាលៈទេសៈនៃជំងឺកូវីដ-19​ ជាពិសេសស្ថិតក្នុងស្ថានភាពនៃការបិទខ្ទប់ភូមិសាស្ត្រមួយចំនួនក្នុងប្រទេសបាន ការនាំចូលនូវផលិតផលផ្នែក​ចំណី​អាហារពីក្រៅប្រទេសកឲត្រូវបានកាត់បន្ថយ ដូច្នេះវាក៏ជាឱកាសដែលជំរុញឱ្យប្រជាពលរដ្ឋខ្មែរងាកមកគាំទ្រផលិតផលក្នុងស្រុក ជាពិសេសប្រភេទ​អាហារ​យុទ្ធសាស្ត្រមួយចំនួនដែលអាចរក្សាទុកបានយូរដូចជា ប្រហិត សាច់ក្រក ត្រីងៀតជាដើម ពីសិប្បកម្មក្នុងស្រុក។

អ្នកស្រី សម គន្ធា ជាម្ចាស់សិប្បកម្មផលិតប្រហិតគន្ធា មានទីតាំងស្ថិតនៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ  រាជធានីភ្នំពេញបានលើកឡើងថា សម្រាប់​ផលិតផល​ផ្នែកចំណីអាហារដែលត្រូវបានផលិតឡើងនៅក្នុងស្រុកមិនមែនសុទ្ធតែមិនល្អនោះទេ ពោលគឺគុណភាព សុវត្ថិភាព និងអនាម័យ​គឺមាន​ភាព​ប្រហាក់​ប្រហែលគ្នាទៅនឹងផលិតផលនាំចូលពីក្រៅស្រុកដែរ ប៉ុន្តែទាស់ត្រង់ថា ពលរដ្ឋខ្មែរភាគច្រើនមិនសូវឱ្យតម្លៃតែប៉ុណ្ណោះ។

អ្នកស្រីបានបញ្ជាក់ប្រាប់ AMS ថា ៖

“ខ្ញុំបានចាប់ផ្ដើមអាជីវកម្មដោយការបើកសិប្បកម្មធ្វើប្រហិត សាច់ក្រកនេះតាំងពីឆ្នាំ2016 ដោយសារតែនៅក្នុង​គ្រួសារ​​ខ្ញុំ​ភាគ​ច្រើន​ជាអ្នកចូល​ចិត្តទទួលទានស្រាប់ ហើយចង់ផ្តល់ជូនបន្តទៅដល់អតិថិជនក្នុងស្រុកនូវប្រហិតដែលមានគយណភាព និងរសជាតិឆ្ងាញ់ មិនមែនមាន​តែរបស់នាំចូលនោះទេ។ កាលពីដំបូងឡើយ មានមនុស្សច្រើនណាស់ជំរុញឱ្យខ្ញុំឈប់ធ្វើអាជីវកម្មមួយនេះ ដោយសារតែវាជាមុខរបរ​មួយ​ដែលពិបាកប្រកួតប្រជែងក្នុងទីផ្សារ ពិបាកធ្វើ ចំណេញតិច ប៉ុន្តែខ្ញុំនៅតែជំនះ និងបន្តធ្វើវារហូតមកដល់បច្ចុប្បន្នដោយសារខ្ញុំ​ចង់ឱ្យប្រជាជន​ខ្មែរទទួល​ទាន​របស់ណាដែលល្អមិនប៉ះពាល់ដល់សុខភាព”

អ្នកស្ត្រី សម គន្ធា បានរំលឹកឱ្យដឹងថា ដើមទុនដំបូងក្នុងការបង្កើតសិប្បកម្មមួយនេះត្រូវចំណាយប្រមាណ2ម៉ឺនដុល្លារ ក្នុងការរៀបចំម៉ាស៊ីនសម្រាប់ផលិត ហើយក្រោយមកក៏ចេះតែពង្រីកលទ្ធភាពផលិតជាបន្តបន្ទាប់ ដែលមកដល់បច្ចុប្បន្ន ផលិតផលនៅក្នុងសិប្បកម្មមួយនេះរួមមានដូចជា ប្រហិតសាច់គោ សាច់ក្រក ណែម ប៉ាតេ ងៀតគោ ងៀតក្របី ទឹកសៀង ទឹកត្រីជាដើម ដែលសុទ្ធតែជាផលិតផលដែលធ្វើឡើងដោយកូនខ្មែរ គិតគូរពីសុខភាពអ្នកទទួល​ទាន មានអនាម័យ និងតម្លៃសមរម្យ ក្រោមការទទួលស្គាល់ពីក្រសួងឧស្សាហកម្ម និងសិប្បកម្មយ៉ាងត្រឹមត្រូវ ។

អ្នកស្រីបានបន្តទៀតថា​ ៖

“បច្ចុប្បន្ននេះវត្ថុធាតុដើមឡើងថ្លៃទាំងអស់ តែខ្ញុំនៅតែបន្តផលិតជាធម្មតា ហើយដាក់លក់នៅលើទីផ្សារ​តម្លៃចាស់ដដែលមិន​មាន​ការដំឡើងថ្លៃនោះទេ ជាពិសេសនៅក្នុងអំឡុងពេលដែលស្ថិតនៅក្នុងស្ថានការប្រឈមនឹងវិបត្តិសេដ្ឋកិច្ចដែលបណ្តាលមកពីជំងឺឆ្លងកូវីដ-19 រហូត​មាន​ការបិទខ្ទប់រាជធានី ខេត្ត ក្រុង ក្នុងប្រទេសមួយចំនួន។ ក្នុងដំណាក់កាលពេលនេះ ពលរដ្ឋខ្មែរជាច្រើនកំពុងជួបបញ្ហាហិរញ្ញវត្ថុ បាត់បង់ចំណូល ដូច្នេះ​ខ្ញុំគិតថា ខ្ញុំអត់មានសមត្ថភាព​អី​ជួយ​ប្រជាជនយើងបានទេ មានតែលក់អាហារក្រៀមចែកជូនពួកគាត់សម្រាប់ទទួលទានក្នុងតម្លៃសមរម្យ”

ពាក់ព័ន្ធទៅនឹងបច្ចេកទេសនៃការផលិត ដូចជាប្រហិតជាដើម ម្ចាស់សិប្បកម្មរូបនេះបានប្រាប់ឱ្យដឹងថា​ អ្នកស្រីបានរើសយក​តែសាច់គោណា​ដែលស្រស់ៗ​ថ្មី​ប៉ុណ្ណោះមកធ្វើ ដោយគេត្រូវកប់ក្នុងទឹកកក ហើយយកទៅកិន។ បន្ទាប់មកគេក្រឡុកឱ្យសាច់នោះស្វិតដាច់ទឹក លាយគ្រឿងផ្សំរសជាតិ ហើយដាក់​ចូលម៉ាស៊ីនដើម្បីបំបែកជាដុំមូលៗ រួចគេយកវាទៅត្រាំទឹកក្ដៅ។ ក្រោយមកទៀតគេយកវាទៅស្ងោរឱ្យឆ្អិន ហើយស្រង់វាយកមកស្រុះទឹកម្ដងទៀត ទើប​សម្ងួត​ឱ្យស្ងួត និងធ្វើការវិចខ្ចប់ជាការស្រេច។ នេះជាដំណើរការផលិតប្រហិតសាច់គោនៅក្នុងសិប្បកម្មគន្ធា ដោយឡែសម្រាប់ផលិតផលដទៃទៀត​ក៏សុទ្ធសឹងតែបានត្រូវផលិតជាច្រើនដំណាក់កាល ក្រោយការយកចិត្តទុកដាក់ផ្នែកគុណភាព សុវត្ថិភាព និងអនាម័យដូចគ្នា។

ដោយឡែកចំពោះបរិមាណក្នុងការផលិត អ្នកស្រីបានប្រាប់ទៀតថា ក្នុងមួយថ្ងៃសិប្បកម្មគន្ធាផលិតប្រហិតចាប់ពី50-100គីឡូក្រាម ឬច្រើនជាងនេះ​អាស្រ័យលើការបញ្ជាទិញរបស់អតិថិជន។ អតិថិជនរបស់សិប្បកម្មនេះមាននៅគ្រប់មជ្ឈដ្ឋាន ទាំងអ្នកទិញយកទៅទទួលទានជាលក្ខណៈគ្រួសារ អ្នកទិញ​យកទៅលក់បន្តនៅតាមបណ្តាហាង និងផ្សារទំនើប និងនៅតាមបណ្តាអាហារដ្ឋានតូចធំជាច្រើនទៀត។

គួរបញ្ជាក់ថា នៅក្នុងស្ថានការនាពេលបច្ចុប្បន្ន សិប្បកម្មផលិតប្រហិតគន្ធា បានបង្កើតផលិតភាពក្នុងការផលិតយ៉ាង មមាញឹកដោយសារបងប្អូនប្រជាពលរដ្ឋ​ខ្មែរត្រូវ​ការ​អាហារបម្រុងទុកច្រើន ប៉ុន្តែអ្វីដែលជាឧបសគ្គ គឺបញ្ហាខ្លះខាតសាច់ដែលជាវត្ថុធាតុដើមដ៏សំខាន់ ក៏ដូចជាផលលំបាកក្នុងការដឹកជញ្ជូនទៅ​កាន់ទីផ្សារ​គោលដៅ​ដោយសារការបិទខ្ទប់ភូមិសាស្ត្រ។ យ៉ាងណាក៏អ្នកស្រីសូមអរគុណដល់អតិថិជនដែលតែងតែគាំទ្រផលិតផលខ្មែរដែលមានគុណភាព មិនបង្ក​ផល​ប៉ះពាល់ដល់សុខភាព ហើយក៏ជាការចូលរួមលើកម្ពស់កិច្ចគាំទ្រផលិតក្នុងស្រុកបានមួយចំណែកធំផងដែរ៕

ផ្សព្វផ្សាយសេវាកម្មលោកអ្នក $190 660px x 390px ក្នុង១ខែ ផ្ទាំងបដាសេវាកម្មរបស់ លោកអ្នក

ផ្ទាំងបដាទម្រង់

គ្រប់ទំហំបដាអាចបត់បែនតាមទំហំអេក្រង់
ផ្ទាំងបដាសេវាកម្មរបស់ លោកអ្នក 920px x​ 570px $190 គ្រប់ទំហំបដាអាចបត់បែនតាមទំហំអេក្រង់ តម្លៃក្នុង១ខែ ផ្សព្វផ្សាយសេវាកម្ម ផ្ទាំងបដាទម្រង់ ចុចសាកល្បង 1920px x​ 800px បិទសំឡេង volume_up volume_off $205 តម្លៃក្នុង១ខែ ផ្សព្វផ្សាយសេវាកម្ម គ្រប់ទំហំបដាអាចបត់បែនតាមទំហំអេក្រង់ ផ្ទាំងបដាសេវាកម្មរបស់ លោកអ្នក បើកសំឡេង ផ្ទាំងបដាទម្រង់ ព័ត៌មានលម្អិត 085 511 711‌‌‌ orkun@ams.com.kh | Telegram (+855) 098 668 996 |

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កិច្ចពិភាក្សាកម្មវិធីហិរញ្ញវត្ថុ​ រដូវកាលទី ៣ ក្លាយជាវេទិកាចំណេះដឹងហិរញ្ញវត្ថុសម្រាប់ប្រជាកសិករ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 06/04/2026

ក្រុមហ៊ុន Apsara Media Services (AMS) កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ បានសហការជាមួយនឹងសមាគមធនាគារនៅកម្ពុជា (ABC) សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) (CBC) ដោយមានការគាំទ្រដោយធនាគារជាតិនៃកម្ពុជា (NBC) បានរៀបចំកម្មវិធី វេទិកាចំណេះដឹងផ្នែកហិរញ្ញវត្ថុកម្ពុជា កិច្ចពិភាក្សា កម្មវិធី «វិថីហិរញ្ញវត្ថុ រដូវកាលទី៣» នៅស្រុកបន្ទាយមាស ខេត្តកំពត។

អតីតព្រលានយន្តហោះអន្តរជាតិ-ភ្នំពេញ នឹង​បើក​ឱ្យសាធារណជន​ចូលលេង​កម្សាន្តរយៈពេល​​៩ថ្ងៃ អំឡុង​បុណ្យចូលឆ្នាំខ្មែរ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 06/04/2026

ព្រលានយន្តហោះពោធិ៍ចិន​តុង ដែលរាជរដ្ឋាភិបាល​អភិវឌ្ឍន៍ធ្វើជា​សួ​នសាធារណៈ នឹងត្រូវ​បើ​កសាកល្បង​ឱ្យ​សាធារណជន​ចូល​ទស្សនា​កម្សាន្ត ហាត់ប្រាណ និងលេង​កីឡា ដោយឥតគិតថ្លៃរយៈពេល​០៩​ថ្ងៃ​

ត្រីមាសទី១ ឆ្នាំ២០២៦ សេដ្ឋកិច្ចវៀតណាមកើនឡើងយឺត ដោយសារការនាំចូលប្រេងពីមជ្ឈិមបូព៌ារងផលប៉ះពាល់ខ្លាំង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/04/2026

សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមនៅក្នុងត្រីមាសទី១ ដើមឆ្នាំ២០២៦នេះ មានការកើនឡើងយឺតយ៉ាវ ដោយសារតែការនាំចូលប្រេងពីមជ្ឈិមបូព៌ាទទួលរងនូវផលប៉ះពាល់ខ្លាំង ដែលជាហេតុជំរុញឱ្យមានអតិផរណាកើនឡើង

កម្ពុជាដាក់​ដំណើរការកម្មវិធីថ្មីមួយ​ ដើម្បីជួយ​សហគ្រិន​ខ្មែរ​ឱ្យ​មានភាពប្រកួត​ប្រជែងទាំង​ក្នុងស្រុក​និងអន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/04/2026

កម្ពុជា​បានដាក់ឱ្យដំណើរការ​កម្មវិធី​ថ្មីមួយក្នុងវិស័យសហគ្រិនភាព ដោយផ្ដោតលើការ​ធ្វើ​ធុរកិច្ចតាមបច្ចេកវិទ្យា​បៃតង ​ក្នុងគោលដៅគាំទ្រធុរកិច្ចបច្ចេកវិទ្យាអាកាសធាតុ ឱ្យពង្រីកអាជីវកម្មរបស់ខ្លួន តាមរយៈភាពជាដៃគូសកល ការផ្ទេរបច្ចេកវិទ្យា និងហិរញ្ញប្បទាន។

សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់ប្រជាពលរដ្ឋ ប្រើប្រាស់ផលិតផលក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/04/2026

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិតអបអរសាទរ ក្នុងឱកាសទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩ មេសា លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ខ្មែរផលិត ខ្មែរប្រើប្រាស់ ខ្មែររីកចម្រើន» និងបានជំរុញឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរ គាំទ្រប្រើប្រាស់ផលិតផលក្នុងស្រុក ដែលផលិតដោយខ្មែរ។

ប្រេងឥន្ធនៈនិងជីកសិកម្មឡើងថ្លៃបង្កផលប៉ះពាល់ដល់ជីវភាពកសិករ ខណៈជម្លោះមជ្ឈិមបូព៌ានៅតែបន្ត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/04/2026

កសិករ​ជាច្រើននៅកម្ពុជា​​ កំពុង​ប្រឈម​នឹង​ការលំបាក ដោយសារ​តម្លៃ​ប្រេងឥន្ធនៈ និង​ជីសកិកម្ម​កើនឡើង​ ដែល​ជា​កត្តា​ជំរុញ​ឱ្យ​ថ្លៃដើម​ផលិតរបស់​ពួកគេ កើនឡើង ​ចាប់តាំងពី​ជម្លោះ​នៅមជ្ឈិមបូព៌ាចាប់ផ្តើម​។ នេះបើយោងតាមការផ្សាយរបស់កាសែត BERNAMA ប្រទេសម៉ាឡេស៊ី ចេញផ្សាយកាលពីថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០២៦ កន្លងទៅ។

តម្រូវការនិងតម្លៃស្ករត្នោតខ្មែរហក់ឡើងខ្ពស់​ ប៉ុន្តែ​ចំនួនអ្នកផលិតធ្លាក់ចុះ

ជំនួញ, ព្រឹត្តិការណ៍

• 06/04/2026

ស្ករត្នោ​ត​ធម្មជាតិរបស់​ខ្មែរ កំពុង​មានតម្រូវការ​ខ្ពស់លើ​ទីផ្សារ ទាំង​ក្នុង​និងក្រៅប្រទេស ស្របគ្នានឹង​តម្លៃរបស់វា ក៏ហក់​ឡើង​ខ្ពស់ដែរ​ ប៉ុន្តែបែរជាមិន​សូវ​មានអ្នក​ផលិតស្ករ​ត្នោត​​ច្រើន​ដូច​មុន ជាពិសេស​ស្ករត្នោត​កំពង់ស្ពឺ ​

ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 03/04/2026

ដើម្បីអបអរសាទរ​ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ

សហគមន៍កសិកម្មទំនើបកើនឡើងដល់ ៣១ ជាមួយកិច្ចសន្យាផលិតកម្មមានតម្លៃជាង៤០លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/04/2026

រហូតមកដល់ពេលនេះ សហគមន៍កសិកម្មទំនើបដែលបង្កើតឡើងនៅចុងឆ្នាំ២០២៣ កើនឡើងដល់៣១ និងកិច្ចសន្យាផលិតកម្មជាង៤០លានដុល្លារអាម៉េរិក

កម្ពុជា គ្រោងកំណត់ការប្រើប្រាស់សារធាតុ “អាសបេស្ដុស”ក្នុងវិស័យសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/04/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់មួយស្ដីពី “ការវាយតម្លៃផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុអាសបេស្ដុស” កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦

ផ្សព្វផ្សាយសេវាកម្មលោកអ្នក $190 660px x 390px ក្នុង១ខែ ផ្ទាំងបដាសេវាកម្មរបស់ លោកអ្នក

ផ្ទាំងបដាទម្រង់

គ្រប់ទំហំបដាអាចបត់បែនតាមទំហំអេក្រង់
ផ្ទាំងបដាសេវាកម្មរបស់ លោកអ្នក 920px x​ 570px $190 គ្រប់ទំហំបដាអាចបត់បែនតាមទំហំអេក្រង់ តម្លៃក្នុង១ខែ ផ្សព្វផ្សាយសេវាកម្ម ផ្ទាំងបដាទម្រង់ ចុចសាកល្បង 1920px x​ 800px បិទសំឡេង volume_up volume_off $205 តម្លៃក្នុង១ខែ ផ្សព្វផ្សាយសេវាកម្ម គ្រប់ទំហំបដាអាចបត់បែនតាមទំហំអេក្រង់ ផ្ទាំងបដាសេវាកម្មរបស់ លោកអ្នក បើកសំឡេង ផ្ទាំងបដាទម្រង់ ព័ត៌មានលម្អិត 085 511 711‌‌‌ orkun@ams.com.kh | Telegram (+855) 098 668 996 |

សាកល្បងប្រើ! ម្សៅត្រនាប់ កាដូរ

ចុចបាន

Free កាដូរ

ចុចបាន

Free Revlon