សន្និសីទម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំលើកទី១០ស្ដីពី «ហានីភ័យអាកាសធាតុ និងអន្ដរកាលឆ្ពោះទៅកាន់សេដ្ឋកិច្ចបៃតង»

ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា កាលពីថ្មីៗនេះ បានរៀបចំបើកសន្និសីទម៉ាក្រូសេដ្ឋកិច្ច ប្រចាំឆ្នាំលើកទី១០ស្ដីពី «ហានីភ័យអាកាសធាតុ និងអន្ដរកាលឆ្ពោះទៅកាន់សេដ្ឋកិច្ចបៃតង» ក្រោមការចូលរួមពីលោកជំទាវ ជា សិរី អគ្គទេសាភិ​បាលធនាគារជាតិនៃកម្ពុជា លោកស្រី Alissar Chaker តំណាង UNDP ប្រចាំកម្ពុជា ដែលក្នុងគោលបំណង ដើម្បីរួមចំណែកស្រាវជ្រាវធាតុចូលសំខាន់ៗ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

លោកជំទាវបណ្ឌិត ជា សិរី បានមានប្រសាសន៍ថា ធនាគារជាតិនៃកម្ពុជា បានបង្កើតឱ្យមានសន្និសីទម៉ាក្រូសេដ្ឋកិច្ចឡើង ក្នុងគោលបំណងរួមចំណែកស្រាវជ្រាវ ដែលជាការងារចាំបាច់សម្រាប់ការផ្ដល់ជាធាតុចូលសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

លោកជំទាវបណ្ឌិត ជា សិរី បានថ្លែងថា ៖

«ខ្ញុំពិតជាមានមោទនភាពដែលក្នុង ១ទសវត្សរ៍កន្លងមកនេះ ជាអាទិ៍រួមមាន បញ្ហាស្ថិរភាព ប្រធានបទសំខាន់ៗជាច្រើន ត្រូវបានលើកយកមកស្រាវជ្រាវ បរិយាបន្នហិរញ្ញវត្ថុ មូលដ្ឋានកំណើនសេដ្ឋកិច្ច សហគ្រាសធុនតូច និងមធ្យម សេដ្ឋកិច្ចឌីជីថល ការស្តារសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ-១៩ ដូច្នេះសូមវាយតម្លៃខ្ពស់ចំពោះ លទ្ធផលនៃការស្រាវជ្រាវពីមួយឆ្នាំទៅមួយឆ្នាំ ដែលកាន់តែមានគុណភាព ហើយអ្នកស្រាវជ្រាវមានចំណាប់អារម្មណ៍បានចូលរួមកាន់តែច្រើន»។

លោកជំទាវបណ្ឌិត បានបន្ដថា ឆ្នាំ២០២៣នេះ ធនាគារជាតិនៃកម្ពុជា បាន និងកំពុងផ្តោតការយកចិត្តទុកដាក់កាន់តែខ្លាំង ហើយបានជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធបញ្ជ្រាបបញ្ហានេះទៅក្នុងការអនុវត្តគោលនយោបាយ និងសកម្មភាពរបស់ខ្លួន ដោយបានជ្រើសរើសយកប្រធានបទពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ និងដំណើរការឆ្ពោះទៅរកសេដ្ឋកិច្ចបៃតងរបស់កម្ពុជា ការសម្រេចកំណត់យកប្រធានបទនេះឡើង ដោយសារមជ្ឈដ្ឋានជាតិ តំបន់ និងអន្តរជាតិ ។

កម្ពុជា ក៏បានដើរតួនាទីកាន់តែសកម្ម ក្នុងការរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងបានប្តេជ្ញាដាក់ចេញគោលនយោបាយឆ្ពោះទៅកាន់សេដ្ឋកិច្ចបៃតង។ បច្ចុប្បន្នសីតុណ្ហភាពពិភពលោក បានកើនឡើងប្រមាណ១,២អង្សា ធៀបនឹងសម័យមុនបដិវត្តន៍ឧស្សាហកម្ម (១៨៥០-១៩០០) ហើយសីតុណ្ហភាពនឹងអាចកើនឡើងដល់ ២,៧អង្សា នៅត្រឹមឆ្នាំ២១០០ ប្រសិនបើគ្មានកិច្ចខិតខំប្រឹងប្រែងបន្ថែមទេនោះ។ នេះបើតាមការបញ្ជាក់ ពីលោកជំទាវបណ្ឌិត ជា សិរី ។

បើយោងតាមរបាយការណ៍ទើបចេញផ្សាយកាលពីចុងខែតុលារបស់ធនាគារពិភពលោកបានឱ្យដឹងថា កម្ពុជាកំពុងរងផលប៉ះពាល់ខ្លាំងពីការប្រែប្រួលអាកាសធាតុ ដោយភាពរាំងស្ងួត និងទឹកជំនន់បានកើតមានញឹកញាប់ និងខ្លាំងជាងមុន ដែលក្នុងនោះផលស្រូវបានបាត់បង់ប្រមាណ ១០០លានដុល្លារអាមេរិក ដោយសារគ្រោះរាំងស្ងួតបណ្តាលមកពីបាតុភូត El Nino កាលពីឆ្នាំ២០១៩ ខណៈដែលគ្រោះទឹកជំនន់នៅខែកញ្ញា ឆ្នាំ២០២២ បានប៉ះពាល់ខេត្តចំនួន១៤ និងប្រជាពលរដ្ឋប្រមាណ៨ម៉ឺន៥ពាន់គ្រួសារផងដែរ។     

លោកជំទាវបណ្ឌិត ជា សិរី បានថ្លែងបញ្ជាក់ថា កម្ពុជាជាប្រទេសមួយដែលបញ្ចេញឧស្ម័នកាបូនទាប ប៉ុន្តែជាប្រទេសមួយដែលងាយរងគ្រោះនឹងការប្រែប្រួលអាកាសធាតុ ជាពិសេសតាមរយៈវិស័យកសិកម្ម  ខណៈដែលការប្រឈមនឹងបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងការទប់ស្កាត់ និងគ្រប់គ្រងផលវិបាកកើតចេញពីការប្រែប្រួលអាកាសធាតុនេះ។

លោកជំទាវបណ្ឌិត បានបញ្ជាក់ថា ម្ហូបអាហារតំណាងឱ្យជាង៤៣% នៃកន្ត្រកទំនិញ និងសេវា ដែលក្រុមគ្រួសារនៅកម្ពុជាប្រើប្រាស់ជាប្រចាំ ដូចនេះផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុទៅលើវិស័យកសិកម្ម អាចនឹងរួមចំណែកបង្កើនវិសមភាពសង្គម និងធ្វើឱ្យក្រុមគ្រួសារ និងប្រជាពលរដ្ឋងាយរងគ្រោះធ្លាក់ចុះទៅក្រោមបន្ទាត់ក្រីក្រ និងអាចបង្កជាបញ្ហាសន្តិសុខស្បៀង និងទំនិញឡើងថ្លៃ ដែលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជារួមផងដែរ។

សូមបញ្ជាក់ថា ជាទូទៅការប្រែប្រួលអាកាសធាតុប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋ ក្នុងវិស័យកសិកម្មដោយផ្ទាល់ និងវិស័យដទៃទៀតដោយប្រយោល។ គ្រោះមហន្តរាយបានកើតចេញ ដោយសារការប្រែប្រួលអាកាសធាតុ មានដូចជា គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត ខ្យល់ព្យុះ ដែលកើតមានកាន់តែញឹកញាប់ និងធ្ងន់ធ្ងរជាងមុន ព្រមទាំងបានបង្កជាវិបត្តិសុខភាព ស្បៀងអាហារ ការបាត់បង់អាយុជីវិត និងការខូចខាតហេដ្ឋារចនាសម្ព័ន្ធយ៉ាងដំណំ។ ការប្រែប្រួលអាកាសធាតុ មិនត្រឹមតែបង្កហានិភ័យជារូបវ័ន្តប៉ុណ្ណោះទេ ថែមទាំងទៅលើសេដ្ឋកិច្ច និងសង្គមទាំងមូល ដោយគ្មានព្រំដែន តាមរយៈវិស័យពាណិជ្ជកម្ម ការវិនិយោគ អតិផរណា អត្រាការប្រាក់ ភាពអត់ការងារធ្វើ រហូតដល់អស្ថិរភាពហិរញ្ញវត្ថុសេដ្ឋកិច្ច និងសង្គមទាំងមូល៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុនយក្សម៉ាឡេស៊ី Petronas ពង្រឹងកិច្ចសហប្រតិបត្តិការថាមពលជាមួយនឹងវៀតណាមក្នុងរយៈពេលវែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ក្រុមហ៊ុនប្រេង និងឧស្ម័នជាតិរបស់ម៉ាឡេស៊ី Petronas ប្តេជ្ញាចិត្តចាប់ដៃគូជាមួយវៀតណាលើការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ (LNG) រយៈពេលវែង ពង្រីកកិច្ចសហប្រតិបត្តិការលើការរុករក និងផលិតប្រេង/ឧស្ម័នក្នុងស្រុក និងការអភិវឌ្ឍថាមពលកកើតឡើងវិញក្នុងគោលបំណងធានានូវការផ្គត់ផ្គង់ថាមពលដែលមានស្ថិរភាព និងមានតម្លៃសមរម្យ

កម្ពុជា បង្វែរវិបត្តិព្រំដែនជាឱកាសពាណិជ្ជកម្ម និងស្វែងរកទីផ្សារនាំចូលជីកសិកម្មថ្មីៗពីជុំវិញពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ កម្ពុជា បានប្រែក្លាយពីវិបត្តិព្រំដែន និងក្ដីឈឺចាប់ពីការរំលោភឈ្លានពានរបស់យោធាថៃ ទៅជាឱកាសពាណិជ្ជកម្ម និងការវិនិយោគថ្មីក្នុងវិស័យកសិស្បៀងអាហារ ដោយពឹងផ្អែកយ៉ាងសំខាន់លើការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងពីសំណាក់រាជរដ្ឋាភិបាល ក្នុងការស្វែងរកទីផ្សារ និងប្រភពផ្គត់ផ្គង់សម្ភារៈ វត្ថុធាតុដើមដែលមានគុណភាព និងតម្លៃសមរម្យ។ ថ្លែងក្នុងវេទិកា និងពិព័រណ៍កសិកម្មឆ្នាំ២០២៦ (CAFE 26) នៅថ្ងៃទី២៣ ខែតុលា ឯកឧត្ដម

ផលិតផលកសិកម្មរបស់កម្ពុជា​មានវត្តមាន​នៅទីផ្សារជាង​១៧០​ប្រទេសលើពិភពលោក​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ ផលិតផលកសិកម្ម​របស់​កម្ពុជា បាន និងកំពុង​ពង្រីកទីផ្សារ​កាន់តែធំនៅក្រៅប្រទេស ដោយ​គិតមកដល់បច្ចុប្បន្ននេះ ផលិតផលកសិកម្ម​របស់កម្ពុជា​កំពុងចរាចរណ៍​នៅលើទីផ្សារ​បរទេស​បានប្រមាណ​១៧០​ប្រទេស​ហើយ ។ នេះបើតាម​លោក​បណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារ​ដំណាំ អនាម័យ និង​ភូតគាម​អនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​ និងនេសាទ ។​ ថ្លែងនៅក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា

អាម៉េរិក ផ្តល់កុងត្រា១០ឆ្នាំ ផលិតយន្តហោះចម្បាំង F-35 ៨៥០គ្រឿងបន្ថែម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 23/10/2026

បរទេស ៖ ក្រសួងការពារជាតិសហរដ្ឋអាមេរិក(មន្ទីរប៉ង់តាហ្គោន) និងក្រុមហ៊ុន Lockheed Martin បានឈានទៅដល់កិច្ចព្រមព្រៀងលើក្របខ័ណ្ឌរយៈពេល ១០ ឆ្នាំ ដែលធានានូវការផ្គត់ផ្គង់យន្តហោះចម្បាំង F-35 Lightning II យ៉ាងហោចណាស់ ៨៥០ គ្រឿងទៀតសម្រាប់កងទ័ពអាមេរិក។ យោងតាមការចេញផ្សាយរបស់ Defences News នៅសប្តាហ៍នេះបានសរសេរថា

ការដាក់ចេញយុទ្ធសាស្ត្រជាតិ អភិវឌ្ឍន៍វិស័យ MSMEs ២០២៦-២០៣០ ជាកាតាលីករពង្រឹងចរន្តសេដ្ឋកិច្ចឱ្យមានភាពធន់

ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ ក្នុងបរិបទដែលសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) កំពុងរួមចំណែកដល់ទៅ ៦៣% នៃផលិតផលក្នុងស្រុកសរុប និងបង្កើតការងារជាង ៧០% យុទ្ធសាស្ត្រជាតិ ស្ដីពី «ការអភិវឌ្ឍន៍ សហគ្រាសធុនមីក្រូ តូច និងមធ្យម ២០២៦-២០៣០» ត្រូវបានគេមើលឃើញថា ជាគន្លឹះក្នុងការបង្វិលកង់សេដ្ឋកិច្ចឱ្យអាជីវកម្មមានចរន្ត

ខេត្តហៃណាន ផ្សារភ្ជាប់ការអភិរក្សព្រៃត្រូពិចទៅនឹងវិស័យទេសចរណ៍ និងការអភិវឌ្ឍបៃតង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ខេត្តហៃណានកំពុងផ្សាភ្ជាប់ការអភិរក្សព្រៃត្រូពិចទៅនឹងការអភិវឌ្ឍទេសចរណ៍ និងការលើកកម្ពស់ជីវភាពប្រជាជន តាមរយៈគម្រោងអភិវឌ្ឍន៍រួមគ្នារវាងឧទ្យានជាតិ និងទីក្រុងនៅតំបន់អ៊ូជីសានរួមមានផែនការសាងសង់សារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិ និងផ្លូវឡើងទៅកំពូលភ្នំ

គម្រោង​វិនិយោគ​ចំនួន​២ មានតម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

គម្រោង​វិនិយោគ​ចំនួន​២តម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល.....

អ្នកការទូតអាមេរិក ៖ វិនិយោគិនបច្ចុប្បន្នកំពុងវាយតម្លៃពីហានិភ័យខ្ពស់ខុសពីការពិតក្នុងករណីផ្ទុះសង្គ្រាមនៅកោះតៃវ៉ាន់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/10/2026

បរទេស ៖ យោងតាមមន្ត្រីការទូតជាន់ខ្ពស់អាមេរិកម្នាក់បានឱ្យដឹងថា វិនិយោគិនបច្ចុប្បន្នកំពុងវាយតម្លៃពីការគំរាមកំហែងនៃលទ្ធភាពដែលអាចផ្ទុះឡើងនូវជម្លោះយោធានៅទល់មុខច្រកសមុទ្រតៃវ៉ាន់ក្នុងកម្រិតខ្ពស់ខុសពីការពិត ខណៈដែលទាំងទីក្រុងវ៉ាស៊ីនតោន និងប៉េកាំង សុទ្ធតែមិនចង់ឱ្យកើតមានជម្លោះដោយយោធានោះទេ។ ចេញផ្សាយដោយកាសែត RT បានបញ្ជាក់ថា លោក Michael DeSombre ជំនួយការរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានថ្លែងថា ទីផ្សារសកលលោកកំពុងវាយតម្លៃពីហានិភ័យនៃការផ្ទុះអាវុធលើបញ្ហាកោះតៃវ៉ាន់ហួសពីការពិត។ មហាអំណាចទាំងពីរមានសមត្ថភាពក្នុងការទប់ស្កាត់ជម្លោះ បើទោះបីជាកោះស្វយ័តមួយនេះនៅតែជាចំណុចក្ដៅគគុកនៃភាពតានតឹងក៏ដោយ។ ទីក្រុងប៉េកាំង

កម្ពុជា ដាក់ឱ្យ​អនុវត្ដយុទ្ធសាស្ដ្រជាតិ អភិវឌ្ឍ MSMEs ជាមួយ​យន្ដការអង្គភាពដំបូលរួមតែមួយ ងាយស្រួលចុះបញ្ជីអាជីវកម្ម

ជំនួញ, ព្រឹត្តិការណ៍

• 22/10/2026

រាជធានីភ្នំពេញ៖ យុទ្ធសាស្ដ្រជាតិ ស្ដីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និង​មធ្យម ឆ្នាំ​២០២៦-២០៣០​ ​បាន​ប្រកាស​ដាក់ឱ្យអនុវត្ដ​ជាផ្លូវការហើយ​នៅ​ព្រឹក​ថ្ងៃ​ទី២២ ខែតុលា ឆ្នាំ​២០២៦ នេះ ក្រោម​អធិបតីភាពរបស់​សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា។ សម្ដេច​ធិបតី ហ៊ុន ម៉ាណែត បាន​ផ្ដល់​អនុសាសន៍បន្ថែម​ចំនួន​ ២