ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ បានរៀបចំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ១៣គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជិត១០០លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ៥,៥ពាន់កន្លែង។

ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជាបានលើកឡើងអំពីតួនាទីរបស់ស្ថាប័នក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បរិយាកាសវិនិយោគ ការលើកទឹកចិត្តទាំងផ្នែកសារពើពន្ធ និងមិនមែនសារពើពន្ធ ការធានាវិនិយោគក្រោមក្របខណ្ឌច្បាប់វិនិយោគ កត្តាអំណោយផលនៃសុខសន្តិភាព ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច វិស័យអាទិភាព និងភាពលេចធ្លោនៃហេដ្ឋារចនាសម្ព័ន្ធរូបវន្តរបស់កម្ពុជា ដែលកំពុងរីកដុះដាលជាបន្តបន្ទាប់។

នៅក្នុងឱកាសពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ១៣គម្រោង បានបង្ហាញថា គម្រោងវិនិយោគទាំងនេះ មានទុនវិនិយោគសរុបប្រមាណ ៩៩លានដុល្លារអាមេរិក ដែលអាចបង្កើតការងារបានប្រមាណ ៥,៥ពាន់កន្លែង។

គម្រោងវិនិយោគទាំង១៣ មានមុខសញ្ញាវិនិយោគក្នុងវិស័យឧស្សាហកម្មចំនួន ១១គម្រោង (ផ្គុំដំទ្បើងរថយន្ត ផលិតសម្ភារៈបរិក្ខាសម្រាប់កន្ទុយសណ្តោងរថយន្ត និងគ្រឿងបន្ទាប់បន្សំ ។ ជាមួយគ្នានេះ ក៏ផលិត សម្ភារៈបំពាក់ និងតុបតែងរថយន្ត ផលិតបរិក្ខារអគ្គិសនីបំភ្លឺ បរិក្ខារអគ្គិសនីលម្អ និងគ្រឿងបន្ទាប់បន្សំអគ្គិសនីគ្រប់ប្រភេទ។

បន្ថែមលើនេះ ក៏នឹងផលិតដើមណូអែល គ្រឿងលម្អ និងគ្រឿងបន្លាស់ដើមណូអែលគ្រប់ប្រភេទ ផលិតគ្រឿងសង្ហារិម ផលិតក្រដាសកាតុង ផលិតអេប៉ុង ផលិតថង់ប្លាស្ទិក បង់ស្អិត និងក្រដាសម៉ាកឃឺផងដែរ ក្រៅពីនេះ រួមជាមួយនឹងគម្រោង២ទៀត ជាវិស័យកសិ-ឧស្សាហកម្មចំនួន២គម្រោង គឺគម្រោងរោងចក្រកែច្នៃជ័រកៅស៊ូ។
សូមជម្រាបថា គម្រោងវិនិយោគទាំង១៣ ដែលបានរៀបរាប់ខាងលើនេះ បានបោះទីតាំងនៅរាជធានីភ្នំពេញ ខេត្តកណ្តាល តាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង និងខេត្តត្បូងឃ្មុំ៕




វិថីហិរញ្ញវត្ថុ





















Account
Security
Favourite Content