សមាជិកសមាគម TAFTAC ចំនួន៤៥ ទទួលបានពានរង្វាន់សម្រាប់គំនិតផ្តួចផ្តើមបៃតង

ភ្នំពេញ ៖ តំណាងសមាគមវាយនភណ្ឌ សំលៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) បានថ្លែងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់រោងចក្រដែលជាសមាជិកសមាគម ចំនួន៤៥ សម្រាប់ការបញ្ចប់ដោយជោគជ័យនៃកម្មវិធី Model Green Factory Program (គំរូរោងចក្រដែលផ្តួចផ្ដើមបៃតង) ក្រោមកិច្ចគាំទ្រពី GIZ FABRIC Cam​bodia របស់ប្រទេសអាល្លឺម៉ង់ រួមទាំងក្រុមហ៊ុន GOPA ជាមួយនឹងការរៀបចំសិក្ខាសាលាស្តីពី “ការធ្វើរបាយការ​ណ៍​អំពីតម្រូវការ ការគោរពសិទ្ធិមនុស្ស និងបរិស្ថាន (HRED) និងនិរន្តរភាពសម្រាប់អ្នកបញ្ជាទិញអន្តរជាតិ” ។

សិក្ខាសាលាដែលបានធ្វើឡើងនៅទីស្នាក់ការកណ្តាលរបស់ TAFTAC កាលពីពេលថ្មីៗនេះបានសាទរចំពោះភាពជោគជ័យក្នុងជំហានឈានឆ្ពោះទៅមុខដ៏មានសារសំខាន់សម្រាប់ការផលិតប្រកបដោយនិរន្តរភាពនៅក្នុងប្រទេសកម្ពុជាលើវិស័យកាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរ (GFT)។

លោក Albert Tan អនុប្រធានសមាគម TAFTAC បានថ្លែងថា Model Green Factory Program បានបើកទ្វារឆ្ពោះទៅរកយុគសម័យថ្មីនៃនវានុវត្តន៍នៅក្នុងរោងចក្រ ដោយផ្តោតលើការបណ្តុះបណ្តាល និងការគ្រប់គ្រងទិន្នន័យ ព្រមទាំងការធ្វើជាគំរូក្នុងកិច្ចអនុវត្តប្រកបដោយចីរភាព។

លោក Albert Tan បានថ្លែងបន្តថា ចំណេះដឹងអំពីការអនុវត្តកម្មវិធី HIGG ពិតជាមានសារៈសំខាន់ ព្រោះវាជាស្តង់ដាវាយតម្លៃក្នុង ឧស្សាហកម្ម វាយនភណ្ឌ និងស្បែកជើងដើម្បីវាស់វែងពីនិរន្តរភាពនៃបរិស្ថាន និងសង្គមនៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់របស់រោងចក្រ។ HIGG ដែលជាគន្លឺះនៃការប៉ាន់ស្មានតម្លៃនិរន្តរភាពដែលអនុញ្ញាតឱ្យមានមធ្យោបាយវាស់វែង និងវាយតម្លៃនូវគុណភាពបរិស្ថានពីមួយឆ្នាំទៅមួយឆ្នាំ និងជំរុញភាពជាដៃគូប្រកបដោយផលិតភាពរវាងក្រុមហ៊ុន និងអ្នកបញ្ជាទិញផងដែរ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១២ ដោយសម្ព័ន្ធសម្លៀកបំពាក់ប្រកប​ដោយនិរន្តរភាព (Sustainable Clothing Alliance) ដែលជាស្ថាប័នមិនស្វែងរកប្រាក់ចំណេញមួយក្រោមការចូលរួមពីសំណាក់ម្ចាស់ម៉ាកយីហោធំៗ អ្នកលក់រាយ ម្ចាស់ក្រុមហ៊ុន ស្ថាប័នអប់រំ អង្គការមិនស្វែងរកប្រាក់ចំណេញ (NGOs) រដ្ឋាភិបាល និងភាគីពាក់ព័ន្ធជាច្រើនទៀត ដោយមានចំនួនសរុបជាង៣០០ស្ថាប័ន។

លោកបញ្ជាក់ថា គ្រប់រោងចក្រទាំងអស់ត្រូវបានរៀបចំប្រព័ន្ធគ្រប់គ្រងទិន្នន័យរបស់ខ្លួនឡើងវិញសម្រាប់ការវាយតម្លៃកម្រិតមូលដ្ឋាន។ ការណ៍នេះ មិនត្រឹមតែអាចធានាបាននូវភាពត្រឹមត្រូវក្នុងការប្រមូលទិន្នន័យប៉ុណ្ណោះទេ ថែមទាំងការវិភាគទិន្នន័យប្រតិបត្តិការផងដែរដោយនាំមកនូវតម្លាភាព និងគណនេយ្យភាព ព្រមទាំងធានាបាននូវការកែលម្អជាបន្តបន្ទាប់ ។

សូមជម្រាបថា វិស័យឧស្សាហកម្ម វាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា គឺជាវិស័យមួយដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយជំរុញឱ្យមានកំណើនសេដ្ឋកិច្ច ខណៈដែល រោងចក្រ-សហគ្រាសក៏ត្រូវបានបង្កើត និងបង្កើននៅតាមបណ្តាខេត្តនានាស្ទើរទូទាំងប្រទេស ដោយកើនពីចំនួន ៦៤រោងចក្រ និងមានកម្មករនិយោជិតត្រឹមប្រមាណ ៨ម៉ឺននាក់ កាលពីឆ្នាំ១៩៩៧ ដល់ចំនួន ៤០,៨៤០ រោងចក្រ សហគ្រាស និងមានកម្មករនិយោជិតសរុបប្រមាណ ១,៧ លាននាក់ គិតត្រឹមខែធ្នូ ឆ្នាំ២០២៣ ។ ក្នុងនោះដែរ វិស័យវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប មានចំនួន ១,៦៨០ រោងចក្រ និងមានកម្មករនិយោ​ជិតសរុបចំនួន ៩១៨,៧១៨នាក់ ដោយមានទំហំទឹកប្រាក់ប្រហែល ៣ពាន់លានដុល្លារក្នុងមួយឆ្នាំ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ភូមិម៉ៅណា (Maona) នៅកោះហៃណាន អភិវឌ្ឍសេដ្ឋកិច្ចជនបទ តាមរយៈការផ្សារតភ្ជាប់ដំណាំតែ វប្បធម៌ និងទេសចរណ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភូមិម៉ោណា (Maona) ស្ថិតក្នុងក្រុងអ៊ូជីសាន (Wuzhishan) ខេត្តហៃណានកំពុងកសាងសេដ្ឋកិច្ចជនបទមួយដោយផ្អែកលើការដាំតែ វប្បធម៌ជនជាតិភាគតិចលី (Li) និងទេសចរណ៍ព្រៃត្រូពិច ដោយខិតខំកែប្រែធនធានធម្មជាតិ និងវប្បធម៌ឲ្យទៅជាប្រភពចំណូលប្រកបដោយចីរភាពសម្រាប់អ្នកស្រុក

ក្រុមហ៊ុនយក្សម៉ាឡេស៊ី Petronas ពង្រឹងកិច្ចសហប្រតិបត្តិការថាមពលជាមួយនឹងវៀតណាមក្នុងរយៈពេលវែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ក្រុមហ៊ុនប្រេង និងឧស្ម័នជាតិរបស់ម៉ាឡេស៊ី Petronas ប្តេជ្ញាចិត្តចាប់ដៃគូជាមួយវៀតណាលើការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ (LNG) រយៈពេលវែង ពង្រីកកិច្ចសហប្រតិបត្តិការលើការរុករក និងផលិតប្រេង/ឧស្ម័នក្នុងស្រុក និងការអភិវឌ្ឍថាមពលកកើតឡើងវិញក្នុងគោលបំណងធានានូវការផ្គត់ផ្គង់ថាមពលដែលមានស្ថិរភាព និងមានតម្លៃសមរម្យ

កម្ពុជា បង្វែរវិបត្តិព្រំដែនជាឱកាសពាណិជ្ជកម្ម និងស្វែងរកទីផ្សារនាំចូលជីកសិកម្មថ្មីៗពីជុំវិញពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ កម្ពុជា បានប្រែក្លាយពីវិបត្តិព្រំដែន និងក្ដីឈឺចាប់ពីការរំលោភឈ្លានពានរបស់យោធាថៃ ទៅជាឱកាសពាណិជ្ជកម្ម និងការវិនិយោគថ្មីក្នុងវិស័យកសិស្បៀងអាហារ ដោយពឹងផ្អែកយ៉ាងសំខាន់លើការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងពីសំណាក់រាជរដ្ឋាភិបាល ក្នុងការស្វែងរកទីផ្សារ និងប្រភពផ្គត់ផ្គង់សម្ភារៈ វត្ថុធាតុដើមដែលមានគុណភាព និងតម្លៃសមរម្យ។ ថ្លែងក្នុងវេទិកា និងពិព័រណ៍កសិកម្មឆ្នាំ២០២៦ (CAFE 26) នៅថ្ងៃទី២៣ ខែតុលា ឯកឧត្ដម

ផលិតផលកសិកម្មរបស់កម្ពុជា​មានវត្តមាន​នៅទីផ្សារជាង​១៧០​ប្រទេសលើពិភពលោក​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ ផលិតផលកសិកម្ម​របស់​កម្ពុជា បាន និងកំពុង​ពង្រីកទីផ្សារ​កាន់តែធំនៅក្រៅប្រទេស ដោយ​គិតមកដល់បច្ចុប្បន្ននេះ ផលិតផលកសិកម្ម​របស់កម្ពុជា​កំពុងចរាចរណ៍​នៅលើទីផ្សារ​បរទេស​បានប្រមាណ​១៧០​ប្រទេស​ហើយ ។ នេះបើតាម​លោក​បណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារ​ដំណាំ អនាម័យ និង​ភូតគាម​អនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​ និងនេសាទ ។​ ថ្លែងនៅក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា

អាម៉េរិក ផ្តល់កុងត្រា១០ឆ្នាំ ផលិតយន្តហោះចម្បាំង F-35 ៨៥០គ្រឿងបន្ថែម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 23/10/2026

បរទេស ៖ ក្រសួងការពារជាតិសហរដ្ឋអាមេរិក(មន្ទីរប៉ង់តាហ្គោន) និងក្រុមហ៊ុន Lockheed Martin បានឈានទៅដល់កិច្ចព្រមព្រៀងលើក្របខ័ណ្ឌរយៈពេល ១០ ឆ្នាំ ដែលធានានូវការផ្គត់ផ្គង់យន្តហោះចម្បាំង F-35 Lightning II យ៉ាងហោចណាស់ ៨៥០ គ្រឿងទៀតសម្រាប់កងទ័ពអាមេរិក។ យោងតាមការចេញផ្សាយរបស់ Defences News នៅសប្តាហ៍នេះបានសរសេរថា

ការដាក់ចេញយុទ្ធសាស្ត្រជាតិ អភិវឌ្ឍន៍វិស័យ MSMEs ២០២៦-២០៣០ ជាកាតាលីករពង្រឹងចរន្តសេដ្ឋកិច្ចឱ្យមានភាពធន់

ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ ក្នុងបរិបទដែលសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) កំពុងរួមចំណែកដល់ទៅ ៦៣% នៃផលិតផលក្នុងស្រុកសរុប និងបង្កើតការងារជាង ៧០% យុទ្ធសាស្ត្រជាតិ ស្ដីពី «ការអភិវឌ្ឍន៍ សហគ្រាសធុនមីក្រូ តូច និងមធ្យម ២០២៦-២០៣០» ត្រូវបានគេមើលឃើញថា ជាគន្លឹះក្នុងការបង្វិលកង់សេដ្ឋកិច្ចឱ្យអាជីវកម្មមានចរន្ត

ខេត្តហៃណាន ផ្សារភ្ជាប់ការអភិរក្សព្រៃត្រូពិចទៅនឹងវិស័យទេសចរណ៍ និងការអភិវឌ្ឍបៃតង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ខេត្តហៃណានកំពុងផ្សាភ្ជាប់ការអភិរក្សព្រៃត្រូពិចទៅនឹងការអភិវឌ្ឍទេសចរណ៍ និងការលើកកម្ពស់ជីវភាពប្រជាជន តាមរយៈគម្រោងអភិវឌ្ឍន៍រួមគ្នារវាងឧទ្យានជាតិ និងទីក្រុងនៅតំបន់អ៊ូជីសានរួមមានផែនការសាងសង់សារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិ និងផ្លូវឡើងទៅកំពូលភ្នំ

គម្រោង​វិនិយោគ​ចំនួន​២ មានតម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

គម្រោង​វិនិយោគ​ចំនួន​២តម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល.....

អ្នកការទូតអាមេរិក ៖ វិនិយោគិនបច្ចុប្បន្នកំពុងវាយតម្លៃពីហានិភ័យខ្ពស់ខុសពីការពិតក្នុងករណីផ្ទុះសង្គ្រាមនៅកោះតៃវ៉ាន់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/10/2026

បរទេស ៖ យោងតាមមន្ត្រីការទូតជាន់ខ្ពស់អាមេរិកម្នាក់បានឱ្យដឹងថា វិនិយោគិនបច្ចុប្បន្នកំពុងវាយតម្លៃពីការគំរាមកំហែងនៃលទ្ធភាពដែលអាចផ្ទុះឡើងនូវជម្លោះយោធានៅទល់មុខច្រកសមុទ្រតៃវ៉ាន់ក្នុងកម្រិតខ្ពស់ខុសពីការពិត ខណៈដែលទាំងទីក្រុងវ៉ាស៊ីនតោន និងប៉េកាំង សុទ្ធតែមិនចង់ឱ្យកើតមានជម្លោះដោយយោធានោះទេ។ ចេញផ្សាយដោយកាសែត RT បានបញ្ជាក់ថា លោក Michael DeSombre ជំនួយការរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានថ្លែងថា ទីផ្សារសកលលោកកំពុងវាយតម្លៃពីហានិភ័យនៃការផ្ទុះអាវុធលើបញ្ហាកោះតៃវ៉ាន់ហួសពីការពិត។ មហាអំណាចទាំងពីរមានសមត្ថភាពក្នុងការទប់ស្កាត់ជម្លោះ បើទោះបីជាកោះស្វយ័តមួយនេះនៅតែជាចំណុចក្ដៅគគុកនៃភាពតានតឹងក៏ដោយ។ ទីក្រុងប៉េកាំង