អស់រយៈពេលជាង៤០ឆ្នាំមកហើយដែលបុរសជនជាតិអេក្វាឌ័រម្នាក់មានឈ្មោះថា Omar Tello ត្រូវបានអ្នកស្រុកភូមិរបស់ខ្លួននាំគ្នាហៅគាត់ថា ជាមនុស្សឡប់សតិដែលសុខចិត្តបោះបង់ការងាររបស់ខ្លួនជាគណនេយ្យករព្រមទាំងចំណាយលុយមួយចំនួនទៅធ្វើរឿងដែលគ្មានអ្នកណាម្នាក់ចង់ធ្វើនោះឡើយ ពោលគឺបុរសរូបនេះបានចំណាយពេល និងថវិកាផ្ទាល់ខ្លួនទិញដីបង្កើតព្រៃអាម៉ាហ្សូនដ៏តូចមួយនៅក្នុងតំបន់។

លោក Omar ធ្លាប់បាននិយាយជារឿយៗថា លោកមានអារម្មណ៍មិនសប្បាយចិត្តឡើយនៅពេលដែលបានឃើញព្រៃអាម៉ាហ្សូនត្រូវទទួលរងនូវការកាប់បំផ្លិចបំផ្លាញ។
លោក Omar បានបន្តបែបនេះថា ៖
“មនុស្សជាច្រើនគិតថា ខ្ញុំជាមនុស្សឆ្កួត ប៉ុន្តែខ្ញុំពិបាកទ្រាំណាស់ក្នុងការមើលឃើញឋានសួគ៌លើដីក្រោមមេឃមួយនេះត្រូវបានបាត់បង់បន្តិចម្តងៗទាំងជីវិតសត្វព្រៃ និងប្រភេទដើមឈើដ៏កម្រជាច្រើនប្រភេទទៀត។ ដូច្នេះខ្ញុំបាននិយាយប្រាប់ខ្លួនឯងថា ខ្ញុំត្រូវតែធ្វើអ្វីម្យ៉ាងដើម្បីសង្គ្រោះជីវិតទាំងនោះឲ្យបាន”

ក្រោមការតាំងចិត្តដ៏ខ្ពស់ លោក Omar បានសម្រេចចិត្តយកលុយដែលនៅសេសសល់ក្នុងការទិញដីដ៏តូចមួយកន្លែង និងខិតខំព្យាយាមតែម្នាក់ឯងដើម្បីកែប្រែដែនដីនោះទៅជាព្រៃត្រូពិចមួយបើទោះបីដឹងថាវានឹងមិនអាចផ្តល់ជាប្រាក់ចំណូលណាមួយមកគាត់វិញក៏ដោយ។ គាត់បានធ្វើដំណើរទៅដល់ព្រៃអាម៉ាហ្សូនក្នុងការនាំយកពូជដើមឈើកម្រៗមកធ្វើការដាំដុះនៅទីតាំងដីរបស់គាត់អស់រយៈពេលជាង៤០ឆ្នាំមកហើយ។
អស់រយៈពេលជាច្រើនឆ្នាំមកនេះ ដំណាំ និងពូជឈើទាំងនោះបានចាប់ផ្តើមរីកលូតលាស់ និងបានទាក់ទាញជីវិតសត្វព្រៃជាច្រើនប្រភេទឲ្យនាំគ្នាមករស់នៅទីនេះ បូករួមទាំងពីសត្វពស់ព្រៃ ព្រមទាំងប្រភេទសត្វឃ្មុំព្រៃពណ៌ចម្រុះដ៏កម្រផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ព្រៃអាម៉ាហ្សូនដ៏តូចមួយនេះមានផ្ទៃក្រឡាត្រឹមតែប៉ុន្មានរយម៉ែត្រការ៉េប៉ុណ្ណោះ ដោយមានការហ៊ុមព័ទ្ធទៅដោយដីអភិវឌ្ឍរបស់រដ្ឋ និងឯកជនដែលធ្វើឲ្យមានការលំបាកក្នុងការពង្រីកខ្លួនបន្ថែមទៀតនាពេលអនាគត។
ថ្វីត្បិតតែទទួលបានជោគជ័យក្នុងការបង្កើតបានកូនព្រៃអាម៉ាហ្សូនដ៏គួរឲ្យទាក់ទាញមួយក៏ពិតមែន ប៉ុន្តែលោកមិនមានឱកាសក្នុងការពង្រីកទំហំរបស់វាឡើយ។ ដូច្នេះ លោក Omar បានសម្រេចចិត្តក្នុងការជ្រើសរើសវិធីសាស្ត្រថ្មីដើម្បីអាចបន្តក្តីសុបិនរបស់គាត់ក្នុងការថែរក្សាជីវិតសត្វ និងដើមឈើព្រៃនោះ ដោយលោកតែងតែបានចូលរួម និងបើកការបណ្តុះបណ្តាលទៅដល់ក្រុមអ្នកភូមិដែលស្ថិតនៅក្បែរទៅលើបច្ចេកទេសនៃការដាំដុះដំណាំ និងដើមឈើព្រៃប្រភេទសំខាន់ៗ។ គំនិតរបស់លោក Omar ត្រូវបានទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់ក្រុមការងារនៃអង្គការដែលផ្តល់ហិរញ្ញវត្ថុ និងអង្គការពាក់ព័ន្ធទៅនឹងបញ្ហាបម្រែបម្រួលអាកាសធាតុមួយចំនួនទៀត ហើយជាលទ្ធផលអត្ថប្រយោជន៍ពីគម្រោងជាច្រើនត្រូវបានផ្តល់ទៅឲ្យលោក Omar ព្រមទាំងក្រុមកសិករដែលយល់ព្រមក្នុងការប្រើប្រាស់ដីធ្លីរបស់ពួកគេក្នុងការចូលរួមចំណែកសកម្មភាពដូចទៅនឹងអ្វីដែលលោក Omar ធ្លាប់បានធ្វើកន្លងមកនេះ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាម៉េរិកត្រៀមបញ្ចប់កញ្ចប់ជំនួយយោធា ៤ ពាន់លានដុល្លារដល់អ៊ីស្រាអែល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 04/11/2026
ប្រធានាធិបតីអាម៉េរិក លោក Donald Trump បានប្រកាសថា សហរដ្ឋអាម៉េរិកនឹងបញ្ឈប់ការផ្ដល់ជំនួយយោធាប្រចាំឆ្នាំចំនួន ៤ ពាន់លានដុល្លារដល់ប្រទេសអ៊ីស្រាអែល ដោយគ្រោងចាប់ផ្តើមអនុវត្តចាប់ពីឆ្នាំក្រោយ

ហ្វាំងឡង់ ចូលរួមគំនិតផ្ដួចផ្ដើមការពារនុយក្លេអ៊ែររបស់បារាំង ចំពេលអឺរ៉ុបចង់ពង្រឹងសន្តិសុខ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 04/11/2026
ប្រទេសហ្វាំងឡង់បានសម្រេចចូលរួមគំនិតផ្ដួចផ្ដើមសំណាញ់ការពារនុយក្លេអ៊ែររបស់ប្រទេសបារាំង ដោយប្រទេសទាំងពីរបានចាប់ផ្ដើមកិច្ចសហប្រតិបត្តិការនៅកម្រិតបច្ចេកទេសជាផ្លូវការហើយ

និស្សិតសាកលវិទ្យាល័យរាប់ពាន់នាក់ ប្រកួតប្រជែងក្នុងវគ្គផ្តាច់ព្រ័ត្រនៅលើឆាកជាតិក្នុងកម្មវិធី សហគ្រិនមហាវិទ្យាល័យ (UniPreneur) របស់សហគ្រិនខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/11/2026
ភ្នំពេញ — ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ – ដោយនាំយកភាពរំភើប និងស្មារតីប្រកួតប្រជែងនៃការប្រកួត កីឡាថ្នាក់ជាតិ មកបញ្ចូលក្នុងវិស័យសហគ្រិនភាព សហគ្រិនខ្មែរ បានបញ្ចប់ដោយជោគជ័យនូវការប្រកួត វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី ប្រកួតប្រជែងសហគ្រិនមហាវិទ្យាល័យថ្នាក់ជាតិ (UniPreneur National Challenge) រដូវកាលទី៤។ វគ្គផ្តាច់ព្រ័ត្រនេះបាននាំនវានុវត្តជនសក្តានុពលផ្នែកសហគ្រិនភាពមក ពីទូទាំងប្រទេស

ការវិនិយោគច្រើនហួសហេតុលើវិស័យបច្ចេកវិទ្យា AI ក្នុងរយៈពេលខ្លី និងហានិភ័យចំពោះសេដ្ឋកិច្ចសកល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 03/11/2026
បរទេស ៖ ពិភពលោកកំពុងព្រួយបារម្ភថា ការផ្ទុះឡើងនូវវិបត្តិដូចពពុះសាប៊ូនៃបច្ចេកវិទ្យា AI (AI Bubble Burst)អាចនឹងកើតមានឡើងនៅពេលដែលការចំណាយទុនយ៉ាងសន្ធឹកសន្ធាប់លើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតមានទំហំធំលើសលប់ធៀបនឹងប្រាក់ចំណេញអាជីវកម្មជាក់ស្តែង ដែលវាប្រាកដណាស់នឹងបង្ខំឱ្យទីផ្សារហិរញ្ញវត្ថុជួបបញ្ហាយ៉ាងធ្ងន់ធ្ងរ។ ក្រុមហ៊ុន Amazon ជាអ្នកនាំមុខគេក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ជាមួយនឹងផែនការចំណាយទុនប្រមាណ ២០០ ពាន់លានដុល្លារ, ក្រុមហ៊ុន Alphabet គ្រោងកញ្ចប់ថវិកាប្រមាណ ១៩៥ពាន់លាន ទៅ





វិថីហិរញ្ញវត្ថុ






















































Account
Security
Favourite Content