ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កាលពីពេលកន្លងទៅបានព្យាករណ៍ពីកំណើនសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ២០២២ថា នឹងមានកំណើនក្នុងកម្រិត ៥.៣% និងកើនឡើង ៦.៥% សម្រាប់ឆ្នាំ២០២៣ ដោយផ្អែកលើហេតុផលសំខាន់ៗនៅក្នុងវិស័យមួយចំនួនដែលជាកម្លាំងជំរុញ និងគាំទ្រ។

ផ្អែកតាមទិន្នន័យដែលចេញផ្សាយដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានឲ្យដឹងថា ហេតុផលដែលជួយឲ្យសេដ្ឋកិច្ចកម្ពុជាងើបឡើងវិញក្នុងឆ្នាំ២០២២-២០២៣ រួមមានដូចជា ៖

• កំណើនសេដ្ឋកិច្ចរបស់ប្រទេសដៃគូពាណិជ្ជកម្មធំៗនឹងបន្តគាំទ្រដល់សន្ទុះដ៏ខ្លាំងក្លានៃការនាំចេញទំនិញរបស់កម្ពុជា និងការហូរចូលនៃការវិនិយោគដោយផ្ទាល់ពីបរទេស។
• ផលិតកម្មឧស្សាហកម្ម ត្រូវបានរំពឹងទុកថា នឹងកើនឡើង ៨,១% ក្នុងឆ្នាំ២០២២ និង ៩,១% ក្នុងឆ្នាំ២០២៣។
• វិស័យកាត់ដេរសម្លៀកបំពាក់ ទំនិញសម្រាប់ការធ្វើដំណើរ និងស្បែកជើងនឹងកើតចេញពីតម្រូវការដ៏ខ្លាំងក្លាពីក្រៅស្រុកដែលត្រូវបានគាំទ្រដោយការបង្វែរការបញ្ហាទិញនានាពីប្រទេសចិន និងប្រទេសជិតខាង។ កំណើននេះក៏នឹងត្រូវបានជំរុញតាមរយៈការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងទំនិញសម្រាប់ការធ្វើដំណើរ ដើម្បីបង្កើនភាពប្រកួតប្រជែងនៅក្នុងវិស័យនេះ។
• កំណើននៃវិស័យកម្មន្តសាលផ្សេងទៀតនឹងឆ្លុះបញ្ចាំងអំពីតម្រូវយ៉ាងខ្លាំងក្លាពីក្រៅស្រុកដែលត្រូវបានរំពឹងទុក និងត្រូវបានគាំទ្រដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសាធារណរដ្ឋប្រជាមានិតចិន និងសាធារណរដ្ឋកូរ៉េ នាពេលថ្មីៗនេះ ព្រមទាំងច្បាប់វិនិយោគថ្មីមួយផង។
ផលិតកម្មនៃវិស័យកសិកម្មត្រូវបានរំពឹងទុកថា នឹងកើនឡើង ១,២%
• វិស័យសេវាកម្មត្រូវបានគេប្រមើលមើលថានឹងងើបឡើងវិញ ៤,៨% នៅឆ្នាំ២០២២នេះ ហើយនឹងកើនឡើងដល់ ៦,៨% នៅឆ្នាំ២០២៣។ ប៉ុន្តែការព្យាករណ៍នេះ សន្មត់ថានឹងទទួលរងផលប៉ះពាល់កម្រិតស្រាល ដោយសារការបន្តឆ្លងមេរោគកូវីដ១៩ថ្មី។ ការងើបឡើងវិញនៃវិស័យសេវាកម្មនៅឆ្នាំ២០២២ នឹងឆ្លុះបញ្ចាំងអំពីការងើបឡើងវិញនៃវិស័យសណ្ឋាគារ ភោជនីយដ្ឋាន ការធ្វើជំនួញ លក់ដុំ លក់រាយ ការដឹកជញ្ជូន ការប្រាស្រ័យទាក់ទង អចលនទ្រព្យ និងការបើកសេដ្ឋកិច្ចឡើងវិញ។
ការគ្របដណ្តប់ការចាក់ថ្នាំបង្ការដែលមានកម្រិតខ្ពស់គួរឲ្យកត់សម្គាល់រួចទៅហើយ នឹងអនុញ្ញាតឲ្យមានការងើបឡើងវិញជាសន្សឹមៗនៅក្នុងវិស័យទេសចរណ៍ ដែលជាលទ្ធផលនឹងគាំទ្រដល់តម្រូវការកន្លែងស្នាក់នៅ ស្បៀងអាហារ ការដឹកជញ្ជូន និងសេវាដទៃទៀតដែលផ្ដល់ដោយបុគ្គលដោយផ្ទាល់។ បន្ថែមពីនេះ កំណើននៅក្នុងវិស័យសេវាកម្មនៅឆ្នាំក្រោយនឹងបន្តបង្កើនសន្ទុះដែលសម្រេចបានក្នុងឆ្នាំ២០២២ ជាពិសេសនៅក្នុងវិស័យបដិសណ្ឋារកិច្ច ហើយទំនងជានឹងត្រូវបានគាំទ្រដោយការធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ របស់ប្រទេសកម្ពុជាផង។
• កម្មវិធីរៀបចំឥណទានឡើងវិញ ត្រូវបានពន្យារពេលរហូតដល់ចុងខែ មិថុនា និងវិធានការបន្ធូរបន្ថយច្បាប់បញ្ញត្តិដទៃទៀត ដើម្បីធ្វើឲ្យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអាចបន្តផ្តល់កម្ចី ដែលកំពុងតែដំណើរការ។ • វិស័យហិរញ្ញវត្ថុនៅតែមានស្ថេរភាព និង មានទុនគ្រប់គ្រាន់ ប៉ុន្តែកំណើនជាសក្តានុពលឥណទានមិនដំណើរការ ចំណែកឯឥណទានដែលមានគុណភាពទាបអាចដាក់សម្ពាធលើធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួន៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជាដាក់ដំណើរការកម្មវិធីថ្មីមួយ ដើម្បីជួយសហគ្រិនខ្មែរឱ្យមានភាពប្រកួតប្រជែងទាំងក្នុងស្រុកនិងអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/04/2026
កម្ពុជាបានដាក់ឱ្យដំណើរការកម្មវិធីថ្មីមួយក្នុងវិស័យសហគ្រិនភាព ដោយផ្ដោតលើការធ្វើធុរកិច្ចតាមបច្ចេកវិទ្យាបៃតង ក្នុងគោលដៅគាំទ្រធុរកិច្ចបច្ចេកវិទ្យាអាកាសធាតុ ឱ្យពង្រីកអាជីវកម្មរបស់ខ្លួន តាមរយៈភាពជាដៃគូសកល ការផ្ទេរបច្ចេកវិទ្យា និងហិរញ្ញប្បទាន។
ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/04/2026
ដើម្បីអបអរសាទរ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ




វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content