ភ្នំពេញ ៖ កម្ពុជានឹងទទួលបានហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី ADB ប្រមាណជាង ៩៦៥ លានដុល្លារអាមេរិកសម្រាប់ជំរុញការអភិវឌ្ឍ លើវិស័យអាទិភាព សំខាន់ៗ តាមរយៈក្របខ័ណ្ឌគម្រោង/កម្មវិធី អភិវឌ្ឍន៍ និងជំនួយបច្ចេកទេសឆ្នាំ២០២៣-២០២៥ (Indicative Country Pipeline and Monito ring- ICPM 2023-2025) ។

ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរំលេចចេញនូវទឹកប្រាក់ហិរញ្ញប្បទាននេះក្នុងឱកាសជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមប្រឹក្សានាយកប្រតិបត្តិនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB Board Group) ដែលបំពេញទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី២៤ ដល់ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ ។

ឯកឧត្តម វង្សី វិស្សុត បានថ្លែងអំណរគុណ ADB ដែលបានផ្តល់នូវសុភវិនិច្ឆ័យចំពោះវឌ្ឍនភាពក្នុងការអនុវត្តយុទ្ធសាស្ត្រភាព ជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជាឆ្នាំ២០១៩-២០២៣ (Country Partner ship Strategy – CPS 2019-2023) ជាមួយនឹងកិច្ចសហការរៀបចំសេចក្តីព្រាង ស្តីពីគម្រោង/កម្មវិធីអភិវឌ្ឍន៍ និងជំនួយបច្ចេកទេសឆ្នាំ២០២៣-២០២៥ (Indicative Country Pipeline and Monito ring- ICPM 2023-2025) ដែលក្នុងក្របខ័ណ្ឌនេះ កម្ពុជានឹងទទួលបានហិរញ្ញប្បទានពី ADB ប្រមាណ ៩៦៥ លានដុល្លារអាមេរិកសម្រាប់ជំរុញការអភិវឌ្ឍលើវិស័យអាទិភាពសំខាន់ៗ របស់កម្ពុជា។
យ៉ាងណាក៏ដោយ បើទោះបីជាកម្ពុជាបានបើកប្រទេស និងសេដ្ឋកិច្ចឡើងវិញក៏ពិតមែន ប៉ុន្តែចំពោះមុខកម្ពុជាមើលឃើញអំពីបញ្ហាប្រឈមមួយចំនួន ដែលមានដូចជា បញ្ហាវិបត្តិសង្គ្រាម និងជម្លោះភូមិសាស្រ្តនយោបាយរវាងប្រទេសរុស្ស៊ី-អ៊ុយក្រែន ដែលបាននិង កំពុងកើតមានឡើង ហើយបានបង្កជាកង្វល់ និងវិបត្តិ សេដ្ឋកិច្ចជាសាកល ដោយបានផ្តល់ផលប៉ះពាល់ទាំងដោយផ្ទាល់ និងដោយប្រយោលនៅទូទាំងពិភពលោក រួមទាំងកម្ពុជាផងដែរ។
ឯកឧត្តម វង្សី វិស្សុត បានបន្តលើកឡើងថា ដើម្បីរួមចំណែកក្នុងការកសាងនូវទំនុកចិត្ត និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងរវាងប្រទេសសមាជិក ADB មិនគួរផ្តោតតែទៅលើកិច្ចអភិវឌ្ឍមួយមុខនោះទេ ហើយ ADB គួរពិចារណាលើការសម្របនូវតួនាទីរបស់ខ្លួនឱ្យស្របដោយតាមសភាពការណ៍តំបន់ និងពិភពលោក។ ក្រៅពីការជំរុញកំណើនបៃតង ADB ក៏ត្រូវផ្តោតលើការកាត់បន្ថយវិសមភាពសង្គម ដើម្បីជំរុញការកសាងសង្គមមួយប្រកបដោយបរិយាប័ន្ន មានស្ថិរភាពក្នុងរយៈពេលយូរក្នុងតំបន់ និងបង្កើនកិច្ចសហប្រតិបត្តិការសម្របសម្រួលជាមួយធនាគារអភិវឌ្ឍផ្សេងៗទៀផងដែរ ។
ក្នុងបរិកាណ៍នេះ រាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងខិតខំរៀបចំ និងអនុវត្តយុទ្ធសាស្រ្ត រួមទាំងគោលនយោបាយអាទិភាពរបស់ខ្លួន ដើម្បីគ្រប់គ្រង និងកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ច-សង្គម ជាពិសេសកាត់បន្ថយការរងសម្ពាធនៃអតិផរណារ ជាសាកល តាមរយៈការគិតគូរអំពីលទ្ធភាពក្នុងការបន្តផ្តល់ជំនួយសង្គមដល់ក្រុមប្រជាពលរដ្ឋ ដែលងាយរងគ្រោះ និងក្រីក្រ (ក្រ១ និងក្រ២) ដែលគ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះរហូតដល់ឆ្នាំ២០២៣ ហើយពង្រីកកម្មវិធីជំនួយសង្គមនេះចំពោះក្រុមប្រជាពលរដ្ឋដែលក្បែរក្រ ឬក្បែរបន្ទាត់ភាពក្រីក្រ (Near poor) ទន្ទឹមនឹងការជំរុញអនុវត្តនូវក្របខ័ណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩តាមគន្លងប្រក្រតីភាពថ្មី២០២១-២០២៣ ដែលបានដាក់ចេញកន្លងមក៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អ្នកការទូតអាមេរិក ៖ វិនិយោគិនបច្ចុប្បន្នកំពុងវាយតម្លៃពីហានិភ័យខ្ពស់ខុសពីការពិតក្នុងករណីផ្ទុះសង្គ្រាមនៅកោះតៃវ៉ាន់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 22/10/2026
បរទេស ៖ យោងតាមមន្ត្រីការទូតជាន់ខ្ពស់អាមេរិកម្នាក់បានឱ្យដឹងថា វិនិយោគិនបច្ចុប្បន្នកំពុងវាយតម្លៃពីការគំរាមកំហែងនៃលទ្ធភាពដែលអាចផ្ទុះឡើងនូវជម្លោះយោធានៅទល់មុខច្រកសមុទ្រតៃវ៉ាន់ក្នុងកម្រិតខ្ពស់ខុសពីការពិត ខណៈដែលទាំងទីក្រុងវ៉ាស៊ីនតោន និងប៉េកាំង សុទ្ធតែមិនចង់ឱ្យកើតមានជម្លោះដោយយោធានោះទេ។ ចេញផ្សាយដោយកាសែត RT បានបញ្ជាក់ថា លោក Michael DeSombre ជំនួយការរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានថ្លែងថា ទីផ្សារសកលលោកកំពុងវាយតម្លៃពីហានិភ័យនៃការផ្ទុះអាវុធលើបញ្ហាកោះតៃវ៉ាន់ហួសពីការពិត។ មហាអំណាចទាំងពីរមានសមត្ថភាពក្នុងការទប់ស្កាត់ជម្លោះ បើទោះបីជាកោះស្វយ័តមួយនេះនៅតែជាចំណុចក្ដៅគគុកនៃភាពតានតឹងក៏ដោយ។ ទីក្រុងប៉េកាំង

ប្រធានាធិបតី ស៊េប៊ី ចោទ អឺរ៉ុប ថា កំពុងអនុវត្តផែនការជ្រៀតជ្រែកលទ្ធផលបោះឆ្នោតនៅសភាជាតិរបស់ខ្លួន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 21/10/2026
បរទេស ៖ ប្រធានាធិបតីស្តីទី ស៊ែប៊ី លោកស្រី Ana Brnabic បានចោទប្រកាន់ទៅលើក្រុមប្រតិភូសភារបស់អឺរ៉ុបថា កំពុងព្យាយាមជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ខ្លួន តាមរយៈការបញ្ជូនក្រុមសង្កេតការណ៍ដែលមាននិន្នាការនយោបាយនៅមុនពេលការបោះឆ្នោតសភាដែលជិតមកដល់នៅចុងសប្តាហ៍នេះ។ នៅក្នុងអត្ថបទដកស្រង់ចេញពីកាសែតរុស្សី RT បានឲ្យដឹងថា លិខិតមួយច្បាប់ដែលផ្ញើជូនប្រធានសភាអឺរ៉ុប គឺលោកស្រី Roberta Metsola លោកស្រីប្រធានាធិបតី Brnabic បានអះអាងថា

សិប្បកម្មកែច្នៃដូង ១៥ មូលដ្ឋាន ប្រើទុនជិត ៤៦ម៉ឺនដុល្លារ កំពុងដំណើរការ និងផ្គត់ផ្គង់ទីផ្សារក្នុងស្រុក

អាម៉េរិក-កាហ្សាក់ស្ថាន រួមគ្នាពង្រឹងសហប្រតិបត្តិការយុទ្ធសាស្ត្រ ពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគថ្មីៗ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 21/10/2026
ប្រទេសកាហ្សាក់ស្ថាន និងសហរដ្ឋអាម៉េរិក បានបញ្ជាក់ពីគោលបំណងរបស់ខ្លួនក្នុងការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រឲ្យកាន់តែរឹងមាំបន្ថែមទៀតនៅក្នុងជំនួបរវាងរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ ជាពិសេសពាក់ព័ន្ធទៅនឹងការពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច ការវិនិយោគ និងការអនុវត្តគម្រោងរួមគ្នា។ ប្រទេសកាហ្សាក់ស្ថាននិងសហរដ្ឋអាមេរិក បានគូសបញ្ជាក់ពីផលប្រយោជន៍ទៅវិញទៅមក ក្នុងការបន្តអភិវឌ្ឍភាពជាដៃគូយុទ្ធសាស្ត្របន្ថែមទៀតរវាងប្រទេសទាំងពីរនាពេលខាងមុខ។ យោងតាមព័ត៌មានដែលបានចេញផ្សាយដោយគេហទំព័ររបស់កាសែត Novinata បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសកាហ្សាក់ស្ថាន លោក Mukhtar Tleuberdi បានលើកឡើងពីទស្សនវិស័យក្នុងការរឹតចំណងទំនាក់ទំនងទ្វេភាគីរវាង កាហ្សាក់ស្ថាន និងសហរដ្ឋអាម៉េរិក





វិថីហិរញ្ញវត្ថុ

























































Account
Security
Favourite Content