ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ៖ វិស័យកសិកម្ម នៅតែរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិយ៉ាងប្រសើរ

ភ្នំពេញ៖ ការវាយតម្លៃសេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករណ៍ថានឹងសម្រេចបាននូវកំណើន ៥,២% ក្នុងឆ្នាំ២០២៥ ស្របពេលដែលផលិតផលសរុបក្នុងស្រុកសម្រាប់មនុស្សម្នាក់ៗត្រូវបានរំពឹងថានឹងកើនឡើងដល់ជាង ៣ ពាន់ដុល្លារ។ ដោយឡែក សម្រាប់ឆ្នាំ២០២៦ខាងមុខនេះ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករណ៍ថាអាចនឹងបន្តរក្សាបាននូវកំណើនប្រមាណ ៥% គាំទ្រ ដោយវិស័យឧស្សាហកម្ម, វិស័យសេវាកម្ម និងវិស័យកសិកម្ម។

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានថ្លែងដូច្នេះនៅក្នុងពិធីបើកវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៥ ​(CAFE25)កាលពីសប្ដាហ៍កន្លងទៅ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្តលើកឡើងថា៖ រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា នៅតែបន្តផ្តល់អាទិភាពខ្ពស់ដល់វិស័យកសិកម្ម ដើម្បីធានាសន្តិសុខស្បៀង លើកកម្ពស់ជីវភាពប្រជាកសិករ ទ្រទ្រង់កំណើនសេដ្ឋកិច្ចសង្គមជាតិ។ ជាក់ស្តែង វិស័យកសិកម្មនៅតែបន្តរក្សាបាននូវតួនាទីដ៏សំខាន់បើទោះបីជាចំនួនប្រជាពលរដ្ឋប្រកបរបរកសិកម្ម បានថយចុះមកនៅត្រឹម ៥៤% ដោយសារមានជម្រើសជីវភាព មានការងារកាន់តែច្រើន និងប្រសើរជាងមុន។ យ៉ាងណាក៏ដោយ បើទោះជាការរួមចំណែករបស់វិស័យកសិកម្មក្នុងផលិតផលសរុបក្នុងស្រុកបាន​ថយមកនៅត្រឹមជាង១៦% ដោយសារការរីកចម្រើនដ៏ឆាប់រហ័សនៃវិស័យដទៃទៀតក្តី ប៉ុន្តែបរិមាណផលិតកម្ម និងតម្លៃបន្ថែមសរុបនៃវិស័យកសិកម្ម នៅតែបន្តកើនឡើងឥតឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំ។

ឯកឧត្តមបានគូសបញ្ជាក់ថា៖ ក្នុងគោលបំណងលើកកម្ពស់ និងជំរុញការធ្វើពិពិធកម្មវិស័យកសិកម្ម រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយសំខាន់ៗជាច្រើនទៀតដូចជា៖

១-ការពង្រីកលទ្ធភាពទទួលបានហិរញ្ញប្បទាន និងឥណទាន តាមរយៈការបង្កើតធនាគារអភិវឌ្ឍន៍ ជនបទ និងកសិកម្ម(ARDB), ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank), និងសាជីវកម្ម ធានាឥណទានកម្ពុជា (CGCC) ព្រមទាំងបង្កើនកិច្ចសហការជាមួយធនាគារពាណិជ្ជផ្សេងៗ ដើម្បីបង្កើនលទ្ធភាពដល់សហគ្រាសក្នុងស្រុក ក៏ដូចជាសហគមន៍កសិកម្មទំនើប ក្នុងការទទួលបានកម្ចីក្នុងទំហំសមស្រប និងអត្រាការប្រាក់ទាប។

ទី២- ការជំរុញ និងលើកម្ពស់សហគ្រិនភាព, ការចាប់យកបច្ចេកវិទ្យាឌីជីថល តាមរយៈការបង្កើតមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” និងមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (EDF) និងសហគ្រិនខ្មែរ (KE) ដែលកំពុងដើរតួនាទីយ៉ាងសំខាន់គាំទ្រដល់ការកសាងប្រព័ន្ធអេកូឡូស៊ីរបស់សហគ្រិនភាព និងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងមិនមែន​ហិរញ្ញវត្ថុ ដល់ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យម។

ទី៣- ការអភិវឌ្ឍស្តង់ដារជាតិ និងពង្រឹងការអនុវត្ត និងការប្រតិបត្តិតាមស្តង់ដារ ដើម្បីធានាបាននូវអនុលោមភាពរបស់ផលិតផលសម្រាប់ការប្រកួតប្រជែងលើទីផ្សារក្នុងស្រុក តំបន់ និងអន្តរជាតិ។

ទី៤- ការចរចាបើកទីផ្សារបន្ថែមជាមួយប្រទេសដៃគូ និងការសម្រួលពាណិជ្ជកម្ម ដើម្បីជំរុញការនាំចេញកសិផលកម្ពុជាឱ្យបានកាន់តែច្រើនថែមទៀត។

ទី៥- ការសហការជាមួយវិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ក្នុងការពង្រឹងសមត្ថភាពផលិត ដើម្បីធានាបានទាំងបរិមាណ និងគុណភាព និងការកៀរគរវិនិយោគគាំទ្រខ្សែច្រវាក់តម្លៃកសិកម្មទាំងមូល។

ទី៦- ការដាក់ចេញកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំង៤ នៅភូមិភាគឦសាន ដោយផ្តោត លើវិស័យកសិកម្ម, កសិ-ឧស្សាហកម្ម និងទេសចរណ៍។ កម្មវិធីពិសេសនេះមានគោលដៅជំរុញការវិនិយោគ ឯកជនឱ្យកាន់តែសកម្ម, បង្កើតជាចរន្តសេដ្ឋកិច្ច, បង្កើតការងារនិងទាក់ទាញប្រមូលផ្តុំប្រជាជនឱ្យទៅតាំងទីលំនៅនិងប្រកបអាជីវកម្មកាន់តែច្រើនឡើងនៅតាមតំបន់ព្រំដែន។

ទី៧. ការកែលម្អបរិយាកាសធុរកិច្ច តាមរយៈការដាក់ចេញជាបន្តបន្ទាប់នូវវិធានការកែទម្រង់ជាក់លាក់ និងចំទិសដៅ ដើម្បីដោះស្រាយបញ្ហាប្រឈមនានារបស់វិស័យឯកជន ជាពិសេស ការកាត់បន្ថយបន្ទុក ចំណាយរបស់សហគ្រាស។

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានបន្ថែមថា៖ កាន់តែសំខាន់ជាងនេះទៀត រាជរដ្ឋាភិបាលតែងចាត់ទុកវិស័យឯកជន «ជាក្បាលម៉ាស៊ីននៃកំណើន និងជាដៃគូសំខាន់បំផុត» ក្នុងការបង្កើតការងារ គំនិតច្នៃប្រឌិត និងនវានុវត្តន៍, ការលើកកម្ពស់គុណភាព និងសុវត្ថិភាពស្បៀង និងការពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជានៅក្នុងទីផ្សារតំបន់ ក៏ដូចជាសកលលោក តាមរយៈការអនុវត្តកសិកម្មល្អ ប្រកបដោយគុណភាព និងមេត្រីភាពបរិស្ថាន។

ដំណាក់កាលមួយថ្មី ដែលផលិតកម្មកសិកម្មបន្តកើនឡើងឥតឈប់ឈរ ខណៈដែលទីផ្សារ និងការកែច្នៃនៅមានកម្រិត។ ឈរលើមូលដ្ឋានផលិតកម្មដ៏រឹងមាំនេះ កម្ពុជាមានសក្តានុពលខ្ពស់ក្នុងការប្រែក្លាយជាតួអង្គដ៏សំខាន់នៅក្នុងទីផ្សារកសិកម្មពិភពលោក ជាពិសេស ការផ្គត់ផ្គង់ផលិតផលកែច្នៃហើយដើម្បីសម្រេច គោលដៅនេះ ទាមទារឱ្យមានប្រព័ន្ធអេកូឡូស៊ីគ្រប់ជ្រុងជ្រោយនិងប្រទាក់ក្រឡាគ្នា,ការវិនិយោគក្នុងស្រុក ពីសំណាក់វិនិយោគិនជាតិ និងអន្តរជាតិ, ការពង្រឹងភាពជាដៃគូពាណិជ្ជកម្ម,ការផ្សារភ្ជាប់កសិករជាមួយទីផ្សារ, បច្ចេកវិទ្យា និងនវានុវត្តន៍, ហិរញ្ញវត្ថុ, ហេដ្ឋារចនាសម្ព័ន្ធ និងចំណេះដឹងជាដើម។

កម្ពុជាមានឧត្តមភាពប្រៀបធៀបជាច្រើនសម្រាប់ការវិនិយោគក្នុងវិស័យកសិ-ឧស្សាហកម្ម រួមមាន ទីតាំងភូមិសាស្ត្រល្អដែលអាចភ្ជាប់ទៅទីផ្សារតំបន់និងអន្តរជាតិ,លក្ខខណ្ឌក្សេត្របរិស្ថានសមស្របសម្រាប់ផលិត​កម្មកសិកម្ម, មូលដ្ឋានផលិតកម្មរឹងមាំ,កម្លាំងពលកម្មវ័យក្មេង,ការលើកទឹកចិត្តផ្នែកពន្ធ,ការសម្រួ​លពាណិជ្ជកម្ម និងការគាំទ្រផ្នែកហេដ្ឋារចនាសម្ព័ន្ធជាដើម ដែលបង្កើតបាននូវបរិយាកាសអំណោយផលសម្រាប់ការវិនិយោគ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារកណ្តាលអឺរ៉ុប (ECB) ដំឡើងអត្រាការប្រាក់ជាលើកទី២​ ដើម្បីទប់ស្កាត់ការកើនឡើងនៃអតិផរណា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/09/2026

ធនាគារកណ្តាលអឺរ៉ុប (ECB) បានសម្រេចដំឡើងអត្រាការប្រាក់ជាលើកទីពីរក្នុងឆ្នាំនេះ ព្រមទាំងបានព្រមានថា អតិផរណាក្នុងតំបន់អាចបន្តស្ថិតក្នុងកម្រិតខ្ពស់រយៈពេលយូរ ដោយសារតែទីផ្សារថាមពល និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយនៅតែជាក្តីបារម្ភចម្បង

គម្រោង​វិនិយោគ​ចំនួន ៣៤៦ ត្រូវបាន​អនុម័ត​ក្នុង​រយៈពេល៨ខែជាមួយទុនវិនិយោគសរុបប្រមាណ ៥,៤ពាន់​លានដុល្លារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 11/09/2026

ភ្នំពេញ ៖ គិតចាប់ពីខែ​មករា ដល់ដំណាច់ខែសីហា ឆ្នាំ២០២៦នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​បានអនុម័ត​ចុះបញ្ជីគម្រោង​វិនិយោគសរុបចំនួន​ ៣៤៦គម្រោង​ ដែលមានដើមទុនវិនិយោគ​ចំនួន ៥ ៤៥៨​លានដុល្លារអាម៉េរិក និងអាច​បង្កើតការងារ​បានយ៉ាងហោច​ណាស់ ២០ម៉ឺន​កន្លែង ។ នេះបើតាមរបាយការណ៍រ​បស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។ បើតាមរបាយការណ៍ដដែលនេះបានបង្ហាញឱ្យដឹងថា វិនិយោគិនក្នុងស្រុកបានចាប់ផ្ដើមចាប់អារម្មណ៍ និងបានដាក់ទុនវិនិយោគ​ក្នុងប្រទេ​សខ្លួនឯង​កាន់តែច្រើន ជាក់ស្ដែង​ក្នុងរយៈពេល៨​ខែមកនេះ ប្រភពទុនវិនិយោគដែលបានស្នើសុំ​ចុះបញ្ជីវិនិយោគច្រើនជាង​គេ

ក្រសួងទេសចរណ៍ និងសកលវិទ្យាល័យសេដ្ឋកិច្ចប្រទេសជប៉ុន ជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា និងអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/09/2026

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ និងសាកលវិទ្យាល័យសេដ្ឋកិច្ចហ៊ីរ៉ូស៊ីម៉ាប្រទេសជប៉ុន សហការប្រែក្លាយ «ទស្សនកិច្ចសិក្សាប្រចាំឆ្នាំរបស់សកលវិទ្យាល័យ» ជាផលិតផល​ទេសចរណ៍ថ្មី និងមានតម្លៃបន្ថែមជំរុញការផ្លាស់ប្តូរប្រជាជន និងនិស្សិតកម្ពុជា-ជប៉ុន និងជួយផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា ព្រមទាំងអភិវឌ្ឍទេសចរណ៍ និងសេដ្ឋកិច្ចផ្ទាល់នៅក្នុងសហគមន៍ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោកសាស្រ្តាចារ្យបណ្ឌិត Hirokazu Kashitani ប្រធានគម្រោង

សមយុទ្ធត្រីភាគី បង្ហាញពីផែនការរយៈពេលវែងរបស់ក្រុងវ៉ាស៊ីនតោននៃការបង្កើត NATO អាស៊ី

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 11/09/2026

បរទេស​ ៖ ការធ្វើសមយុទ្ធយោធាជាបន្តបន្ទាប់រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានបង្ហាញយ៉ាងច្បាស់ថា ទីក្រុងវ៉ាស៊ីនតោន កំពុងបន្តរុញច្រានផែនការយុទ្ធសាស្ត្ររយៈពេលវែងរបស់ខ្លួននៃការបង្រួបបង្រួមសម្ព័ន្ធមិត្តក្នុងតំបន់ឱ្យទៅជារចនាសម្ព័ន្ធនយោបាយយោធាដ៏រឹងមាំមួយ ដែលត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយដែលមានគំរូដំណើរការដូចជាអង្គការ NATO ប៉ុន្តែនៅក្នុងតំបន់អាស៊ី។ នៅក្នុងអត្ថបទមួយដែលត្រូវបានសរសេរដោយអ្នកស្រាវជ្រាវដ៏ល្បី លោក Konstantin Asmolov នៅមជ្ឈមណ្ឌលស្រាវជ្រាវអំពីកូរ៉េ និងវិទ្យស្ថានជាតិរុស្ស៊ីនៃវិទ្យាសាស្ត្រ ត្រូវបានដកស្រង់មកចេញផ្សាយដោយកាសែតរុស្សី​ RT បានឲ្យដឹងថា

ធនាគារជាតិ អំពាវនាវឱ្យសាធារណជនប្រុងប្រយ័ត្នចំពោះសេវាទូទាត់គ្មានអាជ្ញាបណ្ណ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/09/2026

ធនាគារ​ជាតិ​នៃ​កម្ពុជា​ ​(​NBC​) ​បាន​អំពាវនាវ​ឱ្យ​សាធារណជន​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់ ​មុននឹង​តភ្ជាប់​ ​ឬ​ចូល​ប្រើប្រាស់​សេវា​ទូទាត់​សង​ប្រាក់​ណាមួយ​ដែល​មិន​មាន​អាជ្ញាបណ្ណ​ច្បាស់លាស់ ​ដើម្បី​ចៀសវាង​ហានិភ័យ ​ឬ​ការ​ខាតបង់​ដែល​អាច​កើតមាន​ពី​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា

មេដឹកនាំចិន និង ឥណ្ឌា ត្រៀមជួបគ្នាក្នុងកិច្ចប្រជុំកំពូល BRICS ខណៈភាពតានតឹងព្រំដែនហិម៉ាឡៃ និងពាណិជ្ជកម្មនៅតែជាក្តីកង្វល់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/09/2026

ប្រធានាធិបតីចិន លោក Xi Jinping នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS នៅប្រទេសឥណ្ឌា ដែលដំណើរទស្សនកិច្ចលើកដំបូងក្នុងរយៈពេល ៧ ឆ្នាំ ខណៈដែលបញ្ហាជម្លោះព្រំដែននៅតំបន់ហិម៉ាឡៃយ៉ានៅតែជាឧបសគ្គនយោបាយដ៏សំខាន់បំផុតសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ទទួលបានការចុះបញ្ជីលក់សញ្ញាបណ្ណចីរភាពនៅផ្សារមូលបត្រកម្ពុជាជាផ្លូវការ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 11/09/2026

ភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ផ្សារមូលបត្រកម្ពុជា បានប្រារព្ធ “ពិធីចុះបញ្ជីលក់សញ្ញាបណ្ណចីរភាពជាផ្លូវការរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី”ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណិ្ឌតសភាចារ្យ ហ៊ាន សាហ៊ីប

CSX៖ ការជួញដូរភាគហ៊ុនកើនឡើងខ្លាំង ខណៈការកៀរគរទុនឈានដល់ ៧២០ លានដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/09/2026

ផ្សារ​មូលបត្រ​កម្ពុជា​ ​(​CSX​)​ ​បាន​កត់សម្គាល់​ថា​ ​សកម្មភាព​ជួញដូរ​ភាគហ៊ុន​កើនឡើង​ខ្លាំង​ ​ខណៈ​ក្រុមហ៊ុន​ចុះ​បញ្ជី​សរុប​ចំនួន​ ​២៨ ​បាន​កៀរគរ​ទុន​ប្រមាណ ​៧​២០ លាន​ដុល្លារ​ ​តាមរយៈ​ទីផ្សារ​មូលធន​កម្ពុជា​ ​គិត​ត្រឹម​ថ្ងៃ​ទី​១០​ ​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦

សមាគម​ជប៉ុន​-​កម្ពុជា​​គ្រោង​នាំ​ក្រុមហ៊ុនប្រមាណ ៣០ ​មក​សិក្សា​ឱកាស​វិនិយោគ​នៅ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/09/2026

សមាគម​ជប៉ុន​-​កម្ពុជា ​(​J​CA​)​ គ្រោង​ដឹកនាំ​គណៈប្រតិភូ​ធុរកិច្ច​ជប៉ុន​លើក​ទី​៦​ ​មក​កម្ពុជា​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​ ​ដោយ​រំពឹង​ថា​នឹង​មាន​ក្រុមហ៊ុន​ជប៉ុន​ប្រមាណ​ ​២០​ ​ទៅ​ ​៣០​ ​ក្រុមហ៊ុន​ចូលរួម​ ​ដើម្បី​សិក្សា​ ​និង​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា

ចិញ្ចឹម​ត្រី​ឆ្ដោ​ជួយ​​គ្រួសារ លោក​ នី ​ប្រុស ​រក​ចំណូល​ជិត​ ៤ ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 11/09/2026

ការ​ចិញ្ចឹម​ត្រី​ឆ្ដោ​បាន​ក្លាយជា​ប្រភព​ចំណូល​ដ៏​សំខាន់​សម្រាប់​គ្រួសារ​កសិករ​មួយ​នៅ​ស្រុក​ស្អាង ​ខេត្ត​កណ្ដាល​ ​ដោយ​អាច​ប្រមូល​ផល​បាន​ពី​ ​១០​ ​ទៅ​ ​១៥​ តោន​ក្នុង​មួយ​ឆ្នាំ​ ​និង​រក​ប្រាក់​សរុប​ជិត​ ៤ ម៉ឺន​ដុល្លារ​ ​ក្នុង​នោះ​អាច​ទទួល​បាន​ប្រាក់​ចំណេញ​សុទ្ធ​ប្រមាណ​ ២ ម៉ឺន​ដុល្លារ ​បន្ទាប់ពី​កាត់​កង​ចំណាយ​ផ្សេង​ៗ


Leave a Reply

Your email address will not be published.Required fields are marked *