ភ្នំពេញ ៖ កិច្ចប្រជុំកំពូលអាស៊ានដែលរៀបចំឡើង ២ ដង ក្នុងមួយឆ្នាំ នៅក្នុងរដ្ឋសមាជិកដែលទទួលបន្ទុកជាប្រធានអាស៊ាន គឺផ្តោតលើបញ្ហាជាគន្លឹះដែលទាក់ទងទៅនឹងសមិទ្ធផលនៃគោលដៅរបស់អាស៊ាន បញ្ហាសំខាន់ៗដែលជាផលប្រយោជន៍របស់រដ្ឋសមាជិក និងរាល់បញ្ហាទាំងឡាយដែលពាក់ព័ន្ធដើម្បីស្វែងរកដំណោះស្រាយជាប្រយោជន៍រួមរវាងរដ្ឋជាសមាជិក។

យោងតាមធម្មនុញ្ញនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ជំពួកទី៤ មាត្រា ៧ អំពីកិច្ចប្រជុំកំពូលអាស៊ាន ៖
១. កិច្ចប្រជុំកំពូលអាស៊ានត្រូវចូលរួមដោយប្រមុខរដ្ឋ/រដ្ឋាភិបាលនៃរដ្ឋសមាជិក
២. កិច្ចប្រជុំកំពូលអាស៊ាន ៖
ក. ជាអង្គភាពរៀបចំគោលនយោបាយកំពូលរបស់អាស៊ាន
ខ. ពិគ្រោះយោបល់ ផ្តល់មាគ៌ានយោបាយ និងធ្វើការសម្រេចលើបញ្ហាជាគន្លឹះដែលទាក់ទងទៅនឹងសមិទ្ធផលនៃគោលដៅរបស់អាស៊ាន បញ្ហាសំខាន់ៗដែលជាផលប្រយោជន៍របស់រដ្ឋសមាជិក និងរាល់បញ្ហាទាំងឡាយដែលពាក់ព័ន្ធតាមរយៈក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន ក្រុមប្រឹក្សាសហគមន៍អាស៊ាន និងអង្គភាពថ្នាក់រដ្ឋមន្ត្រីជំនាញតាមផ្នែករបស់អាស៊ាន
គ. ណែនាំរដ្ឋមន្ត្រីពាក់ព័ន្ធក្នុងក្រុមប្រឹក្សានីមួយៗ ឱ្យរៀបចំកិច្ចប្រជុំអាដហុកថ្នាក់អន្តរ-រដ្ឋមន្ត្រី និងដោះស្រាយបញ្ហាសំខាន់ៗដែលកើតមានឡើងក្នុងក្រុមប្រឹក្សាសហគមន៍។ វិធាននៃនីតិវិធីដំណើរការកិច្ចប្រជុំនេះត្រូវអនុម័តដោយក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន
ឃ. ដោះស្រាយស្ថានភាពបន្ទាន់ដែលប៉ះពាល់ដល់អាស៊ាន តាមរយៈការប្រើប្រាស់សកម្មភាពសមស្រប
ង. សម្រេចបញ្ហាផ្សេងៗ ដោយអនុវត្តតាមជំពូកទី៧ (ការធ្វើសេចក្តីសម្រេច ៖ អំពីការប្រឹក្សាយោបល់ និងកុងសង់ស៊ីស) និងទី ៨ (ស្តីអំពីការដោះស្រាយជម្លោះ) នៃធម្មនុញ្ហានេះ
ច. អាចបង្កើត និងរំលាយចោលនូវអង្គភាពរដ្ឋមន្ត្រីជំនាញតាមផ្នែក និងស្ថាប័នអាស៊ានដទៃទៀត
ឆ. តែងតាំងអគ្គលេខាធិការអាស៊ាន ដែលមានតំណែង និងឋានៈស្មើរដ្ឋមន្ត្រី ដែលត្រូវបម្រើការងារដោយទំនុកចិត្ត និងទទួលបានការពេញចិត្តពីប្រមុខរដ្ឋ/រដ្ឋាភិបាល តាមការស្នើឡើងដោយកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន។
៣. កិច្ចប្រជុំកំពូលអាស៊ាន ៖
ក. រៀបចំឡើង ២ដង ក្នុងមួយឆ្នាំ នៅក្នុងរដ្ឋសមាជិកដែលទទួលបន្ទុកជាប្រធានអាស៊ាន
ខ. ក្នុងករណីចាំបាច់ ត្រូវរៀបចំកិច្ចប្រជុំពិសេស ឬកិច្ចប្រជុំអាដហុកក្រោមអធិបតីភាពនៃរដ្ឋសមាជិក ដែលទទួលបន្ទុកជាប្រធានអាស៊ាននៅទីកន្លែងនៃកិច្ចប្រជុំដែលកំណត់តាមការឯកភាពពីរដ្ឋសមាជិកអាស៊ានទាំងអស់។
សូមបញ្ជាក់ផងដែរថា កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ នឹងធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ (40th & 41st ASEAN Summits and Related Summit) ចាប់ពីថ្ងៃទី១០-១៣ ខែ វិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ នៅរាជធានីភ្នំពេញ។
កម្ពុជា បានក្លាយជាសមាជិកអាស៊ាន កាលពីខែមេសា ឆ្នាំ១៩៩៩ ហើយបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានកាលពីឆ្នាំ២០០២ និង ២០១២ ហើយសម្រាប់ឆ្នាំ២០២២នេះ កម្ពុជានឹងរៀបចំកិច្ចប្រជុំដ៏ធំនេះដែរ ក្រោមប្រធានបទ «ASEAN A.C.T: ដោះស្រាយបញ្ហាប្រឈមរួមគ្នា»៕ អត្ថបទដោយ ៖ ស៊ុំ ម៉ាណេត

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សមយុទ្ធត្រីភាគី បង្ហាញពីផែនការរយៈពេលវែងរបស់ក្រុងវ៉ាស៊ីនតោននៃការបង្កើត NATO អាស៊ី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 11/09/2026
បរទេស ៖ ការធ្វើសមយុទ្ធយោធាជាបន្តបន្ទាប់រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានបង្ហាញយ៉ាងច្បាស់ថា ទីក្រុងវ៉ាស៊ីនតោន កំពុងបន្តរុញច្រានផែនការយុទ្ធសាស្ត្ររយៈពេលវែងរបស់ខ្លួននៃការបង្រួបបង្រួមសម្ព័ន្ធមិត្តក្នុងតំបន់ឱ្យទៅជារចនាសម្ព័ន្ធនយោបាយយោធាដ៏រឹងមាំមួយ ដែលត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយដែលមានគំរូដំណើរការដូចជាអង្គការ NATO ប៉ុន្តែនៅក្នុងតំបន់អាស៊ី។ នៅក្នុងអត្ថបទមួយដែលត្រូវបានសរសេរដោយអ្នកស្រាវជ្រាវដ៏ល្បី លោក Konstantin Asmolov នៅមជ្ឈមណ្ឌលស្រាវជ្រាវអំពីកូរ៉េ និងវិទ្យស្ថានជាតិរុស្ស៊ីនៃវិទ្យាសាស្ត្រ ត្រូវបានដកស្រង់មកចេញផ្សាយដោយកាសែតរុស្សី RT បានឲ្យដឹងថា

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ទទួលបានការចុះបញ្ជីលក់សញ្ញាបណ្ណចីរភាពនៅផ្សារមូលបត្រកម្ពុជាជាផ្លូវការ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 11/09/2026
ភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ផ្សារមូលបត្រកម្ពុជា បានប្រារព្ធ “ពិធីចុះបញ្ជីលក់សញ្ញាបណ្ណចីរភាពជាផ្លូវការរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី”ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណិ្ឌតសភាចារ្យ ហ៊ាន សាហ៊ីបរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច





វិថីហិរញ្ញវត្ថុ

























































Account
Security
Favourite Content