កម្មវិធីអភិវឌ្ឍន៍ពូជមាន់ក្នុងស្រុករបស់អូស្រ្តាលី បានជួយកែប្រែជីវភាពកសិករនៅខេត្តតាកែវ

តាកែវ ៖ រដ្ឋាភិបាលអូស្ត្រាលី បានដាក់ចេញនូវគម្រោងកែប្រែជីវភាពកសិករនៅកម្ពុជា ដោយផ្ដល់នូវការគាំទ្រផ្នែកហិរញ្ញវត្ថុទៅដល់ក្រុមកសិករក្នុងការអនុវត្តគម្រោងបង្កាត់ពូជមាន់ក្នុងស្រុកឱ្យកាន់តែមានភាពធន់ និងមានទីផ្សារខ្ពស់។

គម្រោងនេះមានសុពលភាពចំនួន ៤ឆ្នាំ គឺចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ ២០២៤ ដោយមានកិច្ចសហការលើជំនួយផ្នែកបច្ចេកទេសពីវិទ្យាស្ថានស្រាវជ្រាវបសុសត្វអន្តរជាតិ (ILRI) ព្រមទាំងមានកិច្ចសហការយ៉ាង​ជិតស្និទ្ធពីរាជរដ្ឋាភិបាលកម្ពុជា។

តាមរយៈគម្រោងនេះ កសិករចំនួន៣គ្រួសារនៅក្នុងស្រុកត្រាំកក់ខេត្តតាកែវ ត្រូវបានជ្រើសរើសឱ្យអនុវត្ត​ចិញ្ចឹម និងបង្កាត់ពូជ ដោយក្នុងមួយគ្រួសារទទួលបានពូជមាន់ស្គួយ (មាន់ស្រែ) ១ពាន់ក្បាល ព្រមទាំង​ជំនួយផ្សេង​ទៀតសម្រាប់ចំណាយលើចំណី និងការរៀបចំទីតាំងចិញ្ចឹមមាន់។

ទាក់ទិននឹងគម្រោងនេះ លោកស្រីបណ្ឌិត Anna Okello Ann ដែលជាអ្នកគ្រប់គ្រងកម្មវិធីស្រាវជ្រាវរបស់មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ (ACIAR) បានឱ្យដឹងថា នេះជាគម្រោងទី១ ដែលមិនមែនតែនៅកម្ពុជាទេ តែជាគម្រោងដំបូងបង្អស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍តែម្ដង។

លោកស្រីបានឱ្យដឹងទៀតថា គម្រោងនេះអាចជួយប្រជាពលរដ្ឋដែលរស់នៅក្នុងសហគមន៍ឱ្យទទួលបានពូជមាន់ស្គួយដែលសុទ្ធល្អ មានភាពធន់នឹងអាកាសធាតុ ថែមទាំងអាចផ្ដល់ស៊ុតបានច្រើនជាងពូជមាន់ធម្មតា ហើយអ្វីដែលសំខាន់បំផុតគឺអាចលក់បានក្នុងតម្លៃថ្លៃ។

លោកបណ្ឌិត Wondmeneh Esatu សមាជិកគម្រោង និងជាអ្នកវិទ្យាសាស្ត្រផ្នែកពន្ធុវិទ្យា និងបង្កាត់​ពូជសត្វ នៅវិទ្យាស្ថានស្រាវជ្រាវបសុសត្វអន្តរជាតិ (ILRI) ឯណោះវិញបានឱ្យដឹងថា កម្ពុជាជាប្រទេសមួយ ដែលមានទីតាំងអំណោយផលសម្រាប់ការធ្វើកសិកម្មគ្រប់ប្រភេទ បើធៀបទៅនឹងប្រទេសផ្សេងទៀតនៅក្នុងតំបន់។

លោកបន្តថា ៖

«ពូជមាន់ស្គួយដែលជាមាន់ក្នុងស្រុកស្រាប់នេះទៀតសោត គឺត្រូវនឹងវត្ថុបំណងរបស់​វិទ្យាស្ថាន ដោយពូជមាន់នេះមានការវិវត្តខ្ពស់ ត្រូវនឹងស្តង់ដារ ហើយសាច់ក៏មានរសជាតិឆ្ងាញ់ផងដែរ។ ដូច្នេះហើយ យើងចង់ពង្រឹងបច្ចេកទេសនៃការចិញ្ចឹមឱ្យកាន់តែប្រសើរជាងមុនថែមទៀត ដើម្បីបង្កើតជាអត្តសញ្ញាណមួយនៃផលិតផលក្នុងស្រុកតែម្ដង»។

យ៉ាងណាមិញ កសិករចំនួន៣គ្រួសារ ដែលត្រូវបានជ្រើសរើសឱ្យអនុវត្តគម្រោងនេះ សុទ្ធតែបានទទួលផ្លែផ្កាល្អ ជាពិសេសបានកែប្រែជីវភាពរបស់ពួកគេរៀងខ្លួនឱ្យធូរធាជាងមុនផងដែរ។

លោកស្រី កន ភារម្យ ដែលជាកសិករចិញ្ចឹមពូជមាន់ស្គួយបានឱ្យដឹងថា លោកស្រីចិញ្ចឹមមាន់តាំងតែពីឆ្នាំ ២០១៣មកម្លេះ ដោយកាលណោះគឺចិញ្ចឹមក្នុងទំហំមធ្យម ពោលគឺជាកសិដ្ឋានតូចមួយប៉ុណ្ណោះ។ ប៉ុន្តែរហូតមកដល់បច្ចុប្បន្ននេះ លោកស្រីបានពង្រីកពីកសិដ្ឋានទៅជាសហគមន៍កសិកម្ម ដោយមានសមាជិកជាកសិករប្រមាណ ១៥០នាក់។

ដោយឡែក ការចិញ្ចឹមមាន់របស់លោកស្រីកាលពីមុន គឺចិញ្ចឹមមាន់ចម្រុះគ្រប់ប្រភេទ ប៉ុន្តែបន្ទាប់​ពីទទួលបានគម្រោងខាងលើ លោកស្រីបានផ្ដោតការចិញ្ចឹមតែទៅលើពូជមាន់ស្គួយតែប៉ុណ្ណោះ។

បច្ចុប្បន្ន លោកស្រី អាចរកចំណូលពីមាន់តាមរយៈការលក់ជាពូជផង លក់ជាសាច់ផង និងលក់ស៊ុតផង ដែលចំណូលទាំងនេះល្មមគ្រប់គ្រាន់នឹងឱ្យគ្រួសារលោកស្រីមានស្ថិរភាពល្អ។

ដោយឡែក កសិករ យ៉ែម សុខនី ឯណោះវិញ ដែលពីមុនមកត្រូវបង្ខំចិត្តចំណាកស្រុក ដើម្បីធ្វើការរកចំណូលសម្រាប់គ្រួសារនោះ ពេលនេះមានលទ្ធភាពអាចរកចំណូលបានពីការចិញ្ចឹមមាន់ដោយធូរ ហើយថែមទាំងអាច​បញ្ជូនកូនទៅ​សិក្សាថ្នាក់សកលវិទ្យាល័យ នៅទីក្រុងភ្នំពេញបានទៀតផង។

កសិកររូបនេះបានបន្តរៀបរាប់ទៀតថា លោកមិនត្រឹមតែចេះពីបច្ចេកទេសក្នុងការចិញ្ចឹមមាន់ឱ្យមានគុណភាពប៉ុណ្ណោះទេ ប៉ុន្តែលោកក៏ចេះពីបច្ចេកទេសគ្រប់គ្រងមាន់ ភ្ញាស់កូនមាន់ ចេះធ្វើកំណត់ត្រា តាមដានការវិវត្តរបស់មាន់ជាដើម។

ជាមួយគ្នានេះ លោកបណ្ឌិត ទុំ សុធ្ធីរ៉ា នាយកវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វ និងផលិតកម្ម ដែលជាអ្នកដឹកនាំ​គម្រោងនេះនៅកម្ពុជា បានឱ្យដឹងថា គម្រោងកែលម្អពូជមាន់ស្គួយ កំពុងអនុវត្តស្រប​តាមគោលនយោបាយអភិវឌ្ឍអនុវិស័យផលិតសត្វ ដោយធ្វើឱ្យប្រសើរឡើងនូវផលិតភាព (ការលូតលាស់​ខ្ពស់ និងការផលិតស៊ុតច្រើន) ជាពិសេសធន់នឹងអាកាសធាតុក្នុងស្រុក) ជាពិសេសជួយ​បំពេញតម្រូវការ​កើនឡើងនៃសាច់មាន់ស្រែ និងពងមាន់ពូជក្នុងស្រុក ដែលចូលរួមបង្កើន​ប្រាក់ចំណូលកសិករ។

លោកបានបញញជាក់ថា៖

«នៅក្នុងវដ្តនៃគម្រោងនាពេលខាងមុខ ខ្ញុំចង់ឃើញគម្រោងពង្រីកទៅកាន់តំបន់ផ្សេងៗដើម្បីឱ្យមានកសិករចិញ្ចឹមមាន់មានពូជក្នុងស្រុកល្អៗ សមស្របទាំងក្នុងប្រព័ន្ធផលិតកម្មលក្ខណៈគ្រួសារ និងពាណិជ្ជកម្ម»។ 

សូមបញ្ជាក់ផងដែរថា ចំពោះតម្លៃ​មាន់​ស្កួយនាពេល​បច្ចុប្បន្ន​ត្រូវ​បាន​លក់​ក្នុង​តម្លៃ ៥ ដុល្លារ​ក្នុង​មួយ​គីឡូក្រាម ខណៈ​ពង​របស់​វា​មាន​តម្លៃ ០,៣ ដុល្លារ រីឯ​មេបាពូជ​របស់​ពូជ​ស្គួយ​ត្រូវ​បាន​លក់​ក្នុង​តម្លៃ​ប្រហែល ១៥ ដុល្លារក្នុង១ក្បាល៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)