រោងចក្រថាមពលកម្តៅជីវម៉ាសតម្លៃជិត៦លានដុល្លារ ត្រូវបានសម្ពោធជាផ្លូវការដោយរំពឹងកាត់បន្ថយការបំភាយឧស្ម័នកាបូនិច៦០%

រោងចក្រថាមពលកម្ដៅជីវម៉ាសដែលមានតម្លៃ ៥.៨លានដុល្លារ ត្រូវបានសម្ពោធជាផ្លូវការកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅ ក្រោមការរំពឹងទុកថា រោងចក្រនេះនឹងអាចកាត់បន្ថយការបំភាយឧស្ម័នកាបូនិចចំនួន ៦០% នៅក្នុងផលិតកម្មរបស់ខ្លួន។ ការរំពឹងនេះត្រូវបានឡើងក្រោមមូលហេតុដែលរោងចក្រនឹងប្រើប្រាស់អង្កាមដើម្បីដុតបង្កើតជាចំហាយសម្រាប់ផ្គត់ផ្គង់ថាមពលកម្តៅកកើតឡើងវិញ ១០០%។

រោងចក្រថាមពលកម្តៅជីវម៉ាសធំដំបូងគេបង្អស់នៅកម្ពុជានេះ ជាទំនួសខុសត្រូវរបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា និងក្រុមហ៊ុន Berkeley Energy Commercial Industrial Solutions (BECIS) ដែលដាក់សម្ពោធក្រោមពាក្យស្លោក «ធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ»

ប្រភពថាមពលរបស់រោងចក្រនេះនឹងផ្ដោតសំខាន់លើការប្រើប្រាស់អង្កាមដែលនាំយកមកពីខេត្តព្រៃវែងដើម្បីដុតបង្កើតជាចំហាយដែលនឹងផ្គត់ផ្គង់ថាមពលកម្តៅកកើតឡើងវិញ ១០០% សម្រាប់ផ្គត់ផ្គង់ដល់រោងចក្រផលិតស្រាបៀររបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា។ តាមរយៈការផ្លាស់ប្តូរទៅប្រើប្រាស់ថាមពលកម្តៅជីវម៉ាស ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា រំពឹងថានឹងកាត់បន្ថយការបំភាយឧស្ម័នកាបូន (ឧស្ម័នកាបូនិច) ដល់ទៅ ៦០% នៅក្នុងផលិតកម្មរបស់ខ្លួន។

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ៖

“ថ្ងៃនេះ យើងបង្កើតឱកាសដ៏សំខាន់មួយសម្រាប់កម្ពុជាជាមួយនឹងការបើកដំណើរការរោងចក្រថាមពលជីវម៉ាសដែលទន្ទឹងរង់ចាំជាយូរមកហើយថានឹងផ្តល់ផ្លែផ្កាដល់ប្រទេសជាតិ…យើងសូមថ្លែងអំណរគុណដល់ក្រុមហ៊ុន ហ៊ិននីគែន សម្រាប់ការបន្តជំរុញការប្តេជ្ញាចិត្តផ្នែកនិរន្តរភាពរបស់ខ្លួនក្នុងនាមជាក្រុមហ៊ុនអន្តរជាតិដ៏ធំមួយ ជាក្រុមហ៊ុនដែលមានការទទួលខុសត្រូវចំពោះសង្គម និងជាអ្នកចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា

តាមរយៈព្រឹត្តិការណ៍នេះ ក្រៅពីការបង្កើតការងារថ្មីនៅរោចក្រផ្ទាល់ រោងចក្រថាមពលកម្តៅជីវម៉ាសនេះក៏នឹងផ្តល់អត្ថប្រយោជន៍ដល់អ្នកដែលធ្វើការងារពាក់ព័ន្ធនឹងសង្វាក់ផលិតកម្មស្រូវផងដែរ ដូចជារោងម៉ាស៊ីនកិនស្រូវ និងកសិករជាដើម។ ការប្រើប្រាស់អង្កាមធ្វើជាប្រភពថាមពលកម្តៅនេះ បានប្រែក្លាយកាកសំណល់កសិកម្ម និងសរីរាង្គដែលត្រូវបានបោះចោលឱ្យទៅជាប្រភពចំណូលបន្ថែមសម្រាប់សហគមន៍មូលដ្ឋាន និងដែលជាគោលដៅចម្បងរបស់កម្ពុជាផងនោះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បារាំង​ ​ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ​កំពូលក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ចាប់ពីថ្ងៃទី ១៥ ដល់ ១៧ ខែមិថុនា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

បារាំង​ ធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំ​កំពូលរបស់ក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ចាប់ពីថ្ងៃទី ១៥ ដល់ ថ្ងៃទី ១៧ ខែមិថុនា នៅទីក្រុង Evian ជិតព្រំប្រទល់ជាមួយនឹងស្វីស

ផ្សារទំនើប ម៉ាត និងមីនីម៉ាត កើនដល់ជាង៦០០ ទីតាំង ដាក់លក់ផលិតផលខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

បណ្តាផ្សារទំនើប ម៉ាត និងមីនីម៉ាត នៅទូទាំងប្រទេសសរុបជាង ៦០០ ទីតាំង បានចូលរួមដាក់តាំងលក់ និងផ្សព្វផ្សាយផលិតផលខ្មែរ ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក

តម្រូវការ និងតម្លៃដីធ្លីនៅក្រុងច្បារមន នឹង​មានកំណើ​នខ្ពស់​ ក្រោយរដ្ឋាភិបាលបង្ហើបគម្រោងប្រែក្លាយក្រុងមួយនេះជាមជ្ឈ​មណ្ឌលពាណិជ្ជកម្មទំនើប

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 15/06/2026

តម្រូវការ និងតម្លៃដីធ្លីក្នុងខេត្តកំពង់ស្ពឺ ជាពិសេស​នៅក្រុ​ងច្បារមន​ រំពឹង​ថា​​នឹង​មានកំណើន​ខ្ពស់ ក្រោយរដ្ឋាភិបាលបង្ហើប​គម្រោង​កែលម្អក្រុង​ច្បារមន

រុស្ស៊ី ពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធាយ៉ាងគំហុកនៅព្រំដែនភាគខាងជើងណាតូ និងអាចពង្រាយទ័ពរាប់ម៉ឺននាក់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 15/06/2026

រុស្ស៊ី កំពុងពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធារបស់ខ្លួនយ៉ាងខ្លាំងក្លានៅជិតព្រំដែនអឺរ៉ុបភាគខាងជើង ដើម្បីត្រៀមលក្ខណៈដាក់ពង្រាយកងទ័ពបន្ថែមរហូតដល់រាប់ម៉ឺននាក់

​ក្រុមហ៊ុន ជីប ម៉ុង បរិច្ចាគថវិកា ១លានដុល្លារ ជូនមូលនិធិគន្ធបុប្ផាក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/06/2026

ក្រុមហ៊ុន ជីប ម៉ុង បានប្រគល់ថវិកាបរិច្ចាគសរុបចំនួន ១,០០០,០០០ ដុល្លារអាម៉េរិក ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីគាំទ្រដល់យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»

វិភាគ៖ កម្ពុជាបង្កើនយុទ្ធនាការប្រឆាំងទំនិញខុសច្បាប់ពីថៃ អាចបង្កសម្ពាធសេដ្ឋកិច្ចថៃ  

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

ខណៈពេលកម្ពុជាកំពុងបន្តយុទ្ធនាការបោសសម្អាត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams) យ៉ាង​ក្តៅគគុក កម្ពុជាក៏​​កំពុងបង្កើនយុទ្ធនាការបង្រ្កាបទំនិញរត់គេចពន្ធខុសច្បាប់ពីប្រទេសថៃ​យ៉ាងសកម្ម​ផងដែរ

មាសឡើងថ្លៃ ខណៈតម្លៃប្រេងធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីមានដំណឹងបញ្ចប់ជម្លោះរវាងអាម៉េរិក និងអ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

តម្លៃមាសឡើងថ្លៃ ខណៈពេលដែលតម្លៃប្រេងធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីមានដំណឹងអំពីកិច្ចព្រមព្រៀងបញ្ចប់ជម្លោះរវាងអាម៉េរិក និងអ៊ីរ៉ង់ ដោយមានប៉ាគីស្ថានជាអ្នកសម្របសម្រួល

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ