បរទេស៖ យោងទៅតាមប្រភពព័ត៌មានពីរ៉យទ័រ បានរាយការណ៍ថា សេដ្ឋកិច្ចនៅចក្រភពអង់គ្លេសរឹតតែមានអស្ថិរភាព និងផលអវិជ្ជមាន ខណៈពេលដែលថ្មីៗនេះ នាយករដ្ឋមន្ត្រីថ្មីលោកស្រី Liz Truss បានលាលែងពីតំណែង បន្ទាប់ពីឡើងកាន់តំណែងនេះបាន ៤៥ថ្ងៃ។

ផ្អែកទៅតាមនៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់រដ្ឋាភិបាលចក្រភពអង់គ្លេសបានបង្ហាញថា ការកើនឡើងនូវភាពមិនច្បាស់លាស់ក្នុងការបង្កើតគោលនយោបាយ គឺចំពេលមានភាពច្របូកច្របល់នៃនយោបាយក្នុងស្រុក ដែលប៉ះពាល់ដល់សមត្ថភាពរបស់ចក្រភពអង់គ្លេសក្នុងការគ្រប់គ្រងបញ្ហាវិបត្តិសេដ្ឋកិច្ច និងអតិផរណាខ្ពស់។

ថ្មីៗនេះ នាយករដ្ឋមន្ត្រីថ្មីលោកស្រី Liz Truss បានលាលែងពីតំណែងបន្ទាប់ពីឡើងកាន់តំណេងនេះបាន ៦សប្តាហ៍ ហើយក្រុមគណៈរដ្ឋមន្ត្រីរបស់លោកស្រីបានសន្យាថា នឹងកាត់បន្ថយពន្ធយ៉ាងច្រើន ប៉ុន្តែមិនបានពន្យល់ពីមូលហេតុនៃការកើនឡើងកម្ចី ដែលលើសការចំណាយរបស់រដ្ឋាភិបាលនោះទេ។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថ្មី លោក Jeremy Hunt បានផ្លាស់ប្តូរការកាត់បន្ថយពន្ធ ប៉ុន្តែនៅតែមានហានិភ័យនៃការចុះខ្សោយនៃគោលនយោបាយ។
គួរឲ្យបញ្ជាក់ផងដែរថា ចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងវិបត្តិនៃការឡើងថ្លៃលើការចំណាយសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ ដោយអតិផរណានៅក្នុងខែកញ្ញាបានកើនឡើងដល់ ១០,១ ភាគរយ ដែលជាតួលេខចុងក្រោយ និងខ្ពស់បំផុតក្នុងរយៈពេល ៤០ឆ្នាំ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ការឡើងថ្លៃអេល្យូម បង្កការគំរាមកំហែងដល់វិស័យឈីប វេជ្ជសាស្រ្ត និងអវកាស
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 07/04/2026
វិបត្តិសេដ្ឋកិច្ចពិភពលោកដោយសារសង្រ្គាមនៅមជ្ឈិមបូព៌ាកំពុងលាតសន្ធឹងហួសពីប្រេង ពោលគឺអេល្យូម (Helium) បានក្លាយជាទំនិញ ដែលងាយរងគ្រោះមួយផងដែរ។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content