បច្ចុប្បន្នភាព ៖ ការផ្គត់ផ្គង់ផ្សារទំនើប​លើសពីតម្រូវការ អ្នកជំនាញផ្តល់យោបល់ថា​ឱ្យផ្អាក​ការសាងសង់ថ្មី

ភ្នំពេញ ៖ ការ​ផ្គត់ផ្គង់​ផ្សារទំនើបនៅក្នុងរាជធានីភ្នំពេញនាពេលបច្ចុប្បន្ននេះ ត្រូវបានគេមើលឃើញថា​បាន​កើនលើស​ពីតម្រូវការ​ជាក់ស្ដែង​ហើយ ដោយផ្សារខ្លះសង់រួចរាល់​ហើយតែ​គ្មាន​សក​ម្ម​ភាព ​ឬដំណើរលារ ខណៈដែលអ្នក​ជំ​នា​ញនៃវិស័យ​អចលនទ្រព្យ​ក្នុងប្រទេ​សកម្ពុជា​បាន​ប្រាប់ឱ្យ​អ្នកអភិវឌ្ឍន៍ផ្អាកមួយរយៈសិន រង់ចាំទីផ្សា​រ​មួ​យ​​នេះ​កម្រើកឡើងវិញសិន ​។

អ្នកនាង គឹម គិនកេសា អគ្គនាយិការងនៃក្រុមហ៊ុន CBRE Cambodia បានលើកឡើងថា​ កាលពីមុនវិបត្តិកូវីដ​១៩ និងរហូតមកដល់ពេលបច្ចុប្បន្ននេះ វិបត្តិ​ការសាងសង់ផ្សារទំនើប​​នៅក្នុង​រាជធានីភ្នំពេញមាន​ច្រើនគម្រោង ដោយតំបន់​ខ្លះ​មានផ្សារទំនើប ២ ទៅ ៣ ឯណោះ​ ដូច្នេះ​ វាពិតជាមានការ​ប្រកួត​ប្រជែងខ្លាំង​ណាស់​សម្រាប់​វិស័យ​ផ្សារទំនើប​នៅក្នុង​រាជធានីភ្នំពេញ ។​

អ្នកនាងបានបន្តថា រហូតមកដល់ពេលនេះ​ផ្សារទំនើប​ដែលសាងសង់រួចមួយចំនួននៅមិនទាន់មាន​ដំណើរការ ​និងសកម្មភាពនៅឡើយ ដូច្នេះ​ហើយក្នុ​ងរយៈពេល​ប៉ុន្មានឆ្នាំខាងមុខនេះ បើសិនជាអាច​អ្នកវិនិយោគ​មិនគួរ​វិនិយោគលើផ្សារទំនើប​ទៀតនោះទេ ត្រូវរង់ចាំមើលពីស្ថានភាពសេដ្ឋកិច្ច​ និងទីផ្សារ​ដំណើរការឡើងវិញសិន ជាពិសេស​ចាំមើលពី​កំណើន​ទេសចរ​ច្រើនជាង​នេះ។​

អ្នកស្រី អាន សុធីតា នាយិកា​ប្រតិបត្តិ​ក្រុមហ៊ុន ​PropNex Cambodia ក៏បានលើកឡើង​ផងដែរ​ថា​ ផ្សារទំនើប​ក្នុងរាជធានីភ្នំពេញ​សាងសង់​ច្រើន ហើយ​មានផ្សារទំនើបខ្លះ​ក៏ទទួលបានជោគជ័យ ខ្លះទៀតក៏​បរាជ័យ ដោយ​មានដំណើរការ​ត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ ។​

អ្នកស្រីបន្ថែមថា ផ្សារទំនើប​ខ្លះ​គួរតែកែប្រែ​ដើម្បីឱ្យរកចំណូល​បានមួយរយៈសិន ដូចជា​ រៀបចំជាកន្លែង​ហាត់ប្រាណ ជា​បន្ទប់ការិយាល័យជាដើមក្នុងពេលដែលមិនទាន់មានតម្រូវការ​ជួល​ទីតាំង​សម្រាប់​ធ្វើអា​ជីវកម្ម ។

អ្នកស្រីបន្តថា​ ផ្សារទំនើប​ដែលទទួល​បានការគាំទ្រ​រយៈពេលយូរ គឺមកពីគេ​បានរៀបចំនូវ​ចំណតធំទូលាយ មានការរចនា​នៅផ្នែកខាងក្នុង​បានល្អ ទាក់ទាញ​ និងមាន​ទំនិញច្រើនប្រភេទ​ច្រើនមុខ តែសម្រាប់ផ្សារទំនើប​ខ្លះ​ សាងសង់ឡើង​ដោយមិនមានចំណតគ្រប់គ្រាន់ ឬចំណត​ពិបាកចត និងការរចនាខាងក្នុង​មិនសូវទាក់​ទា​ញ​​ ទើប​ភ្ញៀវខ្លះចូលតែម្ដង​ក៏លែង​ចូល ដែលធ្វើឱ្យផ្សារ​នោះកាន់តែស្ងាត់​ភ្ញៀវ ។

និយាយជារួម អ្នកជំនាញ​នៃវិស័យ​អចលនទ្រព្យ​ទាំង​ពីររូប បានបញ្ជាក់​ស្រដៀងគ្នាថា ផ្សារ​ទំនើប​ក្នុងរាជធានីភ្នំពេញនៅ​តំប​ន់​ខ្លះ​មានច្រើនពេក ហើយផ្សារទំនើបធំៗកំពុង​តែវាយសម្លាប់​ផ្សារទំនើប​ខ្នាតតូច ដែលតម្រូវឱ្យ​ម្ចាស់​ផ្សារទំនើប​តូច​ៗ​ត្រូវ​ផ្លាស់ប្តូរ ​និងកែប្រែ​ផ្សារ​របស់ខ្លួនដើម្បីប្រកួតប្រជែង​ជាមួយផ្សារទំនើបធំៗ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

វេណេស៊ុយអេឡាទាមទារមាសបម្រុង ៣១ តោនពីអង់គ្លេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រដ្ឋាភិបាល​វេណេស៊ុយអេឡា ​និង​ក្រុម​ប្រឆាំង​បាន​ឯកភាព​គ្នា​ទាមទារ​យក​មាស​បម្រុង​ចំនួន​ ​៣១​ ​តោន ​ដែល​រក្សាទុក​នៅ​ធនាគារ​កណ្តាល​អង់គ្លេស​អស់​រយៈពេល​ជិត​ប្រាំបី​ឆ្នាំ​មកហើយ​ ​ដោយ​មាន​តម្លៃ​ប្រមាណ​ ​៤​ ​ពាន់​លាន​ដុល្លារ

រាជរដ្ឋាភិបាល និងវិស័យឯកជន ជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រាជរដ្ឋាភិបាល និងវិស័យឯកជន សហការគ្នាជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

ភាពតានតឹងអាម៉េរិក-អ៊ីរ៉ង់ បន្តរុញឱ្យតម្លៃប្រេងឡើងដល់ជាង ៩០ ដុល្លារក្នុងមួយបារ៉ែល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

តម្លៃ​ប្រេង​ឆៅ​បាន​កើនឡើង​នៅ​ថ្ងៃ​អង្គារ​ ទី​១៨​ ​ខែ​សីហា​នេះ​ ​ខណៈ​ក្តី​សង្ឃឹម​សម្រាប់​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​សហរដ្ឋ​អាម៉េរិក​ និង​អ៊ីរ៉ង់​កាន់តែ​ថយចុះ​ ​បង្កើន​ការ​ព្រួយបារម្ភ​អំពី​ការ​រំខាន​ដល់​ការ​ផ្គត់ផ្គង់​ថាមពល ​ជាពិសេស​តាម​ច្រក​សមុទ្រ​ ​Hormuz​

កម្ពុជា​ ​មើលឃើញ​ឧស្សាហកម្មភាពយន្ត ​ជា​ច្រក​ផ្សព្វផ្សាយ​ទេសចរណ៍​ទៅ​ពិភពលោក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជា​មើលឃើញ​ឧស្សាហកម្មភាពយន្ត​ជា​ច្រក​ដ៏​មាន​សក្ដានុពល​សម្រាប់​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​ទៅកាន់​ពិភពលោក​ ស្រប​ពេល​ក្រសួង​ទេសចរណ៍​ជំរុញ​ឱ្យ​ផលិត​ករ​ភាពយន្ត​ចូលរួម​ទាក់ទាញ​ផលិតកម្មភាពយន្ត​អន្តរជាតិ​ ​ជាពិសេស​ផលិតកម្ម​ខ្នាត​ធំ​ និង​ហូលីវូដ ​ឱ្យ​មក​ថត​នៅ​កម្ពុជា

រាជធានីភ្នំពេញ កំពុងបោះជំហានថ្មី ឆ្ពោះទៅជាគោលដៅទេសចរណ៍ទីក្រុងលំដាប់អន្តរជាតិ!

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/08/2026

រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអះអាងថា រាជធានីភ្នំពេញ មិនត្រឹមតែជាមជ្ឈមណ្ឌល នយោបាយ រដ្ឋបាល សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌របស់ព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាច្រកទ្វារទេសចរណ៍អន្តរជាតិដ៏សំខាន់

ថៃ​ជួប​វិបត្តិ​ខ្វះ​កម្លាំង​ពលកម្ម​ធ្ងន់ធ្ងរ​ ក្រោយពលករ​ខ្មែរ​រាប់​សែន​នាក់​ចាកចេញ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/08/2026

ការ​ចាកចេញ​របស់​ពលករ​ខ្មែរ​រាប់​សែន​នាក់​ពី​​ថៃ​ ​កំពុង​បង្ក​ផលប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​វិស័យ​សំខាន់​ៗ​របស់​ប្រទេស​នេះ​ ​ដែល​ពឹងផ្អែក​លើ​កម្លាំង​ពលកម្ម​បរទេស ​ចាប់ពី​កសិកម្ម​ ​សំណង់​ និង​ផលិតកម្ម​ រហូតដល់​ទេសចរណ៍​ ​និង​សេវាកម្ម ​ខណៈ​ការ​ស្វែងរក​កម្លាំង​ពលកម្ម​មក​ជំនួស​កំពុង​ជួប​ការ​លំបាក​

មេធនាគារ ARDB ៖ បើធ្វើស្រែមិនបានផល គួរពិចារណាប្រែក្លាយទៅដាំដំណាំផ្សេង ដើម្បីអាចបង្កើនសេដ្ឋកិច្ចគ្រួសារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/08/2026

អគ្គនាយកធនាគារ ARDB បានលើកឡើងថា ប្រសិនបើកសិករធ្វើស្រែរយៈពេល ៣ឆ្នាំ ឬច្រើនឆ្នាំជាប់ៗគ្នា ប៉ុន្តែមិនបានផលចំណេញ ហើយបំណុលកាន់តែកើនឡើង នោះគួរតែពិចារណាឡើងវិញថា តើគួរបន្តធ្វើដដែលទៀត ឬយ៉ាងណា

អ្នកជំនាញលើកឡើងពី​វិធីសាស្ត្រដែលអាម៉េរិកអាចនឹងប្រើប្រាស់សម្រាប់បង្កើនសម្ពាធលើសេដ្ឋកិច្ចអ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/08/2026

ស្ថិតនៅក្នុងស្ថានការណ៍នៃភ្លើងសង្គ្រាមនៅមិនទាន់រលត់នៅឡើយ រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ កំពុងរៀបចំផែនការតាមរយៈការដាក់ចេញនូវវិធានការសេដ្ឋកិច្ចយ៉ាងតឹងរ៉ឹងបំផុតដែលមិនធ្លាប់មានដើម្បីបង្កើនសម្ពាធលើអ៊ីរ៉ង់

កំពង់ធំកំណត់ចក្ខុវិស័យ​ ​៥​ ​ឆ្នាំ​ ប្រែក្លាយ​មូលដ្ឋាន​កសិកម្ម​ទៅជា​មជ្ឈមណ្ឌល​កសិ-​ឧស្សាហកម្ម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/08/2026

ខេត្ត​កំពង់ធំ​កំពុង​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​កសិកម្ម​ឆ្នាំ​ ​២០២៦​-​២០៣០​ ​ដោយ​កំណត់​ចក្ខុវិស័យ​ឱ្យ​ខេត្ត​ឈាន​ពី​សេដ្ឋកិច្ច​ដែល​មាន​មូលដ្ឋាន​លើកសិកម្ម​ ​ទៅជា​សេដ្ឋកិច្ច​ដែល​មាន​មូលដ្ឋាន​លើក​សិ-​ឧស្សាហកម្ម ​ដើម្បី​បង្កើន​ការ​កែច្នៃ​ តម្លៃ​បន្ថែម​ ការ​វិនិយោគ​ ​និង​ប្រាក់​ចំណូល​របស់​ប្រជាជន