រយៈពេល ៤ ខែការនាំចេញកៅស៊ូរបស់កម្ពុជាមានតម្លៃ ១២៥ លានដុល្លារអាមេរិក

ភ្នំពេញ ៖ រយៈពេល៤ខែ ឆ្នាំ២០២៤ កម្ពុជារកចំណូលបានជាង ១២៥លានដុល្លារអាមេរិក ពីការលក់ផលិតផលកៅស៊ូ កើនឡើង ៧,៤ភាគរយ ពី ១១៦,៤លានដុល្លារអាមេរិក ដែលបានកត់ត្រាក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

យោងតាមរបាយការណ៍ដដែលបានបញ្ជាក់ថា ចំណូលពីការនាំចេញជ័រកៅស៊ូ គិតត្រឹមខែមេសា ឆ្នាំ២០២៤ មានចំនួន១២៥ ១៥៦ ៨៣៦ដុល្លារ ចំណែកការនាំចេញឈើកៅស៊ូ មានចំនួន៦១៧ ១១៤ដុល្លារ»។

បើគិតត្រឹមខែមេសា ឆ្នាំ២០២៤ របាយការណ៍បង្ហាញ ជ័រកៅស៊ូមានតម្លៃ ១,៥៣២ដុល្លារ ក្នុង១តោន កើនឡើងចំនួន២ដុល្លារ ក្នុង១តោន ស្មើនឹង១.១៣% ធៀបនឹងខែមុន និងបានកើនឡើងចំនួន៩៤ដុល្លារ ក្នុងមួយតោន ស្មើ​នឹង៧% ធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំមុន។

ចំណែកតម្លៃនៃការនាំចេញឈើកៅស៊ូជាមធ្យមក្នុងខែមេសា ឆ្នាំ២០២៤ មានតម្លៃ១២៦ដុល្លារ ក្នុងមួយម៉ែត្រគីប។ ដោយឡែក កៅស៊ូ​ស្ងួត​មាន​តម្លៃ​ជា​មធ្យម ១៤៦៥ ដុល្លារ​ក្នុង​មួយ​តោន ពោល​គឺ​ខ្ពស់​ជាង ៥១ ដុល្លារ​ក្នុង​អំឡុង​ពេល៤ខែ​​នៃ​ឆ្នាំ២០២៣ ហើយទីផ្សារនាំចេញកៅស៊ូសំខាន់ៗរបស់កម្ពុជា រួមមាន៖ វៀតណាម ចិន ម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌា និងសហភាពអឺរ៉ុប។

លោក ឃុន កក្កដា អគ្គនាយកស្ដីទីនៃអគ្គនាយកដ្ឋានកៅស៊ូ បានឱ្យដឹងថា ស្ថានភាពកៅស៊ូកម្ពុជាបើនិយាយអំពីតម្លៃគឺល្អ ហើយការប្រមូលផលចាប់ផ្ដើមពីខែឧសភា ឆ្នាំ២០២៤នេះ បច្ចុប្បន្ននេះ ទីផ្សារ និងតម្រូវការកៅស៊ូមាននិន្នាការថ្មី ដោយសារមានការប្រើប្រាស់ក្នុងស្រុកជាមួយវត្ដមានរោងចក្រកងឡានចំនួន៣ ដែលក្នុងនោះ រោងចក្រចំនួន២ កំពុងតែប្រមូលទិញជ័រកៅស៊ូ និងរោងចក្រកង់ឡានមួយទៀត កំពុងរៀបចំសាងសង់ដើម្បីដាក់ឱ្យដំណើរការ។

លោក ឃុន កក្កដា បានបញ្ជាក់ថា ៖

«ស្ថានភាពមកដល់ពេលនេះ វាល្អជាងបណ្ដាឆ្នាំកន្លងទៅ ដោយសារ តម្លៃអាចទទួលយកបានល្អបើទោះបីមិនទាន់ដល់កម្រិតពីមុនក៏ដោយ ប៉ុន្ដែតម្លៃចាប់ពី ១,៧០០ដុល្លារ ដល់២,០០០ដុល្លារ ក្នុងមួយតោន គឺល្អ ហើយសង្ឃឹមថាឱ្យតែតម្លៃថេរ មិនធ្លាក់ចុះតម្លៃ»។

សូមជម្រាបថា យោងតាមរបាយការណ៍ ក្រសួងកសិកម្ម រហូតមកដល់ពេលនេះ កម្ពុជាបានដាំដើមកៅស៊ូលើផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៧ ១៧២ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣២០ ១៨៤ហិកតា ស្មើនឹង៧៩​ភាគរយ មានអាយុគ្រប់គ្រាន់សម្រាប់កាប់ និងផ្ទៃដីថែទាំមានចំនួន ៨៦,៩៨៨ហិកតា ស្មើនឹង២១%។

កម្ពុជាក៏មានរោងចក្រកែច្នៃកៅស៊ូ និងមជ្ឈមណ្ឌលសិប្បកម្មចំនួន ១៦៨ ក្នុងខេត្តចំនួន ១១។ កំពង់ធំ គឺជាខេត្តដែលផលិតកៅស៊ូនាំមុខគេក្នុងប្រទេសកម្ពុជា ដែលមានផ្ទៃដីដាំដំណាំសរុបចំនួន ១៥,៤% បន្ទាប់មកខេត្តមណ្ឌលគិរី ៨,៤% និងស្ទឹងត្រែង ៤,២%។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីពេលថ្មីៗនេះ បានស្នើឱ្យរោងចក្រផលិតសំបកកង់ទាំងអស់ក្នុងប្រទេសប្រើប្រាស់កៅស៊ូក្នុងស្រុកជាវត្ថុធាតុដើម បង្កើតទីផ្សារសម្រាប់កសិករកៅស៊ូ។

សូមបញ្ជាក់ថា វិស័យផលិតសំបកកង់របស់ប្រទេសមានការរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេលថ្មីៗនេះ ដោយក្រុមហ៊ុនធំៗចំនួនបីបានពង្រឹងវត្តមានរបស់ពួកគេគឺក្រុមហ៊ុន General Tires Technology (Cambodia) Co., Ltd., Sailun Group Co., Ltd. និង Qingdao Doublestar Group ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ