រយៈពេល៩ខែ ទំហំពាណិជ្ជកម្ម កម្ពុជា-អាស៊ាន កើនជិតដល់ ១២ពាន់លានដុល្លារ

ភ្នំពេញ ៖ យោងតាមការរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅក្នុងសប្ដាហ៍នេះបានឱ្យដឹងថា ក្នុងរយៈពេល៩ខែ ដើមឆ្នាំ២០២៤កន្លងទៅនេះ ទំហំពាណិជ្ជកម្មរបស់កម្ពុជាជាមួយបណ្តាប្រទេសដែលជាសមាជិកអាស៊ានមានទំហំរហូតដល់ ១១,៧២ ពាន់លានដុល្លារ កើនឡើងប្រមាណ ១៣ ភាគរយ ធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ដែលមានទំហំត្រឹម ១០,៣៧ ពាន់លានដុល្លា។

តាមរយៈរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានឱ្យដឹងថា គិតចាប់ពីខែមករា រហូតដល់ដំណាច់ខែកញ្ញា ព្រះរាជាណាចក្រកម្ពុជា បាននាំចេញផលិតផលសរុបទៅកាន់បណ្តាប្រទេសក្នុងតំបន់អាស៊ាន មានទំហំទឹកប្រាក់ចំនួន ៣.៨១ ពាន់លានដុល្លារ កើនឡើងប្រមាណ ១៣ ភាគរយ ធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ដែលមានត្រឹម ៣.៣៧ ពាន់លានដុល្លារប៉ុណ្ណោះ។

ជាមួយគ្នានេះ ការនាំចូលផលិតផលសរុបពីបណ្តាប្រទេសអាស៊ានមកកាន់កម្ពុជា មានចំនួន ៧,៩១ ពាន់លានដុល្លារ កើនឡើង ១៣ ភាគរយផងដែរ ធៀបនឹងឆ្នាំកន្លងទៅដែលមានត្រឹម ៧ ពាន់លានដុល្លារ។

ដោយឡែក សម្រាប់តែលំហូរពាណិជ្ជកម្មទ្វេរភាគីរវាងកម្ពុជា-វៀតណាម ក្នុងរយៈពេល៩ខែ ដើមឆ្នាំ២០២៤កន្លងទៅនេះមានទំហំ  មាន​ទឹក​ប្រាក់​សរុប ៥ ៨១៩,៤៨ ​លាន​ដុល្លារ កើន​ឡើង ២១,៩ ​ភាគរយ​ពី​ចំនួន ៤ ៧៧៤,៣ ​លាន​ដុល្លារ​នា​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០២៣។ សម្រាប់ទំនិញ​កម្ពុជា​នាំ​ទៅ​វៀតណាម មានចំនួន ២ ៧២៧,៤៥ ​លាន​ដុល្លារ កើន​ ៣៣,៨ ​ភាគរយ​ពី​ចំនួន ២ ០៣៨,៥២ ​លាន​ដុល្លារ និង​ទំនិញ​វៀតណាម​នាំ​មក​កម្ពុជា ៣ ០៩២,០៣ ​លាន​ដុល្លារ កើន​១៣ ​ភាគរយ​ពី​ចំនួន ២ ៧៣៥,៧៨ ​លាន​ដុល្លារ​។

អ្នកឧកញ៉ា លឹម ហេង អនុ​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា បានឱ្យដឹងថា ក្នុង​នាម​ជា​ប្រទេស​មាន​ព្រំដែន​គោក-​ទឹក​ជាប់​គ្នា និង​​មាន​ទំនាក់​ទំនង​នយោបាយ​ល្អ​ទៀត​នោះ គឺ​ធ្វើ​ឱ្យ​ចរាចរណ៍​ទំនិញ និង​មនុស្ស​រវាង​ប្រទេស​ទាំង ២ កើន​ឡើង​ជា​បន្ត​បន្ទាប់។ លោក​បន្ត​ថា បច្ចុប្បន្ន​ដោយ​សារ​នៅ​កម្ពុជា​មិន​ទាន់​មាន​ឃ្លាំង​ស្តុក និង​រោងចក្រ​កែច្នៃ​ផលិត​ផល​​កសិកម្ម​គ្រប់​គ្រាន់ ដូច្នេះ​នៅ​រដូវ​ប្រមូល​ម្តងៗគឺ​​មាន​ឈ្មួញ​ជាតិ និង​អន្តរជាតិ​ជាច្រើន​​មក​ប្រមូល​ទិញ​ផលិតផល​កម្ពុជា​នាំ​ទៅ​លក់​ឱ្យ​ប្រទេស​វៀតណាម​។​

លោកឧកញ៉ាបាន​ថ្លែង​ថា៖​ ទឹក​ប្រាក់​ដែល​បាន​ពី​ការ​ផ្លាស់​ប្តូរ​ទំនិញ​រវាង​ប្រទេស​ទាំង ២ នឹង​បន្ត​កើន​ឡើង​ច្រើន​ទៀត​។ ចំនួន​ទឹក​ប្រាក់​ជាក់​ស្តែង​អាច​មាន​លើស​ពី​តួលេខ​កត់ត្រា។ វៀតណាម​គឺ​ជា​ទីផ្សារ​សំខាន់​សម្រាប់​ផលិតផល​កសិកម្ម​កម្ពុជា។ ផលិត​ផល​សំខាន់ៗ​ដែល​កម្ពុជា នាំទៅ​វៀតណាម រួមមាន​ដូចជា ស្រូវ​, កៅស៊ូ​, ស្វាយចន្ទី​, ដំឡូង​មី ពោត ចេក ស្វាយ ថ្នាំ​ជក់ និង​ចំណែក​វៀតណាម​នាំមក​វិញ មានដូចជា សម្ភារ​សំណង់ គ្រឿង​ម៉ាស៊ីន ប្រេង​ឥន្ធនៈ ឧបករណ៍​អេឡិចត្រូនិក​អគ្គិសនី ជី​កសិកម្ម គ្រឿងទេស និង​បន្លែ ផ្លែឈើ ជាដើម​។

លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាបាន​លើកឡើង​ថា បើ​និយាយ​ពី​ជាង ១ ទសវត្ស​រ៍មុន គឺ​ទឹក​ប្រាក់​នាំ​ទំនិញ​ពី​កម្ពុជា​មាន​ចំនួន​តិចតួច​បំផុត។ សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន និង​ទំនាក់​ទំនង​ទ្វេភាគី បាន​ជួយ​ឱ្យ​ទឹក​ប្រាក់​នាំ​ចេញ​របស់​កម្ពុជា​ទៅ​វៀតណាម កើន​ឡើង​ជាបន្ត​បន្ទាប់​នា​រយ´ពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះ​។​ ការ​បន្ត​បើក​ច្រក​ព្រំដែន និង​ការ​កែល្អ​ស្ថានភាព​នាំ​ចេញ​ និង​ជួយ​ឱ្យ​ចរាចរ​ទំនិញ​មាន​សកម្មភាព​កាត់​តែ​សកម្ម​។

ជាមួយគ្នានេះ លោកបណ្ឌិតក៏បានបង្ហាញពីក្ដីរំពឹងថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា-វៀតណាម នៅឆ្នាំ២០២៥ នឹងបន្តកើនឡើងបន្ថែមទៀតជាក់ជាមិនខាន ។

គួរបញ្ជាក់ឱ្យដឹងដែរថា ទំហំពាណិជ្ជកម្មរបស់កម្ពុជាជាមួយអាស៊ានមានចំនួន ២៨.៣ ភាគរយនៃទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជាដែលមានចំនួន ៤១.៤ ពាន់លានដុល្លារក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ២០២៤នេះ។ ដោយឡែក សម្រាប់ដៃគូ​ពាណិជ្ជកម្ម​កំពូល​ទាំង៥​របស់​ព្រះរាជាណាចក្រ​កម្ពុជាដែលស្ថិតនៅក្នុង​អាស៊ាន​ រួមមាន​ប្រទេស​វៀតណាម ថៃ សិង្ហបុរី ឥណ្ឌូនេស៊ី និង​ម៉ាឡេស៊ី៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មន្ត្រីជាន់ខ្ពស់កសិកម្ម ៖ ការលែងកូនត្រី និងកូនក្តាមសេះ ជាគំរូបទដ្ឋាននៃកិច្ចសហការរដ្ឋ-ឯកជន ដើម្បី​ចីរភាពសេដ្ឋកិច្ចជលផលសមុទ្រកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/09/2026

ខេត្តព្រះសីហនុ៖ ការស្ដារ និងបង្កើនផលស្តុកធនធានជលផលសមុទ្រ នៅតែជាអាទិភាពសេដ្ឋកិច្ចដ៏សំខាន់សម្រាប់សហគមន៍នេសាទឆ្នេរ និងសន្តិសុខស្បៀងកម្ពុជា។ ក្នុងស្មារតីពង្រឹងកិច្ចសហការរវាងរដ្ឋ និងវិស័យឯកជន (PPP) ក្រុមហ៊ុន ហ៊រទាន សីហនុវីល បានសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀប​ចំ «កម្មវិធីលែងកូនត្រី និងកូនក្តាមសេះ ដើម្បីបង្កើនធនធានជលផលធម្មជាតិ ឆ្នាំ២០២៦» ដោយបានលែងកូនពូជសមុទ្រសរុបចំនួន

អាស៊ាន និងចក្រភពអង់គ្លេស ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឱ្យកាន់តែស៊ីជម្រៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/09/2026

អាស៊ាន និងចក្រភពអង់គ្លេសប្តេជ្ញាលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ក្នុងអំឡុងកិច្ចពិភាក្សារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន-ចក្រភពអង់គ្លេសលើកទី ៦ ដែលប្រារព្ធធ្វើឡើងនៅទីក្រុង Pasay ប្រទេសហ្វីលីពីនកាលពីថ្ងៃអង្គារ៍

ធនាគារអភិវឌ្ឍន៍​អាស៊ី ទាញទម្លាក់ការ​ព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា​មកនៅត្រឹម ​៣,៩ភាគរយ​ក្នុងឆ្នាំ២០២៦​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/09/2026

ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍​អាស៊ី ( ADB) បានព្យាករកំណើន​សេដ្ឋកិច្ចកម្ពុជា​ ជាថ្មី ដោយបានទម្លាក់ការព្យាករ​របស់ខ្លួន​ពី ​៤,១ភាគរយ មកនៅត្រឹម​៣,៩ភាគរយ ។ នេះបើតាម​សេចក្ដីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ចេញផ្សាយថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២៦ ។ ការ​ព្យាកររបស់​ធនាគារអន្តរជាតិមួយនេះ ដោយយោងលើ​កត្តាមួយចំនួន ជាក់ស្ដែង​ដូចជាការ​ធ្លាក់​ចុះនៃវិស័យទេសចរណ៍ដើមឆ្នាំ២០២៦​នេះ

IMF ព្រមានថា អឺរ៉ុបនឹងធ្លាក់ខ្លួនទទួលរងគ្រោះធ្ងន់ធ្ងរ បើឈប់រត់ប្រណាំងវិស័យ AI

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 23/09/2026

អគ្គនាយកាមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Kristalina Georgieva បានព្រមានដល់បណ្តាប្រទេសនៅអឺរ៉ុបថា ប្រសិនបើអឺរ៉ុបអាក់ខាន ឬបង្អាក់ល្បឿនក្នុងការអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) នោះអឺរ៉ុបនឹងធ្លាក់ខ្លួនទទួលរងគ្រោះធ្ងន់ធ្ងរ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បន្តចូលរួមកសាងធនធានមនុស្សសម្រាប់វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 23/09/2026

ភ្នំពេញ ៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ បានសហការជាមួយ សាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) រៀបចំកម្មវិធីសិក្ខាសាលាស្តីពី «ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនរបស់យុវជនក្នុងអាជីពវិជ្ជាជីវៈនៃវិស័យមីក្រូហិរញ្ញវត្ថុ» ដោយមានការអញ្ជើញចូលរួមពីលោក ដុស ឌីន សមាជិកក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លោកបណ្ឌិត កែវ ជា

សហភាពអឺរ៉ុប និង ហ្វីលីពីន ព្រមព្រៀងជាបឋមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/09/2026

សហភាពអឺរ៉ុប និងហ្វីលីពីនព្រមព្រៀងជាបឋមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីមួយ ហើយកិច្ចព្រមព្រៀងពេញលេញជាផ្លូវការកំពុងរង់ចាំការចរចាបន្ថែមទៀត

កោះរ៉ុងស្វាគមន៍ទេសចរជាមធ្យម ៤០០ នាក់/ថ្ងៃ ទោះថ្លៃធ្វើដំណើរកើនឡើង និងស្ថិតក្នុងរដូវកាលបៃតង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/09/2026

កោះរ៉ុងនៅតែទទួលបានភ្ញៀវទេសចរជាមធ្យមប្រមាណ ៤០០ នាក់ក្នុងមួយថ្ងៃ ដែលផ្តល់ចំណូលបានរហូតដល់ ១៨ ០០០ ដុល្លារប្រចាំថ្ងៃ  ទោះបីការធ្វើដំណើរទៅកាន់កោះមានការចំណាយខ្ពស់ជាងមុន និងស្ថិតក្នុងរដូវកាលបៃតងក៏ដោយ

ចិន ពង្រីកពាណិជ្ជកម្មតាមរយៈប្រព័ន្ធស្រាវជ្រាវអវកាស BeiDou ទៅទីផ្សារអន្តរជាតិ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 23/09/2026

បរទេស ៖ បច្ចុប្បន្ន ក្រុងប៉េកាំង កំពុងផ្តោតយកចិត្តទុកដាក់លើការប្រើប្រាស់បច្ចេកវិទ្យាអវកាសដែលមានឈ្មោះថា BeiDou ឱ្យកាន់តែទូលំទូលាយ ជាពិសេស ការបង្កើតប្រព័ន្ធអេកូឡូស៊ីជាអន្តរជាតិឲ្យបានកាន់តែធំនៅជុំវិញវិស័យប្រព័ន្ធផ្កាយរណបរបស់ចិន។ អត្ថបទមួយដែលត្រូវបានចេញផ្សាយដោយកាសែត Novinata បានសរសេរថា ប្រទេសចិនកំពុងរុញច្រានយ៉ាងឆាប់រហ័សនូវការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធរុករកតាមបណ្តាញរណប BeiDou របស់ខ្លួនទៅទីផ្សារអន្តរជាតិ តាមរយៈការបង្កើនទំហំផ្គត់ផ្គង់ផលិតផល បច្ចេកវិទ្យា និងកម្មវិធីដែលពាក់ព័ន្ធទៅក្នុងពាណិជ្ជកម្មជួញដូរ។ យោងតាមទិន្នន័យដែលបានបង្ហាញ សេវាកម្មរបស់ប្រព័ន្ធ

គណៈកម្មាធិការ MSME ថ្មី នឹងជំរុញសហគ្រិនក្រៅប្រព័ន្ធចូលមកក្នុងប្រព័ន្ធ និងសម្រួលការចុះបញ្ជី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/09/2026

គណៈកម្មាធិការដឹកនាំការអនុវត្តយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSME) ដែលរាជរដ្ឋាភិបាលបានសម្រេចបង្កើតជាផ្លូវការ នឹងចូលរួមសម្រួលនីតិវិធី និងកៀរគរសហគ្រិនដែលកំពុងប្រកបអាជីវកម្មក្រៅប្រព័ន្ធ ឱ្យចូលមកក្នុងប្រព័ន្ធកាន់តែច្រើន ដើម្បីពង្រឹងការអភិវឌ្ឍវិស័យ MSME នៅកម្ពុជា

ដូង​ពី​ខេត្ត​កំពត​ហូរ​ចូល​ទីផ្សារ​ភ្នំពេញ ​​អ្នក​លក់​រាយអាច​រក​ចំណូល​ដល់​ជិត​ ​៣០ ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ​

ជំនួញ, ព្រឹត្តិការណ៍

• 23/09/2026

ដូង​ពី​ខេត្ត​កំពត​កំពុង​ត្រូវ​បាន​នាំមក​លក់​នៅ​តាម​តូប ​និង​រទេះ​ចល័ត​ក្នុង​រាជធានី​ភ្នំពេញ​ ​ដោយ​អ្នក​លក់រាយ​មួយចំនួន​អាច​លក់​បានពី ១០ផ្លែ ​​រហូតដល់​ ៨០​ផ្លែ​ក្នុង​មួយ​ថ្ងៃ​ ​និង​រក​ចំណូល​បាន​ពី​ ៦​ម៉ឺន​រៀល​ រហូតដល់​ជិត​ ៣០​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ


Leave a Reply

Your email address will not be published.Required fields are marked *