កម្ពុជា-អូស្ត្រាលី ជាដៃគូសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយភាពធន់

ភ្នំពេញ៖ រដ្ឋាភិបាលនៃកម្ពុជា និងអូស្ត្រាលី បានបើកដំណើរការកិច្ចសហប្រតិបត្តិការភាពជាដៃគូសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចធន់ Cambodia Australia Partnership for Resilient Economic Development (CAP-RED) ដែលមានទឹកប្រាក់ ៨៧ លានដុល្លារអូស្ត្រាលី(ប្រមាណ៥៨លានដុល្លារអាមេរិក)ដែលកម្មវិធីទាំងនេះមានអាណត្តិប្រតិបត្តិការរយៈពេល៥ឆ្នាំ និងបានផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនកម្ពុជានៅតាមជនបទជាង២លាននាក់។

ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីអម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​អចិន្ត្រៃយ៍​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានមានប្រសាសន៍ថា CAP-RED គឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងរបៀបវារៈនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់​កម្ពុជា ដែលគាំទ្រដល់ការងើបឡើងវិញ ភាពធន់ និងកំណែទម្រង់។ ដោយឡែកតាមរយៈកម្មវិធី CAP-RED នេះនឹងលើកទឹកចិត្តឱ្យមានការវិនិយោគសាធារណៈ និងវិស័យឯកជន ដើម្បីជួយឱ្យសេដ្ឋកិច្ចរីកចម្រើនកាន់តែសម្បូរបែប និងប្រកបដោយបរិយាប័ន្ន។  

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជានាទីក្រុងភ្នំពេញបានបញ្ជាក់ថា CAP-RED គឺជាភាពជាដៃគូរយៈពេលប្រាំឆ្នាំដែលត្រូវបានបង្កើតឡើងគាំទ្ររបស់អូស្ត្រាលីចំពោះវិស័យកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។

សេចក្ដីប្រកាសព័ត៌មានបានបញ្ជាក់ថា កម្មវិធីភាពជាដៃគូ CAP-RED ត្រូវបានបង្កើតឡើងបន្ទាប់ពីការពិគ្រោះយោបល់ដ៏ទូលំទូលាយជាសាធារណៈ ដែលជាមធ្យោបាយដ៏ល្អបំផុតក្នុងការជួយសេដ្ឋកិច្ចកម្ពុជាឱ្យងើបឡើងវិញបន្ទាប់ពីកូវីដ-១៩។ CAP-RED នឹងគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា និងសមភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីបង្កើតគោលនយោបាយជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន ភាពធន់ និងនិរន្តរភាព។

សមាជិកព្រឹទ្ធសភា និងជាឧបការីរដ្ឋមន្ត្រីពាណិជ្ជកម្មអូស្ត្រាលី លោក Tim Ayres បានមានប្រសាសន៍ថា ៖

“ឆ្នាំនេះជាខួបលើកទី៧០ នៃកិច្ចទំនាក់ទំនងការទូតកម្ពុជា-អូស្ត្រាលី  ​ហើយអូស្ត្រាលីនៅតែបន្តចែករំលែកចំណេះដឹង និងជំនាញជាមួយសមភាគីកម្ពុជា ដើម្បីបរិ​យាកាសអំណោយផលសម្រាប់ការវិនិយោគ ផលិតភាព និងពាណិជ្ជកម្ម។”

លោក Tim Ayres បានគូសបញ្ជាក់ថា ដើម្បីសម្រេចបាននូវលទ្ធផលនេះ កម្មវិធីនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងពាក់ព័ន្ធ និងអ្នកពាក់ព័ន្ធដែលស្ថិតក្នុងវិស័យសំខាន់ចំនួន៣ ដើម្បីជំរុញការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម និងកសិ-កែច្នៃ និងពាណិជ្ជកម្ម ការវិនិយោគ និងការអភិវឌ្ឍន៍សហគ្រាស ក៏ដូចជាលើការស្រាវជ្រាវ និងការចែករំលែកចំណេះដឹង ជាមួយសមភាពយេនឌ័រ ពិការភាព និងបរិយាប័ន្នសង្គម៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស៊ុយ​អែត​ ចំណាយ​ជិត​ ៥​ពាន់​លាន​ដុល្លារ​ ទិញ​នា​វា​ចម្បាំង​ពីបារាំង​ ៤​គ្រឿង​ ​ដើម្បី​ពង្រឹង​កម្លាំង​ជើង​ទឹក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/09/2026

ប្រទេស​ស៊ុយអែត ​បាន​ព្រមព្រៀង​ទិញ​នាវា​ចម្បាំង​ដ៏ទំនើប​ចំនួន​ ៤​គ្រឿង​ ​ពី​ក្រុមហ៊ុន​ផលិត​នាវា​របស់​បារាំង ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៤​,​៩៩ ពាន់លាន​ដុល្លារ​អាមេរិក

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

គួរយល់ដឹង ! ស្វែងយល់ពីតួនាទី និងភារកិច្ច​របស់អ្នកម៉ៅ​ការសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/09/2026

អ្នកម៉ៅការ​សំណង់ ទាំង​ត្រូវ​ស្វែងយល់ពីតួនាទី និង​កាតព្វកិច្ច​របស់ខ្លួនឱ្យបានច្បាស់ មុន​នឹង​ទទួលម៉ៅការ​សាងសង់​លើអគារ​ណាមួយ​ជៀស​វាងខុសច្បប់​

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ប្រទេសអ៊ីស្លង់​ សម្រេច​ធ្វើ​ប្រជា​មតិ​មិន​ចរចា​ដើម្បី​ចូល​ជា​សមាជិក​អឺរ៉ុប​ឡើយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រជាជន​អ៊ីស្លង់​ បាន​ធ្វើ​ការ​បោះឆ្នោត​បដិសេធ​ទៅ​នឹង​ផែនការ​ដ៏​សំខាន់​មួយ​រប់​ស​ប្រទេស​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​​ក្នុង​ការ​ស្តារ​កិច្ចចរចា​ឡើង​វិញ​ដើម្បីអាច​ចូលរួម​ជា​សមាជិក​របស់​សហ​ភាព​អឺរ៉ុប​

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុប​បង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង ​លោក​ Dmitry Peskov អះអាងថា ​អឺរ៉ុប​បានបង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ដើម្បីគ្រាន់តែជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​តែប៉ុណ្ណោះ

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

មេដឹកនាំរុស្ស៊ី ចិន និងអ៊ីរ៉ង់ ត្រៀមជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូល SCO ដើម្បីទប់ទល់ឥទ្ធិពលលោកខាងលិច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping មានផែនការជួបគ្នាដើម្បីពិភាក្សារកយុទ្ធសាស្ត្រទប់ទល់ឥទ្ធិពលលោកខាងលិច