អៀរឡង់ ផ្តល់ថវិកា៨០ម៉ឺនអឺរ៉ូ សម្រាប់គម្រោង“ភាពធន់នឹងអាកាសធាតុសម្រាប់ទាំងអស់គ្នា”នៅកម្ពុជា

ភ្នំពេញ ៖ ប្រទេសអៀរឡង់ បានផ្តល់ថវិកាចំនួន៨០០,០០០អឺរ៉ូ សម្រាប់គម្រោង “ភាពធន់នឹងអាកាសធាតុសម្រាប់ទាំងអស់គ្នា” នៅប្រទេសកម្ពុជាសម្រាប់ឆ្នាំ២០២៤។ គម្រោងនេះដឹកនាំអនុវត្តដោយអង្គការអុកស្វាម ក្នុងគោលបំណងឆ្លើយតបនឹងភាពងាយរងគ្រោះដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ និងពង្រឹងយុទ្ធសាស្ត្របន្សុំា និងកាត់បន្ថយការប្រែប្រួលអាកាសធាតុ។

ទាក់ទងនឹងគម្រោងនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោកជំទាវ Deirdre Ní Fhallúin អគ្គរដ្ឋទូតអៀរឡង់ប្រចាំនៅកម្ពុជា នាពាក់កណ្តាលសប្តាហ៍នេះបានពិភាក្សាផ្តោតលើផែនការទ្រង់ទ្រាយធំសម្រាប់ប្រទេសអៀរឡង់ និងប្រទេសកម្ពុជា ដើម្បីឈានសម្រេចគោលដៅនៃអព្យាក្រិតកាបូននៅឆ្នាំ២០៥០ និងការប៉ះពាល់ដោយសារការប្រែប្រួលអាកាសធាតុមកលើប្រទេសដែលបង្កឲ្យមានបញ្ហាប្រឈមធ្ងន់ធ្ងរទៅដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងការចិញ្ចឹមជីវិតរបស់ប្រជាជននៅជនបទ។

លោកជំទាវ Ní Fhallúin ឯកអគ្គរដ្ឋទូតអៀរឡង់ បានមានប្រសាសន៍ថា ការគាំទ្រកម្មវិធីអាកាសធាតុ គឺជាផ្នែកមួយដ៏សំខាន់សម្រាប់យុទ្ធសាស្ត្រប្រទេសអៀរឡង់ក្នុងការអភិវឌ្ឍអន្តរជាតិ។ វាជាផ្នែកមួយនៃការចូលរួមក្នុងប្រទេសកម្ពុជា ហើយយើងរីករាយដែលបានបង្កើនមូលនិធិរបស់យើងសម្រាប់គាំទ្រកម្មវិធីអាកាសធាតុ។ យើងដឹងថាការប្រែប្រួលអាកាសធាតុប៉ះពាល់គ្រប់ៗគ្នា ប៉ុន្តែមិនមានភាពស្មើគ្នា។ ប្រជាជនក្រីក្របំផុតប្រឈមនឹងផលប៉ះពាល់ខ្លាំងបំផុង។ ប្រទេសអៀរឡង់ជឿជាក់លើការគាំទ្រប្រជាជនដែលងាយរងគ្រោះបំផុតដើម្បីប្រឈមនឹងបញ្ហាដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ ហើយយើងរីករាយដែលបានផ្តល់មូលនិធិដល់កម្មវិធីនេះជាមួយអង្គការអុកស្វាម ដែលជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់យើងចំពោះអាកាសធាតុ ចំពោះប្រទេសកម្ពុជា និងចំពោះអ្នកដែលរងផលប៉ះពាល់ខ្លាំងបំផុត។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានស្វាគមន៍ចំពោះការយកចិត្តទុកដាក់កាន់តែខ្លាំងឡើងរបស់ប្រទេសអៀរឡង់។ ឯកឧត្តមបានគូសបញ្ជាក់ពីយុទ្ធសាស្ត្ររបស់ក្រសួងបរិស្ថាន ២០២៣-២០២៨ ដើម្បីធានានិរន្តរភាព លើកកម្ពស់សេដ្ឋកិច្ចបៃតង និងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។

ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីបានមានប្រសាសន៍ថា “ក្រសួងបរិស្ថានទទួលស្គាល់ថាបញ្ហាបរិស្ថាន គឺគ្មានព្រំដែន និងទាមទារឲ្យមានកិច្ចសហប្រតិបត្តិការជាសកល។ យើងសូមស្វគមន៍ដៃគូអភិវឌ្ឍន៍ទាំងអស់ដែលមានបំណងចូលរួមក្នុងការអនុវត្តយុទ្ធសាស្ត្រអាកាសធាតុនេះ។ ខ្ញុំសូមថ្លែងអំណរគុណចំពោះការងារដែលប្រទេសអៀរឡង់កំពុងធ្វើក្នុងប្រទេសកម្ពុជា ហើយយើងនឹងទន្ទឹងរង់ចាំកិច្ចសហការទៅថ្ងៃខាងមុខទៀត” ។

លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាមបានបញ្ជាក់ថាគម្រោង “ភាពធន់នឹងអាកាសធាតុសម្រាប់ទាំងអស់គ្នា”ស្របតាមអាទិភាពផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជានិងប្រទេសអៀរឡង់ ហើយលោកស្រីបានថ្លែងអំណរគុណដល់ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី និងលោកជំទាវអគ្គរដ្ឋទូតសម្រាប់ការគាំទ្រគម្រោងនេះ។ លោកស្រី សោភ័ណ មានប្រសាសន៍ថា “តាមរយៈគម្រោងនេះ យើងនឹងចូលរួមដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុនៅក្នុងតំបន់ក្រីក្របំផុតក្នុងប្រទេសកម្ពុជា” ។ កិច្ចសហការជាមួយប្រទេសអៀរឡង់ ក្រសួងបរិស្ថាន អង្គការដៃគូ និងវិស័យឯកជន បញ្ជាក់ពីសារៈសំខាន់នៃការធ្វើការរួមគ្នាលើសកម្មភាពអាកាសធាតុ និងដើម្បីសម្រេចបានការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងប្រទេសកម្ពុជា” ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ