នៅទីបំផុត ព័ត៌មានចរចាមអារ៉ាមដែលកើតមានកាលពីពេលកន្លងមកថា ក្រុមហ៊ុនយក្សអាមេរិកផលិតរថយន្តអគ្គិសនី Tesla នឹងបង្ហាញវត្តមាននៅក្នុងទីផ្សារអាស៊ីអាគ្នេយ៍នោះ ពេលនេះវាបានក្លាយទៅជាការពិតហើយ ដោយក្រុមហ៊ុនដ៏ធំមួយនេះ នឹងដាក់ទីតាំងផលិត និងទីតាំងលក់នៅក្នុងប្រទេសចំនួន២។

កាលពីពេលថ្មីៗនេះ ដំណឹងដែលធ្លាយចេញពីប្រទេសថៃបានប្រកាសថា Tesla បានចុះឈ្មោះជាផ្លូវការហើយដើម្បីបើកដំណើរការក្រុមហ៊ុនលក់រថយន្តរបស់ខ្លួនជាលើកដំបូងបំផុត ខណៈដែលការចុះបញ្ជីនេះក៏មានការតម្កល់ប្រាក់ប្រមាណ ៣លានបាត ឬប្រមាណជា៨៧៥០០ដុល្លារអាមេរិក។

Tesla Company (Thailand) នឹងដំណើរការជាអាជីវកម្មសម្រាប់តែការលក់រថយន្តប៉ុណ្ណោះ ប៉ុន្តែមិនមែនជាទីតាំងសម្រាប់ផលិតរថយន្ត ឬផលិតថ្មរថយន្តនោះឡើយ ហើយលើសពីនេះក៏ជាទីតាំងសម្រាប់ផ្តល់នូវប្រព័ន្ធផ្ទុកថាមពល និងស្ថានីយសាកថ្មសម្រាប់ផលិតផលរបស់ខ្លួនផងដែរ។
គួរឲ្យដឹងដែរថា វត្តមានមកដល់នៃក្រុមហ៊ុនយក្ស Tesla គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលថៃដើម្បីជំរុញឲ្យមានការប្រើប្រាស់រថយន្តអគ្គិសនីកាន់តែច្រើនឡើងក្នុងគោលបំណងសំខាន់គឺកាត់បន្ថយការបំពុលបរិយាកាស។ ជាក់ស្ដែង កាលពីខែមីនាកន្លងទៅនេះ រដ្ឋាភិបាលថៃបានអនុម័តកញ្ចប់ថវិកាជួយដល់ការទិញរថយន្តអគ្គិសនីពីសំណាក់ពលរដ្ឋថៃប្រមាណជា៣ពាន់លានបាត ព្រមទាំងកាត់បន្ថយពន្ធនាំចូលរបស់រថយន្តអគ្គសនីថែមទៀតផង។

ជាលទ្ធផលភ្លាមៗនៅក្នុងខែមីនាដដែល ក្រុមហ៊ុនចិន Great Wall Motor និង MG Motor បានយល់ព្រមក្នុងការចូលរួមគម្រោងរបស់រដ្ឋាភិបាលថៃដោយបានដាក់បញ្ឈររថយន្តអគ្គិសនីរបស់ខ្លួនលក់នៅក្នុងទីផ្សារថៃសរុបដល់ទៅ ២ ០០០គ្រឿង ហើយក្រៅពីនោះសូម្បីតែក្រុមហ៊ុនល្បីៗផ្សេងទៀតក៏បានបង្ហាញចំណាប់អារម្មណ៍ផងដែរ ដូចជា Mercedes, BMW, Honda, Mitsubishi, Nissan, Foxconn និង Hoson ជាដើម។
ដោយឡែក នៅក្នុងប្រទេសឥណ្ឌូនេស៊ីឯណោះវិញ តាមរយៈក្រសួងកិច្ចការងារថាមពលជាតិបានអះអាងថា ក្រោយកិច្ចពិភាក្សាអស់រយៈពេលជាច្រើនឆ្នាំ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីលំដាប់ពិភពលោក Tesla បានសម្រេចចិត្តក្នុងការវិនិយោគ និងសាងសង់រោកចក្រចំនួន២កន្លែងនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដោយមួយជារោងចក្រផលិតថ្មសម្រាប់រថយន្តអគ្គិសនី និងមួយទៀតជារោងចក្រសម្រាប់ផលិតរថយន្តអគ្គិសនី ហើយក្រុមហ៊ុននឹងព្យាយាមដើម្បីបើកការដ្ឋានយ៉ាងលឿនបំផុតក្នុងឆ្នាំ២០២២នេះ។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងបានបញ្ជាក់ថា Tesla នឹងមានវត្តមាននៅក្នុងប្រទេសឥណ្ឌូនេស៊ីក្នុងឆ្នាំនេះ ប៉ុន្តែមិនអាចបញ្ជាក់ថានៅក្នុងខែណា និងមានទំហំវិនិយោគប៉ុណ្ណានោះទេ ខណៈដែលពេលនេះទាំងភាគីក្រសួងដែលជាម្ចាស់ប្រទេស និងភាគីខាងក្រុមហ៊ុនវិនិយោគ Tesla កំពុងរៀបចំកិច្ចព្រមព្រៀងជាផ្លូវការ ហើយវានឹងផ្តល់សញ្ញាវិជ្ជមានយ៉ាងខ្លាំងចំពោះពលរដ្ឋនៅទូទាំងប្រទេស៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 16/10/2026
ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

អាម៉េរិកស្នើប្រគល់ទ្រព្យបង្កកទាំងអស់ឱ្យរុស្ស៊ីវិញ ជាថ្នូរនឹងកិច្ចព្រមព្រៀងសន្តិភាព
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2026
សហរដ្ឋអាម៉េរិកបានស្នើឱ្យមានការដោះបម្រាមបង្កកលើទ្រព្យសម្បត្តិរុស្ស៊ីតម្លៃរាប់ពាន់លានអឺរ៉ូ ដែលកំពុងរក្សាទុកក្នុងសហភាពអឺរ៉ុប ក្នុងគោលបំណងជំរុញកិច្ចព្រមព្រៀងសន្តិភាពសម្រាប់ជម្លោះអ៊ុយក្រែន

លោក Trump ទំនងពិចារណាបណ្ដេញរដ្ឋមន្ត្រីសង្គ្រាម ដើម្បីគេចពីការទទួលខុសត្រូវលើសង្គ្រាមអ៊ីរ៉ង់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2026
ប្រធានាធិបតីអាម៉េរិក លោក Donald Trump ទំនងជាកំពុងពិចារណាលើលទ្ធភាពបណ្តេញរដ្ឋមន្ត្រីក្រសួងសង្គ្រាម លោក Pete Hegseth ចេញពីតំណែង បន្ទាប់ពីការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិខាងមុខនេះ ដើម្បីជួយដកខ្លួនចេញពីការទទួលខុសត្រូវចំពោះសង្គ្រាមជាមួយប្រទេសអ៊ីរ៉ង់

អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/10/2026
ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន





វិថីហិរញ្ញវត្ថុ


























































Account
Security
Favourite Content