កម្ពុជា-ចិនសម្រេចបាននូវកិច្ចព្រមព្រៀងថ្មីស្តីពីធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធ ក្រោមថវិកាជាង៦១០លានដុល្លារ

ភ្នំពេញ ៖ ថវិកាប្រមាណជាង៦១០លានដុល្លារ ត្រូវបានប្រទេសចិន ផ្តល់ដល់កម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍ (China ODA)  រយៈពេល២ឆ្នាំ (២០២០-២០២២) សម្រាប់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យអាទិភាពផ្សេងទៀត ក្នុងនោះសម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដែលឥណទានសម្បទានចំនួនប្រមា​ណ៤៣២លានដុល្លារ និងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណង១៧៧,៨៤លានដុល្លារអាមេរិក ។

នេះបើយោងតាមលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាល កម្ពុជា-ចិន កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅក្រោមការដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង សហប្រធាននៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាល កម្ពុជា-ចិន និងឯកឧត្តម វ៉ាង យី (Wang Yi) ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរ​ទេសចិន និងជាសហប្រធានខាងភាគីចិន។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង សហប្រធាន នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិ បាល កម្ពុជា-ចិន បានឱ្យដឹងថា តាមរយៈកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ភាគីទាំងពីរបានសម្រេចលើក្របខ័​ណ្ឌ​ហិរញ្ញប្បទានឥតសំណង និងក្របខ័ណ្ឌឥណទានសម្បទានសរុបចំនួន១៣គម្រោង ដើម្បីអនុវត្តកិច្ចសហប្រតិបត្តិការ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ សម្រាប់រយៈពេល២ឆ្នាំបន្តទៀត (ឆ្នាំ២០២២-២០២៤)។

ឯកឧត្តម Wang Yi បានថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំ ដោយបានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការបន្ថែមទៀតនៅក្នុងវិស័យកសិកម្ម សេដ្ឋកិច្ច ពាណិជ្ជកម្ម គម្រោងខ្សែក្រវ៉ាត់ និងផ្លូវ និងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងជំរុញឱ្យភាគីទាំងពីរពង្រឹងការសម្របសម្រួលក្នុងកិច្ចការពហុភាគី ប្រកាន់ខ្ជាប់នូវក្រប​ខ័ណ្ឌកិច្ចសហប្រតិបត្តិការក្នុងតំបន់ដែលដឹកនាំដោយអាស៊ាន គួរ​តែ​ធ្វើ​ការ​រួម​គ្នា​ដើម្បី​លើក​ស្ទួយ​សន្តិភាព និង​ការ​អភិវឌ្ឍ​ន៍ដែលមិនងាយនឹងសម្រេច​បាន​ក្នុង​តំបន់​របស់​យើង។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានថ្លែងថា ក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណង ភាគីមិត្តចិនបានផ្តល់ចំនួន២,៧០០លានយ័ន (ប្រមាណ១៧៧,៨៤លានដុល្លារអាមេរិក) ដោយសម្រេចលើបញ្ជីគម្រោងជាអាទិភាព សម្រាប់ការអភិវឌ្ឍផ្លូវ ថ្នល់ សាលារៀន មន្ទីរពេទ្យ ដូចជា (១) គម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ ផ្លូវជាតិលេខ៧ (២) ស្នើភាគីមិត្តជំរុញការសិក្សាសមិទ្ធិលទ្ធភាព និងដើម្បីបន្តនីតិវិធីជាបន្តទៀត សម្រាប់គម្រោងសាងសង់ ប្រព័ន្ធចម្រោះទឹកកខ្វក់នៅក្រុងព្រះសីហនុ (៣) គម្រោងកាត់បន្ថយភាពក្រីក្រ កម្ពុជា-ចិន ជំហានទី២ (៤) គម្រោងកែលម្អផ្លូវជនបទ និងផ្គត់ផ្គង់ទឹក ជំហានទី៣ (៥) ស្នើបន្តគាំទ្រសកម្មភាពលុបបំបាត់ គ្រាប់មីននៅកម្ពុជា។

ក្នុងក្របខ័ណ្ឌឥណទានសម្បទាន ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការហិ​រញ្ញ​ប្បទានសម្រាប់ការអភិវឌ្ឍ (China ODA) រយៈពេល ២ឆ្នាំ (២០២០-២០២២) ក្របខ័ណ្ឌឥណទានសម្បទាន សម្រេចបានការចុះហត្ថលេខាលើ កិច្ចព្រមព្រៀងឥណទានសម្បទាន ប្រមាណជាង៤៣២លានដុល្លារ សម្រាប់ហិរញ្ញប្បទានគម្រោងចំនួន៤ ក្នុងវិស័យអគ្គីសនី ផ្លូវថ្នល់ និងប្រព័ន្ធធារាសាស្រ្ត សម្រេចលើបញ្ជីគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យផ្សេងទៀត ដែលជាអាទិភាព ចំនួន៨ គឺ (១) គម្រោងជំរុញគម្រោងជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ (២) គម្រោងសាងសង់ស្ពានមេគង្គក្រចេះ និង ផ្លូវតភ្ជាប់ខេត្តក្រចេះ (៣) គម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ៧ (៤) គម្រោងពង្រីកខ្សែបញ្ជូនអគ្គិសនីជនបទ (៥) គម្រោងអភិវឌ្ឍន៍អាងទឹកដងកាំបិត ខេត្តកំពង់ធំ (៦) គម្រោងសាងសង់ស្ពានទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា (៧) គម្រោងលើកកម្រិតកំណត់ផ្លូវជាតិលេខ៣ (PK181+​100-​​វាលរេញ) (៨)គម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ៦ នៅក្រុងសៀមរាប។

ពាក់ព័ន្ធនឹងពាណិជ្ជកម្ម និងវិនិយោគ​ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានឱ្យដឹងថា តាមរយៈកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ភាគីកម្ពុជា ស្នើជំរុញឱ្យវិនិយោគិនចិនមកវិនិយោគនៅកម្ពុជា ក្នុងវិស័យអាទិភាពក្នុងវិស័យចិញ្ចឹមសត្វ វារីវប្បកម្ម កៅស៊ូ សម្រាប់នាំទៅប្រទេសចិន និង ជំរុញរដ្ឋបាលគយចិន និងក្រសួងពាក់ព័ន្ធទាំងពីរ រៀបចំពិធីសារអនាម័យនិង ភូតគាមអនាម័យលើផលិតផលកសិកម្ម មួយចំនួនជាកញ្ចប់តែម្តងជាជាងធ្វើពិធីសារសម្រាប់តែ ផលិតផលមួយមុខៗម្តង។ ជាមួយគ្នានេះ កម្ពុជាស្នើរដ្ឋបាលគយចិន ពន្លឿននីតិវិធីចុះហត្ថលេខាលើពិធីសារអនាម័យ និងភូតគាមអនាម័យលើផលិត ផលផ្លែមៀន គ្រាប់ស្វាយចន្ទី និងសំបុកត្រចៀកកាំជាដើម និងស្នើភាគីចិនបន្តនាំចូលអង្ករពីកម្ពុជា ដែលមានកូតា៤០ម៉ឺនតោន ដោយរួចពន្ធតាមការសម្រេចរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ កម្ពុជា-ចិន។ ជាពិសេស ភាគីទាំងពីរពង្រីកទំហំពាណិជ្ជកម្មទ្វេភាគីនៅឆ្នាំ២០២៥ ដោយនឹងសម្រេចឱ្យបានគោលដៅចំនួន១៥ប៊ីលានដុល្លារ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​