ឆ្នាំ២០២៣ ការ​វិនិយោគ​ពីប្រទេស​ក្នុង​តំបន់អាស៊ាន​ចាប់ផ្ដើម​មាន​កំណើន ខណៈចិនក៏ផ្ដើម​វិលចូល​កម្ពុជាវិញជាបណ្តើរ​

ភ្នំពេញ ៖ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ ជាពិសេស​មុនពេលមាន​វិបត្តិកូវីដ​១៩ ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​នៅក្នុងប្រទេស​កម្ពុជា​មានភាពមមាញឹក ដោយក្នុងនោះមានវិនិយោគិនមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន ជាពិសេសជនជាតិចិន ប៉ុន្តែសកម្មភាពទាំងអស់នោះត្រូវបានថមថយទៅវិញគួរឱ្យកត់សម្គាល់ក្រោយមានវិបត្តិជំងឺកូវីដ។ ដោយឡែក អ្វីដែលគួរឱ្យរីករាយនៅពេលនេះ គឺរំហូរនៃការវិនិយោគក្នុងវិស័យនេះចាប់មានសញ្ញាឡើងវិញ ខណៈដែលជនជាតិចិនចាប់ផ្តើមវិលមកកម្ពុជាឡើងវិញជាបណ្តើរៗ។

លោក​ សន សៀប ប្រធានសមាគម​អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍ឱ្យដឹងថា​ បច្ចុប្បន្ន​​រំហូរ​វិនិយោគ​ទុន​មកពីប្រទេសចិននៅតែ​មានទំហំ​ច្រើន​នៅក្នុងប្រទេស​កម្ពុជា​ ប៉ុន្តែ​ថ្មីៗនេះដែរ និន្នាការ​នៃការ​វិនិយោគមកពីប្រទេស​នានាក្នុង​តំបន់អាស៊ាន​ក៏ឃើញថា​ចាប់ផ្ដើម​មានកំណើន​ជា​បន្តបន្ទាប់​ ខណៈ​ចិន​ក៏ចាប់ផ្ដើម​ត្រលប់មក​វិញ​ជា​បណ្ដើរៗ​ក្រោយពីប្រទេស​ចិន​បាន​បើក​ប្រទេស​ឡើងវិញ​នៅ​ឆ្នាំ២​០២៣​​នេះ ។​

លោកបន្តថា ៖

“តាមពិតទៅ​កម្ពុជា​មិនបានផ្ដោតលើវិនិយោគិន​មកពីប្រទេស​ណា​មួយឡើយ​ ជាក់ស្ដែង​កម្ពុជា​មិន​ផ្ដោតតែលើការ​វិនិយោគ​មកពីប្រទេស​ចិននោះទេ ផ្ទុយទៅវិញ​ កម្ពុជា​បាន​ទទួល​ស្វាគមន៍​ពី​វិនិយោគិន​មកពីបណ្ដាប្រទេស​នានា​ដូចជា​ ជប៉ុន​ និង​កូរ៉េ​ជាដើម ។ ក្នុង​នោះដែរ​ប្រទេស​ក្នុង​តំបន់អាស៊ាន ដូច​ជា ​ថៃ​ ម៉ាឡេស៊ី សិង្ហបុរី និង​វៀតណាម​ ក៏ឃើញថាចាប់ផ្ដើម​មាន​ការវិនិយោគថ្មី​ជា​បន្តបន្ទាប់ ហើយយើងនៅ​មានប្រទេសជាច្រើន​ទៀត​មកបណ្ដាក់ទុន​វិនិយោគផងដែរ”

អ្នកស្រី អាន សុធីតា​ នាយិកា​ប្រតិបត្តិ​នៃក្រុមហ៊ុន​អចលនទ្រព្យ ​PropNex Cambodia បានមានប្រសាសន៍​កន្លងមក​ឱ្យដឹង​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំចុងក្រោយ​នេះ​ និន្នាការ​នៃការ​វិនិយោគមកពីប្រទេស​ក្នុង​តំបន់​អាស៊ា​ន​ ឃើញថា​ចាប់ផ្ដើ​ម​មានកំណើនឡើងវិញគួរឱ្យកត់សម្គាល់ ជាពិសេសប្រទេសកូរ៉េ និងជប៉ុន ។​

អ្នកស្រីបន្តឱ្យដឹងផងដែរថា​ ក្នុ​ងឆ្នាំ២០២៣ – ២០២៤ ក៏ដូចជា​ឆ្នាំបន្តបន្ទាប់​ទៀត ការវិនិយោគ​មកពីបរទេស​នឹង​រំពឹងថា​កើនឡើង​វិញ​ស្របនឹង​វិបត្តិកូវី​ដ១៩​ត្រូវបានដោះស្រាយ​ជា​បន្តបន្ទាប់ ហើយប្រទេស​ដែលធ្លាប់​បិទខ្ទប់​ដោយ​សា​រ​កូវីដ​១៩​ក៏​បាន​បើកឡើងវិញស្ទើរតែទាំងស្រុង​ទៅហើយនោះដែរ​ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង

ក្រុមហ៊ុនចិន បោះទុនចំនួន ១០ លានដុល្លារ លើដំណាំចេកនៅខេត្តក្រចេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ក្រុមហ៊ុនថ្មីមួយទៀតរបស់ចិន បានចូលមកបោះទុនចំនួន ១០ លានដុល្លារអាម៉េរិក វិនិយោគលើដំណាំចេកនៅក្នុងខេត្តក្រចេះ ភូមិភាគឦសាននៃប្រទេសកម្ពុជា ដែលជាការរួមចំណែកដ៍សំខាន់ក្នុងការផ្តល់ការងារដល់ពលរដ្ឋខ្មែរ ក៍ដូចជាជំរុញរំហូរសេដ្ឋកិច្ចកម្ពុជា​

វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ ជុំទី៣ នឹងវិលត្រឡប់មកវិញនាសប្ដាហ៍ទី២ នៃខែកញ្ញា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/06/2026

វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ នឹងត្រូវប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១១-១៣ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ