ភ្នំពេញ ៖ ថ្វីត្បិតតែបញ្ហប្រឈមពីសេដ្ឋកិច្ចខាងក្រៅនៅមិនទាន់មានភាពល្អប្រសើរក្ដី តែរំហូរទុនវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជាត្រូវបានរំពឹងពីកំណើនឡើងវិញបន្ទាប់ពីស្ថានភាពកូវីដ-១៩បានប្រសើរឡើងវិញ ដោយក្នុងនោះដែរ ឆ្នាំ២០២២នេះ កម្ពុជារំពឹងទទួលបានរំហូរទុនផ្ទាល់ពីបរទេសចំនួន ៣ ៥៥៧លានដុល្លារអាមេរិក ។ នេះបើតាមការព្យាកររបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅក្នុងក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច ។

នៅក្នុងរបាយការណ៍ដដែលនេះបានឱ្យដឹងថា ក្នុងឆ្នាំ២០២១កន្លងទៅ រំហូរទុនវិនិយោគផ្ទាល់ពីបរទេសមានចំនួន ៣ ៤៨៦លានដុល្លារអាមេរិក ហើយឆ្នាំនេះវិញរំពឹងថានឹងទទួលបានរំហូរវិនិយោគបរទេសប្រមាណ ៣ ៥៥៧លានដុល្លារអាមេរិក ហើយឆ្នាំក្រោយរំពឹងថាទទួលបាន ៣ ៧៤៥លានដុល្លារអាមេរិក ។
តាមរបាយការណ៍នេះបានបង្ហាញថា រំហូរទុនវិនិយោគបរទេសឆ្នាំ២០២២នេះរំពឹងថានឹងមានកំណើនឡើងក្នុងរង្វង់ ១២ភាគរយ នៃផ.ស.ស ហើយឆ្នាំ២០២៣ខាងមុខរំពឹងថានឹងមានក្នុងរង្វង់ ១១,៦ នៃ ផ.ស.ស ដោយសារតែការបន្តកើនឡើងនូវទំនុកចិត្តវិនិយោគ ជាមួយនឹងបរិយាកាសកាន់តែអំណោយផលរបស់កម្ពុជា ក្នុងបរិការណ៍នៃការផ្លាស់ប្តូរកាន់តែលឿននូវខ្សែច្រវ៉ាក់ផលិតកម្ម និងផ្គត់ផ្គង់ តំបន់ និងសកល ស្របពេលដែលវិបត្តិជំងឺកូវីដ-១៩ មានភាពស្រាកស្រាន្ត ។

អ្នកជំនាញសេដ្ឋកិច្ច និងវិស័យអចលនទ្រព្យកម្ពុជា បានបង្ហាញពីសុដ្ឋិនិយមរបស់ខ្លួនចំពោះកំណើនវិនិយោគិនបរទេសនៅកម្ពុជាក្នុងឆ្នាំ២០២២នេះ ដែលធ្វើឱ្យរំហូរទុនវិនិយោគបរទេសក្នុងប្រទេសកម្ពុជាមានកំណើនឡើងវិញ ជាពិសេសនៅចុងឆ្នាំ២០២២នេះ ដោយរំពឹងថាវិនិយោគិនបរទេសនឹងត្រលប់មកកាន់កម្ពុជាកាន់តែច្រើនឡើង។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានលើកឡើងថា កម្ពុជាបានត្រៀមខ្លួនរួចហើយពីការស្វាគមន៍វិនិយោគិនបរទេសនឹងចូលមកកម្ពុជានៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ ហើយតំបន់មួយចំនួនដែលមានសក្ដានុពលខ្ពស់ក្នុងការទាក់ទាញវិនិយោគិនបរទេសក៏នឹងទទួលបានអត្ថប្រយោជន៍ពីការវិនិយោគរបស់បរទេសផងដែរ ។
លោកបន្តថា ៖
“កត្តាសុខសន្តិភាព ច្បាប់វិនិយោគថ្មីរបស់កម្ពុជាមានភាពល្អប្រសើរ ហើយចំពោះតម្លៃដីធ្លីនៅមានកម្រិតធៀបនឹងប្រទេសជិតខាង ខណៈដែលរដ្ឋាភិបាល បាន និងកំពុងផ្តល់នូវលក្ខខណ្ឌល្អៗជាច្រើនដើម្បីលើកទឹកចិត្ត និងជំរុញឱ្យវិនិយោគិនបរទេសចូលមកកម្ពុជាក្នុងការសិក្សាស្វែងយល់ពីឱកាសវិនិយោគនៅក្នុងប្រទេស។ កម្ពុជាក៏មានសក្ដានុពល និងកាលានុវត្តភាពកាន់តែធំទូលាយ ដែលធ្វើឱ្យបរទេសនៅតែចាប់អារម្មណ៍”
លោកបានបន្តថា នៅឆ្នាំ២០២២នេះ រំហូរទុនវិនិយោគបរទេសនៅកម្ពុជាឃើញថាចាប់ផ្ដើមមានកំណើនឡើងវិញ ដោយឃើញមានគម្រោងវិនិយោគរបស់បរទេសមួយចំនួនត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតឱ្យដំណើរការ ដូច្នេះនៅក្នុងឆ្នាំ២០២២នេះនិងឆ្នាំ២០២៣ខាងមុខរំហូរទុនវិនិយោគមកពីបរទេសនៅកម្ពុជានឹងកាន់តែមានកំណើនឡើង ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អ្នកការទូតអាមេរិក ៖ វិនិយោគិនបច្ចុប្បន្នកំពុងវាយតម្លៃពីហានិភ័យខ្ពស់ខុសពីការពិតក្នុងករណីផ្ទុះសង្គ្រាមនៅកោះតៃវ៉ាន់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 22/10/2026
បរទេស ៖ យោងតាមមន្ត្រីការទូតជាន់ខ្ពស់អាមេរិកម្នាក់បានឱ្យដឹងថា វិនិយោគិនបច្ចុប្បន្នកំពុងវាយតម្លៃពីការគំរាមកំហែងនៃលទ្ធភាពដែលអាចផ្ទុះឡើងនូវជម្លោះយោធានៅទល់មុខច្រកសមុទ្រតៃវ៉ាន់ក្នុងកម្រិតខ្ពស់ខុសពីការពិត ខណៈដែលទាំងទីក្រុងវ៉ាស៊ីនតោន និងប៉េកាំង សុទ្ធតែមិនចង់ឱ្យកើតមានជម្លោះដោយយោធានោះទេ។ ចេញផ្សាយដោយកាសែត RT បានបញ្ជាក់ថា លោក Michael DeSombre ជំនួយការរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានថ្លែងថា ទីផ្សារសកលលោកកំពុងវាយតម្លៃពីហានិភ័យនៃការផ្ទុះអាវុធលើបញ្ហាកោះតៃវ៉ាន់ហួសពីការពិត។ មហាអំណាចទាំងពីរមានសមត្ថភាពក្នុងការទប់ស្កាត់ជម្លោះ បើទោះបីជាកោះស្វយ័តមួយនេះនៅតែជាចំណុចក្ដៅគគុកនៃភាពតានតឹងក៏ដោយ។ ទីក្រុងប៉េកាំង

ប្រធានាធិបតី ស៊េប៊ី ចោទ អឺរ៉ុប ថា កំពុងអនុវត្តផែនការជ្រៀតជ្រែកលទ្ធផលបោះឆ្នោតនៅសភាជាតិរបស់ខ្លួន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 21/10/2026
បរទេស ៖ ប្រធានាធិបតីស្តីទី ស៊ែប៊ី លោកស្រី Ana Brnabic បានចោទប្រកាន់ទៅលើក្រុមប្រតិភូសភារបស់អឺរ៉ុបថា កំពុងព្យាយាមជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ខ្លួន តាមរយៈការបញ្ជូនក្រុមសង្កេតការណ៍ដែលមាននិន្នាការនយោបាយនៅមុនពេលការបោះឆ្នោតសភាដែលជិតមកដល់នៅចុងសប្តាហ៍នេះ។ នៅក្នុងអត្ថបទដកស្រង់ចេញពីកាសែតរុស្សី RT បានឲ្យដឹងថា លិខិតមួយច្បាប់ដែលផ្ញើជូនប្រធានសភាអឺរ៉ុប គឺលោកស្រី Roberta Metsola លោកស្រីប្រធានាធិបតី Brnabic បានអះអាងថា

សិប្បកម្មកែច្នៃដូង ១៥ មូលដ្ឋាន ប្រើទុនជិត ៤៦ម៉ឺនដុល្លារ កំពុងដំណើរការ និងផ្គត់ផ្គង់ទីផ្សារក្នុងស្រុក

អាម៉េរិក-កាហ្សាក់ស្ថាន រួមគ្នាពង្រឹងសហប្រតិបត្តិការយុទ្ធសាស្ត្រ ពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគថ្មីៗ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 21/10/2026
ប្រទេសកាហ្សាក់ស្ថាន និងសហរដ្ឋអាម៉េរិក បានបញ្ជាក់ពីគោលបំណងរបស់ខ្លួនក្នុងការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រឲ្យកាន់តែរឹងមាំបន្ថែមទៀតនៅក្នុងជំនួបរវាងរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ ជាពិសេសពាក់ព័ន្ធទៅនឹងការពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច ការវិនិយោគ និងការអនុវត្តគម្រោងរួមគ្នា។ ប្រទេសកាហ្សាក់ស្ថាននិងសហរដ្ឋអាមេរិក បានគូសបញ្ជាក់ពីផលប្រយោជន៍ទៅវិញទៅមក ក្នុងការបន្តអភិវឌ្ឍភាពជាដៃគូយុទ្ធសាស្ត្របន្ថែមទៀតរវាងប្រទេសទាំងពីរនាពេលខាងមុខ។ យោងតាមព័ត៌មានដែលបានចេញផ្សាយដោយគេហទំព័ររបស់កាសែត Novinata បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសកាហ្សាក់ស្ថាន លោក Mukhtar Tleuberdi បានលើកឡើងពីទស្សនវិស័យក្នុងការរឹតចំណងទំនាក់ទំនងទ្វេភាគីរវាង កាហ្សាក់ស្ថាន និងសហរដ្ឋអាម៉េរិក





វិថីហិរញ្ញវត្ថុ

























































Account
Security
Favourite Content