ព្រះសីហនុ ៖ រាជរដ្ឋាភិបាលតាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាជាសេនាធិការ បានសម្រេចឱ្យក្រុមហ៊ុនចិនសហការជាមួយក្រុមហ៊ុននៅក្នុងស្រុកវិនិយោគរួមគ្នា និងសាងសង់តំបន់សេដ្ឋកិច្ចពិសេសថ្មីមួយទៀតស្ថិតនៅលើផ្ទៃដី ២១០ ហិកតា ស្ថិតនៅក្នុងឃុំ ចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានថ្លែងថា តំបន់សេដ្ឋកិច្ចនេះ ត្រូវបានគណៈកម្មការវិនិយោគរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័តកាលពីពេលថ្មីនេះនៅក្នុងកិច្ចប្រជុំអន្តរក្រសួង ឱ្យមានការសាងសង់តំបន់សេដ្ឋកិច្ចពិសេសនេះ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ និងខេត្តព្រះសីហនុស្របតាមផែនការប្រែក្លាយខេត្តជាខេត្តនេះ ទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង។

លោកបន្តថា ការវិនិយោគក្នុងការសាងសងតំបន់សេដ្ឋកិច្ចនេះ ពិតជាមានសារៈសំខាន់យ៉ាងខ្លាំងដល់ការជំរុញដំណើការសេដ្ឋកិច្ចជាតិ និងផ្តល់ឱកាសកាងារកាន់តែច្រើនថែមទៀតជូនដល់ប្រជាពលរដ្ឋកម្ពុជាឱ្យមានជីវភាពធូធារ តាមរយៈការមកបណ្តាកទុនវិនិយោគសាងសង់រោងចក្រនានានៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមួយនេះ ។
លោកថ្លែងថា
“គម្រោងកសាងតំបន់សេដ្ឋកិច្ចពិសេសនេះ ស បញ្ជាក់ឱ្យឃើញថា ក្រុមហ៊ុនមានជំនឿមកលើប្រទេសកម្ពុជាយើងដែលបានគ្រប់គ្រងស្ថានភាពជំងឺកូវីដ-១៩ បានល្អ ។ សូម្បី សុខមាលភាពរបស់យើងក៏ល្អ”
លោកមានក្តីសង្ឃឹមថា ក្រោយពីតំបន់សេដ្ឋកិច្ចពិសេសនេះ សាងសង់រួច និង ដាក់ឱ្យដំណើរ ក្រុមហ៊ុនរោងចក្រនានានឹងចាប់អារម្មណ៍មកវិនិយោគ និងបណ្តាកទុនវិនិយោគកាន់តែច្រើនថែមទៀត ក្នុងការពង្រីកទីផ្សារនាំចេញ និងនាំចូលដែលនឹងចូលរួមផ្តល់នូវកំណើនសេដ្ឋកិច្ចជាត់កាន់តែល្អមួយកម្រិតទៀត។ ខេត្តព្រះសីហនុបានក្លាយជាខេត្តដែលបានទទួលការយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំគោលនយោបាយអភិវឌ្ឍ និងរៀបចំផែនការមេដើម្បីអភិវឌ្ឍន៍ និងប្រែក្លាយខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលបានកំណត់នៅក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ ២០១៥-២០២៥៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សិប្បកម្មកែច្នៃដូង ១៥ មូលដ្ឋាន ប្រើទុនជិត ៤៦ម៉ឺនដុល្លារ កំពុងដំណើរការ និងផ្គត់ផ្គង់ទីផ្សារក្នុងស្រុក

ក្រោយសម្រេចកំណត់ត្រា ១លានតោន កម្ពុជាកំណត់គោលដៅនៃការនាំចេញអង្ករកើនឡើងពី ៥% ទៅ១០%រៀងរាល់ឆ្នាំ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 21/10/2026
ភ្នំពេញ ៖ ការនាំចេញអង្ករលើសពី ១លានតោនក្នុងឆ្នាំ២០២៦ បានផ្តល់ទំនុកចិត្តយ៉ាងខ្លាំងដល់កសិករខ្មែរ ខណៈទីផ្សារអឺរ៉ុប និងចិន បន្តឈរជាអ្នកបញ្ជាទិញធំជាងគេសម្រាប់កសិផលកម្ពុជា។ ប្រទេសកម្ពុជាបានបង្កើតកំណត់ត្រាប្រវត្តិសាស្ត្រថ្មីមួយនៅក្នុងវិស័យពាណិជ្ជកម្មកសិកម្ម ដោយបាននាំចេញអង្ករសរុបកើនឡើងរហូតដល់ ១,០១៤,៤៤២ តោន គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ នេះបើយោងតាមទិន្នន័យផ្លូវការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ទំនិញថៃ មកកម្ពុជា បន្ដធ្លាក់ចុះខ្លាំង បង្ហាញពីរលកពហិការនៅខ្លាំងក្លា ដែលជាឱកាសមាសសម្រាប់សហគ្រាសក្នុងស្រុកពង្រឹងគុណភាព ពង្រីកទីផ្សារ
បទសម្ភាសន៍ និងបទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 20/10/2026
ភ្នំពេញ៖ តួលេខនៃទំហំពាណិជ្ជកម្ម ក៏ដូចជាការនាំចូលទំនិញពីប្រទេសថៃមកកាន់ទឹកដីកម្ពុជាក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៦ កន្លងទៅនេះ បានធ្លាក់ចុះជិត ៣៣.៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ ពោលបើគិតជាទឹកប្រាក់ គឺធ្លាក់ចុះពី ២ ៣៣៣លានដុល្លារអាមេរិក មកនៅត្រឹម ១ ៥៤២លានដុល្លារ។ ចំណែកឯការនាំចេញទំនិញរបស់កម្ពុជារយៈពេល ៩ខែដូចគ្នា ទៅប្រទេសថៃវិញ ក៏បានធ្លាក់ចុះ





វិថីហិរញ្ញវត្ថុ


























































Account
Security
Favourite Content