ភ្នំពេញ ៖ យោងទិន្នន័យនាំចេញកសិផលទៅក្រៅប្រទេស ដែលកត់ត្រាដោយអគ្គនាយកដ្ឋានកសិកម្ម ក្នុងឆ្នាំ ២០២១ កម្ពុជាបាននាំចេញកសិផលទៅចិនចំនួនជាង ៨៣ម៉ឺនតោន គិតជាប្រាក់ជិត ៧០០លានដុល្លារ។ គិតត្រឹមរយៈពេល៩ខែ ឆ្នាំ២០២២នេះ ការនាំចេញកសិផលពីកម្ពុជា ទៅប្រទេសចិនសម្រេចបានជាង ៥៨ ម៉ឺនតោនគិតជាប្រាក់ជាង ៤៩១ លានដុល្លារ។

របាយការណ៍របស់ស្ថានទូតចិនប្រចាំនៅកម្ពុជាបានឱ្យដឹងថា បរិមាណនៃការនាំចេញកសិផលរបស់កម្ពុជាទៅកាន់ទីផ្សារចិនគិតចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២១ មានទំហំត្រឹម ៤២,៣ម៉ឺនតោនប៉ុណ្ណោះ ប៉ុន្តែរហូតមកត្រឹមបំណាច់ខែមិថុនា ដែលជាចុងឆមាសដំបូងនៃឆ្នាំ២០២២ កម្ពុជាបាននាំចេញកសិផលសរុបចំនួនប្រមាណ ២,៤លានតោន ទៅកាន់ប្រទេសចិន ដែលមានតម្លៃនាំចេញសរុបប្រមាណ ១.៩៤២ លានដុល្លារ ។

ឯកឧត្តម វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាបានលើកឡើងថា កសិផលរបស់កម្ពុជាមានច្រើនប្រភេទ និងមានគុណភាពល្អប្រសើរ ខណៈដែលប្រទេសចិនមានតម្រូវការទីផ្សារយ៉ាងធំ និងបច្ចេកវិទ្យាផលិតកម្មដ៏ទំនើប ហើយក៏ជាទីផ្សារនាំចេញអង្ករពីប្រទេសកម្ពុជាដ៏ធំបំផុតក្នុងរយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា។
ឯកឧត្តម បានគូសបញ្ជាក់ថា ៖
“កសិកម្ម គឺជាវិស័យសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងចិន និងកម្ពុជា។ ជាមួយនឹងការខំប្រឹងប្រែងរួមគ្នារបស់ភាគីទាំង២ នឹងមានកសិផលកម្ពុជាគុណភាពល្អច្រើនប្រភេទទៀតត្រូវបាននាំទៅកាន់ប្រទេសចិន។ កិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងចិន និងកម្ពុជាក៏នឹងឈានដល់កម្រិតថ្មីមួយទៀតដែលនឹងជួយដល់ការអភិវឌ្ឍនៃសហគមន៍ជោគវាសនារួមប្រកបដោយភាពគ្រប់ជ្រុងជ្រោយ”
ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ឯកឧត្តម Wang Wentian ក៏បានបញ្ជាក់ដែរថា បច្ចុប្បន្ននេះ កម្ពុជា និងចិនកំពុងខិតខំជំរុញការងារដែលនាំចេញ ម្រេច ផលិតផលវារីវប្បកម្ម សត្វព្រៃ សត្វក្នុងទឹក ដែលអាចបរិភោគបាន សំបុកត្រចៀកកាំ និងដូងជាដើមទៅកាន់ប្រទេសចិន។
ដោយសារកសិផលកម្ពុជាកាន់តែច្រើន ត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ចិន វិស័យពាក់ព័ន្ធនានាជាច្រើននឹងផ្តល់ឱកាសការងារកាន់តែច្រើនដល់កសិករកម្ពុជា លើកកម្ពស់ប្រាក់ចំណូល និងជីវភាពរស់នៅរបស់កសិករ និងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ។
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ៖
“ឆ្នាំ២០២២នេះ គឺជាឆ្នាំទី១២ហើយ ដែលទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ កម្ពុជា-ចិន ត្រូវបានដំឡើងដល់កម្រិតកិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ជាមួយនឹងការពង្រឹង និងពង្រីកទំនាក់ទំនងលើគ្រប់វិស័យជាលំដាប់ រួមទាំងផ្នែកពាណិជ្ជកម្ម ធុរកិច្ច និងវិនិយោគ”
ជាមួយគ្នានេះ ឯកឧត្តមក៏បានបញ្ជាក់ផងដែរថា នៅពេលបន្ទាប់ កម្ពុជានឹងបើកការចរចា ដើម្បីបើកទីផ្សារបន្ថែមទៅកាន់ប្រទេសចិន សម្រាប់ការនាំចេញ កសិផលកម្ពុជាផ្សេងទៀត ដូចជា ម្រេច ដូងក្រអូប ទុរេន ម្នាស់ គ្រាប់ឈូក ខ្នុរ និងផលិតផលសម្បុកត្រចៀកកាំផងដែរ៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ជប៉ុន- កម្ពុជា សហការគ្នារកដំណោះស្រាយបញ្ហាបរិស្ថាននៅក្នុងតំបន់ និងជាសកល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 17/02/2026
ក្រសួងបរិស្ថានកម្ពុជា ជាមួយនឹងក្រសួងបរិស្ថានជប៉ុន បានព្រមព្រៀងគ្នាឈានដល់កិច្ចសហប្រតិបត្តិការទ្វេភាគី ទៅលើកិច្ចការអនុវត្ត និងស្វែងរកដំណោះស្រាយបញ្ហាបរិស្ថានទាំងនៅក្នុងតំបន់ ក៏ដូចជានៅក្នុងសកលលោក
ប៊ុលហ្គារី ទទួលបានរថពាសដែក Stryker បច្ចេកវិទ្យាថ្មីជាច្រើនគ្រឿង ដើម្បីធ្វើទំនើបកម្មវិស័យយោធា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 17/02/2026
បច្ចុប្បន្ន ប៊ុលហ្គារី បាន និងកំពុងយកចិត្តទុកដាក់ខ្ពស់ទៅលើការពង្រឹង និងធ្វើពិពិធកម្ម ក៏ដូចជាធ្វើទំនើបកម្មវិស័យយោធារបស់ខ្លួនឱ្យកាន់តែខ្លាំងជាងមុនក្រោមការរៀបចំខ្ទង់ចំណាយជាកញ្ចប់យ៉ាងច្រើនសន្ធឹកសន្ធាប់




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content