ក្រុមហ៊ុនជប៉ុន បណ្តាក់ទុនបង្កើតរោងចក្រកែច្នៃសំបកគ្រាប់ស្វាយចន្ទីទៅជាប្រេងជីវឥន្ធនៈនៅខេត្តកំពង់ធំ

កំពង់ធំ ៖ ក្រុមហ៊ុនដ៏ធំរបស់ជប៉ុន MIRATH GREEN TECH បានសម្រេចចិត្តបណ្តាក់វិនិយោគដោយបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់សំបកគ្រាប់ស្វាយចន្ទីទៅជាប្រេងឥន្ធនៈដែលមានទីតាំងនៅក្នុងទឹកដីខេត្តកំពង់ធំ ដែលសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីជាផលិតផលសម្រេចសម្រាប់នាំចេញរហូតដល់ប្រមាណ ១៥០០តោនក្នុងមួយឆ្នាំ ក្រោមជំនួយបច្ចេកទេសពីក្រុមហ៊ុន TOP Planning Japan និងអង្គការ JICA។ ​​

នៅក្នុងពិធីសម្ពោធបើកដំណើរការជាផ្លូវនាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤​ ឯកឧត្តម រដ្ឋលេខាធិការបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះខិតខំប្រឹងប្រែងបង្កើតឱ្យមានរោងចក្រកែច្នៃស្វាយចន្ទីនេះឡើង ជាពិសេសគឺការកែឆ្នៃសំបកស្វាយចន្ទីទៅជាប្រេងជីវឥន្ធនៈ ខណៈដែលកម្ពុជាមានដំណាំសក្តានុពលជាច្រើនដែលក្នុងនោះស្វាយ​ចន្ទី គឺជាដំណាំកសិ-ឧស្សា​ហកម្មមួយ ដែលមានសក្តានុពលទាំងការដាំដុះ កែច្នៃ និងនាំចេញ។

ឯកឧត្តម តូច ប៊ុនហួរ បានបញ្ជាក់បន្ថែមថា ៖

«ដោយមើលឃើញពីសក្តានុពល និងកាលានុវត្តភាពនៃការបង្កើនតម្លៃបន្ថែម ការបង្កើតការងារ និងលើកកម្ពស់ពិពិធកម្មសេដ្ឋកិច្ច ខណៈដែលការកែច្នៃក្នុងស្រុកនៅមានកម្រិតនោះ រាជរដ្ឋាភិបាលបានដាក់ចេញនូវ “គោលនយោបាយជាតិស្តីពីស្វាយចន្ទីឆ្នាំ ២០២២-២០២៧” ក្នុងគោលដៅកែច្នៃ និងពង្រីកការនាំចេញ ដើម្បីក្លាយជាប្រទេសស្វាយចន្ទីច្រើនជាងគេនៅលើពិភពលោក»។

ឯកឧត្តម  រដ្ឋលេខាធិការ បានលើកឡើងដែរថា រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេច ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវគោលនយោបាយអាទិភាពទី៥ និងទី៦ ក្នុងការបន្តអាទិភាព និងជំរុញការអភិវឌ្ឍស្វាយចន្ទី និងវិស័យកសិកម្ម ដើម្បីសម្រេចនូវចក្ខុវិស័យខាងលើ ដោយចាប់ផ្តើមកែច្នៃនាំចេញពីផលិតផលពាក់កណ្តាលសម្រេច ការបន្តពង្រឹងធ្វើម៉ាកនិងទីផ្សារ ការជំរុញចងក្រងនិងបង្កើតសហគមន៍ស្វាយចន្ទី និងការពិនិត្យលទ្ធភាពបង្កើនទុនបង្វិលសម្រាប់ប្រមូល ស្តុក និងកែច្នៃគ្រាប់ស្វាយចន្ទី។

លើសពីនេះទៀត ឯកឧត្តម បានបញ្ជាក់បន្ថែមថា រដ្ឋាភិបាលក៏បានគិតគូរ ដោយបានដាក់នូវវិធានការមុតស្រួចជាកញ្ចប់ និងដោយប្រយោល ដើម្បីពិនិត្យ និងដោះស្រាយបញ្ហាប្រឈមនៃការវិនិយោគ ការសម្របសម្រួលពាណិជ្ជកម្ម និងការអនុគ្រោះផងដែរ។ ទន្ទឹមនឹងនេះដែរ ឯកឧត្តម បានលើកបញ្ជាក់អំពីការចូលរួមពី ARDB  និងធនាគារសហគ្រាស WING និងដៃគូដទៃទៀត ក្នុងការផ្តល់កម្ចីដែលមានអត្រាការប្រាក់ទាប សម្រាប់គាំទ្រដល់ខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី ជាពិសេសការកែច្នៃសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងការនាំចេញ។

សូមជម្រាបថា រយៈពេល៥ខែដំបូង ឆ្នាំ២០២៤ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីឆៅ ៧១ម៉ឺនតោន ៦ពាន់តោន ក្នុងនោះនាំចេញទៅវៀតណាមបានសរុប ៦៦ម៉ឺន ៧ពាន់តោន ស្មើទឹកប្រាក់ ៨៥១លានដុល្លារ ខណៈតម្លៃមធ្យមគ្រាប់ស្ងួត ១.៧៣០ដុល្លារ ក្នុង១តោន។ នេះបើផ្អែកតាមការឱ្យដឹងពីលោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា (ស.ស.ក)។

កាលពីឆ្នាំ២០២៣ កម្ពុជាសម្រេចបាននូវការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារអន្តជាតិចំនួន ៦៥៦.០០០តោន ថយចុះ ៧,៦ភាគរយ គិតជាទឹកប្រាក់ ៨៣៧លានដុល្លារអាមេរិក ថយចុះប្រមាណ ១៦ភាគរយ។ ដោយឡែកនាំចេញទៅ ប្រទេសវៀតណាមមានចំនួន ៦១៨.០០០តោន៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បុរីអូរស្វាយ ពីតំបន់សមរភូមិដែលគេបោះបង់ចោលជាង ៦០ឆ្នាំ ក្លាយទៅជាតំបន់ទេសចរណ៍តាមទន្លេមេគង្គ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 09/04/2026

ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលធ្លាប់តែជាតំបន់ញាំញីដោយភ្លើងសង្គ្រាមស៊ីវិលកាលពីអតីតកាលជាង ៦០ឆ្នាំនោះ បច្ចុប្បន្ន បាន និងកំពុងក្លាយទៅជាតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាល និងជាទីទាក់ទាញ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

និយ័តករ​មូល​បត្រកម្ពុជា​ នឹងអនុញ្ញាតឱ្យ​​ប្រតិបត្តិករ​ទូរគមនាគមន៍​ប្រមូលដើមទុន​ពីសាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

ឆាប់ៗខាងមុខនេះ ប្រតិបត្តិករ​ទូរគមនា​គមន៍​នៅកម្ពុជា នឹង​អាច​ប្រមូល​ដើមទុន​ពីសាធារណជន​ ដើម្បី​ពង្រឹង​​សេដ្ឋកិច្ចកម្ពុជាឱ្យ​កាន់តែ​រឹង​មាំ​។ នេះយោងបើតាមសេចក្ដីប្រកាស​ព័ត៌មាន​រួម របស់និយ័តករ​មូល​បត្រ​កម្ពុជា (SERC) និង​និយ័ត​ករ​ទូរគមនា​គមន៍កម្ពុជា

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍

Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ជាទូទៅ ក្នុង​អំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន​ បើធៀបនឹងថ្ងៃធម្មតា

អ្នកជំនាញណែនាំឱ្យ​ពលរដ្ឋកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

អ្នកជំនាញសេដ្ឋកិច្ចកម្ពុជាបានលើកទឹកចិត្តឱ្យពលរដ្ឋសន្សំសំចៃ និងកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)