ភ្នំពេញ ៖ របាយការណ៍ស្ថិតិនៃចំនួនទេសចរឆ្នាំ២០២២ របស់ក្រសួងទេសចរណ៍បានបង្ហាញថា កម្ពុជាទទួលបានទេសចរអន្តរជាតិសរុបចំនួនប្រមាណ ២,២៨ លាននាក់ កើនឡើងចំនួន ១០៥៩% ធៀបនឹងឆ្នាំ២០២១ រួមជាមួយនឹងទេសចរផ្ទៃក្នុងរួមមាន ទី១- ទេសចរជាតិប្រមាណ ១៣.៩៣ លាននាក់ កើនឡើង ១៩៩% ហើយទី២- ទេសចរបរទេសប្រមាណ ១.៨៨ លាននាក់ កើនឡើង ៥៧២%។
នៅក្នុងឆ្នាំ២០២២ សម្រាប់ជើងហោះហើរអន្តរជាតិចូលសរុបមានចំនួន ១០ ៩៣៨ ជើង (ឆ្នាំ២០២១ មាន ២១៣៩ ជើង) ក្នុងនោះ ៖ -ជើងហោះហើររបស់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (PHN)មានចំនួន ៨៧៤០ជើង
– អាកាសយានដ្ឋានអន្តរជាតិសៀមរាប (REP)មាន ១៧៣៨ ជើង និង
-អាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ (KOS)មាន ៤៦០ ជើង
ដោយឡែកទីផ្សារទេសចរណ៍សំខាន់ៗទាំង១០ (Top 10) មកកម្ពុជា (ឆ្នាំ២០២២ ធៀបនឹងឆ្នាំ២០២១) រួមមាន៖១-ថៃ (៨៥៣.៣៧៦នាក់) កើនឡើង ៩៤២,៧% ២-វៀតណាម (៤៦៣.៩៩៥នាក់) កើនឡើង ១៩៩៧,៦%៣-ចិន (១០៦.៨៧៥នាក់) កើនឡើង ១៣៣,៥% ៤-សហរដ្ឋអាមេរិក (៩៣.៣៨៦នាក់) កើនឡើង ១៣២៩%៥-ឡាវ (៩២.៦០៩នាក់) កើនឡើង ៣២៧៤០,១% ៦-ឥណ្ឌូនេស៊ី (៧៥.៦៥៣នាក់) កើនឡើង ៧៩៩,៦% ៧-កូរ៉េ (៦៤.០៤០នាក់) កើនឡើង ៩៥៤,៣% ៨-បារាំង (៥៦.៥០៩នាក់) កើនឡើង ១៤៥១,៦% ៩-ម៉ាឡេស៊ី (៥៣.១២៣នាក់) កើនឡើង ១៦៧៧,៣% ១០-អង់គ្លេស (៤៤.១២៣នាក់) កើនឡើង ៣៥១៦,៦%។
អ្នកនាំពាក្យអាកាសចរស៊ីវិល ឯកឧត្តម ស៊ីន ចាន់សេរីវុត្ថាបានលើកឡើងថា ជាមួយនឹងការលុបចោលនូវគោលនយោបាយសូន្យកូវីដ អាកាសចរស៊ីវិល រំពឹងទុកថា ជើងហោះហើររវាងចិន និងកម្ពុជា នឹងមានការកើនឡើង បន្ទាប់ពីចូលឆ្នាំចិនរួច។
ឯកឧត្តម បានបញ្ជាក់ថា ថ្មីៗនេះបន្ទាប់ពីប្រទេសចិនបានប្រកាសបើកប្រទេស ពីថ្ងៃទី៨ មករា ឆ្នាំ២០២២ ក្រុមហ៊ុនទេសចរណ៍ចិនមួយចំនួន បានបង្ហាញពីនិន្នាការតភ្ជាប់ជើងហោះហើរឡើងវិញ តែមិនទាន់ប្រាកដប្រជានោះទេ ដោយមិនទាន់ឃើញការស្នើសុំ អនុញ្ញាតចុះចតជាក់លាក់នៅឡើយ។
គិតត្រឹមបំណាច់ឆ្នាំ២០២២ មានក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិចំនួន២៧ បានតភ្ជាប់ជើងហោះហើរឡើងវិញ ស្មើនឹងជិត ៦០% នៃឆ្នាំ២០១៩ ដែលកំពុងហោះហើរចេញ-ចូល កម្ពុជា។ កាលពី ឆ្នាំ២០១៩ មានក្រុមហ៊ុនអាកាសចរណ៍ចំនួន ៤៤ ធ្លាប់បានធ្វើការហោះហើរ (មិនរាប់បញ្ចូលការហោះហើរជាលក្ខណៈ Charter flights)នោះទេ ហើយកម្ពុជាស្វាគមន៍នូវការហោះហើររបស់ចិនមកកម្ពុជា និងរំពឹងថា អាជ្ញាធរបានត្រៀមជាស្រេចនឹងសម្រួលនូវវិធានការផ្សេងៗ ដើម្បីទទួលធុរជន និងភ្ញៀវទេសចរចិនមកកម្ពុជា។បច្ចុប្បន្ន មានក្រុមហ៊ុនអាកាសចរណ៍ចិនចំនួន ៦ កំពុងហោះហើរចេញ-ចូលកម្ពុជា។ គិតត្រឹមបំណាច់ខែធ្នូ ឆ្នាំ២០២២ កម្ពុជាទទួលបានអ្នកដំណើរ ចំនួនជាង ២លាននាក់ កើនឡើងជិត ៩០០ % បើធៀបទៅនឹងរយៈពេល១២ខែដូចគ្នា ឆ្នាំ២០២១ បើប្រៀបធៀប រយៈពេល១២ខែដូចគ្នាទៅនឹងឆ្នាំ២០១៩ គឺអ្នកដំណើរមានចំនួនប្រមាណតែ២៥% ប៉ុណ្ណោះ នៃឆ្នាំ២០១៩។ ឆ្នាំ២០២៣ អាកាសចរស៊ីវិល រំពឹងថា ចំនួនអ្នកដំណើរ នឹងមានកើនឡើងរហូតជាង ៤ លាននាក់ (៤,៦០០,០០០) និងចំនួនជើងហោះហើរ នឹងមានកើនឡើងរហូតដល់ជិត ៣ សែនជើង (២៨,៩០០) ៕




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content