សម្ដេចតេជោ ហ៊ុន សែន ៖ កម្ពុជាចំណាយលុយអស់រាប់រយលានដុល្លារដើម្បីរៀបចំស៊ីហ្គេម ដូច្នេះសូមពលរដ្ឋ រក្សាសណ្ដាប់ធ្នាប់ក្នុងនាមជាម្ចាស់ផ្ទះ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២៣នេះ បានថ្លែងនូវសារមួយ ដែលជាការអំពាវ នាវទាក់ទងនឹងសណ្ដាប់ធ្នាប់នៃការប្រកួតកីឡានាពេលខាងមុខ ខណៈដែលនៅសល់ត្រឹមតែ៨ថ្ងៃទៀតប៉ុណ្ណោះ នឹងឈានទៅដល់ការប្រកួត កីឡាស៊ីហ្គេម ជាផ្លូវការហើយ។

ជាមួយនឹងការរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២នេះ កម្ពុជាបានចំណាយថវិកាអស់ជាច្រើន ដែលរាប់ បញ្ចូលទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីសម្រួលដល់ការធ្វើដំណើរ ថវិកាសម្រាប់ដំណើរការប្រកួត ជាពិសេសការរ៉ាប់រងរបស់កម្ពុជាទៅលើការស្នាក់នៅ ហូបចុករបស់ប្រតិភូកីឡានានា។

ការរ៉ាប់រងនូវការចំណាយទាំងនេះ ត្រូវបានសម្ដេចចាត់ទុកថាជាការបង្ហាញពីទឹកចិត្តទទួលស្វាគមន៍ ភ្ញៀវដែលនឹងចូលមកកម្ពុជាក្នុងការប្រកួតកីឡាជាលើកទី១ក្នុងរយៈពេល ៦៤ឆ្នាំមកនេះ។ មិនត្រឹមតែ ប៉ុណ្ណោះ សម្ដេចបានហៅកម្ពុជាថាជា «ប្រទេសតូច តែបេះដូងធំ» ទៀតផង។ ដូច្នេះហើយ អ្វីដែលជាកាតព្វកិច្ចរបស់ថ្នាក់ដឹកនាំក្នុងការស្វាគមន៍ភ្ញៀវ គឺបានធ្វើរួចហើយ អ្វីដែលនៅសល់ និងដែលសំខាន់បំផុតគឺការចូលរួមពីប្រជាពលរដ្ឋកម្ពុជាគ្រប់រូបក្នុងការរក្សាឲ្យ ខានតែបាននូវភាពថ្លៃថ្នូររបស់ជាតិ។

សម្ដេចតេជោ បានមានប្រសាសន៍ថា៖

“អ្វីដែលខ្ញុំចង់និយាយនៅពេលនេះ ខ្ញុំចង់ឲ្យបងប្អូន ដែល ស្នេហា វិស័យកីឡា មេត្តាយោគយល់ និងរក្សានូវភាពថ្លៃថ្នូរ តាមរយៈនៃការប្រកួតនីមួយៗ… បទពិសោធន៍នៅឆ្នាំ ២០១៦ នៅពេលដែលកម្ពុជាជួបជាមួយទីម័រខាងកើត ពេលនោះមានបង ប្អូនយើងមួយចំនួនបានផ្លោះរបងចូល ទៅកាន់ទីលានប្រកួត ដែលធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់”

សម្ដេចមានប្រសាសន៍បន្តថា៖

“ពេលនោះ និងពេលនេះគឺមិនដូចគ្នាទេ កម្ពុជាទទួលនូវភ្ញៀវរាប់ម៉ឺន នាក់ដែលមកកាន់ទីក្រុងភ្នំពេញ និងទៅតាមកន្លែងប្រកួតផ្សេងទៀតនៅតាមខេត្ត ដូច្នេះ ខ្ញុំសូមស្នើ ចិត្តបងប្អូន មេត្តាយោគយល់ សូមកុំឲ្យមានការបាត់បង់សណ្ដាប់ធ្នាប់ណាមួយតាមរយៈ ការមិនគោរព ទៅដល់ផ្នែកសន្ដិសុខសណ្ដាប់ធ្នាប់សង្គម”

សម្ដេចបានគូសបញ្ជាក់ទៀតថា៖

“សូមបងប្អូនរក្សានូវភាពថ្លៃថ្នូរ ដើម្បីធានាថាប្រទេស របស់យើង មិនមានអ្វីកើតឡើង សូមបងប្អូនផ្ដល់នូវសាមគ្គីភាពជាមួយកីឡាករ កីឡាការិនីដែលមកពីប្រទេសផ្សេង ឲ្យបានល្អជាទីបំផុត ទោះបីចាញ់ ទោះបីឈ្នះ យើងជាម្ចាស់ផ្ទះត្រូវទទួលខុសត្រូវ ត្រូវមានស្មារតីសម គួរជាមួយនឹងភ្ញៀវ”

ម្យ៉ាងទៀត៖

“ការប្រកួតត្រូវប្រកួតឲ្យអស់ពីលទ្ធភាព ជាមួយនឹងការគោរពនូវបទបញ្ជានៃការប្រកួត ប៉ុន្តែបន្ទាប់ពីការប្រកួតទៅ ទោះបីឈ្នះឬចាញ់ យើងត្រូវធ្វើឥរិយាបថឲ្យបានត្រឹមត្រូវចំពោះ ដៃគូ ប្រកួតរបស់យើង។ ខ្ញុំសង្ឃឹមថាបងប្អូនយើងទាំងអស់នឹងទទួលយកនូវការអំពាវនាវ នេះជាការ ធ្វើនូវកិច្ចការដ៏ធំដើម្បី កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ជាតិ ដែលបានមកពីបុគ្គលម្នាក់ៗចូលរួម ប្រសិនបើមនុស្ស ម្នាក់ៗចូលរួម វាពួតផ្ដុំបានជាសេចក្ដីថ្លៃថ្នូររបស់ជាតិយើង៕”




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការផ្គត់ផ្គង់​ខុនដូតម្លៃសមរម្យ ​មានកំណើន​ខ្ពស់ក្នុងរយៈពេល ​៣ឆ្នាំចុងក្រោយ​នេះ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 29/09/2026

ភ្នំពេញ ៖ ​ក្នុងរយៈពេល ៣ឆ្នាំ ចុងក្រោយនេះ ការ​ផ្គត់ផ្គង់​ខុនដូ ដែលមានតម្លៃ​សមរម្យ​នៅលើទីផ្សារ​កម្ពុជា មានកំណើនខ្ពស់​គួរឱ្យ​កត់សម្គាល់ ជាពិសេស ក្នុងរាជធានីភ្នំពេញ ខណៈការ​ផ្គត់ផ្គង់​ខុនដូដែលមានតម្លៃមធ្យម និង​តម្លៃខ្ពស់​បង្ហាញពីនិន្នាការថយចុះ ។ បើតាមរបាយការណ៍របស់​ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ​អន្តរជាតិ APS  បានឱ្យដឹងថា​ ក្នុងរយៈពេល​ ៣ឆ្នាំចុងក្រោយនេះ ការផ្គត់​ផ្គង់​ខុនដូតម្លៃសមរម្យនៅលើទីផ្សាររាជធានីភ្នំពេញ ​មានចំនួន​រហូតដល់ជាង

អាជីវកម្មលក់ចាប់ហួយ កើនចំណូល ក្នុងរដូវបុណ្យភ្ជុំបិណ្ឌ

ជំនួញ, ព្រឹត្តិការណ៍

• 29/09/2026

អាជីវកម្មលក់គ្រឿងចាប់ហួយនៅតាមភូមិ សហគមន៍ និងទីផ្សារក្នុងរាជធានីភ្នំពេញ កំពុងទទួលបានឱកាសបង្កើនការលក់ និងប្រាក់ចំណូល ក្នុងអំឡុងរដូវកាន់បិណ្ឌ និងភ្ជុំបិណ្ឌ

ចិន​ដាក់​ផែនការ ​៥ ​ឆ្នាំ​ ​អភិវឌ្ឍ​អាគុយ​ថាមពល​ជំនាន់​ក្រោយ ​ឱ្យ​កាន់តែ​ទំនើប​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 29/09/2026

​ប្រទេស​ចិន​បាន​ដាក់​ចេញ​ផែនការ​អភិវឌ្ឍន៍​រយៈពេល​ ៥ ​ឆ្នាំ​ ​ដោយ​កំណត់​គោលដៅ​ដល់​ឆ្នាំ​ ​២០៣០ ​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​អាគុយ​ផ្ទុក​ថាមពល​ជំនាន់​ក្រោយ ​ឱ្យ​កាន់តែ​ទំនើប​ ​និង​មាន​និរន្តរភាព​

ជាប្រវត្តិសាស្ត្រ ! វៀតណាម លក់បណ្ណបំណុលបានជាង ១០០០លានដុល្លារ ជាលើកដំបូង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 29/09/2026

បរទេស ៖ អាចនិយាយបានថា​ ជាប្រវត្តិសាស្ត្ររបស់ខ្លួន ដែលវៀតណាម អាចប្រមូលចំណូលបានពីការដាក់លក់បណ្ណបំណុលរដ្ឋបានរហូតដល់ជាង ២៧ ទ្រីលានដុង ឬប្រហែលជា ១,០៥ ពាន់លានដុល្លារអាមេរិក កាលពីសប្តាហ៍មុន។ យោងតាមភ្នាក់ងារវាយតម្លៃឥណទានឯករាជ្យ S&I Ratings និងត្រូវបានដកស្រង់យកមកផ្សព្វផ្សាយដោយសារព័ត៌មានក្នុងស្រុក VnExpress បានឱ្យដឹងថា នេះគឺជាចំនួនទឹកប្រាក់ដ៏ច្រើនបំផុតដែលប្រមូលបានពីការដេញថ្លៃតែមួយលើក និងពុំធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសសមាជិកអាស៊ានមួយនេះ។

អាស៊ានពន្លឿនការអនុវត្តកិច្ចព្រមព្រៀង ATIGA មកត្រឹមចុងឆ្នាំ២០២៦ សម្រួលពាណិជ្ជកម្មក្នុងតំបន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/09/2026

រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានបានព្រមព្រៀងពន្លឿនការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន (ATIGA) ដែលបានកែលម្អថ្មី ឱ្យចូលជាធរមានមុនកាលកំណត់ ដើម្បីសម្រួលដល់ការធ្វើចរាចរទំនិញ និងសកម្មភាពធុរកិច្ចឆ្លងកាត់ព្រំដែនក្នុងតំបន់

មន្ត្រីជាន់ខ្ពស់ក្រសួងដែនដី ៖ វិស័យសំណង់នៅកម្ពុជាកំពុងបន្តកំណើនថេរ និងដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ច

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 29/09/2026

ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអះអាងថា វិស័យសំណង់នៅកម្ពុជាកំពុងបន្តកំណើនថេរ និងដើរតួនាទីយ៉ាងសំខាន់នៅក្នុងសេដ្ឋកិច្ចជាតិ ខណៈដែលរាជរដ្ឋាភិបាលក៏កំពុងយកចិត្តទុកដាក់លើកកម្ពស់ទាក់ទាញការវិនិយោគបន្ថែម។ ឯកឧត្តម ឡៅ ទិព្វសីហា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅក្នុងពិធីបើកជាផ្លូវការពិព័រណ៍ CAMBUILD លើកទី១៥

ផ្ដើម​ពី​ទុន​ ១​ម៉ឺន​ដុល្លារ​ ខេមហ្វូត ​ពង្រីក​ផលិតផល​គ្រឿង​ទេស​ខ្មែរ ​ជំនួស​ទំនិញ​នាំចូល​

ជំនួញ, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 29/09/2026

​ចាប់ផ្ដើម​ពី​ទុន​ប្រមាណ​ ១ ​ម៉ឺន​ដុល្លារ ​​បង្កើត​សិប្បកម្ម​ជា​លក្ខណៈ​គ្រួសារ​កាលពី​ឆ្នាំ ​២០០៧ ​អ្នក​ស្រី​ ​សេង​ ​ចិន្ដា ​បាន​ពង្រីក​អាជីវកម្ម​គ្រឿង​ទេស​របស់​ខ្លួន​ក្រោម​ឈ្មោះ​ ​«​ខេមហ្វូត​» ​រហូត​មាន​ផលិតផល​ជាង​ ៧​ មុខ ​និង​កំពុង​បង្កើន​សមត្ថភាព​ផលិត ​ដើម្បី​បំពេញ​តម្រូវការ​ទីផ្សារ​ក្នុង​ស្រុក

ម៉ាឡេស៊ី អាចរកចំណូលបានចន្លោះពី ២៦៩ ទៅ ៣១៨ លានដុល្លារ ពីការរៀបចំប្រណាំងឡាន F1

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/09/2026

បរទេស៖ ការវិលត្រឡប់មកវិញនូវព្រឹត្តិការណ៍ប្រណាំងរថយន្ត Formula 1 (F1) នៅទីលាន Sepang ក្រោយការលុបចោលជិត ១០ ឆ្នាំនោះ ម៉ាឡេស៊ី រំពឹងថានឹងអាចរកចំណូលចូលសេដ្ឋកិច្ចបានចន្លោះពី ១,១ ពាន់លាន ទៅ ១,៣ ពាន់លានរីងហ្គីត  (ប្រហែល ២៦៩ លាន

ក្រសួងរៀបចំដែនដី បន្តដោះស្រាយបញ្ហា និងឈានដល់ការចែកបណ្ណកម្មសិទ្ធិជូនអតិថិជនបុរីចំនួន ៨គម្រោង ស្មើ ១ ៣១២ បណ្ណ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 29/09/2026

ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន និងកំពុងបន្តយកចិត្តដាក់ប្រឹងប្រែងក្នុងការដោះស្រាយវិវាទ និងបញ្ហា ជូនដល់បងប្អូនដែលជាអតិថិជនទិញគម្រោងលំនៅឋាននៅក្នុងបុរីមួយចំនួន ទាំងនៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្ត។ ជាក់ស្ដែង នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំពិធីជួបជុំ សំណេះសំណាល

ចិន បង្ហាញបច្ចេកវិទ្យា និងប្រព័ន្ធធ្វើការដោយ AI ដ៏ទំនើបសម្រាប់វិស័យរុករករ៉ែ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/09/2026

បរទេស ៖ កាលពីដើមខែកញ្ញាកន្លងទៅនេះ នៅក្នុងសន្និសីទរ៉ែអន្តរជាតិ-ចិន ឆ្នាំ២០២៦ ដែលធ្វើឡើងនៅទីក្រុងTianjin ក្រសួងធនធានរ៉ែ និងធម្មជាតិរបស់ប្រទេសចិនបានដាក់បង្ហាញប្រព័ន្ធដំណើរការរុករករ៉ែ ឆ្លាតវៃ (AI-OreSeeking) សម្រាប់ប្រើប្រាស់ក្នុងសកម្មភាពរុករកធនធានរ៉ែឱ្យកាន់តែមានប្រសិទ្ធភាព និងមានភាពងាយស្រួល។ កាសែត Novinata ដែលបានដកស្រង់ចេញពីប្រភពច្បាស់ការណ៍មួយនៅប្រទេសចិនបានសរសេរថាប្រព័ន្ធនេះត្រូវបង្កើតឡើងដោយអាជ្ញាធរជាតិអង្កេតភូគព្ភសាស្ត្រចិន (China Geological Survey) ដោយប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)