សម្ដេចតេជោ ហ៊ុន សែន ៖ កម្ពុជាចំណាយលុយអស់រាប់រយលានដុល្លារដើម្បីរៀបចំស៊ីហ្គេម ដូច្នេះសូមពលរដ្ឋ រក្សាសណ្ដាប់ធ្នាប់ក្នុងនាមជាម្ចាស់ផ្ទះ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២៣នេះ បានថ្លែងនូវសារមួយ ដែលជាការអំពាវ នាវទាក់ទងនឹងសណ្ដាប់ធ្នាប់នៃការប្រកួតកីឡានាពេលខាងមុខ ខណៈដែលនៅសល់ត្រឹមតែ៨ថ្ងៃទៀតប៉ុណ្ណោះ នឹងឈានទៅដល់ការប្រកួត កីឡាស៊ីហ្គេម ជាផ្លូវការហើយ។

ជាមួយនឹងការរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២នេះ កម្ពុជាបានចំណាយថវិកាអស់ជាច្រើន ដែលរាប់ បញ្ចូលទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីសម្រួលដល់ការធ្វើដំណើរ ថវិកាសម្រាប់ដំណើរការប្រកួត ជាពិសេសការរ៉ាប់រងរបស់កម្ពុជាទៅលើការស្នាក់នៅ ហូបចុករបស់ប្រតិភូកីឡានានា។

ការរ៉ាប់រងនូវការចំណាយទាំងនេះ ត្រូវបានសម្ដេចចាត់ទុកថាជាការបង្ហាញពីទឹកចិត្តទទួលស្វាគមន៍ ភ្ញៀវដែលនឹងចូលមកកម្ពុជាក្នុងការប្រកួតកីឡាជាលើកទី១ក្នុងរយៈពេល ៦៤ឆ្នាំមកនេះ។ មិនត្រឹមតែ ប៉ុណ្ណោះ សម្ដេចបានហៅកម្ពុជាថាជា «ប្រទេសតូច តែបេះដូងធំ» ទៀតផង។ ដូច្នេះហើយ អ្វីដែលជាកាតព្វកិច្ចរបស់ថ្នាក់ដឹកនាំក្នុងការស្វាគមន៍ភ្ញៀវ គឺបានធ្វើរួចហើយ អ្វីដែលនៅសល់ និងដែលសំខាន់បំផុតគឺការចូលរួមពីប្រជាពលរដ្ឋកម្ពុជាគ្រប់រូបក្នុងការរក្សាឲ្យ ខានតែបាននូវភាពថ្លៃថ្នូររបស់ជាតិ។

សម្ដេចតេជោ បានមានប្រសាសន៍ថា៖

“អ្វីដែលខ្ញុំចង់និយាយនៅពេលនេះ ខ្ញុំចង់ឲ្យបងប្អូន ដែល ស្នេហា វិស័យកីឡា មេត្តាយោគយល់ និងរក្សានូវភាពថ្លៃថ្នូរ តាមរយៈនៃការប្រកួតនីមួយៗ… បទពិសោធន៍នៅឆ្នាំ ២០១៦ នៅពេលដែលកម្ពុជាជួបជាមួយទីម័រខាងកើត ពេលនោះមានបង ប្អូនយើងមួយចំនួនបានផ្លោះរបងចូល ទៅកាន់ទីលានប្រកួត ដែលធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់”

សម្ដេចមានប្រសាសន៍បន្តថា៖

“ពេលនោះ និងពេលនេះគឺមិនដូចគ្នាទេ កម្ពុជាទទួលនូវភ្ញៀវរាប់ម៉ឺន នាក់ដែលមកកាន់ទីក្រុងភ្នំពេញ និងទៅតាមកន្លែងប្រកួតផ្សេងទៀតនៅតាមខេត្ត ដូច្នេះ ខ្ញុំសូមស្នើ ចិត្តបងប្អូន មេត្តាយោគយល់ សូមកុំឲ្យមានការបាត់បង់សណ្ដាប់ធ្នាប់ណាមួយតាមរយៈ ការមិនគោរព ទៅដល់ផ្នែកសន្ដិសុខសណ្ដាប់ធ្នាប់សង្គម”

សម្ដេចបានគូសបញ្ជាក់ទៀតថា៖

“សូមបងប្អូនរក្សានូវភាពថ្លៃថ្នូរ ដើម្បីធានាថាប្រទេស របស់យើង មិនមានអ្វីកើតឡើង សូមបងប្អូនផ្ដល់នូវសាមគ្គីភាពជាមួយកីឡាករ កីឡាការិនីដែលមកពីប្រទេសផ្សេង ឲ្យបានល្អជាទីបំផុត ទោះបីចាញ់ ទោះបីឈ្នះ យើងជាម្ចាស់ផ្ទះត្រូវទទួលខុសត្រូវ ត្រូវមានស្មារតីសម គួរជាមួយនឹងភ្ញៀវ”

ម្យ៉ាងទៀត៖

“ការប្រកួតត្រូវប្រកួតឲ្យអស់ពីលទ្ធភាព ជាមួយនឹងការគោរពនូវបទបញ្ជានៃការប្រកួត ប៉ុន្តែបន្ទាប់ពីការប្រកួតទៅ ទោះបីឈ្នះឬចាញ់ យើងត្រូវធ្វើឥរិយាបថឲ្យបានត្រឹមត្រូវចំពោះ ដៃគូ ប្រកួតរបស់យើង។ ខ្ញុំសង្ឃឹមថាបងប្អូនយើងទាំងអស់នឹងទទួលយកនូវការអំពាវនាវ នេះជាការ ធ្វើនូវកិច្ចការដ៏ធំដើម្បី កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ជាតិ ដែលបានមកពីបុគ្គលម្នាក់ៗចូលរួម ប្រសិនបើមនុស្ស ម្នាក់ៗចូលរួម វាពួតផ្ដុំបានជាសេចក្ដីថ្លៃថ្នូររបស់ជាតិយើង៕”


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

៤ ជំហាន ដើម្បីរៀបចំគម្រោងថវិកាឲ្យកាន់តែប្រសើរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/06/2026

នៅពេលអ្នកមានគម្រោងថវិការហើយ ហិរញ្ញវត្ថុរបស់អ្នកនឹងងាយស្រួលគ្រប់គ្រង ហើយអ្នកនឹងមានឱកាសល្អក្នុងការសម្រេចគោលដៅរយៈពេលខ្លី និងរយៈពេលវែងរបស់អ្នក

ជប៉ុន ដាក់មហិច្ឆតាដំណើរការឡានហោះពាណិជ្ជកម្មនៅឆ្នាំ២០២៨

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/06/2026

SkyDrive ដែលជាក្រុមហ៊ុនធុរកិច្ចបង្កើតថ្មី មានឯកទេសខាងផលិតឡានហោះរបស់ប្រទេសជប៉ុន បានដាក់មហិច្ឆតាបើកដំណើរការឡានហោះពាណិជ្ជកម្មជាផ្លូវការនៅឆ្នាំ២០២៨

ក្រុមហ៊ុន GAZ Group ផលិតរថយន្តលំដាប់ពិភពលោក ត្រៀមចូលមកវិនិយោគនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2026

ក្រុមហ៊ុន GAZ Group ដែលជាក្រុមហ៊ុនលំដាប់ពិភពលោករបស់រុស្ស៊ី ចាប់អារម្មណ៍ត្រៀមចូលមកបណ្តាក់ទុនបង្កើតរោងចក្រផលិតរថយន្ត ក្នុងគោលដៅលក់នៅលើទីផ្សារក្នុងប្រទេសកម្ពុជា និងនាំចេញទៅកាន់ទីផ្សារក្នុងតំបន់អាស៊ានផងដែរ

វិស័យឯកជនថា ការបង្ក្រាប​នៅតាមឃ្លាំងទំនិញមួយចំនួនខុសនីតិវិធីច្បាប់ និងបង្កឲ្យធុរជនជាប់កុន​ក្នុងបំណុល​ធនាគារ

ជំនួញ, ព្រឹត្តិការណ៍

• 19/06/2026

មន្រ្តីគយ និងសមាគម​អ្នកជំនួញខ្មែរ បានបើកកិច្ចប្រជុំបន្ទាន់មួយកាលពីថ្ងៃព្រហស្បត្តិ៍ ទី ១៨ ខែមិថុនា ក្រោយ​ពីរកឃើញថា​ ការចុះត្រួតពិនិត្យមួយចំនួនរបស់អាជ្ញាធរខុសនីតិវិធីច្បាប់ និងខ្វះការចូលរួមពីផ្នែកបច្ចេកទេសមន្ត្រីគយ។

យកមើមខ្ញីច្នៃធ្វើជាប្រេងកូឡាទទួលបានការគាំទ្រខ្លាំងពីអ្នកប្រើប្រាស់

ជំនួញ, ព្រឹត្តិការណ៍

• 19/06/2026

កសិករខ្មែរម្នាក់បានសម្រេចយកមើមខ្ញីច្នៃធ្វើជាប្រេងកូឡា និងប្រេងខ្យល់ មានគុណភាពល្អគួរជាទីប្រើប្រាស់មិនចាញ់ផលិតផលនាំចូលពីក្រៅស្រុក និងមានការទទួលស្គាល់ពីស្ថាប័នជំនាញរបស់រដ្ឋ

ការដោះដូរពាណិជ្ជកម្មកម្ពុជា ជាមួយ ឥណ្ឌូនេស៊ី សិង្ហបុរី និងម៉ាឡេស៊ី កើនឡើងខ្លាំង ក្រោយបិទព្រំដែនកម្ពុជា-ថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2026

ការដោះដូរពាណិជ្ជកម្មកម្ពុជា ជាមួយ ឥណ្ឌូនេស៊ី សិង្ហបុរី និងម៉ាឡេស៊ី កើនឡើងខ្លាំង ក្រោយជម្លោះព្រំដែន និងការឈប់ទិញទំនិញពីថៃ​

វិនិយោគិនក្នុងស្រុក​ជំរុញការផលិត និងកែច្នៃកាហ្វេមណ្ឌលគិរី ជៀសវាងយកកាហ្វេបរទេស មកបន្លំម៉ាកសញ្ញាខ្មែរ

ជំនួញ, ព្រឹត្តិការណ៍

• 19/06/2026

បច្ចុប្បន្ន តម្រូវការទីផ្សារកាហ្វេក្នុងស្រុកមានចំនួនច្រើន ប៉ុន្តែការផ្គត់ផ្គង់នៅមានកម្រិតនៅឡើយ​ ដែលតម្រូវឱ្យមានការនាំចូលពីបរទេស ហើយអ្វីដែលជាការគួរឱ្យសម្គាល់នោះគេសង្កេតឃើញមានជនខិលខូចមួយចំនួនតូច​បានក្លែងបន្លំធ្វើជាម៉ាកសញ្ញា

Apple គ្រោងដំឡើងថ្លៃផលិតផលរបស់ខ្លួន ដោយសារតម្លៃបន្ទះឈីបហក់ឡើងយ៉ាងគំហុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2026

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple បង្ហើបពីផែនការគ្រោងដំឡើងថ្លៃផលិតផលរបស់ខ្លួន ដោយសារតែតម្លៃបន្ទះឈីបដែលខ្លួនកំពុងប្រើប្រាស់នោះ បានហក់ឡើងថ្លៃខ្ពស់ខ្លាំង

កម្ពុជា ស្វាគមន៍ការបញ្ចប់សង្គ្រាមនៅអ៊ីរ៉ង់ និងសាទរការបើកច្រកសមុទ្រ Hormuz ឡើងវិញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2026

កម្ពុជា បានបង្ហាញការស្វាគមន៍ចំពោះកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមបណ្ដោះអាសន្នរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ក្នុងគោលបំណងពង្រឹងបទឈប់បាញ់ កាត់បន្ថយភាពតានតឹង និងការបើកច្រកសមុទ្រ Hormuz ឡើងវិញ

ចិន រិះគន់ក្រុម G7 ប្រើក្រុមប្រទេសតូចៗ បំផ្លាញសណ្តាប់ធ្នាប់សេដ្ឋកិច្ចពិភពលោក ជុំវិញការកាត់បន្ថយការពឹងផ្អែកលើរ៉ែកម្ររបស់ខ្លួន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2026

ចិនបានរិះគន់ទៅលើក្រុមប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន G7 ដែលព្យាយាមកាត់បន្ថយការពឹងផ្អែកលើរ៉ែកម្រសំខាន់ៗរបស់ខ្លួន ដែលផ្តើមចេញពីការជំរុញឱ្យបណ្តាប្រទេសតូចៗមានទំនាក់ទំនងជាមួយគ្នា