ភ្នំពេញ ៖ យោងតាមទិន្នន័យដែលបង្ហាញដោយអង្គការពាណិជ្ជកម្មក្រៅប្រទេសរបស់ប្រទេសជប៉ុន (JETRO) បានឲ្យដឹងថា ក្នុងឆ្នាំ២០២១កន្លងទៅនេះ កម្ពុជាបានធ្វើការនាំចេញទំនិញទៅកាន់ទីផ្សារប្រទេសជប៉ុនមានតម្លៃ ១ ៧៥២ លានដុល្លារ កើនឡើង ៨.៤ ភាគរយ ធៀបឆ្នាំ២០២០ ដែលមានចំនួន ១ ៦៩២ លានដុល្លារ។

នៅក្នុងបញ្ជីនៃការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសជប៉ុន ដែលបញ្ជាក់ដោយអង្គការ JETRO រួមមានដូចជាស្បែកជើង សម្លៀកបំពាក់ និងគ្រឿងបន្លាស់អគ្គិសនី គ្រឿងអេឡិចត្រូនិក រីឯជប៉ុននាំចូលមកកម្ពុជាមាន ផលិតផលគ្រឿងម៉ាស៊ីន រថយន្ត គ្រឿងអេឡិចត្រូនិក គ្រឿងបរិក្ខារសម្រាប់លំនៅឋាន ផលិតផលបច្ចេកវិទ្យា និងគ្រឿងចក្រសម្រាប់វិស័យកសិកម្ម ក៏ជាការនាំចូលដ៏សំខាន់ដែរ។

កម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយប្រទេសចិន និងកូរ៉េខាងត្បូង ហើយកំពុងស្ថិតក្នុងដំណើរការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយដៃគូសំខាន់ៗដូចជា ជប៉ុន ឥណ្ឌា ម៉ុងហ្គោលី កាណាដា និងចក្រភពអង់គ្លេស ដើម្បីធ្វើពិពិធកម្មទីផ្សារ និងជំរុញការនាំចេញ។
ក្រសួងពាណិជ្ជកម្មក៏បានបង្កើតក្រុមការងារមួយដើម្បីសិក្សា និងប្រមូលធាតុចូលពីភាគីពាក់ព័ន្ធ និងវិស័យឯកជន ដើម្បីបង្កើតយុទ្ធសាស្ត្រដើម្បីទទួលបានអត្ថប្រយោជន៍ជាអតិបរមាក្នុងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលកម្ពុជាជាហត្ថលេខី ខណៈដែលសមាគមជប៉ុន-កម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃអ្នកវិនិយោគពីប្រទេសជប៉ុនមកកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគ ដែលដំណើរទស្សនកិច្ចនេះត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានផ្សព្វផ្សាយច្បាប់វិនិយោគដែលទើបអនុម័តថ្មីដល់វិនិយោគិនជប៉ុនក្នុងគោលបំណងទាក់ទាញការវិនិយោគថ្មីៗពីជប៉ុនមកកម្ពុជា។
លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាធ្លាប់បានមានប្រសាសន៍ថា សព្វថ្ងៃនេះ ក្រុមហ៊ុនជប៉ុនជាច្រើនកំពុងវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា មានខេត្តព្រះសីហនុ ភ្នំពេញ និងនៅខេត្តកោះកុង ដូចនេះ នៅពេលដែលកម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយជប៉ុន ទំនាក់ទំនងការទូត និងការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំង ២ នឹងកាន់តែមានទំហំកាន់តែធំឡើងបន្ថែមទៀត។
លោកឧកញ៉ា លឹម ហេង បានបន្តថា មានក្រុមហ៊ុនជប៉ុននឹងចូលមកកាន់កម្ពុជាបន្ថែមទៀត ដោយសារកម្ពុជាមានសក្ដានុពល និងផ្តល់ឱកាសចំណេញដល់ពួកគេ ជាពិសេសច្បាប់វិនិយោគកម្ពុជាបានផ្តល់ភាពងាយស្រួលដល់បណ្តាអ្នកវិនិយោគបរទេសទាំងអស់៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 12/04/2026
នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពីគណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ
៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤
ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក
៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់
រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/04/2026
ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។




វិថីហិរញ្ញវត្ថុ





















Account
Security
Favourite Content