ពាណិជ្ជកម្មកម្ពុជា ជាមួយប្រទេសចិន មានទំហំធំជាងគេនៅដើមឆ្នាំ២០២៤

ភ្នំពេញ ៖ នៅដើមឆ្នាំ២០២៤នេះ ទំហំពាណិជ្ជកម្ពុជា ជាមួយប្រទេសធំៗនៅលើពិភពលោក បានកើនឡើងគួរឱ្យកត់សម្គាល់ ក្នុងនោះចិនជាប្រទេសដៃគូធំបំផុតរបស់កម្ពុជា។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា នៅខែមករា ដើមឆ្នាំ២០២៤ ប្រទេសកម្ពុជា មានទំហំពាណិជ្ជកម្មជាមួយបណ្តាប្រទេសនានាមានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយក្នុងនោះរួមមានដូចជា ប្រទេស ចិន វៀតណាម អាមេរិក ជប៉ុន កាណាដា សិង្ហបុរី អេស្ប៉ាញ និងថៃជាដើម។

ប្រភពដដែលបានបញ្ជាក់ថា ពាណិជ្ជកម្មរវាងកម្ពុជា និងចិន មានទំហំធំជាងគេដោយសម្រេចបានប្រមាណ ១,១៥ពាន់លានដុល្លារ នៅក្នុងខែមករា ឆ្នាំ២០២៤ កើនឡើង១៨,៧% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ មានចំនួនតែជាង ៩៧២លានដុល្លារ។ ក្នុងនោះ សម្រាប់ការនាំចេញរបស់កម្ពុជា ទៅទីផ្សារចិន មានចំនួនជាង១២១លានដុល្លារ និងនាំចូលមកវិញមានចំនួនជាង ១,​០​៣​ពាន់លានដុល្លារអាមេរិក។

បន្ទាប់ពីចិន គឺប្រទេសវៀតណាមមានទំហំពាណិជ្ជកម្មជាមួយកម្ពុជាជាង៦៧៧លានដុល្លារ កើនឡើងប្រមា​ណ ​៤១,៥% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៣ មានចំនួនជាង ៤៧៨លានដុល្លារ។ ក្នុងនោះការនាំចេញរបស់កម្ពុជាទៅវៀតណាម គិតជាទឹកប្រាក់ចំនួនជាង ៣៧៣លានដុល្លារ និងនាំចូលមានចំនួនជាង ៣០៤លានដុល្លារ។

ចំណែកការដោះដូរទំនិញជាមួយអាមេរិក ជាប់ចំណាត់ថ្នាក់ទី៣ គឺមានចំនួនទឹកប្រាក់ប្រមាណជាង ៦៤៤លានដុល្លារ មានការកើនឡើងប្រមាណ ១០,៨%។ ក្នុងនោះការនាំចេញពីកម្ពុជាទៅទីផ្សារអាមេរិក មានចំនួនជាង ៦២៦លានដុល្លារ និងនាំចូលមកវិញមានចំនួនជាង ១៧លានដុល្លារ។

ដោយឡែកការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងជប៉ុន សម្រេចបានប្រមាណជិត ១៦០លានដុល្លារ នៅក្នុងខែមករាកន្លងទៅ ពោលគឺមានការកើនឡើងចំនួនជាង ៨,៩%។ ក្នុងនោះ ការនាំចេញពីកម្ពុជា ទៅជប៉ុន បានចំនួនជាង ១១៦លានដុល្លារ និងនាំចូលមកវិញមានចំនួនជាង ៤២លានដុល្លារអាមេរិក។

© 2017 Kosal Hor All Rights Reserved

ក្រៅពីនេះ មានដូចជាប្រទេសកាណាដា មានទំហំពាណិជ្ជកម្មជាមួយកម្ពុជា ចំនួនជាង ៨៤លានដុល្លារ កើនឡើងជិត ៥៥%, ប្រទេសសិង្ហបុរី មានពាណិជ្ជកម្មជាមួយកម្ពុជា ចំនួនជាង ៨៣លានដុល្លារកើនឡើង ៥២% និងប្រទេសអេស្ប៉ាញមានពាណិជ្ជកម្មជាមួយកម្ពុជា ចំនួនជាង ៧១លានដុល្លារ កើនឡើង ៥១,១% ។

ក្រៅពីនេះ នៅមានប្រទេសជាច្រើនទៀតជាដៃគូពាណិជ្ជកម្មរបសើកម្ពុជាដូចជា៖ អាល្លឺម៉ង់ អង់គ្លេស កូរ៉េខាងត្បូង តៃវ៉ាន់ ហុល្លង់ ម៉ាឡេស៊ី ហុងកុង បារាំង ឥណ្ឌា ប៊ែលហ្ស៊ិក និងអុីតាលី។

របាយការណ៍គយ បានបង្ហាញទៀតថា ពេញមួយខែមករា ឆ្នាំ ២០២៤នេះ ទំហំពាណិជ្ជកម្មកម្ពុជា អន្តរជាតិ សម្រេចបានទឹកប្រាក់សរុបចំនួនជាង ៤ពាន់លានដុល្លារ កើនឡើងចំនួនជិត ១៧% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៣ មានចំនួនជាង ៣,៤៧ពាន់លានដុល្លារប៉ុណ្ណោះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្ថាប័នពាក់ព័ន្ធកំពុងរួមគ្នាពន្លឿនការងារចុះបញ្ជីដីបង្ហើយ រួមទាំងដីបុរាណដ្ឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/07/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងធម្មការ និងសាសនា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងមហាផៃ្ទ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានជួបពិភាក្សាគ្នាអំពីការផ្ដល់សេវាសាធារណៈជូនប្រជាជន

រថយន្តជាង ១៧ម៉ឺនគ្រឿង ត្រូវបានផ្គុំ និងដំឡើងនៅក្នុងស្រុក មានតម្លៃសរុបប្រមាណ ១,១ ប៊ីលានដុល្លាអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនផលិត ផ្គុំ និងដំឡើងរថយន្តចំនួន ១១ទីតាំង ដែលអាចមានសមត្ថភាពផលិត ផ្គុំ និងដំឡើងរថយន្តបានប្រមាណ ៣៧.៩០០ គ្រឿងក្នុងមួយឆ្នាំ

ADB និងដៃគូដាក់ដំណើរការមូលនិធិបង្វិល ដើម្បីកាត់បន្ថយថ្លៃដើមថាមពល និងការបំភាយឧស្ម័ននៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងដៃគូ បានដាក់ដំណើរការមូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល (EERF) ជាផ្លូវការ ដើម្បីគាំទ្រដល់ការបង្កើនការវិនិយោគលើបច្ចេកវិទ្យាសន្សំសំចៃថាមពលនៅកម្ពុជា

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារក្នុងខែឧសភា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារអាមេរិកនៅក្នុងខែឧសភា ឆ្នាំ២០២៦ ដែលកើនឡើង ៤៩ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ និងកើនឡើងពី ៩, ១ ពាន់ដុល្លារក្នុងខែមេសា

ICRC ប្តេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ICRC បានប្រកាសប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា

ទំនាក់ទំនងកម្ពុជា-អាម៉េរិក កាន់តែរឹងមាំ និងមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ជាមួយទំហំពាណិជ្ជកម្មកើនឡើងគួរ​ឱ្យកត់សម្គាល់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ពីចលនការជាវិជ្ជមាននៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក ដែលឆ្លុះបញ្ជាំងតាមរយៈវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាក់ស្តែង ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ សហរដ្ឋអាម៉េរិក នៅតែជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា

តម្លៃជីកសិកម្មនៅតែបន្តថ្លៃខ្ពស់បើទោះតម្លៃប្រេងឥន្ទនៈនៅលើទីផ្សារសកលធ្លាក់ចុះក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បើទោះបីជាតម្លៃប្រេងសាំងនៅកម្ពុជាបានធ្លាក់ចុះមកនៅត្រឹម ៤០៥០ រៀលក្នុងមួយលីត្រក៏ដោយ ក៏តម្លៃជីកសិកម្មនៅលើទីផ្សារតាមបណ្តាខេត្តមួយចំនួននៅតែថ្លៃ

ឈ្វេងយល់​ ​និងសិក្សា​តួលេខ​ខ្លះ​ៗ​ដែល​ហ្វីលីពីន​ និង​វៀតណាម​ទើប​ទទួលបាន​ចំណាត់ថ្នាក់​ថ្មី​ជា​ប្រទេស​​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/07/2026

ធនាគារពិភពលោក (World Bank) កាលពីថ្ងៃទី ១ ខែកក្កដានេះ បានប្រកាសឈ្មោះប្រទេសចំនួន ៦ ថ្មីដែលនឹងត្រូវដំឡើងចំណាត់ថ្នាក់ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ឬ upper-middle-income ក្នុងនោះមានហ្វីលីពីននិងវៀតណាមដែលស្ថិតនៅក្នុងតំបន់អាស៊ានរបស់យើងផង

ច្បាប់ស្តីពីការគ្រប់គ្រងភស្តុភារកម្ម នឹងកាត់បន្ថយថ្លៃដើមដឹកជញ្ជូន ជំរុញសេដ្ឋកិច្ច និង​បង្កើនសមត្ថភាពប្រកួត​ប្រជែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ច្បាប់ស្ដីពីការគ្រប់គ្រងភស្ដុភារកម្ម គឺជាក្របខ័ណ្ឌគតិយុត្តដ៏សំខាន់ដែលត្រូវបានរៀបចំឡើងដើម្បីធ្វើទំនើបកម្ម គ្រប់គ្រង និងលើកកម្ពស់ប្រព័ន្ធដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅក្នុងប្រទេសកម្ពុជា

ចិញ្ចឹមត្រីឆ្ពង់ ជួយឱ្យប្រជានេសាទរស់នៅជាប់ដៃសមុទ្រមានជីវភាពកាន់តែប្រសើរ

ជំនួញ, ព្រឹត្តិការណ៍

• 03/07/2026

ប្រជានេសាទរស់នៅតាមដៃសមុទ្រនានា បាននាំគ្នាងាកមកចិញ្ចឹមត្រីឆ្ពង់តាមបែបវារីវប្បកម្ម កាន់តែច្រើនឡើងៗ ដោយសាររបរមួយនេះ បានជួយឱ្យពួកគាត់មានជីវភាពប្រសើរឡើង តាមរយៈការផ្គត់ផ្គង់ផលនេសាទត្រីសមុទ្រនៅលើទីផ្សារបានទៀងទាត់ ជាជាងរបរនេសាទតាមបែបប្រពៃណី