ទីផ្សារប្រេងប្រេងឥន្ធនៈកម្ពុជាបន្តធ្លាក់ចុះ ខណៈទីផ្សារលក់រាយបារម្ភពីទំនិញឡើងថ្លៃដោយ​ឥទ្ធិពល​​អតិផរណា

ភ្នំពេញ៖ តម្លៃ​ប្រេងឥន្ធនៈសម្រាប់​ទីផ្សារ​លក់រាយ​នៅ​កម្ពុជា ​ បាន​ធ្លាក់ចុះ​ជា​បន្តបន្ទាប់ បើទោះជាសង្គ្រាម រុស្ស៊ី-អ៊ុយក្រែននៅបន្តរាំរ៉ៃក៏ដោយ ខណៈទីផ្សារលក់រាយនៅបារម្ភពីទំនិញឡើងថ្លៃ ស្របពេលដែលធនាគារជាតិនៃកម្ពុជា ក៏បានបង្ហាញអតិផរណាកើនឡើង ដល់ ៧,២% (នៅខែឧសភា) ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ១ ទស​វត្សរ៍ចុងនេះ ។

យោងតាមតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយ សម្រាប់ថ្ងៃទី១១ ដល់ ថ្ងៃទី២០ ខែសីហា មានតម្លៃត្រឹម ៤.៦៥០ រៀល ក្នុង១លីត្រ សម្រាប់សាំងធម្មតា EA92 និង ៥ ០០០ រៀល ក្នុង១លីត្រ សម្រាប់ប្រេងម៉ាស៊ូត DO 50 ppm ។

​ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជាបានបញ្ជាក់នាពេលថ្មីៗនេះថា ដោយសារបញ្ហាដុល្លារូបនីយកម្ម ការប្រែប្រួលអត្រាប្តូរប្រាក់ មានឥទ្ធិពលដោយផ្ទាល់ និងឆាប់រហ័សមកលើអតិផរណានៅកម្ពុជា ហើយនៅពេលដែលតម្លៃប្រាក់រៀលធ្លាក់ចុះ នោះនឹងនាំឱ្យតម្លៃទំនិញ និងសេវាកម្មនានាកើនឡើងភ្លាមផងដែរ។

លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចបានប្រាប់ AMS ថា ទាក់ទងនឹងវិបត្តិអតិផរណាគឺមានបញ្ហា២ករណី ទី១គឺនៅពេលលុយឡើងថ្លៃទំនិញចុះថោក និងទី២ នៅពេលលុយចុះថោក ទំនិញឡើងថ្លៃ ប៉ុន្តែនៅកម្ពុជាគឺស្ថិតនៅក្នុចន្លោះមួយដែលប្រាក់រៀលមិនប្រែប្រួលពេកនោះទេ ដូច្នេះវានៅត្រឹមបរិបទថា «ទំនិញឡើងថ្លៃ»។

លោកលោកបណ្ឌិតបានមានប្រសាសន៍ថា ៖

“ទំនិញឡើងថ្លៃ ជាទូទៅ វាប៉ះដល់អ្នកប្រើប្រាស់ ហើយកាលណាអាជីវករទិញទំនិញមកលក់បន្ត ពេលខ្លះគាត់ជាអ្នកប្រើប្រាស់ដែរ នោះហើយដែលរឿងទំនិញឡើងថ្លៃ បានទាក់ទងដល់សង្គមទាំងមូល  ហើយមានប្រភព និងបុព្វហេតុរបស់វា ធ្វើឱ្យថ្លៃដើមទំនិញឡើងថ្លៃខ្ពស់”

លោកបណ្ឌិតបានគូសបញ្ជាក់ថា បញ្ហាធំដែលយើងត្រូវកត់សម្គាល់ គឺដោយសារកូវីដ ដែលធ្វើឱ្យមានការរាំងស្ទះ ។ សហគ្រាសដែលជាអ្នកផលិត ជួបវិបត្តិវត្ថុធាតុដើមឡើងថ្លៃ កម្លាំងពលកម្ម ថ្លៃដឹកជញ្ជូន និងថ្លៃភស្តុភាកម្មឡើងថ្លៃ ដែលបណ្តាលមកពីថាមពលប្រេងឥន្ធនៈឡើងថ្លៃ ដូច្នេះវាបានជំរុញឱ្យតម្លៃទំនិញនានាឡើងថ្លៃដូចគ្នា៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទឹកដោះគោស្រស់ពីម៉ាឡេស៊ី កំពុងទាញយកចំណែកទីផ្សារនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/03/2026

ក្រុមហ៊ុនផលិតទឹកដោះគោ​ស្រស់របស់ប្រទេសម៉ាឡេស៊ី បាននិងកំពុងទាញយកចំណែកទីផ្សារនៅកម្ពុជា និងគ្រោងពង្រីកវត្តមានបន្ថែមនៅប្រទេសមួយនេះ ដែលកំពុងងាកចេញពីការប្រើប្រាស់ផលិតផលពី​ប្រទេសថៃ​ ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ។

ចិន អាចនឹងពង្រីកពាណិជ្ជកម្មបន្ថែមទៀតជាមួយអាស៊ាន ដើម្បីជំរុញការប្រើប្រាស់ក្នុងស្រុករបស់ខ្លួន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/03/2026

ចិន អាចនឹងពង្រីកទំហំពាណិជ្ជកម្មបន្ថែមទៀតជាមួយសហគមន៍ប្រជាជាតិអាស៊ី-អាគ្នេយ៍ ហៅកាត់អាស៊ានបន្ថែមទៀត ដើម្បីសម្រេចគោលដៅរបស់ខ្លួនក្នុងការគាំទ្រដល់កំណើនសេដ្ឋកិច្ចស្របតាមផែនការរយៈពេល ៥ ឆ្នាំ

ជីកសិកម្មឡើងថ្លៃស្របពេលវិបត្តិប្រេងឥន្ទនៈកំពុងមានសម្ពាធ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/03/2026

តម្លៃជីកសិកម្មនៅលើទីផ្សារបានបង្ហាញពីសញ្ញានៃការឡើងថ្លៃជាងឆ្នាំកន្លងទៅ ដោយសារតម្លៃនៃការផលិត ក៏ដូចជាថ្លៃដឹកជញ្ជូនកើនឡើងដែលបណ្តាលមកពីវិបត្តិប្រេងឥន្ធនៈដែលលកំពុងកើតមាន និងរងសម្ពាធ

មីស៊ីលរបស់មហាអំណាចនៅតែបន្តប្លោងដាក់គ្នា កំពុងគំរាមឧស្សាហកម្មទេសចរដ៏ធំសម្បើមនៅមជ្ឈិមបូព៍ា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/03/2026

មីស៊ីលរបស់មហាអំណាចនៅតែបន្តប្លោងដាក់គ្នា កំពុងគំរាមឧស្សាហកម្មទេសចរដ៏ធំសម្បើមនៅមជ្ឈឹមបូព៍ា ហើយអាចឈានដល់ការដួលរលំ

កាណាដា ផ្តើមគំនិតបង្កើតតំបន់ពាណិជ្ជកម្មថ្មីមិនអាស្រ័យអាម៉េរិកនិង ចិន លើទីផ្សាររ៉ែកម្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/03/2026

ប្រទេសចំនួន៣ ក្នុងចំណោមសមាជិក G7 ដែលក្នុងនោះមានកាណាដា ជាអ្នកផ្តួចផ្តើមគំនិតផងនោះ កំពុងធ្វើការរួមគ្នាទៅលើគម្រោងដ៏ធំមួយដែលនឹងអាចជំនួសការធ្វើទំនាក់ទំនងពាណិជ្ជកម្មលើប្រភេទរ៉ែកម្រជាមួយនឹងសហរដ្ឋអាម៉េរិក

មន្ត្រីជាន់ខ្ពស់​ក្រសួងដែនដី ៖ វិស័យ​​ដីធ្លី និងអចលនទ្រព្យ​ជា​ដង្ហើម​សេដ្ឋកិច្ច​ដ៏សំខាន់​សម្រាប់​កម្ពុជា និង​ត្រូវការពារ​វិស័យនេះកុំឱ្យដួល

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/03/2026

មន្ត្រីជាន់ខ្ពស់​ក្រសួងដែនដី ៖ វិស័យ​​ដីធ្លី និងអចលនទ្រព្យ​ជា​ដង្ហើម​សេដ្ឋកិច្ច​ដ៏សំខាន់​សម្រាប់​កម្ពុជា និង​ត្រូវការពារ​វិស័យនេះកុំឱ្យដួល

ជីប ម៉ុង ឧបត្ថម្ភ បរិក្ខារពេទ្យ ម៉ូនីទ័រ ចំនួន ១០០ គ្រឿងដល់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/03/2026

ក្នុងគោលបំណងបង្កើនប្រសិទ្ធភាពព្យាបាល និងលើកកម្ពស់វិស័យសុខាភិបាល ក្រុមហ៊ុន ជីប ម៉ុង បានប្រគល់ម៉ាស៊ីន ម៉ូនីទ័រ សម្រាប់អ្នកជំងឺ ម៉ូដែល K12 ចំនួន ១០០ គ្រឿងដល់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ​

មជ្ឈមណ្ឌលសន្និបាតជ្រោយចង្វារស្វាគមន៍អ្នកបរិច្ចាគឈាម ១៥០ នាក់

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/03/2026

ដោយមានការគាំទ្រពីក្រសួងសុខាភិបាល និងមជ្ឍមណ្ឌលជាតិផ្តល់ឈាម ជ្រោយចង្វារបេយ៍បានរៀបចំកម្មវិធីបរិច្ចាគឈាម ដែលបានស្វាគមន៍អ្នកបរិច្ចាគជាង ១៥០នាក់ នៅមជ្ឈមណ្ឌលសន្និបាតជ្រោយចង្វារ

រយៈពេល ២ ខែ ទំហំពាណិជ្ជកម្មកម្ពុជាសម្រេចបានទំហំទឹកប្រាក់ជាង ១១ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/03/2026

ចន្លោះខែមករា និងខែកុម្ភៈ ឆ្នាំ ២០២៦ ការធ្វើពាណិជ្ជកម្មរបស់កម្ពុជាជាមួយដៃគូអន្តរជាតិ សម្រេចបានទំហំទឹកប្រាក់ប្រមាណ ១១,១១ ពាន់លានដុល្លារ កើនឡើង ១៧,៦ ភាគរយ ធៀបនឹង ៩,៤៤ ពាន់លានដុល្លាររយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៥។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២៦។

​ វិស័យសំណង់នៅកម្ពុជា បង្ហាញសញ្ញាងើបឡើងវិញជាមួយនឹងកំណើន​នៃការ​នាំចូលសម្ភារៈសំណង់និងដែក​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/03/2026

ការនាំចូល​សម្ភារៈសំណង់ និងដែក​ សម្រាប់បម្រើ​ក្នុងវិស័យសាងសង់​នៅកម្ពុជា ឃើញថា​មានការកើនឡើង​គួរឱ្យកត់សម្គាល់ ​តាំងពីឆ្នាំ ២០២៥ និង​រំពឹងថានឹង​បន្តកើនឡើង​ក្នុងឆ្នាំ ២០២៦ នេះ​។ តាមរយៈកំណើន​នៃការ​នាំចូល​សម្ភារៈសំណង់ និង​ដែក​ បានបង្ហាញពីការងើបឡើងវិញនៃវិស័យនេះ​ ប៉ុន្តែ​តាមការព្យាករវិស័យនឹង​បន្ត​មានកំណើនយឺត។​

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី