ភ្នំពេញៈ ក្នុងឆមាសទី១ ឆ្នាំ២០២២ រាជរដ្ឋាភិបាលតាមរយៈ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានប្រមូលពន្ធពីសម្ភារៈសំណង់ និងកម្រៃផ្សេងៗ បានចំនួន ៣២១,៦ ពាន់លានរៀលស្មើនឹង ៦,១ % នៃចំណូលសរុបចំនួន ៥ ២៥៩.៥ ពាន់លានរៀលស្មើនឹងប្រមាណ ១ ២៩៤.៤លានដុល្លារអាមេរិក កើនឡើងប្រមាណ១២ % ធៀបនឹងចំណូលប្រមូលបានក្នុងឆមាសទី១ ឆ្នាំ២០២១។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា បញ្ជាក់ថា លទ្ធផលនេះ គឺសម្រេចបាន ៥០,២% នៃផែនការដែលកំណត់ដោយច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។ បើគិតតាមប្រភេទពន្ធ និងអាករ ឃើញថា អាករពិសេសមានចំនួន ១ ៩៧៧,៧ ពាន់ លានរៀល, អាករលើតម្លៃបន្ថែមមានចំនួន ១ ៩៩៦ ពាន់លានរៀល, ពន្ធគយមានចំនួន ៩៨៩,៨ ពាន់លានរៀល, អាករបន្ថែមលើផលិតផលប្រេងមានចំនួន ១៨៩,៤ ពាន់លានរៀល, និងអាករនាំចេញនិងកម្រៃផ្សេងៗមានចំនួន ១០៦,៦ ពាន់លានរៀល ។

ចំពោះចំណូលតាមក្រុមទំនិញ ឃើញថា យានយន្តនិងគ្រឿងចក្រមានចំនួន ២ ៣៧១.៥ ពាន់លានរៀល, ទំនិញចម្រុះមានចំនួន ១ ៤៥៦.១ ពាន់លានរៀល, ផលិតផលតេលសិលាមានចំនួន ១ ១១០.៣ ពាន់លានរៀល, និងសម្ភារសំណង់ និងកម្រៃផ្សេងៗមានចំនួន ៣២១,៦ ពាន់លានរៀល ។ ទំហំនៃការនាំចេញក្នុងឆមាសទី១ ឆ្នាំ២០២១ ធៀបនឹងឆមាសទី១ ឆ្នាំ២០២២ សម្រាប់ផលិតផលកាត់ដេរមានចំនួន ៦ ៥៦១.៩ លានដុល្លារអាមេរិក កើនឡើងប្រមាណ ១ ៨៤០.៦ លានដុល្លារអាមេរិក ស្មើនឹង ៣៩%,ផលិតផលវិនិយោគមិនមែនកាត់ដេរ (ដូចជា គ្រឿងបំណែកអេឡិចត្រូនិក កង់ ផលិតផលពីឈើ ផលិតផលប្លាស្ទិច គ្រឿងបន្លាស់រថយន្ត និងផលិតផលឧស្សាហកម្មផ្សេងៗទៀត) មានចំនួន ២ ៦៥៩.១ លានដុល្លារអាមេរិក កើនឡើងប្រមាណ ៧៥៩,៤ លានដុល្លារអាមេរិក ស្មើនឹង ៤០% និងការនាំចេញកសិផលមានចំនួន ១ ៧៤១ លានដុល្លារអាមេរិក កើនឡើងប្រមាណ ១៦០,៥លានដុល្លារអាមេរិក ស្មើនឹង ១០,២% ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាម៉េរិក ជប៉ុន និងរុស្ស៊ី ប្រជែងគ្នាវិនិយោគលើវិស័យប្រេង និងឧស្ម័នរបស់វៀតណាម ដែលស្ថិតនៅសមុទ្រចិនខាងត្បូង
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 13/10/2026
ក្រុមហ៊ុនថាមពលជប៉ុន អាម៉េរិក និងរុស្ស៊ី កំពុងប្រជែងគ្នាយ៉ាងសកម្មដើម្បីទទួលបានកិច្ចសន្យា និងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម ក្នុងការទទួលបានសិទ្ធិចូលទៅកាន់តំបន់ក្រៅឆ្នេរសមុទ្រដែលមានផលចំណេញខ្ពស់





វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content