ភ្នំពេញ ៖ នៅក្នុងរយៈពេល ៩ខែ ឆ្នាំ២០២២កន្លងទៅនេះ កម្ពុជាបានធ្វើពាណិជ្ជកម្មជាមួយទីផ្សារអន្តរជាតិសម្រេចបានក្នុងទំហំទឹកប្រាក់ ៤១ពាន់លានដុល្លារ កើនប្រមាណ ១៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយក្នុងនោះ ទីផ្សារចិនបានឈរនៅលំដាប់ទី១ ខណៈសហរដ្ឋអាមេរិកនៅលំដាប់ទី២ ហើយវៀតណាមឈនៅលំដាប់ទី៣។

យោងតាមរបាយការណ៍ដែលចេញផ្សាយដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កាលពីថ្ងៃដើមសប្ដាហ៍កន្លងទៅនេះបានឲ្យដឹងថា គិតចាប់ពីខែមករា ដល់ខែកញ្ញា ពាណិជ្ជកម្មរបស់កម្ពុជាជាមួយទីផ្សារអន្តរជាតិមានទំហំទឹកប្រាក់ប្រមាណ ៤១ពាន់លានដុល្លារ កើនក្នុងអាត្រា ១៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលសម្រេចបានត្រឹម ៣៤ពាន់ដុល្លារ ។ ក្នុងនោះ កម្ពុជាបានសម្រេចការនាំចេញទំនិញទៅទីផ្សារអន្តរជាតិបានទំហំជាង ១៧ពាន់លានដុល្លារ កើនក្នុងរង្វង់ ២២,១% ហើយការនាំចូលទំនិញពីដៃគូរពាណិជ្ជកម្មមកវិញក្នុងរង្វង់ទឹកប្រាក់ជាង ២៣ពាន់លានដុល្លារ កើនឡើងក្នុងអាត្រា ១៥,២% ។

ប្រទេសជាដៃគូរពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជាក្នុងការនាំចេញទំនិញរួមមានសហរដ្ឋអាមេរិកក្នុងទំហំប្រមាណ ៧ពាន់ដុល្លារ កើនក្នុងរង្វង់ ២៩,៤% ដែលឈរនៅលំដាប់ទី១។ ចំណែកជប៉ុនឈរនៅលំដាប់ទី២ ក្នុងទំហំប្រមាណ ៨៩៧លានដុល្លារ កើនក្នុងរង្វង់ ៨,៥% ។ តាមពីក្រោយដោយកាដាណានៅលំដាប់ទី៣ ក្នុងទំហំទឹកប្រាក់ជាង ៨៧៤លានដុល្លារ កើនបានអាត្រា ២២,២%។ ចំណែកចិនវិញធ្លាក់ចំណាត់ថ្នាក់ទី៤ វិញ ក្នុងទំហំជាង ៨៩៥លានដុល្លារ ធ្លាក់ចុះក្នុងអាត្រា ១៨,១% រួមនឹងបណ្តាប្រទេសនានាទៀត។
ដោយឡែក សម្រាប់ការនាំចូលវិញក្នុងរយៈពេល ៩ខែមកនេះ ប្រទេសចិននៅតែជាអ្នកនាំចូលទំនិញមកកម្ពុជាច្រើនជាងគេក្នុងទំហំទឹកប្រាក់ជាង ៧,៩ពាន់លានដុល្លារ កើនក្នុងរង្វង់ ១៤,១% ។ តាមពីក្រោយដោយថៃ ក្នុងទំហំប្រមាណ ៣ពាន់លានដុល្លារ កើនក្នុងអាត្រា ២៥,១%។ ចំណែកវៀតណាមឈរនៅលំដាប់ទី៣ ក្នុងរង្វង់ជិត ៣ពាន់លានដុល្លារ កើនឡើងរង្វង់ ៣៤,៥% ចំណែកសិង្ហបុរី ឈរនៅលំដាប់ទី៤ ក្នុងទំហំជាង ៣ពាន់លានដុល្លារដែរ តែធ្លាក់ចុះក្នុងអាត្រា ២១,៨% តាមពីក្រោយដោយតៃវ៉ាន់នៅចំណាត់ថ្នាក់ទី៥ មានទំហំប្រមាណ ៨១៧លានដុល្លារ កើនក្នុងអាត្រា ១៤,៥%។
លោក ចាន់ សុផល នាយកនៃមជ្ឈមណ្ឌលសិក្សាគោលនយោបាយ និងជាអ្នកជំនាញសេដ្ឋកិច្ចបានលើកឡើងថា ការនាំចេញមានការកើនឡើង ជាពិសេសទៅសហរដ្ឋអាមេរិក ដោយសារតម្រូវការផ្នែកសម្លៀកបំពាក់ក្នុងទីផ្សារអន្តរជាតិ។ ចំណែកការនាំចេញទៅប្រទេសចិនមានការថយចុះ ព្រោះ គោលនយោបាយ “សូន្យកូវីដ” ឬ “Zero COVID” របស់ចិន ដែលនាំឲ្យមានការប៉ះពាល់ដល់ការនាំចេញទៅប្រទេសនេះ។
អ្នកជំនាញសេដ្ឋកិច្ចរូបនេះបានសង្កត់ធ្ងន់ថា កំណើនពាណិជ្ជកម្មរបស់កម្ពុជាក្នុងរយៈពេល ៩ខែ មកនេះ ព្រោះស្ថានភាពប្រសើរឡើងវិញក្រោយការបើកចំហប្រទេសបន្ទាប់ពីវិបត្តិកូវីដ១៩ ដែលបានជំរុញខ្សែច្រវ៉ាក់ផលិតកម្មមួយផ្នែកនៅក្នុងស្រុក។ ក្រៅពីនោះ ដោយសារការប្រណាំងប្រជែងសេដ្ឋកិច្ចរបស់មហាអំណាចបានរុញច្រានការផ្លាស់ប្តូរការវិនិយោគចាកចេញពីប្រទេសចិនមកតំបន់អាស៊ាន ក៏ជាហេតុផលធ្វើឲ្យមានកំណើនទំហំពាណិជ្ជកម្មនេះដែរ។
គួររំឭកដែរថា គិតត្រឹមខែសីហា ឆ្នាំ២០២២ កន្លងទៅ ការធ្វើពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាក្នុងរយៈពេល៨ខែ មានក្នុងទំហំទឹកប្រាក់សរុបប្រមាណ ៣៧,៤ពាន់លានដុល្លារ។ ខណៈការនាំចូលទំនិញមកកម្ពុជា គិតជាតម្លៃជាង ២១,៧៦ពាន់លានដុល្លារ និងការនាំចេញទំនិញទៅក្រៅប្រទេសវិញមានតម្លៃជាង ១៥,៦៤ពាន់លានដុល្លារ។ នេះបើយោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ អត្ថបទដោយ ៖ សំបាន ច័ន្ទដារ៉ា

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជាដាក់ដំណើរការកម្មវិធីថ្មីមួយ ដើម្បីជួយសហគ្រិនខ្មែរឱ្យមានភាពប្រកួតប្រជែងទាំងក្នុងស្រុកនិងអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/04/2026
កម្ពុជាបានដាក់ឱ្យដំណើរការកម្មវិធីថ្មីមួយក្នុងវិស័យសហគ្រិនភាព ដោយផ្ដោតលើការធ្វើធុរកិច្ចតាមបច្ចេកវិទ្យាបៃតង ក្នុងគោលដៅគាំទ្រធុរកិច្ចបច្ចេកវិទ្យាអាកាសធាតុ ឱ្យពង្រីកអាជីវកម្មរបស់ខ្លួន តាមរយៈភាពជាដៃគូសកល ការផ្ទេរបច្ចេកវិទ្យា និងហិរញ្ញប្បទាន។
ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/04/2026
ដើម្បីអបអរសាទរ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content