ខេត្តដែលមានប្រជាជនច្រើនបំផុតរបស់កាណាដា Ontario ដាក់ពន្ធសងសឹកទៅអាម៉េរិកវិញ ២៥ ភាគរយលើតម្លៃអគ្គិសនី

បរទេស​៖ យោងតាមប្រភពព័ត៌មានពី BBC បានរាយការណ៍ថា Ontario ដែលជាខេត្តមានប្រជាជនរស់នៅច្រើនបំផុតរបស់ប្រទេសកាណាដា បានដាក់ពន្ធសងសឹកទៅអាម៉េរិកវិញ ២៥ ភាគរយលើតម្លៃអគ្គិសនី ដែលជាការឆ្លើយតបទៅនឹងការដាក់ពន្ធរបស់ប្រធានាធិបតីអាម៉េរិក លោក Donald Trump មកលើទំនិញកាណាដា។


កាលពីថ្ងៃចន្ទ សប្ដាហ៍នេះ លោក Doug Ford អភិបាលខេត្ត Ontario បានសម្រេចថានឹងដំឡើងពន្ធអគ្គិសនីបន្ថែម ២៥ ភាគរយ ឬ ឡើងថ្លៃថែម ១០ ដុល្លារអាម៉េរិកក្នុងមួយមេហ្កាវ៉ាត់/ម៉ោង សម្រាប់ពលរដ្ឋអាម៉េរិកដែលទិញអគ្គិសនីពីខេត្តរបស់ខ្លួន។

លោក Ford បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយថា ៖

«ការគិតថ្លៃបន្ថែមលើថាមពលនឹងនៅតែមានរហូតដល់ការគំរាមកំហែងនៃពន្ធគយពីសហរដ្ឋអាមេរិកបាត់ទៅវិញ។ ពន្ធរបស់ប្រធានាធិបតី Trump គឺជាគ្រោះមហន្តរាយសម្រាប់សេដ្ឋកិច្ចសហរដ្ឋអាមេរិក ដែលកំពុងធ្វើឱ្យតម្លៃរស់នៅសម្រាប់ពលរដ្ឋ និងអាជីវកម្មអាម៉េរិកកាន់តែថ្លៃ។ Ontario នឹងប្រើប្រាស់ប្រាក់ចំណូលពីពន្ធសងសឹករបស់ខ្លួនទៅលើវិស័យថាមពល ដើម្បីគាំទ្រដល់អ្នកធ្វើការក្នុងស្រុក និងអាជីវកម្មកាណាដា ដែលរងផលប៉ះពាល់ដោយពន្ធអាម៉េរិក។ ជាក់ស្តែង ផ្ទះរបស់ពលរដ្ឋអាម៉េរិកជាង ១,៥ លានខ្នងដែលនៅញូវយ៉ក មីឈីហ្កាន និងមីនីសូតា នឹងរងផលប៉ះពាល់ពីពន្ធអគ្គិសនីបន្ថែមរបស់ខេត្ត Ontario »។

មិនត្រឹមតែប៉ុណ្ណោះ រដ្ឋាភិបាលសហព័ន្ធរបស់កាណាដាក៏បានដាក់ពន្ធលើការនាំចូលទំនិញពីសហរដ្ឋអាមេរិកដែលមានតម្លៃដល់ទៅ ៣០ ពាន់លានដុល្លារផងដែរ។ បញ្ជីផលិតផលដែលរងផលប៉ះពាល់មានចាប់តាំងពីសម្លៀកបំពាក់ រហូតដល់ទឹកអប់ និងទឹកក្រូចជាដើម។

សូមបញញជាក់ថា លោក Trump បានគំរាមកាណាដាម្តងហើយម្តងទៀត ជាមួយនឹងពន្ធ ២៥ ភាគរយលើការនាំចេញទាំងអស់របស់កាណាដាទៅកាន់សហរដ្ឋអាម៉េរិក និង បាន​គំរាម​យក​ពន្ធ​ស្រដៀង​គ្នា​នេះ​ទៅ​លើ​ប្រទេស​ម៉ិកស៊ិកផង​ដែរ ខណៈដែលអ្នកសេដ្ឋកិច្ចបានព្រមានថា ការធ្វើបែបនេះអាចបណ្តាលឱ្យមានកំណើនបាត់បង់ការងារនៅក្នុងប្រទេសកាណាដា ខណៈពេលដែលតម្លៃរស់នៅកើនឡើងសម្រាប់ពលរដ្ឋអាមេរិក។

កាលពីសប្តាហ៍មុន លោក Trump បានដាក់ពន្ធគយលើកាណាដា និងម៉ិកស៊ិក ប៉ុន្តែបានដូរចិត្តដោយពន្យារពេលថែមមួយខែទៀតរហូតដល់ថ្ងៃទី ២ ខែមេសា។ យ៉ាងណាមិញ គេព្យាករណ៍ថា Trump នឹងដាក់ពន្ធលើដែកថែប និងអាលុយមីញ៉ូមរបស់កាណាដាក្នុងពេលណាមួយក្នុងសប្តាហ៍នេះ។ ទន្ទឹមនឹងនេះ ភាពតានតឹងនៃសង្គ្រាមពាណិជ្ជកម្មបានធ្វើឱ្យទីផ្សារមានភាពរអាក់រអួល និងបង្កើនការភ័យខ្លាចនៃភាពចលាចលសេដ្ឋកិច្ច។ សន្ទស្សន៍ភាគហ៊ុន S&P ៥០០ ដែលជាទីផ្សារភាគហ៊ុនធំបំផុតរបស់អាមេរិកបានធ្លាក់ចុះដល់ចំណុចទាបបំផុត ២,៧ ភាគរយចាប់តាំងពីខែកញ្ញា បន្ទាប់ពី Trump បដិសេធថា ពន្ធគយរបស់គាត់នឹងមិនបណ្តាលឲ្យមានវិបត្តិសេដ្ឋកិច្ចនោះទេ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍

Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ជាទូទៅ ក្នុង​អំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន​ បើធៀបនឹងថ្ងៃធម្មតា

អ្នកជំនាញណែនាំឱ្យ​ពលរដ្ឋកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

អ្នកជំនាញសេដ្ឋកិច្ចកម្ពុជាបានលើកទឹកចិត្តឱ្យពលរដ្ឋសន្សំសំចៃ និងកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ

ក្រុមហ៊ុន VINCI Airports ចូលរួមជំរុញការតភ្ជាប់ការហោះហើរត្រង់មកកាន់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ក្រុមហ៊ុន VINCI Airports បានបញ្ជាក់ថា ខ្លួនកំពុងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនអាកាសចរណ៍នៃបណ្តាប្រទេសនានា ក្នុងគោលបំណងពង្រីកការតភ្ជាប់ជើងហោះហើរត្រង់ មកកាន់កម្ពុជា ព្រមទាំងជំរុញការផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តនៅកម្ពុជា ឱ្យកាន់តែច្រើនថែមទៀត

អ្នកជំនាញថា ពលរដ្ឋគួរដើរកម្សាន្តក្នុងស្រុកឱ្យ​ច្រើន និងកាត់បន្ថយទៅក្រៅប្រទេសក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ម្ចាស់ក្រុមហ៊ុនទេសចរណ៍ក្នុងស្រុក លើកទឹកចិត្តឲ្យពលរដ្ឋនាំគ្នាដើរកម្សាន្តក្នុងស្រុកឲ្យបាន​ច្រើន ហើយកាត់បន្ថយដំណើរកម្សាន្តទៅក្រៅប្រទេស ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០២៦នេះ

មជ្ឈមណ្ឌលទិន្នន័យ និងសង្គ្រោះទិន្នន័យរួម​នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានវិញ្ញាបនបត្រលើឯកសាររចនាបញ្ជាក់ស្តង់ដារមជ្ឈមណ្ឌលទិន្នន័យកម្រិត៤

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/04/2026

មជ្ឈមណ្ឌលទិន្នន័យ និងសង្គ្រោះទិន្នន័យរួម​នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានវិញ្ញាបនបត្រលើឯកសាររចនាបញ្ជាក់ស្តង់ដារមជ្ឈមណ្ឌលទិន្នន័យកម្រិត៤

សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាអាចធ្វើឲ្យវិស័យទេសចរណ៍ខាតបង់ជាង​ ៦០០លានដុល្លារក្នុងមួយថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/04/2026

ក្រុមប្រឹក្សាការធ្វើដំណើរ និងទេសចរណ៍ពិភពលោក (WTTC) ប៉ាន់ប្រមាណថា សង្រ្គាមនៅមជ្ឈិមបូព៌ាបណ្តាលឱ្យវិស័យទេសចរណ៍នៅក្នុងតំបន់នេះខាតបង់ ៥១៥ លានលានអឺរ៉ូ (៦០២ លានដុល្លារអាម៉េរិក) ក្នុងមួយថ្ងៃ

FBI ព្រមានពលរដ្ឋអាម៉េរិកក្នុងការប្រើប្រាស់កម្មវិធីទូរស័ព្ទរបស់បរទេសរួមទាំង CapCut និង Lemon8

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/04/2026

ភ្នាក់ងារស៊ើបអង្កេតអាម៉េរិក ហៅកាត់ថា FBI បានព្រមានពលរដ្ឋរបស់ខ្លួនឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះប្រភេទកម្មវិធីទូរស័ព្ទក្រៅប្រទេសដែលកំពុងពេញនិយមនាពេលបច្ចុប្បន្ន​​ ដែលទំនងជាសំដៅទៅលើកម្មវិធី CapCut និង Lemon8 ជាដើម

គយអាចបាត់បង់ចំណូល ៤៧ លានដុល្លារក្នុងមួយខែ បន្ទាប់ពីរដ្ឋាភិបាលដាក់ចេញវិធានការចំនួន ២ នេះ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/04/2026

វិធានការចំនួន ២ ដែលរាជរដ្ឋាភិបាលដាក់ចេញ ដើម្បីសម្រាលបន្ទុករបស់ធុរជន និងប្រជាពលរដ្ឋ ក្នុងស្ថានការណ៍នៃការកើនឡើងខ្ពស់នៃតម្លៃប្រេងឥន្ធនៈជាសកល នឹងធ្វើឱ្យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបាត់បង់ចំណូលប្រមាណ ៤៧ លានដុល្លារអាម៉េរិក ក្នុងមួយខែ។

វត្តមានចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១ ជួយកាត់បន្ថយតម្លៃដឹកជញ្ជូនតាមផ្លូវទឹកប្រមាណ២០០ដុល្លារ ក្នុងមួយធីអីយូ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/04/2026

ក្រោយបញ្ចប់ការសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១រួចនៅឆ្នាំ២០២៧ តម្លៃដឹកជញ្ជូនតាមផ្លូវទឹកនឹងត្រូវកាត់បន្ថយ២០០ដុល្លារ ក្នុងមួយធីអីយូ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *