សំណង់លំនៅដ្ឋាន 3D Printer តម្លៃធូរថ្លៃ ចំណេញពេលវេលា ប៉ុន្តែមិនទាន់អាចបម្រើវិស័យសំណង់អាម៉េរិកបាននៅឡើយ

បរទេស ៖ អាម៉េរិក ជាប្រទេសអភិវឌ្ឍខ្លាំងលើគ្រប់វិស័យ ប៉ុន្តែក៏មិនប្រាកដថាអាចបំពេញតាមតម្រូវការគ្រប់មុខនោះដែរ ជាក់ស្តែង បច្ចុប្បន្នគេជឿជាក់ថាកង្វះខាតលំនៅដ្ឋានរបស់ប្រទេសមហាអំណាចមួយនេះមានចន្លោះពី ៣ ទៅ ៦លានខ្នងទៀតនៅឡើយ។

មួយក្នុងចំណោមដំណោះស្រាយដ៏មានសក្តានុពលដែលអាមេរិកកំពុងពិចារណានោះគឺជាវិធីសាស្ត្រក្នុងការសាងសង់លំនៅដ្ឋានតាមបែបបច្ចេកវិទ្យា 3D Printer ដើម្បីអាចទប់ទល់ទៅនឹងបញ្ហាប៉ះពាល់បរិស្ថាន បញ្ហាកង្វះខាតវត្ថុធាតុដើម ក៏ដូចជាបញ្ហាកង្វះខាតកម្លាំងពលកម្មក្នុងវិស័យសំណង់ផងដែរ។

មកទល់ពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យា និងសំណង់ជាច្រើនបានធ្វើការវិនិយោគទៅលើបច្ចេកទេសសាងសង់បែប 3D Printer ក្នុងទំហំទឹកប្រាក់ដល៉ទៅរាប់ពាន់លានដុល្លារ ហើយជាលទ្ធផលសំណង់លំនៅដ្ឋានមួយចំនួនត្រូវបានសាងសង់រួចរាល់ ប៉ុន្តែក្នុងចំនួនតិចតួចបំផុតធៀបទៅនឹងតម្រូវការបច្ចុប្បន្ន។

តើហេតុអ្វីបានជាបច្ចេកវិទ្យា 3D Printer នៅពុំទាន់អាចបំពេញតាមតម្រូវការសាងសង់លំនៅដ្ឋានរបស់អាម៉េរិកបាននៅឡើយទោះបីជាវិធីសាស្ត្រនឹងចំណាយពេលវេលាតិចចំណាយមនុស្សតិច ចំណាយលុយតិច ហើយមានភាពរឹងម៉ាំខ្លាំងជាងសំណង់អគារធម្មតា?

នៅក្នុងវិដេអូឯកសារដែលរៀបរាងដោយ Business Insider ចំពោះប្រធានបទនេះយើងអាចសង្កេតឃើញថាមានបញ្ហាមួយចំនួនដែលអាម៉េរិកកំពុងតែប្រឈមមុខនៅឡើយជាមួយនឹងបច្ចេកវិទ្យា 3D Printer ក្នុងនោះមានដូចជា ធនធានដែលមានជំនាញការសម្របខ្លួនជាមួយនឹងអតិថិជនមិនទាន់បានល្អប្រសើរ ព្រមទាំងគោលការណ៍ច្បាប់មួយចំនួននៅតាមតំបន់ពាក់ព័ន្ធទៅនឹងការសាងសង់ជាដើម។

ក្រុមហ៊ុន SQ4D ដែលជាអ្នកសាងសង់លំនៅដ្ឋានដោយប្រើប្រាស់បច្ចេកវិទ្យា 3D Printer ដំបូងគេ និងដាក់លក់នៅក្នុងទីក្រុងញូវយ៉កបានចែករំលែកនូវបទពិសោធរបស់ពួកគេចំពោះប្រតិបត្តិការអាជីវកម្មមួយនេះ។

តំណាងឲ្យក្រុមហ៊ុនម្នាក់បានលើកឡើងថា ជាបច្ចេកទេសការងារសាងសង់លំនៅដ្ឋាន 3D Printer មានភាពងាយស្រួល លឿនជាងលំនៅដ្ឋានធម្មតាដល់ទៅពាក់កណ្តាល ខណៈដែលការរៀបចំចាក់គ្រឹះអាចធ្វើបានឡើងត្រឹមតែ២ថ្ងៃប៉ុណ្ណោះ ហើយការសាងសង់ត្រូវការពេលវេលា ២ ឬ ៣ សប្តាហ៍។ អត្ថប្រយោជន៍ជាច្រើនទៀតដែល 3D Printer បានផ្តល់ឲ្យនូវការសាងសង់ដែលប្រកបដោយនិរន្តភាពនេះ ប៉ុន្តែក្នុងនោះគាត់ក៏បានលើកឡើងអំពីបញ្ហាប្រឈមជាច្រើនផងដែរចំពោះអាជីវកម្មនេះដេរ។

គាត់បានបញ្ជាក់ថា បញ្ហាអាកាសធាតុពេលខ្លះក៏អាចធ្វើឲ្យមានបញ្ហាដល់ស៊ីម៉ង់ត៍ដែលត្រូវប្រើប្រាស់សម្រាប់ម៉ាស៊ីន Printer ផងដែរ ហើយមកទល់ពេលនេះនៅមិនទាន់មានបច្ចេកវិទ្យាដែលល្អឥតខ្ជោះសម្រាប់ការសាងសង់បែបនេះនៅឡើយទេ ម្ល៉ោះហើយក្រុមហ៊ុនពួកគេបានផ្តោតពេលវេលាភាគច្រើនទៅលើការបណ្តុះបណ្តាលជំនាញ និងដោះស្រាយបញ្ហាថ្មីៗដែលអាចកើតមានឡើង។

ទោះបីជាយ៉ាងណាក្តី មកដល់ពេលនេះពួកគេទើបតែបានសាងសង់ជោគជ័យលំនៅដ្ឋានបច្ចេកវិទ្យា 3D Printer នេះបានចំនួនតែ៣ខ្នងប៉ុណ្ណោះ ពីព្រោះថាការពង្រីកផលិកម្មរបស់ខ្លួនហាក់ជួបបញ្ហាលំបាកជាច្រើនបូករួមទាំងការរត់ឯកសារផ្លុវច្បាប់ច្រើនដំណាក់កាលផងដែរ។ កាន់តែមិនងាយស្រួលទៀតនោះ ពីព្រោះថាមកដល់ពេលនេះទាំងច្បាប់កំណត់អំពីគុណភាព និងច្បាប់ស្តង់ដាច្បាប់ត្រួតពិនិត្យឲ្យបានច្បាស់លាស់នៃសកម្មភាពសាងសង់លំនៅដ្ឋាន 3D Printer គឺមិនមានគ្រប់គ្រាន់នៅឡើយ។

បទពិសោធដែលក្រុមហ៊ុនផ្សេងទៀតបានជួបប្រទះបញ្ហាដូចគ្នានេះដែរ ហើយពួកគេបន្ថែមថា ការទទួលស្គាល់ពីគុណភាព និងការសម្របខ្លួនរបស់អតិថិជនចំពោះផលិតផលថ្មីទាំងនេះនៅមិនទាន់ដល់កម្រិតទទួលយកបាននៅឡើយ ពីព្រោះថាទាំងបរិយាកាសនៃការរស់នៅ និងបច្ចេកវិទ្យាខ្លះដែលរៀបចំនៅក្នុងលំនៅដ្ឋាន 3D Printer មានភាពខុសគ្នាមួយចំនួនធៀបទៅនឹងលំនៅដ្ឋានធម្មតា។

ជាចុងក្រោយ បញ្ហានៃការប្រើប្រាស់វត្ថុធាតុដើមឲ្យបានសមស្របទៅតាមទីតាំងតំបន់នៅមិនទាន់អាចធ្វើបាននៅឡើយ ពីព្រោះពេលខ្លះពួកគេនឹងត្រូវចំណាយពេលក្នុងការផ្លាស់ប្តូរវត្ថុធាតុដើមជាញឹកញាប់ទៅតាមពេលវេលា អាកាសធាតុ ហើយពេលខ្លះអាចឈានទៅដល់ការបោះចោលស៊ីម៉ង់ត៍ដែលបានលាយរួចហើយនោះក៏មាន។

ដូច្នេះ ថ្វីត្បិតតែលំនៅដ្ឋានដែលសាងសង់ដោយ 3D Printer មានប្រយោជន៍ខ្លាំង មានការសន្សំសំចៃខ្លាំង មានតម្លៃធូរខ្លាំង និងងាយស្រួលចំណេញពេលវេលាក្តី ប៉ុន្តែវាស្ថិតនៅក្នុងដំណាក់កាលដំបូងនៃរបត់ថ្មីក្នុងការងាកទៅរស់នៅក្នុងបច្ចេកវិទ្យាថ្មីដែលទំនើប និងប្រើប្រាស់កម្លាំងកម្មករតិចបំផុតប៉ុណ្ណោះ។

ជាមធ្យម ក្នុងការសាងសង់លំនៅដ្ឋានធម្មតាមួយខ្នងគេអាចប្រើប្រាស់កម្លាំងកម្មករសរុបប្រហែលជា៣០នាក់ ប៉ុន្តែការសាងសង់លំនៅដ្ឋាន 3D Printer នឹងអាចត្រូវការមនុស្សតែ៣នាក់ប៉ុណ្ណោះដែលម្នាក់ជាអ្នកកាន់តែឧបករណ៍បញ្ជា ម្នាក់ជាអ្នកលាយស៊ីម៉ង់ត៍ និងម្នាក់ជាអ្នកវាយតម្លៃ និងវាស់វែង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន ដើម្បីទប់ទល់នឹងវិបត្តិខ្វះខាតប្រេងឥន្ធនៈ

រលក​កម្ដៅ ​និង​គ្រោះ​រាំងស្ងួត ​អាច​បង្កវិបត្តិ​ស្បៀងអាហារ​នៅ​អឺរ៉ុប

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/08/2026

រលក​កម្ដៅ​ខ្លាំង ​និង​គ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរ​ ​អាច​បង្កឱ្យ​មាន​វិបត្តិ​ក្នុង​វិស័យ​កសិកម្ម ​និង​ជំរុញ​ការ​ឡើង​ថ្លៃ​អាហារ​នៅ​ទូទាំង​អឺរ៉ុប​ ​ខណៈ​ផលិតកម្ម​ដំណាំ​ ​និង​ការ​ចិញ្ចឹម​សត្វ​កំពុង​រង​ផលប៉ះពាល់​យ៉ាង​ខ្លាំង​

អារ៉ាប់រួម ប្រកាសផ្អាកពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុជាមួយអ៊ីរ៉ង់បណ្ដោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ក្រសួងការបរទេសអារ៉ាប់រួមប្រកាសផ្អាករាល់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់ជាមួយអ៊ីរ៉ង់ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

ចិន​ចំណាយ​ ​៦៥​ ​ពាន់​លាន​ដុល្លារ​ ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​ ​ក្នុង​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/08/2026

ប្រទេស​ចិន​បាន​បង្កើន​ការ​វិនិយោគ​លើ​ការ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​របស់​ខ្លួន​ ​ដោយ​ចំណាយ​ប្រមាណ​ ​៤៤០,៦​ ​ពាន់​លាន​យ័ន ​ឬ​ប្រហែល​ ​៦៥​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​ ​២០២៦​ ​ស្របពេលដែលទីក្រុង​ប៉េកាំង​បន្ត​ផ្តោត​លើ​ការ​តភ្ជាប់​ទីក្រុង​ ​និង​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់

រយៈពេល ៧ខែ ខេត្ត​កំពង់ស្ពឺទាក់ទាញបានគម្រោងវិនិយោគចំនួន ៧៥គម្រោង ​បង្កើតការងារ​បានរាប់ម៉ឺនកន្លែង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/08/2026

ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦កន្លងទៅនេះ ខេត្តកំពង់ស្ពឺ​ ជាប់លេខ​១​ ដែលទទួលបាន​គម្រោង​វិនិយោគច្រើនជាង​គេរហូតដល់ ៧៥ គម្រោង​

គ្រឹះ​ស្ថាន ខេមា រៀប​ចំ​កម្ម​វិធី​ជំរុញ​ការ​ដាំ​ដើម​ឈើ​ហូប​ផ្លែ​នៅ​តាម​សហគមន៍

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 18/08/2026

គ្រឹះ​ស្ថាន ខេមា មីក្រូ​ហិរញ្ញ​វត្ថុ លីមីត​ធីត បាន​រៀប​ចំ​សកម្ម​ភាព​ដាំ​ដើម​ឈើ​​ប្រណីត ចែក​កូន​ឈើ​ហូប​ផ្លែ​ចំនួន ២០០​ដើម និង​លើក​កម្ពស់​អនាម័យ នៅ​សាលា​បឋម​សិក្សា មង្គល​បូរី នៅ​​ថ្ងៃ​ទី១៥ ខែ​សីហា ឆ្នាំ​២០២៦ ដើម្បី​អប​អរ​ខួប​អនុស្សាវរីយ៍ ១៦ឆ្នាំ នៃ​គ្រឹះ​ស្ថាន ខេមា

កម្ពុជា​-ចិន​ ដាក់​ឱ្យដំណើរការជាផ្លូវការ​នូវការទូទាត់​ឆ្លងដែនតាមរយៈឃ្យូអរកូដ​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 18/08/2026

ក្នុងគោលបំណងសម្រួលដល់​ការទូទាត់របស់ជនជាតិចិន​នៅកម្ពុជា និងដើម្បីទាក់ទាញ​ទេសចរ​ចិនមកកម្ពុជា​កាន់តែច្រើន ធនាគារ​ជាតិ​នៃកម្ពុជាបានដាក់ឱ្យដំណើរការប្រព័ន្ធទូទាត់ឆ្លងដែន​តាមរយៈឃ្យូអរកូដ

វេណេស៊ុយអេឡាទាមទារមាសបម្រុង ៣១ តោនពីអង់គ្លេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រដ្ឋាភិបាល​វេណេស៊ុយអេឡា ​និង​ក្រុម​ប្រឆាំង​បាន​ឯកភាព​គ្នា​ទាមទារ​យក​មាស​បម្រុង​ចំនួន​ ​៣១​ ​តោន ​ដែល​រក្សាទុក​នៅ​ធនាគារ​កណ្តាល​អង់គ្លេស​អស់​រយៈពេល​ជិត​ប្រាំបី​ឆ្នាំ​មកហើយ​ ​ដោយ​មាន​តម្លៃ​ប្រមាណ​ ​៤​ ​ពាន់​លាន​ដុល្លារ

រាជរដ្ឋាភិបាល និងវិស័យឯកជន ជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រាជរដ្ឋាភិបាល និងវិស័យឯកជន សហការគ្នាជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ