ប៉េកាំង ៖ តាមការស្រាវជ្រាវមួយដែលត្រូវបានធ្វើឡើងដោយក្រុមហ៊ុនប្រឹក្សាអាជីវកម្មអាល្លឺម៉ង់ Ernst&Young (EY) បានរកឃើញថាចំនួនប្រតិបត្តិការវិនិយោគរបស់ចិននៅក្នុងតំបន់អឺរ៉ុបដែលបានធ្វើជោគជ័យមានសរុបដល់ទៅ ១៥៥ប្រតិបត្តិការកាលពីឆ្នាំ២០២១ ដែលក្នុងនោះប្រតិបត្តិការភាគច្រើនជាក្រុមហ៊ុនរបស់ចិន។

បើទោះបីជាមានវិបត្តិកូវីដជាបន្តបន្ទាប់ក្តី ប៉ុន្តែទំហំវិនិយោគរបស់ក្រុមអ្នកជំនួញចិននៅក្នុងប្លុកសេដ្ឋកិច្ចយក្សមួយនេះបានស្ទុះឡើងយ៉ាងខ្លាំងធៀបទៅនឹងឆ្នាំ២០២០ ពោលគឺរហូតទៅដល់៨ដង ឬប្រមាណជាង១២,៤ពាន់លានដុល្លារ។ ក្នុងនោះប្រតិបត្តិការវិនិយោគដែលមានទំហំធំជាងគេបំផុតមួយដោយក្រុមហ៊ុនចិននៅក្នុងទីផ្សារអឺរ៉ុបគឺជាការទិញលក់ក្រុមហ៊ុនបច្ចេកវិទ្យា Philips’ Home ដែលមានទីស្នាក់ការកណ្តាលនៅក្នុងទីក្រុង Amsterdam ប្រទេសហូឡង់ និងត្រូវបានលក់ទៅឲ្យក្រុមហ៊ុនដែលមាន មូលដ្ឋាននៅក្នុងទីក្រុងហុងកុង Hillhouse Capital ជាមួយនឹងតម្លៃប្រមាណជា ៤,៤ពាន់លានដុល្លារ។

ប្រតិបត្តិការទិញលក់ធំបំផុតទី២គឺជាការទិញលក់ដោយក្រុមហ៊ុនចិន Tencent និងក្រុមហ៊ុនវិដេអូហ្គេមអង់គ្លេស Sumo Digital និងឈរនៅលេខរៀងបន្ទាប់ជាការទិញលក់រវាងក្រុមហ៊ុនចិន China International Marine Containers និងក្រុមហ៊ុនដាណឺម៉ាក Maersk Container ដែលប្រតិបត្តិការទិញលក់នីមួយៗខាងលើនេះមានតម្លៃ ១,១ពាន់លានដុល្លារដូចគ្នា។
នៅក្នុងឆ្នាំ២០២១នេះផងដែរ ចក្រភពអង់គ្លេសបានជំនួសតំណែងរបស់អាល្លឺម៉ង់ជាទីផ្សារដ៏មមាញឹកបំផុតសម្រាប់ក្រុមអ្នកវិនិយោគជនជាតិចិនជាមួយនឹងប្រតិបត្តិការទិញលក់ចំនួន ៣៦ដង ខណៈដែលអាល្លឺម៉ង់ទទួលបានប្រតិបត្តិការទិញលក់ចំនួន ៣៥ដង និងទីផ្សារហូឡង់ទទួលបានប្រតិបត្តិការទិញលក់ចំនួន ១៣ដងពីសំណាក់វិនិយោគិនជនជាតិចិន៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 12/04/2026
នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពីគណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ
៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤
ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក
៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់
រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/04/2026
ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។




វិថីហិរញ្ញវត្ថុ




















Account
Security
Favourite Content