គម្រោងពិពិធកម្មកសិកម្មកម្ពុជា ផ្តល់ហិរញ្ញប្បទានដល់សហគមន៍កសិកម្ម ស្រ្តីសាមគ្គីពានីរុងរឿង សម្រាប់ការចិញ្ចឹមជ្រូក

ភ្នំពេញ៖ ថ្មីៗនេះ សហគមន៍កសិកម្មស្រ្តីសាមគ្គីពានីរុងរឿង កាលពីពេលកន្លងទៅថ្មីៗនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទទួលហិ​រញ្ញ​​ប្បទានឥតសំណង នៃគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) ដែលបំពេញបន្ថែមទុនវិនិយោគ ៤0% នៃផែនការវិនិយោគលើការធ្វើពិពិធកម្មនៃមុខរបរចិញ្ចឹមជ្រូកជាសហគមន៍ ។

កិច្ចព្រមព្រៀង ផ្តល់ហិរញ្ញប្បទានឥតសំណងដល់សហគមន៍កសិកម្ម«ស្រ្តីសាមគ្គីពានីរុងរឿង» បានធ្វើឡើងនៅឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដោយសហគមន៍ទទួលបានថវិកាជំនួយឥតសំណងចំនួន ៣៥០០០ដុល្លារ ពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា(CASDP) ស្មើនឹង៤០%នៃផែនការវិនិយោគលើការធ្វើពិពិធកម្មមុខរបរចិញ្ចឹមជ្រូកជាសហគមន៍ ខណៈដែលសហគមន៍វិនិយោគបង្គ្រប់ដោយខ្លួនឯងផ្ទាល់៦០%ទៀត។

ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា កិច្ចព្រមព្រៀងនេះ ផ្តោតលើការកែលម្អខ្សែសង្វាក់ផលិតកម្មចិញ្ចឹមជ្រូករបស់សហគមន៍កសិកម្មសម្រាប់ការនាំចេញទៅកាន់ទីផ្សារ សំដៅជំរុញកំណើនសេដ្ឋកិច្ចសហគមន៍ និងមូលដ្ឋាន។

សូមជ្រាបថា ការចិញ្ចឹមជ្រូកជាលក្ខណៈគ្រួសារមានភាពងាយរងគ្រោះខ្ពស់ចំពោះតម្លៃទីផ្សារទាប ដោយសារការប្រកួតប្រជែងពីជ្រូកនាំចូល និងកសិដ្ឋានឯកជនធំៗ ជាពិសេសពូជដែលផលិតដោយកសិករ បានចំណាយដើមទុនច្រើន និងខ្វះផែនការវិនិយោគ ខ្វះធាតុចូលផលិតកម្មខ្ពស់។

ឯកឧត្តម ឃឹម ហ្វីណង់ បានលើកឡើងដែរថា កិច្ចព្រមព្រៀងថ្ងៃនេះ បានធ្វើឡើងឆ្លើយតបទៅនឹងបញ្ហាប្រ​ឈមដែលកសិករជាសមាជិកសហគមន៍កំពុងជួបប្រទះ ដូចជាតម្លៃផលិតកម្មខ្ពស់ តម្លៃជ្រូករស់ទាបដែលកំណត់ដោយឈ្មួញកណ្តាល ការប្រកួតប្រជែងជាមួយផលិតផលនាំចូល និងកង្វះធនធានដើម្បីពង្រីកផលិតកម្ម។ ទាំងនេះ ជាដើមចមធ្វើឱ្យសហគមន៍កសិកម្មមិនអាចសម្រេចបាននូវផលិតកម្មដែលមានស្ថិរភាព និងប្រកួតប្រជែងជាមួយទីផ្សារធំៗបាន។

ឯកឧត្តម ឃឹម ហ្វីណង់ បានឱ្យដឹងថា សហគមន៍កសិកម្ម «ស្រ្តីសាមគ្គីពានីរុងរឿង» មួយនេះមិនទាន់ជាសហគមន៍កសិកម្មទំនើបនៅឡើយទេ តែទទួលបានការគាំទ្រ និងមានសក្តានុពល។

ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម បានបញ្ជាក់បន្ថែមថា សហគមន៍គ្រោងនឹងបោះទុនវិនិយោគរួមគ្នាជាមួយសមាជិករបស់ខ្លួនលើប្រតិបត្តិការ និងការធ្វើផលិតកម្មជ្រូកប្រមាណ ១១ម៉ឺនដុល្លារ ដោយដើរតួនាទីជាអ្នកផ្គត់ផ្គង់ពូជកូនជ្រូក ចំណីជ្រូកសម្រាប់សមាជិកសហគមន៍ រួមទាំងផ្គត់ផ្គង់សាច់ជ្រូកទៅកាន់ទីផ្សារ។ ក្នុងការប្រតិបត្តិ សហគមន៍នឹងដើរតួនាទីផ្គត់ផ្គង់ពូជកូនជ្រូក និងចំណីជ្រូកដល់សមាជិក ដោយមានមេជ្រូកពូជ២០ក្បាល កូន៣០០ក្បាល ក្នុងមួយឆ្នាំ និងចំណី ៣០០តោនក្នុងមួយឆ្នាំ ដើម្បីយកទៅចិញ្ចឹមបន្តរៀងៗខ្លួន និងផ្គត់ផ្គង់ជ្រូកសាច់ទៅកាន់ទីផ្សារក្នុងបរិមាណប្រហែល ៥០តោនក្នុងមួយឆ្នាំ។

ឯកឧត្តម ឃឹម ហ្វីណង់ថ្លែងថា៖

«ក្នុងតួនាទីខ្ញុំជានាយកគម្រោងថ្មីនៃក្រសួងកសិកម្ម ពិតជាសប្បាយចិត្តដែលបានឃើញ​បងប្អូនកសិករយើងចាប់ផ្តើមធ្វើការរួមគ្នាដោយទំនុកចិត្តនិងភាពជឿជាក់ខ្ពស់តាមរយៈការដាក់ទុនវិនិយោគរួមគ្នា ហើយក៏សង្ឃឹមថាសហគមន៍ដ៏មានសក្តានុពលមួយនេះនឹងពិចារណាបង្កើនសមាហរណកម្មរបស់ខ្លួនបន្ថែមទៀត ជាពិសេសការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា ដើម្បីប្រែក្លាយខ្លួនទៅសហគមន៍កសិកម្មទំនើបពេញលក្ខណៈសម្បត្តិតែម្តងក្នុងថ្ងៃណាមួយ»។

សូមជ្រាបថា កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខារវាងឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជានាយកគម្រោង CASDP/MAFF ជាមួយ លោក បាន ធី ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មស្រ្តីសាមគ្គីពានីរុងរឿង ដោយមានការអញ្ជើញចូលរួមធ្វើជាសាក្សីពីប្រធានគម្រោង CASDP តំណាងក្រសួងកសិកម្ម ក្រសួងសេដ្ឋកិច្ច ក្រសួងធនធានទឹក និងក្រសួងអភិវឌ្ឍន៍ជនបទ (MRD) មន្ត្រីនៃអង្គភាពអនុវត្តគម្រោង សមាជិកសហគមន៍កសិកម្ម និងអាជ្ញាធរមូលដ្ឋាន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ចលនា​គាំទ្រ​ផលិតផល​ក្នុង​ស្រុក​ ​ជួយ​ដល់​សហគ្រាស​បង្កើន​ការ​ផលិត​ និង​ឈរជើង​​រឹងមាំ​នៅលើ​ទីផ្សារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/07/2026

​ស្រប​ពេល​ដែល​ពលរដ្ឋ​ខ្មែរ​ ងាក​មក​គាំទ្រ​ផលិតផល​ក្នុង​ស្រុក​ ​ចលនានេះ បាន​ក្លាយជា​ចលករ​ដ៏​សំខាន់​ក្នុង​ការ​បង្កើត​ឱកាស​ដល់​សហគ្រាស​ក្នុង​ស្រុក​ ​ដើម្បីពង្រីក និងពង្រឹងអាជីវកម្ម​ឱ្យ​ឈរ​រឹងមាំ​នៅលើ​ទីផ្សារ

KNN GROUP របស់អ្នកឧកញ៉ា​ ជាម ឃុនណាត​ វិនិយោគរោងចក្រដំឡើងរថយន្តនៅខេត្តកណ្តាល

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 27/07/2026

ដោយសារ​ការ​ជឿជាក់​យ៉ាង​មុតមាំ​បំផុត​ ​ទៅ​លើ​ ​រាជ​រដ្ឋាភិបាល​ ​ដែល​ដឹកនាំ​ដោយ​ ​សម្តេច​មហា​បវរ​ធិបតី​ ហ៊ុន​ ​ម៉ាណែត ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​ប្រកបដោយ​ចក្ខុវិស័យ​វែងឆ្ងាយ​ ​KNN​ ​GROUP​ ​សម្រេចចិត្ត​វិនិយោគ​បង្កើត​រោងចក្រ​តម្លើង​រថយន្ត​ចំនួន​ទឹកប្រាក់​២៨​ ​លាន​ដុល្លា​សហរដ្ឋ​អាមេរិក​

អ៊ុយក្រែន យល់ព្រមនាំចេញយន្តហោះដ្រូនទៅ អាមេរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេស​អ៊ុយក្រែនបានយល់ព្រមនាំចេញយន្តហោះដ្រូនទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែង “Drone Dominance” របស់មន្ទីរបញ្ចកោណ

កូរ៉េខាងត្បូង គ្រោងលុបគោលនយោបាយ «រំសាយអាវុធនុយក្លេអ៊ែរ» បើកផ្លូវចរចាជាមួយ កូរ៉េខាងជើង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេសកូរ៉េខាងត្បូងគ្រោងបោះបង់ចោលគោលនយោបាយ «លុបបំបាត់អាវុធនុយក្លេអ៊ែរ» ដោយបង្វែរមកអនុវត្តយុទ្ធសាស្រ្ត «គិតសន្តិភាពជាធំ» ដើម្បីបើកផ្លូវចរចាជាមួយកូរ៉េខាងជើងសាជាថ្មី ក្នុងគោលបំណងធ្វើឱ្យឧបទ្វីបកូរ៉េគ្មានអាវុធប្រល័យលោក

កម្ពុជា​នាំចូល​មេ​គោ​ពូជ​ជាង​ ​២០០​ ​ក្បាល​ពី​អូស្រ្តាលី ​ដើម្បី​បង្កើន​ការ​ផ្គត់ផ្គង់​ទឹកដោះគោ​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ក្រុមហ៊ុន​គីរី​សួគ៍​ ​(​Kirisu​ ​Farm​) ​ដែល​គេ​ដឹង​ថា​ ​ជា​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ ​បាន​នាំចូល​មេ​គោ​ពូជ ​២២០​ ក្បាល​ បន្ថែម​ទៀត​ពី​ប្រទេស​អូស្រ្តាលី​ ​ក្នុង​ផែនការ​ផលិត​ទឹកដោះគោ​ស្រស់​ឱ្យ​បាន​បរិមាណ​កាន់តែ​ច្រើន​សម្រាប់​ផ្គង់​ផ្គង់​លើ​ទីផ្សារ​ក្នុង​ប្រទេស

ចលនាពហិការទំនិញថៃរបស់ពលរដ្ឋខ្មែរមិនថមថយឡើយ ​

ជំនួញ, ព្រឹត្តិការណ៍

• 24/07/2026

អស់រយៈពេលមួយឆ្នាំហើយ ការពហិការទំនិញថៃបានបង្ហាញប្រសិទ្ធផលយ៉ាងល្អ ជាមួយការបិទទ្វាររបស់ក្រុមហ៊ុនថៃ​នៅកម្ពុជា​ជាបន្តបន្ទាប់ និងការកើនឡើងនៃប្រជាប្រិយភាពរបស់ទំនិញក្នុងស្រុក

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​ជួយ​ទ្រទ្រង់​ដល់​សេដ្ឋកិច្ច​ជាតិ​ ​និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​គឺជា​សសរ​ស្តម្ភ​ដ៏​មាន​សារៈសំខាន់​មួយ​ក្នុង​ការ​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​ជាតិ​ ​និង​ពង្រឹង​ភាព​ធន់​វិស័យ​ទេសចរណ៍​កម្ពុជា​ ​

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានលើកឡើងថា ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

អាម៉េរិក កំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជា ប៉ុន្តែលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

អាម៉េរិកសម្រេចកំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជាក្រោមមាត្រា៣០១ ប៉ុន្តែផ្តល់ការលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

រដ្ឋបាល Trump ជំរុញឱ្យអារ៉ាប៊ី​សាអូឌីត ​ទទួលស្គាល់​អ៊ីស្រាអែល​ ដើម្បីអាច​ទទួលបាន​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ពី​អាមេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

កិច្ចព្រមព្រៀងជា​ប្រវត្តិសាស្ត្រ​ក្នុង​ការ​ផ្តល់​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ស៊ីវិល​អាមេរិក ​ទៅ​ឱ្យ​អារ៉ាប៊ី​សាអូឌីត ​នឹង​ត្រូវ​ផ្អែក​លើ​លក្ខខណ្ឌ​ដ៏​តឹងរ៉ឹង​មួយ​ ហើយ ​រដ្ឋាភិបាល​ទីក្រុង​រីយ៉ាត​​ នៃប្រទេសអារ៉ាប៊ី​សាអូឌីត ​ចាំបាច់​ត្រូវ​តែទទួលស្គាល់​អ៊ីស្រាអែលជាផ្លូវការ

Leave a Reply

Your email address will not be published.Required fields are marked *